ភាគ២៨

1.2K 117 14
                                    

រាងតូចងើបទាំងមមីមមើលទប់ក្បាលព្រោះតែមិនទាន់អស់ជាតិថ្នាំស្រួលបួលនៅទ្បើយ ពេលដែលស្មារតីនិងន៎ទ្បើងវិញគ្រប់យ៉ាងជុំវិញខ្លួនក៏ចម្លែកហ្វូតមិនដឹងថាខ្លួនឯងមកដេកក្នុងបន្ទប់នេះបានដោយរបៀបណាមុននេះក្រែងគេចូលបន្ទប់ទឹកផ្សារទំនើបទេតើ
"ហើុយ ហេតុអីក៏បែបនេះវិញ"ហ្វូតកន្រ្តាក់ខ្លួនយ៉ាងភ្ញាក់ផ្អើលពេលដែលឃើញខ្លួនឯងស្ថិតនៅក្នុងសភាពគ្មានខោអាវជាប់ខ្លួនមានត្រឹមតែខោខ្លីមួយប៉ុណ្ណោះហ្វូតព្យាយាមពិនិត្យតាមរាងកាយខ្លួនឯងទាំងភ័យព្រួយខ្លាចអ្នកណាប៉ះពាល់តែសភាពគេគឺធម្មតានោះទេគ្មានស្លាកស្នាមសូម្បីបន្តិវ នេះកើតរឿងឆ្គួតទ្បប់ស្អីនិង? រាងតូចប្រញាប់ចុះពីលើគ្រែរើសសម្លៀកបំពាក់របស់ខ្លួនមកស្លៀកវិញយ៉ាងញាប់ដៃម៉ោងជិត១១យប់ទៅហើយមិនដឹងថាជេមបារម្ភពីយ៉ាងណានោះទេ ហើយអ្វីដែលធ្វើអោយហ្វូតភ័យកាន់តែខ្លាំងនោះប្រសិនបើជេមមកឃើញខ្លួនក្នុងសភាពបែបនេះតើនិងមានរឿងអ្វីកើតទ្បើង តើគេនិងពន្យល់ជេមបែបណាបើសូម្បីតែខ្លួនឯងក៏មិនដឹងថាមានរឿងអីកើតទ្បើងផងនោះ៕
ផាំងងង! ទ្វារបន្ទប់របើកទ្បើងដោយសារតែកម្លាំងជើងអ្នកណាម្នាក់ធាក់ទម្លុះមួយទំហឹង ហ្វូតភ័យស្លេកមុខពេលឃើញវត្តមានមនុស្សដែលខ្លួនកំពុងតែគិតដល់បោះជំហានចូលមក
"ជ..ជេម"ហ្វូត
"សាហាយរបស់ឯងវានៅឯណា"រាងក្រាស់សួរដោយសម្លេងមាំលេងនិយាយពាក្យផ្អែមល្ហែមដូចមុន
"បងចង់និយាយពីអី អូនមិនដឹងទេ"គេពិតជាមិនដឹងពិតមែន ហើយក៏មិនដឹងដូចគ្នាថាមានរឿងអីបានជាជេមខឹងដល់ថ្នាក់នេះ
"កុំមកធ្វើជាល្ងង់ នេះជាស្អី"ទូរស័ព្ទបោះទៅជិតជើងតូចហ្វូតក៏អោនទៅរើសមកមើលដោយការចង់ដឹង ភ្នែកក៏បើកធំៗសឹងមិនគួរអោយជឿពេលដែលឃើញរូបខ្លួនឯងកំពុងដេកអោបសិ្នតស្នាលជាមួយអ្នកណាក៏មិនដឹង ម្រាមដៃញ័រស្ទើរតែកាន់ទូរស័ព្ទដៃមិនជាប់បេះដូងលោតស្ទើរតែធ្លាយចេញមកក្រៅ
"ជេម..អូនមិនបានធ្វើនោះទេ..ហុឹក"ហ្វូតយំចេញមកភ្លាមប្រញាប់បកស្រាយប្រាប់រាងក្រាស់អោយជឿខ្លួនតែហាក់មិនបានផលទាល់តែសោះ
