ភាគ២២

1.5K 135 13
                                    

"ជួយយើង"សម្លេងស្អកៗឮទ្បើងពីមាត់អ្នកកម្លោះធ្វើអោយភូវីនធ្វើអីមិនត្រូវ
"ចាំខ្ញុំហៅពេទ្យមកអោយណា"ភូវីនបម្រុងនិងងើបចេញម្តងទៀតតែត្រូវរាងក្រាស់ចាប់ជាប់ជាលើកទី២
"យើងមិនត្រូវការពេទ្យ..យើងត្រូវការឯង"និយាយរួចដៃមាំក៏លើកទៅកញ្ឆក់កញ្ជឹងកស្អាតអោយអោនមកជិតខ្លួនរួចក៏ប្រថាប់បបូរមាត់ក្រាស់ទៅថើបញក់ញីខ្លាំងៗលើបបូរមាត់តូចប្រៀបដូចជាមនុស្សអត់ឃ្លានមកតាំងពីពេលណា ដៃស្រទ្បូនព្យាយាមច្រានទ្រូងមាំចេញតែហាក់មិនមានប្រយោជន៍ទាល់តែសោះព្រោះគេមិនទាំងរង្គើរខ្លួនសូម្បីតែបន្តិចនៅមានបន្ថែមកម្លាំងសង្កត់បឺតជញ្ជក់លើបបូរស្តើងខ្លាំងៗថែមទៀត
បន្ទាប់ពីគេផ្តល់ស្នាមថើបដ៏ព្រៃផ្សៃយ៉ាងយូររាងក្រាស់ក៏ព្រមព្រលែងមាត់ចេញភូវីនក៏ស្រែកយំចេញមកដូចមនុស្សឆ្គួត ស្នាមថើបដែលគេខំថែរអស់រយះ២០ឆ្នាំមកនេះត្រូវជនមិនស្គាល់មុខលួចបានយ៉ាងងាយអ្នកណាមិនឈឺចិត្ត?
"អាឆ្គួត..លែងណា..ចេញទៅ"រាងតូចកញ្ជ្រោលខ្លាំងៗចេញពីការចាប់របស់អ្នកម្ខាងទៀតទេគេមិនរង្គោះរង្គើរបែរជាអោនទៅឈ្មុសឈ្មុលដើមកសខ្ជីម្តងសមរភូមិសង្គ្រាមក៏ចាប់ផ្តើមកើតមានទ្បើងដោយរាងតូចគ្មានផ្លូវស៊ូប្រៀបដូចជាកណ្តុរដែលដើរចូលមាត់ខ្លារាងកាយដ៏ស្រស់ស្អាតទាំងមូលក៏ក្លាយជាចំណីរបស់បុរសដែលខ្លួនមិនស្គាល់ ថែមទាំងបុរសដែលខ្លួនមានបំណងចង់ជួយទៀត ធ្វើបុណ្យបានទោសពិតមែន។
ព្រឹកទ្បើង
រាងកាយគ្មានសម្លៀកបំពាក់ពីរអ្នកកំពុងគេងលក់អោបគ្នាលើពូកយ៉ាងស្ងប់សុខបន្ទាប់ពីភ្លើងស្នេហ៍រលត់ទៅកាលពីជិតទៀបភ្លឺ ត្របកភ្នែកស្អាតព្រិចបើកតិចៗមិនទាន់សុាំនិងពន្លឺព្រះអាទិត្យដែលរះចាំងចូលមកតាមបង្អូចកញ្ចក់ រាងកាយតូចប្រៀបដូចជាត្រូវគេយកញញួរមកដំកម្រើកស្ទើរមិនរួចឈឺចុកចាប់ពេញរាងកាយទាំងមូល ចញ្ចើមស្អាតជ្រួញចូលគ្នាបន្តិចរួចក៏ព្យាយាមដកដៃមាំរបស់អ្នកម្ខាងទៀតចេញពីចង្កេះខ្លួនហើយព្យាយាមងើបចេញពីគ្រែយកសម្លៀកបំពាក់របស់ខ្លួនដែលរប៉ាត់រប៉ាយជិតនោះមកស្លៀកវិញ កែវភ្នែកស្អាតចោលទៅមើលមុខអ្នកដែលដេកលើគ្រែមិនទាន់ភ្ញាក់ជាលើកចុងក្រោយមុននិងបើកទ្វារដើរចេញទៅ
