"ជេសុីកា!នេះក្មេងថ្មីធ្វើការនៅទីនេះ មើលការខុសត្រូវផង"ទ្បឺវីសប្រាប់ទៅជេសុីកាដែលជាអ្នកមើលការខុសត្រូវនៅក្នុងក្លឹបនេះ ជេសុីកាក៏ញញឹមទទួល
"មោះ!ដើរតាមបងមក បងនាំទៅផ្លាស់សម្លៀកបំពាក់"ជេសុីកាដើរនាំផ្លូវទៅមុនហ្វូតក៏អោបសម្លៀកបំពាក់ដែលជេមបោះអោយមុននេះដើរតាមពីក្រោយបន្ទប់រៀបចំខ្លួន
"ប្អូនឈ្មោះអីដែរ មុននេះបងភ្លេចសួរ"
"ខ្ញុំឈ្មោះហ្វូត"
"ហ្វូតផ្លាស់សម្លៀកបំពាក់អោយរួចរាល់ទៅចាំបងប្រាប់ការងារដែលហ្វូតត្រូវធ្វើណា"
"បាទ"ហ្វូតងក់ក្បាលស្តាប់បង្គាប់រួចក៏ដើរទៅផ្លាស់សម្លៀកបំពាក់របស់ខ្លួន
១០នាទីក្រោយមក ហ្វូតដើរចេញពីបន្ទប់ប្តូរសម្លៀកដោយពាក់នូវឯកសណ្ឋានអ្នកធ្វើការក្នុងក្លឹបហើយក៏ចេញទៅខាងក្រៅដែលមានជេសុីកាឈរចាំស្រាប់
"រួចរាល់ហើយមែនទេ?"
"បាទ"
"ហ្វូតត្រូវធ្វើជាអ្នកលើកស្រាអោយភ្ញៀវណា ប៉ុន្តែត្រូវធ្វើតែជាន់នេះប៉ុណ្ណោះហាមទ្បើងទៅក្លឹបនៅជាន់លើជាដាច់ខាត យល់បងនិយាយដែលទេ?"ជេសុីកាដាក់បម្រាមហាមមុន ហ្វូតក៏ងើយសម្លឹងទៅក្លឹបជាន់ទី២ដែលមានជញ្ជាំងកញ្ចក់បិទបាំងដែលមានតែអ្នកខាងលើប៉ុណ្ណោះដែលអាចមើលធ្លុះមកដល់ជាន់ក្រោមបាន
"ហេតុអីទៅបង"ហ្វូតសួរទាំងឆ្ងល់
"ជាន់ខាងលើសម្រាប់តែភ្ញៀវលំដាប់ៗប៉ុណ្ណោះបើហ្វូតធ្វើមិនត្រូវចិត្តពួកគេហ្វូតស្លាប់មិនខានទេ" ហេតុអីក៏គួរអោយខ្លាចបែបនេះ?ពួកគេអាចសម្លាប់មនុស្សបានយ៉ាងសេរីដោយគ្មានទោសមែនទេ?តើគេកំពុងតែរស់នៅក្នុងពិភពលោកអីនិង?
