ពន្លឺថ្ងៃរះចាំងចំផ្ទៃមុខស្រស់ស្អាតដែលកំពុងតែលង់លក់ស្រួលយ៉ាងស្កប់ស្កល់ក៏ត្រូវបង្ខំចិត្តបើកភ្នែកទ្បើងតិចៗមុននិងងាកទៅមើលខ្នើយជិតខ្លួនតែមិនបានឃើញវត្តមានរបស់ជេមមីណាយនោះទេ មិនដឹងថាគេងើបចេញទៅបាត់តាំងពីស្មើរណាក៏មោនដឹង ហ្វូតងើបបម្រុងនិងដើរចូលទៅក្នុងបន្ទប់ទឹកតែក៏គ្រលាសភ្នែកឃើញខោអាវថ្មីដែលត្រៀមទុកសម្រាប់គេនៅចុងគ្រែគេង
"យ៉ាងណាៗក៏លោកនៅមានចិត្តខ្លះ"ហ្វូតនិយាយដោយសម្លេងខ្សោយៗហើយក៏កាន់ខោអាវដើរទៅបន្ទប់ទឹកបាត់"ចៅហ្វាយ មួយរយះនេះកូនចៅរបស់ខតធីសតែងតែមកក្រវែលៗកាសុីណូយើងជានិច្ច"ទ្បឺវីស
"បើពួកវាហ៊ានតែបង្ករឿងក៏ចាត់ការទៅ"ជេមបោះសម្តីគ្មានមេត្តាយ៉ាងមុតព្រោះគេមិនចូលចិត្តអោយអ្នកណាមករញ៉េរញ៉ៃនៅកាសុីណូរបស់គេជាពិសេសពពួកសត្រូវដែលថ្លើមធំក្លាហានមិនខ្លាចស្លាប់ទាំងនោះ
"ខ្ញុំគិតថាខតធីសបញ្ចូនកូនចៅវាដើម្បីមកសើុបដំណឹងពីអ្នកប្រុសហ្វូតមិនខាន"
"ឆឹស!គិតហេស៎ថាសើុបបានងាយៗនោះ ពង្រឹងសុវត្ថិភាពកាស៊ីណូអោយបានខ្ពស់ ហាមមិនអោយមនុស្សភ្លែកមុខចូលជាដាច់ខាត"
"បាទចៅហ្វាយ"ទ្បឺវីសប្រញាប់ដើរចេញទៅចាត់ការតាអ្វីដែលចៅហ្វាយខ្លួនបានបញ្ជាភ្លាមមិនចាំយូរ
"ខតធីស! របស់ណាដែលឯងស្រទ្បាញ់ពេញចិត្តយើងរឹតតែបំផ្លាញអោយខ្ទេច ហ្គេមទើបតែចាប់ផ្តើមប៉ុណ្ណោះ"ជេមមីណាយកាន់កែវស្រាក្រហមគ្រលែងតិចៗទៅតាមអារម្មណ៍របស់ខ្លួន គេមានអារម្មណ៍ថាសមចិត្តខ្លាំងណាស់នៅពេលដែលឃើញគូរសត្រូវរបស់ខ្លួនកំពុងតែឆ្លេឆ្លានៅមិនសុខព្រោះតែព្យាយាមរកវិធីដើម្បីដណ្តើមហ្វូតត្រទ្បប់ទៅវិញ តែគិតថាគេអនុញ្ញាត្តមែនទេ?ដេកយល់សប្តិទៅ គេស្បថថានិងធ្វើអោយខតធីសចាញ់គេគ្រប់យ៉ាងមិនថាជារឿងមុខជំនួញឬក៏ជារឿងស្នេហានោះទេ។"បងលីនណា!"
"អ្នកប្រុសហ្វូត"លីនណាអោនក្បាលបន្តិចពេលដែលឃើញហ្វូតដើរចូលមករកខ្លួន
"ខ្ញុំលើកអាហារមកអោយអ្នកប្រុស"
"អរគុណខ្លាំងណាស់បងលីនណា"ហ្វូតញញឹមហើយដើរចូលទៅអង្គុយនៅលើកៅអី
"ចៅហ្វាយបងគេទៅណា"ហ្វូតងាកសួរលីនណាភ្លាមពេលដែលនឹកឃើញថាយប់មិញជេមគេអនុញ្ញាត្តអោយខ្លួនទាក់ទងទៅដាំងតែពេលនេះបែរជាបាត់ស្រមោលគេសូន្យទៅវិញ
"ចៅហ្វាយនៅបន្ទប់ធ្វើការ អ្នកប្រុសមានការអីមែនទេ?"