"យើងមកឃើញច្បាស់ផ្ទាល់ភ្នែកបែបនេះហើយឯងនៅហ៊ានប្រកែកទៀតមែនទេ"គេឈឺខ្លាំងប៉ុណ្ណាហ្វូតមិនដឹងនោះទេ ហេតុអីក៏ហ្វូតធ្វើរឿងថោកទាបបែបនេះពីក្រោយខ្នងគេ?ឬមួយគេស្រទ្បាញ់តាមចិត្តពេកមែនទេ
"អូនមិនដឹងអីពិតមែន បងជឿអូនទៅ..ហុឹក"ហ្វូតចូលទៅចាប់ដៃមាំតែត្រូវជេមគ្រវាសចេញមួយទំហឹងអោយដួលទ្រោបលើកម្រាលព្រំហាក់ដូចជាខ្ពើមរអើម
"កុំយកខ្លួនស្មោគគ្រោករបស់ឯងមកប៉ះយើង"
"ជេម...ហុឹក..ជឿអូនទៅអូនពិតជាមិនដឹងពិតមែន"រាងតូចប្រឹងវារទៅជិតព្រមទាំងយកម្រាមដៃស្រូទ្បូនចាប់កជើងមាំអង្រួនតិចៗសុំអង្វរគេសង្ឃឹមថាគេនិងជឿទុកចិត្តលើខ្លួនតែអ្វីរាងតូចទទួលបានមកវិញគឺពាក្យសម្តីដែលប្រៀបដូចជាកាំបិតមុតស្រួចពីមាត់រាងក្រាស់
"យើងស្អប់មនុស្សផិតក្បត់បំផុត ម្សិលមិញដេកអោបយើង ថ្ងៃនេះបែរជាទៅដេកអោបសាហាយ គិតមែនទេថាយើងនិងជឿលើពាក្យសម្តីបោកប្រាស់មនុស្សដូចជាឯងនោះ"ជើងមាំក្រវាសដៃរបស់ហ្វូតចេញកែវភ្នែកក៏សម្លឹងមើលទៅហ្វូតដែលក្រាបយំនិងកម្រាលព្រំដូចជាស្អប់ខ្ពើមខ្លាំងណាស់អញ្ជឹង
"អូនមិនបានក្បត់..សូមអង្វរជឿអូនម្តងទៅ..ហុឹក..អូនស្រទ្បាញ់បង...ហុឺៗ"ហ្វូតព្យាយាមប្រឹងអង្វរគេដូចជាមនុស្សឆ្គួតតែអ្នកកម្លោះមិនខ្វល់សូម្បីតែបន្តិច
"ស្រទ្បាញ់?ពាក្យនេះឯងនិយាយដាក់មនុស្សប្រុសប៉ុន្មានអ្នកហើយ?"
"ហុឺ....ជេម..អូន.."ហ្វូតដល់ថ្នាក់និយាយមិនចេញពាក្យសម្តីរបស់រាងក្រាស់មួយម៉ាត់ៗស្ទើរតែសម្លាប់រាងតូចទាំងរស់ទៅហើយ ហេតុអ្វីក៏គេមិនព្រមជឿជាក់លើខ្លួនសោះអញ្ជឹង?ហេតុអ្វីទៅ?ឬមួយក៏ក្តីស្រទ្បាញ់ដែលខ្លួនប្រគល់អោយគេកន្លងមកវាគ្មានន័យសម្រាប់គេទេមែនទេ?សូម្បីតែបន្តិចក៏គ្មានដែលមែនទេ?
"យើងសម្លាប់សាហាយរបស់ឯងបានពេលណាយើងប្រាកដជាត្រទ្បប់មកចាត់ការឯងតាមក្រោយមិនខាន ទ្បឺវីសយកគេទៅកាសុីណូមុនទៅ"

To be continued

ថ្ងៃនេះរាងរវល់សរសេរបានតែបន្តិចទេ សុំទោសណា៎🙏


កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)Where stories live. Discover now