ក្នុងកាសុីណូ
រាងតូចចូលមកដល់ក្នុងកាស៊ីណូជាន់ផ្ទាល់ដីរួចក៏ប្រញាប់សម្លឹងតាមរកមិត្តភ្លាមប៉ុន្តែមិនឃើញទើបប្រញាប់ជិះជណ្តើរយន្តទៅជាន់ទី១ភ្លាម កាសុីណូនេះនៅជាន់ផ្ទាល់ដីគឺសម្រាប់ទទួលភ្ញៀវទូទៅឯជាន់លើសម្រាប់ភ្ញៀវសំខាន់ៗប៉ុណ្ណោះ
"អត់ទោស លោកមានឃើញមនុស្សម្នាក់នេះដែរទេ?"ហ្វូតបង្ហាញរូបនៅក្នុងទូរស័ព្ទទៅបុរសម្នាក់បុរសនោះក៏ក្រវីក្បាលបង្ហាញថាមិនឃើញ
"ដាំង!ឯងនៅឯណា"មាត់ស្អាតរអ៊ូព្រមទាំងរេភ្នែកសម្លឹងមើលជុំវិញខ្លួនក្រែងលោបានឃើញមិត្ត កាស៊ីណូនេះធំណាស់ដើរមួយថ្ងៃក៏មិនជុំផង នៅមានមនុស្សមុខមាត់កាចៗគួរអោយខ្លាចថែមទៀតផង"ចៅហ្វាយ!អោយខ្ញុំចុះទៅចាត់ការអោយទេទាន"ទ្បឺវីសសួរសំនួរទៅកាន់ចៅហ្វាយដែលកំពុងអង្គុយសម្លឹងទៅក្នុងកាមេរ៉ាមិនព្រិចដូចជាខ្លាសម្លឹងចំណី
"មិនបាច់ បណ្តោយអោយកូនក្តាន់រត់លែងអោយអស់ចិត្តចុះ"សម្លេងគ្រលរកាចតបទៅកូនចៅខ្លួន នៅក្នុងកាស៊ីណូគេផ្ទាល់គេគ្មានអីត្រូវខ្វល់នោះទេចង់ចាត់ការពេលណាក៏បាន
"ខតធីសនេះពិតជាហ៊ានពិតមែនដែលបញ្ចូនក្មេងម្នាក់នេះមក"ទ្បឺវីស
"យើងនឹងធ្វើឲ្យវាដឹងថាលេងជាមួយភ្លើងវាក្តៅប៉ុណ្ណា"ជេមសង្កត់សម្លេងក្តាប់ដៃណែនភ្នែកមើលទៅកាន់រាងតូចនៅក្នុងអេក្រង់កុំព្យូទ័រយ៉ាងកំណាច ខតធីសចង់បញ្ចូនក្មេងម្នាក់នេះមកសើុបពីគេហេស៎?គេនិងបំផ្លាញគម្រោងការណ៍របស់ខតធីសចោលអោយខ្ទិចរួមទាំងក្មេងម្នាក់នេះផងដែរ"ហឹមម ហត់ខ្លាំងណាស់"ហ្វូតដកដង្ហើមវែងៗព្រោះគេដើររកដាំងតាំងពីជាន់ផ្ទាល់ដីដល់ជាន់ទី១០ហើយនៅតែមិនឃើញនៅសល់៤០ជាន់ទៀតឯណ្ណោះទើបអស់ គេប្រាកដជាដាច់ខ្យល់មុននិងទ្បើងទៅដល់ជាមិនខានទេ
ដឹប..មួយដៃចំកញ្ចឹងកធ្វើអោយហ្វូតសន្លប់ភ្លាមៗលែងដឹងអីគ្រប់យ៉ាងក៏ប្រែជាងងឹតសូន្យ១ម៉ោងក្រោយមក
"អ..អូយយ"ហ្វូតច្រត់ដៃងើបអង្គុយយ៉ាងពិបាកព្រោះឈឺចាប់នៅកញ្ចឹងកដែលគេវៃអម្បិញមិញ
"ហេតុអីក៏ងងឹតបែបនេះ យើងនៅកន្លែងណានិង"ហ្វូតប្រញាប់ងាកមើលឆ្វេងស្តាំតែគ្រប់យ៉ាងគឺងងឹតស្លប់នៅមានធុំក្លិនអ្វីចម្លែកទៀត ក្លិនដូចជាឈាមយ៉ាងម៉េចមិនដឹង ឈាម???
