ភាគ១៥

1.5K 110 8
                                    

"ហេតុអីក៏អ្នកប្រុសហ្វូតចូលទៅយូរយ៉ាងនេះ"ពេលវេលាកន្លងទៅជិតមួយម៉ោងហើយតែនៅតែមិនឃើញវត្តមានហ្វូតចេញមកវិញទៀត ទើបលីនណាដើរឆ្លេឆ្លាទៅវិញទៅមកមិនឈប់ដោយការបារម្ភ
"តិចចៅហ្វាយចាប់មូលកមែនទៅ? ហើុយចៅហ្វាយឯណាអាក្រក់ដល់ថ្នាក់និងនោះ"
"ធ្វើអីនិង?"ទ្បឺវីសដើរមកឈរសួរពីក្រោយខ្នងលីនណាពេលដែលឃើញនាងដើរទៅវិញទៅមកមុខបន្ទប់ធ្វើការរបស់ចៅហ្វាយ
"គឺអ្នកប្រុសហ្វូតចូលទៅយូរហើយតែមិនទាន់ចេញមកវិញទេខ្ញុំបារម្ភ"
"អ្នកប្រុសហ្វូតចូលទៅធ្វើអី?"ទ្បឺវីស
"យកកាហ្វេអោយចៅហ្វាយ"លីនណា
"ចូលទៅយូរហើយមែនទេ?"
"មួយម៉ោងហើយទេដឹង"លីនណាលើកដៃមើលនាទ្បិការបស់ខ្លួនចំណែកទ្បឺវីសក៏លួចចម្លែកចិត្តព្រោះចៅហ្វាយខ្លួនមិនចូលចិត្តអោយអ្នកណាចូលទៅរញ៉េរញ៉ៃបន្ទប់ធ្វើការរបស់គេយូរនោះទេ ចុះហ្វូតចូលទៅធ្វើអីក៏បានយូរម្លេះ?ឬមួយក៏....
"មិនបាច់ខ្វល់ទេ ចៅហ្វាយមិនចាប់ហែកអ្នកប្រុសនាងសុីទេ តោះទៅកន្លែងផ្សេងវិញ"
"តែខ្ញុំ...."លីនណានិយាយមិនទាន់ចប់ផងទ្បឺវីសក៏លើកដៃគៀកស្មារបស់លីនណាអោយដើរតាមខ្លួនព្រមទាំងញញឹមចេញមកដូចជាមានអារម្មណ៍ល្អណាស់អញ្ជឹង

ក្រលេកមើលអ្នកដែលគេបារម្ភវិញពេលនេះកំពុងតែលង់លក់ក្នុងដៃរាងក្រាស់តាំងពីស្មើរណាក៏មិនដឹង
ក្រោយពេលដែលត្រូវគេដាក់គំនាបមិនអោយងើបចេញពីភ្លៅទៅណា ជេមទម្លាក់ការងារចុះពីដៃហើយក៏អោនមុខមើលទៅរាងតូចដែលកំពុងតែលង់លក់យ៉ាងស្កប់ស្កល់នៅក្នុងទ្រូងគេរួចអោនទៅស្រង់ក្លិនសក់ក្បាលទន់រលោងរបស់ហ្វូតបន្តិច មុននិងលើកបីហ្វូតយកទៅដាក់អោយគេងលើសូហ្វាដើម្បីអោយគេបានគេងបន្ត
"ហាមធ្វើអោយយើងខកបំណងចំពោះឯងអោយសោះ"រាងក្រាស់និយាយចេញមកដោយប្រយោលក្បែរមុខរាងតូចដែលគេងមិនដឹងអី ដៃមាំក៏លើកមកអង្អែលមុខស្អាតតិចៗមិននិយាយអីបន្ត

"មិត្តលោកកុហកទេដឹង?"ដាំងមិនជឿពីអ្វីដែលជុងបានប្រាប់មកខ្លួនតាមទូរស័ព្ទ
"យើងធ្វើយ៉ាងម៉េចនិងដឹងបើវាប្រាប់មកបែបនិង"ជយងហាក់មានអារម្មណ៍ថានឿយនាយនៅពេលអ្នកម្ខាងទៀតនៅតែក្បាលរឹងមិនជឿខ្លួន
"ពួកលោកជាមិត្តនិងគ្នាច្បាស់ជាជួយលាក់គ្នាមិនខាន"
"និយាយជាមួយនិងក្មេងដូចជាឯង១០ឆ្នាំទៀតក៏នៅតែស្តាប់គ្នាមិនយល់ដែល បានហើយយើងប្រញាប់ទៅរើសឈុត"អ្នកប្រុសបម្រុងនិងដាក់ទូរស័ព្ទចុះតែត្រូវដាំងស្រែកឃាត់
"ឈប់សិនននន រើសឈុតអី?"
"ឈុតរៀបការយ៉ាងមិច?"
"នេះលោកមិនទាន់បោះចោលគំនិតរៀបការជាមួយប្អូនស្រីខ្ញុំទៀតហេស៎ អាមនុស្សឆ្គួត"រាងតូចស្រែកជេរទាំងក្តៅក្រហាយក្នុងចិត្តទៅអ្នកម្ខាងទៀតឯជុងក៏ដកទូរស័ព្ទចេញពីត្រចៀករបស់ខ្លួនបន្តិចព្រោះតែទ្រាំទ្រនិងសម្លេងប្រៀបដូចជាកញ្ចែដែករបស់ដាំងមិនបាន
"ហេតុអីយើងមិនអាចរៀបការជាមួយប្អូនស្រីឯងបាន?"
"ព្រោះតែខ្ញុំមិនអនុញ្ញាត្ត"
"ឯងមិនអនុញ្ញាតតែម៉ាក់ប៉ាឯងអនុញា្ញត្ត"
"នេះលោក.."ដាំងគាំងនិយាយអីមិនចេញបន្ទាប់ពីឮប្រយោគរបស់ជុងហើយ មែនម៉ាក់ប៉ារបស់គេជាអ្នកយល់ព្រមទៅលើមង្គលការរវាងប្អូនស្រីគេនិងជុងគេគ្មានសិទ្ធិប្រកែកឬប្រឆាំងនោះទេតែក្នុងនាមជាបងប្រុសម្នាក់គេមិនចង់ឃើញប្អូនស្រីរបស់ខ្លួនពិបាកចិត្តដូចគ្នា
"ខ្ញុំសុំអង្វរលោកទៅចុះណាកុំរៀបការជាមួយប្អូនស្រីខ្ញុំអី បើលោកយល់ព្រមលោកចង់អោយខ្ញុំធ្វើអីក៏ខ្ញុំធ្វើតាមដែរ "ដាំងអស់ជម្រើសក៏ជ្រើសយកវិធីអង្វររាងក្រាស់ជំនួសដោយមិនខ្លាចបាក់មុខសូម្បីតែបន្តិច
"អញ្ជឹងឯងមករៀបការជាមួយយើងជំនួសប្អូនស្រីឯងទៅ"
"ហាស់......."ដាំង

To be continued

Dunk to joong : និយាយអីឆ្គួតៗ🙄🤭
រឿងនេះមាន៣គូរណា អាណិតតែគូរpondphuwinទេស្ងាត់ឆឹង😔😂💓

កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)Where stories live. Discover now