"ឆាប់ធ្វើការទៅ បងទៅមើលការខុសត្រូវបន្ត"ជេសុីកាដើរចេញបាត់ហ្វូតក៏ចាប់ផ្តើមធ្វើការរបស់ខ្លួនមិនចាំយូរដោយមិនហ៊ានប្រកែកសូម្បីបន្តិចព្រោះពេលនេះជីវិតគ្រួសារនិងមិត្តភក្តិរបស់គេស្ថិតក្នុងដៃរបស់ជេមមីណាយ ហ្វូតខ្លាចថាបើខ្លួនធ្វើអីអោយជេមមិនសប្បាយចិត្តនោះមនុស្សកំណាចនិងធ្វើបាបពួកគេមិនខាន។2ថ្ងៃក្រោយ
រាងតូចនៅតែបន្តធ្វើការងាររបស់ខ្លួនដោយមិនហ៊ានខ្ជិលច្រអូសចំណែកការងារក៏មិនសូវជាពិបាកណាស់ណាដែលហ្វូតអាចទ្រាំទ្របាន
"ហ្វូត!មកលើកស្រានេះអោយភ្ញៀវតុលេខ៣"សម្លេងអ្មកក្រទ្បុកស្រាស្រែកហៅហ្វូតក៏ប្រញាប់ដើរទៅលើកថាសស្រាទោអោយភ្ញៀវភ្លាម
ហ្វូតលើកដបស្រាដាក់លើតុភ្ញៀវដែលជាភ្ញៀវប្រុសទាំងអស់ ភ្ញៀវប្រុសម្នាក់ក្នុងចំណោមនោះក៏និយាយទ្បើង
"បុគ្គលិកថ្មីមែនទេដូចមិនដែលឃើញ"
"បាទ"ហ្វូតឆ្លើយយ៉ាងសុភាពព្រោះខ្លាចភ្ញៀវទាស់ចិត្ត
"ស្អាតដល់ហើយវើយ ស្អាតជាងស្រីដែលយើងធ្លាប់ឃើញទៀត"បុរសម្នាក់ទៀតនិយាយទ្បើងធ្វើអោយហ្វូតចាប់ផ្តើមមានអារម្មណ៍មិនស្រួលភ្លាម
"អង្គុយផឹកជាមួយបងសិនមក"បុរសនោះចាប់ទាញដៃហ្វូតអោយអង្គុយជិតខ្លួនចំណែកឯហ្វូតក៏មិនហ៊ានប្រកែកប៉ុន្តែក្នុងចិត្តពេលនេះចង់រត់អោយឆ្ងាយទេ
"ផឹកទៅ"កែវស្រាត្រូវបានលើកមកដាក់ជិតមាត់តូចប៉ុន្តែហ្វូតព្យាយាមរុញចេញ
"ខ្ញុំអត់...ច..ចេះផឹកទេ"
"សាកបន្តិចទៅបងធានាថានិងជាប់ចិត្តមិនខាន"គេនៅតែបង្ខំថែមទាំងយកដៃមកអោបចង្កេះហ្វូតយ៉ាងណែនថែមទៀត ហ្វូតគ្មានផ្លូវស៊ូក៏លើកកែវស្រាផឹករហូតដល់អស់
"ពិតជាពូកែមែន"ប្រុសៗទាំងនោះនាំគ្នាសរសើរហ្វូតចំណែកឯកាយតូចពេលដែលត្រូវស្រាចូលខ្លួនចាប់ផ្តើមក្រហមមុខក្រហមមាត់ទ្បើងភ្លាមព្រោះគេមិនមែនជាមនុស្សដែលពូកែផឹក
"អ្ហា៎..."កម្លាំងដៃអ្នកណាម្នាក់ទាញហ្វូតចេញពីដៃបុរសម្នាក់នោះមួយទំហឹងធ្វើអោយហ្វូតមិនអាចទប់ជំហររបស់ខ្លួនក៏ទៅជល់និងទ្រូងមាំដោយហាមមិនបាន
"លោកណូរ៉ាវីត!"ពួកគេនាំគ្មានិយាយទ្បើងយ៉ាងភ្ញាក់ផ្អើលព្រោះតែវត្តមានរបស់ម្ចាស់នៅទីនេះបង្ហាញខ្លួនទ្បើងដោយមិនបានដឹងមុន
"ចាត់ការពួកវាទៅ"សម្លេងមាំកំណាចនិយាយទ្បើងដោយគ្មានមេត្តាធ្វើអោយភ្ញៀវទាំងនោះភ័យទ្បើងព្រោះមិនដឹងថាខ្លួនធ្វើខុសអី
"ពួកយើងធ្វើអីខុស..លែងយើង"
"កាត់ដៃអាម្នាក់នេះចោលអោយក្រពើសុីទៅ"ជេមសម្លឹងមុខបុរសដែលអោបចង្កេះហ្វូតអម្បិញមិញយ៉ាងមុតហើយក៏លើកបីរាងតូចដែលពេលនេះមិនដឹងខ្យល់អីព្រោះតែជាតិស្រាចូលខ្លួនដើរចេញទៅក្រោមការមើលដោយក្រសែភ្នែកជាច្រើនបន្ទប់ផ្ទាល់ខ្លួនជេមមីណាយ
រាងក្រាស់បីហ្វូតទម្លាក់លើពូកខ្លួនមិនថ្នមដៃធ្វើអោយហ្វូតរអ៊ូឈឺភ្លាម
"ឈឺ...."