ថ្ងៃទ្បើង
រាងកាយមាំដែលដេកអស់ពេលជាយូរក៏ភ្ញាក់ដឹងខ្លួនទ្បើងដៃក៏ស្រវារករាងតូចដែលដេកអោបកាលពីយប់មិញតែមិនប្រទះទើបក្រោកអង្គុយត្រង់ខ្លួនហើយយកដៃឈ្លីថ្ងាស់ព្យាយាមរកនឹកហេតុកាលកាលពីម្សិលមិញថាមានរឿងអីកើតទ្បើង គេចាំបានថាម្សិលមិញគេទៅចូលរួមកម្មវិធីមួយរបស់អ្នកមានមុខមាត់ក្នុងប្រទេសថៃហើយបន្ទាប់មកមានស្រីម្នាក់យកកែវស្រាក្រហមមកអោយគេ គេក៏ទទួលយកមកផឹកដើម្បីជាការគួរសមតែបន្តិចក្រោយមករាងកាយរបស់គេប្រែជាក្តៅស្ទើរឆេះប្រញាប់ប្រញាល់ត្រទ្បប់មកសណ្ឋាគារវិញមិនដឹងជាថ្នាំសម្រើបប្រភេទអ្វីនោះទេតែគេដឹងថាវាប្រតិកម្មមកលើគេខ្លាំងណាស់ បន្ទាប់ពីនោះអ្វីដែលគេចាំបានទៀតគឺមានក្មេងប្រុសសាច់ក្រអូបម្នាក់ចូលមករកគេឬមួយក៏ជាក្មេងដែលដេន រកអោយមកកំដរគេ?
"ឈឺក្បាលណាស់វើយយ"អ្នកកម្លោះស្បថចេញមកយ៉ាងមួម៉ៅហើយក៏ក្រោកចូលបន្ទប់ទឹកដើម្បីលាងជម្រះខ្លួនហើយក៏ដើរទៅរកដេនដែលចាំគេនៅបន្ទប់ម្ខាងទៀត
"ចៅហ្វាយមិនអីទេមែនទេ?"ដេនលូកមាត់សួរពេលដែលឃើញអ្នកជាចៅហ្វាយដើរចូលមកទាំងមុខមើលមិនយល់
"យប់មិញឯងជាអ្នកនាំក្មេងនោះមកមែនទេ?"
"ក្មេងណា?យប់មិញខ្ញុំប្រញាប់ទៅរកស្រីមកអោយចៅហ្វាយហើយអោយសោរបន្ទប់ទៅនាងដើម្បីទ្បើងមក នាងធ្វើអោយចៅហ្វាយមិនពេញចិត្តមែនទេ?"មនុស្សជំនិតព្យាយាមបកស្រាយ ប៉នក៏ជ្រួញចញ្ចើមឆ្ងល់
"មនុស្សស្រី?តែយប់មិញមនុស្សដែលយើងដេកជាមួយគឺមនុស្សប្រុស"
"ហាស់...."ដេនភ្ញាក់កន្រ្តាក់តែប្រញាប់យកដៃបិទមាត់របស់ខ្លួនភ្លាម
"ទៅឆែកឆេររកក្មេងម្នាក់នោះអោយយើង"ប៉នបញ្ជារហើយក៏ក្តាប់ដៃណែន ក្មេងម្នាក់នោះដូចជាមើលងាយគេពេកហើយដែលហ៊ានចេញទៅបាត់មិនប្រាប់គេសូម្បីតែបន្តិចបែបនេះ
"បាទ ចៅហ្វាយ"ដេនដើរចេញទៅបាត់តាមបញ្ជារ
"យើងប្រាកដជាជួបគ្នាម្តងទៀតជាមិនខាន"ប៉ន
......