បន្តិចក្រោយមកភ្លើងក៏បើកទ្បើងធ្វើអោយហ្វូតមើលឃើញបន្ទប់នេះយ៉ាងច្បាស់ពេញភ្នែកទាំងគូរ បន្ទប់នេះមានសភាពគួរអោយខ្លាចមានស្នាមឈាមចាស់ថ្មីជាច្រើនដូចជាកន្លែងឃាតកម្មអញ្ចឹង ហ្វូតសម្លឹងមើលទាំងញ័រខ្លួនចង់យំ ហេតុអីសុខៗគេមកនៅទីនេះអញ្ចឹង?
តឹប...តឹប..តឹប ស្នូរស្បែកជើងឮទ្បើងហ្វូតក៏ប្រញាប់ងាកទៅមើលភ្លាម គេចាំបានច្បាស់ណាស់ថាអ្នកដែលកំពុងដើរចូលមកជានរណា គេជាមនុស្សដែលដាំងប្រាប់មិនអោយគេនៅជិតហើយថែមទាំងជាម្ចាស់កាស៊ីណូនេះថែមទៀតផង
"ល...លោក"ហ្វូតនិយាយទាំងអាក់ៗព្រោះខ្លាច ពេលនេះបុរសម្នាក់នេះគួរអោយខ្លាចជាងពេលដែលគេឃើញនៅឯកម្មវិធីទៅទៀត
រាងក្រាស់មិនតបតែក៏ដើរទៅអង្គុយលើកៅអីមួយជិតនោះ
"លោកចាប់ខ្ញុំ..មកទីនេះធ្វើអី"ហ្វូតព្យាយាមជំនះភាពភ័យខ្លាចសួរទៅកាន់អ្នកចំពោះមុខ
"ចុះឯងមកទីនេះធ្វើអី?អ្នកណាជាអ្នកបញ្ជាឯងមក?"រាងក្រាស់បោះសំនួរសួរដោយសម្លេងត្រជាក់រាងតូចក៏ប្រញាប់និយាយ
"ខ្ញុំមករកមិត្តមិនមានអ្នកណាបញ្ជាខ្ញុំមកនោះទេ"
"អាខតធីសមែនទេ?"ជេមមិនស្តាប់បែរជាសួរបន្ថែមទៀត
"បងខតធីស?បងខតធីសមានអីពាក់ព័ន្ធនិងគ្នាទៅ"
"និយាយការពារគ្នាណាស់ណ៎"ជេមសើចចុងមាត់បន្តិចរួចងើបដើរទៅឈរចំពោះមុខហ្វូតដែលអង្គុយរាបនិងការ៉ូហើយក៏បន្ទន់ជង្គង់ម្ខាងអង្គុយខ្ពស់ជាងហ្វូតបន្តិច
"លោកធ្វើអីបងខតធីសមែនទេ?កុំធ្វើបាបគាត់ណា"សម្លេងអង្វរករបស់ហ្វូតធ្វើអោយជេមយកដៃមកច្របាច់ចង្ការរបស់ហ្វូតស្ទើរតែបាក់ រួចក៏និយាយប្រយោគកំណាចចេញមក
"រកផ្លូវជួយខ្លួនឯងសិនទៅចាំនិយាយការពារអ្នកដ៏ទៃ"
"ខ្ញុំទៅធ្វើអីលោក..ហុឹក"ទឹកភ្នែកក៏ចាប់ផ្តើមស្រក់ចុះមកព្រោះតែភ័យនិងឈឺដោយសារតែជេមច្របាច់ថ្ពាល់គេខ្លាំងពេក
"ឯងចូលដៃគ្នាជាមួយនិងខតធីសមែនទេ"
"ខ្ញុំប្រាប់ហើយថាខ្ញុំមិនដឹង..ហុឹក..ខ្ញុំឈឺ"ហ្វូតប្រកែកហើយព្យាយាមយកដៃមាំចេញពីមុខខ្លួនតែមិនបានសម្រេច
"ល្អ!និយាយស្រួលៗមិនចង់មែនទេ ទ្បឺវីសចាត់ការទៅ"ជេមចេញបញ្ជាកំណាចភ្លាមទ្បឺវីសក៏ចូលមកមិនចាំយូរធ្វើអោយហ្វូតចាប់ផ្តើមភ័យស្លន់ស្លោភ្លាម
"ចង់ធ្វើអី...លែងខ្ញុំណា..ហុឹក..លែង"To be continued
YOU ARE READING
កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)
Fanfictionអ្វីដែលជាកម្មសិទ្ធរបស់គេ គ្មានអ្នកណាអាចមកប៉ះពាល់បានជាដាច់ខាតព្រោះគេជាប្រភេទមនុស្សដែលហួងហែងរបស់់ - Gemini Norawit