"ឈឺប៉ុណ្ណេះនៅតិចពេកផង"ជេមនិយាយទាំងសម្លេងកាចហាក់ដូចមិនទាន់បាត់ក្តៅក្រហាយពីរឿងអម្បិញមិញដែលបានកើតទ្បើង ប៉ុន្មានថ្ងៃនេះចង់ហ្វូតចង់ធ្វើអីនិយាយអីក៏គេដឹងគ្រប់រឿងអាចនិយាយបានថារាល់សកម្មភាពរបស់ហ្វូតគឺស្ថិតនៅក្នុងកែវភ្នែកគេគ្រប់ពេលវេលាបូករួមទាំងពេលអាប្រុសម្នាក់នោះកំពុងលូកលាន់ហ្វូតដូចគ្នា
ហ្វូតបើភ្នែកទ្បើងតិចៗទាំងមមីរមមើលសម្លឹងទៅកាន់ជេមដែលកំពុងឈរមើលមកខ្លួន
"អាមនុស្សអាក្រក់ ចូលចិត្តធ្វើបាបមនុស្សទន់ខ្សោយគ្មានផ្លូវស៊ូ"ម្រាមដៃតូចលើកចង្អុលមុខជេមហើយក៏ថាអោយខ្លាំងៗមិនចាំយូរ ជេមមីណាយក៏ក្តៅក្បាលទ្បើងភ្លាមតាំងពីកើតមកគ្មានអ្នកណាហ៊ានជេរគេឆៅៗបែបនេះទេ
"ឯងជេរយើង?"
"ខ្ញុំចង់ទៅផ្ទះ..ហុឺ..ខ្ញុំនឹកភូវីន..ហុឺ"សុខៗស្រាប់តែហ្វូតយំចេញមកនៅមានងើបអង្គុយទ្បើងទៀត
"ខួរក្បាលមានតែប្រុស"រាងក្រាស់បម្រុងនិងដើរចេញប៉ុន្តែត្រូវហ្វូតចាប់ដៃទាញមកវិញហើយក៏ដួលសង្កត់ទៅលើរាងតូចភ្លាម
"ឯ..ឯង"ជេមរាបនិងបន្ទោសតែក៏ត្រូវឈប់នៅពេលដែលបានឃើញមុខរបស់ហ្វូតជិតៗ ថ្ពាល់ក្រហម បបូរមាត់ផ្កាឈូកនៅមានកែវភ្នែកដែលកំពុងមើលមកគេទាំងកែវភ្នែកមិនដឹងអីទៀត ធ្វើអោយរាងក្រាស់ទប់ចិត្តមិនបានក៏អោនមុខសន្សឹមៗទៅជិតហ្វូតមុននិងទម្លាក់បបូរមាត់ទៅថើបបបូរមាត់ហ្វូតយ៉ាងរោលរាល ហ្វូតក៏លើកដៃអោបកជេមដោយស្វ័យប្រវត្តិមុននិងព្យាយាមថើបតបតទៅកាន់ម្ចាស់កាយក្រាស់ដោយភាពមិនដឹងអី ជេមមីណាយចាប់កញ្ជឹងករបស់ហ្វូតជាប់ហើយក៏បន្តដូសដងភាពផ្អែមល្ហែមចេញពីមាត់តូច បន្តិចក្រោយមកជេមក៏ស្ទុះងើបចេញពីហ្វូតដោយដកដង្ហើមញាប់ៗមិនធ្វើអ្វីបន្ត រាងក្រាស់សម្លឹងមើលមុខហ្វូតបន្តិចក៏បោះជំហានដើរចេញទៅបាត់ដោយទុកអោយហ្វូតដេកលង់លក់ក្នុងបន្ទប់ម្នាក់ឯងយ៉ាងស្ងប់សុខ។To be continued
YOU ARE READING
កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)
Fanfictionអ្វីដែលជាកម្មសិទ្ធរបស់គេ គ្មានអ្នកណាអាចមកប៉ះពាល់បានជាដាច់ខាតព្រោះគេជាប្រភេទមនុស្សដែលហួងហែងរបស់់ - Gemini Norawit