ភាគ២០

1.5K 142 23
                                    

"ក្មេងម្នាក់នេះជាអ្នកណា?"ជុងមើលមុខរបស់ហ្វូតមុននិងងាកទៅសួរជេម
"ឯងមិនបាច់ចង់ដឹង"
"ឆឹស..សួរតិចតួចមិនបាន ឈ្មោះអីដែរ"ជុងប្តូរទៅសួររាងតូចម្តងដោយទឹកមុខព្រាន
"ខ្ញុំឈ..ឈ្មោះហ្វូត"
"ហ្វូត?ដូចជាធ្លាប់ឮ ពួកយើងដែលជួបមុខគ្នាពីមុនមកទេ?"
"អត់ទេ"ហ្វូត
"បងឈ្មោះជុងណា៎ ហៅបងជុងក៏បាន"ជុងណែនាំខ្លួនទៅកាន់អ្នកចំពោះមុខហ្វូតក៏ញញឹមគួរសមដាក់
"ពេលណាឯងទៅវិញ"ជេមកាត់ចង្វាក់រវាងជុងនិងហ្វូត ជុងក៏ងាកមកមើលមុខគេបែបមិនយល់
"ឯងដេញយើង?"ជុង
"មិនបានដេញ គ្រាន់តែសួរ"
"វាដូចតែគ្នានិង ទៅវិញក៏បានព្រោះមិនចង់រំខាន"អ្នកកម្លោះនិយាយព្រមទាំងងើបឈរត្រង់ខ្លួនហើយក៏ដើរវាងទៅជិតហ្វូតដែលអង្គុយធ្វើមុខទ្បេងទ្បង់
"ហ្វូតបងទៅហើយណា ចាំទំនេរបងមកលេង"ជុងចាប់កាន់ដៃហ្វូតថ្នមៗយកមកថើបចំពោះមុខជេមមីណាយដោយមិនខ្លាចរអា ចំណែកហ្វូតវិញក៏ភាំងធ្វើអីមិនត្រូវមិននឹកស្មានថាជុងហ៊ានដល់ថ្នាក់នេះ បន្ទាប់ពីជុងចេញទៅបាត់បន្ទប់ទាំងមូលក៏ធ្លាក់ក្នុងសភាពស្ងប់ស្ងាត់
"ទៅលាងដៃចេញ"សម្លេងរបស់ជេមប្រែជារឹងកំប្រឹសខុសពីពេលនិយាយជាមួយហ្វូតមុននេះ
"លាងធ្វើអី?"ហ្វូតសួរទាំងឆ្ងល់ធ្វើអោយជេមកាន់តែខឹងទ្បើង
"ប្រាប់ថាអោយលាងក៏លាងទៅ មិនបាច់សួរនាំច្រើន"រាងតូចគ្មានជម្រើសក៏ងើបដើរទៅបន្ទប់ទឹកដើម្បីលាងដៃតាមការបញ្ជាររបស់គេ ទាំងខ្លួនមិនយល់ដូចគ្នាថាហេតុអីសុខៗមកអោយគេលាងដៃធ្វើអី។
ហ្វូតដើរចេញពីបន្ទប់ទឹកវិញអាហារដែលជេមបញ្ជារអោយគេយកមកក៏មកដល់ដាក់តម្រៀបលើតុដោយមានរបៀបរៀបរោយមានយ៉ាងច្រើនមុខដែលចម្អិនមកយ៉ាងយកចិត្តទុកដាក់
"មកញុំាបាយ"គ្រាន់តែឃើញហ្វូតដើរចេញមកភ្លាមជេមក៏ហៅមកអង្គុយភ្លាម
"ញុំាទៅ"រាងក្រាស់ប្រាប់ព្រមទាំងមិនដកក្រសែភ្នែកចេញពីមុខហ្វូត ម្រាមដៃតូចលើកសមនិងស្លាបព្រាមកកាន់និងដៃហើយដូសអាហារនៅពីមុខខ្លួនដាក់ចូលមាត់
"មិនឆ្ងាញ់?"ឃើញមុខហ្វូតដូចជាមិនចូលចិត្តជេមក៏សួរទ្បើង
"ទ្បឺវីសយកម្ហូបនេះទៅចាក់ចោលទៅ"ហ្វូតមិនទាន់និងហើបមាត់និយាយផង រាងក្រាស់ក៏ស្រែកបញ្ជារទាំងសម្លេងកាចភ្លាម ទ្បឺវីសក៏ចូលមកយកម្ហូបដែលហ្វូតដូសអម្បិញមិញចេញតែហ្វូតក៏ហាម
"មិនបាច់ទេ ខ្ញុំញុំាបាន"និយាយរួចក៏ប្រញាប់អោនទៅចាត់ការអាហារចំពោះមុខ ហ្វូតមានអារម្មណ៍ថាជេមមីណាយថ្ងៃនេះមានអារម្មណ៍ទ្បើងចុះចម្លែកម្តងស្លូតម្តងកាច គេសឹងតែតាមមិនទាន់
"លោកមិនញុំាទេហេស៎?"ហ្វូតងើបមុខសួរទៅរាងក្រាស់ដែលមិនខ្ចីប៉ះពាល់ម្ហូបចំពោះមុខសូម្បីតែបន្តិចគិតតែពីអង្គុយមើលមុខគេមិនព្រិច
"ចៅហ្វាយមិនទទួលទានអាហារពេលព្រឹកនោះទេ"ទ្បឺវីសឆ្លើយជំនួសហ្វូតក៏ជ្រួញចញ្ចើមឆ្ងល់ហើយងាកទៅសួរជេមបន្ត
"ហេតុអី?"
"មិនទម្លាប់"ជេម
"អាហារពេលព្រឹកសំខាន់ណាស់ណា ប្រយ័ត្នឈឺក្រពះ ញុំាបន្តិចទៅ"ហ្វូតដូសម្ហូបនិងស្លាបព្រាដែលខ្លួនកំពុងញុំាហើយលើកទៅដាក់ជិតមាត់របស់រាងក្រាស់បំណងបញ្ចុកគេ ទ្បឺវីសលួចភ័យជំនួសរាងតូចព្រោះមិនដែលមានអ្នកណាហ៊ានធ្វើបែបនេះចំពោះចៅហ្វាយគេពីមុននោះទេ តែអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះចៅហ្វាយគេមិនបានប្រកែកថែមទាំងហារមាត់ញុំាអាហារដែលហ្វូតបញ្ចុកទៅវិញ ទ្បឺវីសដល់ថ្នាក់ចំហរមាត់ឆ្លុងសឹងមិនជឿនិងភ្នែកនូវអ្វីដែលខ្លួនបានឃើញមុននេះ  គេយល់សប្តិទេដឹង?
(ចៅហ្វាយលង់កូនប្រុសគេបានសម្រេចហើយ)ទ្បឺវីសគិតក្នុងចិត្តហើយក៏លួចញញឹមចេញមកតិចៗ ព្រោះសប្បាយចិត្តដែលចៅហ្វាយខ្លួនរកបានមនុស្សម្នាក់ដែលពេញចិត្ត។

To be continued

1ភាគទៀតតាមសន្យា🤧

កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)Where stories live. Discover now