២សប្តាហ៍ក្រោយមក
មួយរយៈក្រោយនេះទំនាក់ទំនងរបស់ហ្វូតនិងជេមមីណាយក្លាយជាល្អជាងមុន ហ្វូតក៏ភ្លែកចិត្តមិនតិចដូចគ្នានៅពេលដែលជេមមីណាយតែងតែតាមចិត្តគេគ្រប់យ៉ាង មិនគំរោះគំរើយមិនកំណាចដាក់ខ្លួនដូចជាកាលពីពេលមុនតែវាក៏ជារឿងល្អដូចគ្នា ហ្វូតចូលចិត្តជេមមីណាយបែបនេះជាង ជេមមីណាយដែលតែងបារម្ភហួងហែងមើលថែគេទោះបីជាគេមិនដែលបញ្ចេញមកតាមពាក្យសម្តីប៉ុន្តែគេតែងបង្ហាញតាមកាយវិការជានិច្ច រាងតូចមិនដឹងដូចគ្នាថាហេតុអ្វីក៏រឿងទាំងនេះធ្វើអោយគេមានអារម្មណ៍ថាមានក្តីសុខខ្លាំងបែបនេះ?ឬមួយក៏គេស្រទ្បាញ់ជេមទៅហើយ?បើស្រទ្បាញ់តើគេមានសង្ឃឹមដែលមែនទេ?សង្ឃឹមថាជេមនិងមកស្រទ្បាញ់ខ្លួនវិញមានប៉ុន្មានភាគរយទៅ?
"ជេម...ញុំាអាហារពេលព្រឹកបន្តិចទៅ"ដៃតូចលើកថាសអាហារចូលក្នុងបន្ទប់ធ្វើការរបស់អ្នកកម្លោះហើយក៏ងាកទៅហៅគេ ជេមទម្លាក់ប៊ិចចុះពីដៃហើយដើរទៅអង្គុយលើកៅអីដោយស្តាប់បង្គាប់ វាក្លាយជារឿងសុំាភ្នែករបស់ខតធីសនិងលីនណាទៅហើយដំបូងៗពេលឃើញចៅហ្វាយខ្លួនធ្វើតាមពាក្យរបស់ហ្វូតពួកគេភ្ញាក់ផ្អើលជាងអីទៅទៀតតែពេលនេះក៏ប្រែជាទិដ្ឋភាពធម្មតាទៅហើយ លីនណានិងខតធីសក៏ដើរចេញទៅខាងក្រៅដោយទុកអោយហ្វូតនិងជេមនៅជាមួយគ្នាតែ២នាក់
"បញ្ចុកមក"ជេមសម្លឹងស្លាបព្រានិងមុខតូចឆ្លាស់គ្នាហ្វូតក៏ប្រញាប់ធ្វើតាមដោយដួសម្ហូបបញ្ចុកគេជារឿយៗ
"មិនញុំាទេមែនទេ"ជេម
"ខ្ញុំញុំារួចហើយ នៅតែលោកទេដែលធ្វើការមិនគិតពីក្រពះរបស់ខ្លួនឯង"រាងតូចបន្ទោសតិចៗរាល់ថ្ងៃនេះបើហ្វូតមិនលើកអាហារមកអោយដោយផ្ទាល់ទេគេគ្មានថ្ងៃប៉ះពាល់អាហារជាដាច់ខាត
"ចង់ទៅខាងក្រៅទេ?"រាងក្រាស់ប្រញាប់ប្តូរប្រធានបទដោយលើកការបបួលមកនិយាយ ហ្វូតគ្រាន់តែឮបែបនោះក៏មើលទៅគេទាំងសប្បាយចិត្ត
"ចង់!! លោកអោយខ្ញុំចេញទៅមែនហេស៎"
"អឹមមម តែត្រូវអោយរង្វាន់យើងសិន"