"បងជួយជូនខ្ញុំទៅរកគេបន្តិចបានទេ"
"មិនបានទេអ្នកប្រុស"
"ណាបងណា ជួយជូនខ្ញុំទៅបន្តិចទៅខ្ញុំសន្យាថានិងមិនបង្ករឿងនោះទេ"ហ្វូតធ្វើភ្នែកម៉ក់ៗយ៉ាងគួរអោយស្រទ្បាញ់ដាក់ លីនណាក៏ខាំមាត់អេះអុញភ្លាម
"អឺ...គឺ...យល់ព្រមតែអ្នកប្រុសមិនត្រូវខុសសន្យានោះទេ"
"អូខេបាទ!បងលីនណាល្អបំផុត"លីនណាញញឹមចេញមកពីភាពគួរអោយស្រទ្បាញ់របស់កម្លោះតូចឃើញហ្វូតពេលនេះធ្វើអោយនាងនឹកដល់ប្អូនប្រុសខ្លួននៅឯស្រុកដែលមានអាយុប្រហាក់ប្រហែលនិងហ្វូតដែល៕"ចៅហ្វាយ! អ្នកប្រុសហ្វូតសុំជួប"ទ្បឺវីសដើរមករាយការណ៍ជេមក៏អាក់ដៃដែលកំពុងសញ្ញេលើឯកសារបន្តិចហើយក៏ជ្រួញចញ្ចើមឆ្ងល់ទ្បើង
"អោយចូលមក"
"បាទ"ទ្បឺវីសដើរទៅបើកទ្វារអោយហ្វូតដែរកំពុងតែឈរចាំរួចនិយាយប្រាប់
"ចៅហ្វាយអនុញ្ញាតអោយចូលទៅជួបហើយបាទ"
"អ..អរគុណ"ហ្វូតអរគុណទ្បឺវីសរួចក៏ដើរចូលទៅខាងក្នុង មុននេះគេប្រាប់ខ្លួនឯងក្នុងចិត្តថាកុំអោយភ័យតែពេលនេះគេញ័រជើងចង់ដួលទៅហើយ
"យប់មិញយើងដាក់ទោសតិចពេកមែនទេ បានជាមានកម្លាំងដើរហិចហើរមកដល់ទីនេះ"ហ្វូតមិនទាន់និងបានហារមាត់និយាយអីផងពាក្យសម្តីគំរោះគំរើយក៏ឮចេញពីមាត់ក្រាស់ភ្លាម
"យប់..យប់មិញលោកអោយខ្ញុំទាក់ទងទៅដាំង"
"ចុះបើយើងមិនព្រមវិញ"
"លោក...លោកមិនអាចធ្វើបែបនេះបាននោះទេ"ហ្វូតបើកភ្នែកធំយ៉ាងភ្ញាក់ផ្អើលព្រោះតែសុខៗគេក៏ចង់គ្រលាស់សម្តីរបស់គេដែលបាននិយាយកាលពីយប់មិញ
"ហេតុអីយើងមិនអាច?"
"មនុស្សបាតដៃខ្នងដៃ..ហុឹក...ខ្ញុំស្អប់លោក"រាងតូចស្រក់ទឹកភ្នែកចុះមកភ្លាមទប់មិនជាប់ព្រោះសង្ឃឹមថានិងបាននិយាយជាមួយមិត្តទៅហើយតែគេបែរជាប្រែប្រួលពាក្យសម្តីទៅវិញ៕To be continued
យប់នេះបើអារម្មណ៍ល្អចាំគេអោយមួយភាគទៀត🤗🤭
YOU ARE READING
កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)
Fanfictionអ្វីដែលជាកម្មសិទ្ធរបស់គេ គ្មានអ្នកណាអាចមកប៉ះពាល់បានជាដាច់ខាតព្រោះគេជាប្រភេទមនុស្សដែលហួងហែងរបស់់ - Gemini Norawit