"រង្វាន់អី"អ្នកកម្លោះមិនឆ្លើយតបតែយកដៃមាំទៅអង្អែលចង្កេះតូចទៅមកតិចៗ ហ្វូតដឹងភ្លាមថារង្វាន់ដែលគេចង់បានជាអីថ្ពាល់ក៏ទ្បើងក្រហមយ៉ាងគួរអោយស្រទ្បាញ់ហើយមើលទៅរាងក្រាស់ដោយអៀនខ្មាស់
"គឺ...ចាំពេលមកវិញទៅណា៎"
"យើងចង់បានឥទ្បូវនេះ"ហ្វូតដកដង្ហើមចូលពេញសួតហើយក៏ងើបដើរចូលទៅរកគេហើយអោនមុខតូចទៅជិតនិងរាងក្រាស់កែវភ្នែកទាំងគួរក៏ប្រសព្វគ្នាទៅវិញទៅមក ហ្វូតក៏ទម្លក់បបូរមាត់ទៅថើបមាត់ក្រាស់មុននិងកម្រីកតិចៗបង្កើតជាស្នាមថើបយ៉ងផ្អែមល្អែមរបស់អ្នកទាំង២ ដៃមាំរបស់ជេមលើកទៅអោបចង្កេះហ្វូតអោយមកអង្គុយលើខ្លួនមុននិងប្តូរការថើបពីចង្វាក់ផ្អែមល្អែមទៅជាចង្វាក់រោលរាលមួយរំពេច
. ...(កាត់🤧)
ហ្វូតយកអាវមកពាក់លើខ្លួនវិញបន្ទាប់មកក៏ចូលទៅជួយដាក់លេវអាវអោយរាងក្រាស់ដូចគ្នាជេមអោនទៅថើបថ្ពាល់របស់ហ្វូតទាំងសងខាង រាងតូចក៏ងើបមុខញញឹមដាក់គេបន្តិចហើយក៏យកមុខខ្លួនទៅកើយលើទ្រូងមាំអង្អែលចុះទ្បើងតិចៗ គេចង់អោយពេលវេលាបែបនេះមានរហូតទៅណាស់ គេខ្លាច ខ្លាចថាគ្រប់យ៉ាងនិងប្រែប្រួលនៅពេលអនាគតខ្លាចថាជេមមីណាយមិនដូចជាពេលនេះ បើសិនជាបែបនោះមែនតើគេនិងក្លាយជាបែបណា?
"ល្ងាចនេះ លីនណានិងខតធីសជាអ្នកជូនទៅក្រៅ"ជេម
"ចុះលោក?មិនទៅជាមួយទេមែនទេ?"ហ្វូតងើបមុខពីទ្រូងជេមហើយមើលទៅគេទាំងឆ្ងល់
"ថ្ងៃនេះយើងរវល់ មិនមានពេលនោះទេ"ជេមមីណាយអង្អែលខ្នងហ្វូតជាការលួងលោមព្រោះគេមើលដឹងថារាងតូចកំពុងមិនពេញចិត្ត
"តែយើងនិងដើរលេងជាមួយគ្នានៅថ្ងៃក្រោយ"អ្នកកម្លោះបន្ថែមប្រយោគហ្វូតក៏សប្បាយចិត្តទ្បើងវិញ
"លោកសន្យាមក"
"យើងមិនសន្យា តែយើងប្រាកដជាធ្វើវាបានមិនខាន"
"អរគុណ"ហ្វូត

To be continued

ថ្ងៃនេះគិតថាចេញបានតែ១ភាគទេតែចៃដន្យសរសេរហើយ១ភាគទៀត😒
សរសេរសង្ខេបសាច់រឿងខ្លះកុំអោយវែងពេកព្រោះប្រញាប់បញ្ចប់សាច់រឿង😔ខ្លាចតាប៉ែពេកអ្នកអានរត់ចោលអស់😭😭

កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)Where stories live. Discover now