"ហេតុអីក៏មួយរយះនេះមិនដែលឃើញហ្វូតទាក់ទងមកទៀតអញ្ជឹង"មីងអូនិយាយទាំងឆ្ងល់តាមធម្មតាបើហ្វូតមិនខលមកលេងក៏ផ្ញើររូបភាពផ្សេងៗអោយគាត់មើលដែរប៉ុន្តែនេះបែរជាស្ងាត់ឆឹងទៅវិញ
"មីងអូនៅផ្ទះទេ"សម្លេងភូវីនស្រែកសួរពីខាងក្រៅរបងមក មីងអូក៏ប្រញាប់ដើរទៅបើកទ្វារអោយភ្លាម
"ភូវីនចូលមកក្នុងសិនមកក្មួយ"
"បាទ"ភូវីនញញឹមរួចក៏ដើរចូលទៅខាងក្នុងមីងអូក៏ដើរទៅតាមក្រោយ
"ភូវីនមួយរយះចុងក្រោយនេះហ្វូតដែលទាក់ទងទៅក្មួយទេ?"
"ខ្ញុំក៏ចង់មកសួរមីងពីរឿងនេះដូចគ្នា ហ្វូតគេដូចជាស្ងាត់ចម្លែកខលទៅក៏មិនលើក ផ្ញើរសារក៏មិនចូលមើលដូចគ្នា"ភូវីនប្រញាប់តបទៅវិញធ្វើអោយមីងអូកាន់តែបារម្ភទ្បើង
"មីងពិតជាបារម្ភពីហ្វូតណាស់"
"ខ្ញុំគិតថាប្រហែលជាគេរវល់រៀនទេដឹង មីងកុំបារម្ភពេកអី"
"មីងសង្ឃឹមថាដូចអ្វីដែលភូវីននិយាយទៅចុះ"បន្ទាប់ពីអង្គុយនិយាយលេងជាមួយមីងអូរួចភូវីនក៏ដើរត្រទ្បប់មកផ្ទះវិញ តាមផ្លូវកំពុងដើរខួរក្បាលគេនៅតែគិតបារម្ភពីហ្វូតមិនបាត់ទោះមុននេះគេប្រាប់មីងអូមិនអោយបារម្ភក៏ដោយ ភូវីនបោះជំហានឆ្លងផ្លូវទាំងអារម្មណ៍មិននៅក្នុងខ្លួន
ពីត...ពីត...សម្លេងកំផ្លេទ្បានឮទ្បើងភូវីនក៏ភ្ញាក់ខ្លួនតែក៏ភាំងឈរមួយកន្លែងដោយសារតែភ័យពេកចំណែកឯទ្បានទំនើបមួយគ្រឿងនោះក៏ខំប្រឹងជាន់ហ្រាំងមួយទំហឹង
"អូយ.."ភូវីនដួលទៅលើដីដោយសារតែទ្បានមកទង្កិចប៉ះគេបន្តិច
"ចៅហ្វាយ មានកើតអីទេ"ដេនងាកទៅសួរចៅហ្វាយខ្លួននៅរបាំងក្រោយដែលឯកសារនានាធ្លាក់ពីលើដៃចៅហ្វាយគេគ្មានសល់ដោយសារតែមុននេះគេចាប់ហ្រាំងបន្ទាន់ពេក
"ចង្រៃយ៎ កើតស្អីនិង"អ្នកកម្លោះស្បថចេញមកយ៉ាងក្តៅក្រហាយមុននិងងាកទៅសួរកូនចៅខ្លួនទាំងមុខងាប់
"គឺមានមនុស្សដើរចូលទ្បានចៅហ្វាយ"
"ដើរមិនបើកគ្រាប់ភ្នែកមើលទេឬយ៉ាងមិច"
"ចៅហ្វាយចង់អោយខ្ញុំធ្វើអី"
"ចុះទៅមើលទៅ ហើយចាត់ការអោយបានរៀបរយផង"ប៉នយកដៃញីចញ្ចើមទាំងធុញទ្រាន់ ព្រោះខ្លួនទើបតែមកពិនិត្យទំនិញនៅកំពង់ផែរួចរាល់បែរជាមកជួបបញ្ហាទៀត
"បាទចៅហ្វាយ"ដេនប្រញាប់បើកទ្វារទ្បានចេញទៅខាងក្រៅហើយក៏បោះជំហានទៅរកភូវីនដែរកំពុងអង្គុយនិងដីអង្អែលកែងដៃខ្លួន
"មានកើតអីធ្ងន់ធ្ងរទេ?"ដេនសួរភ្លាមភូវីនក៏ងើបមុខមើលទៅដេនភ្លាម អង្គរក្សសង្ហារក៏ភាំងមួយខណះ
(ប្រុសស្អីក៏ស្អាតម្លេះ)
"សុំទោសផងបងប្រុស ខ្ញុំដើរមិនប្រយ័ត្ន"ភូវីនលើកដៃសំពះព្រោះខ្លួនពិតជាខុសពិតមែនដែលដើរមិនមើលផ្លូវមុននេះ
"មិនអីទេតែលើកក្រោយដើរអោយប្រយ័ត្នផង ងើបមកបងជួយលើក"ដេនហុចដៃអោយភូវីនចាប់ដើម្បីងាយស្រួលក្នុងការក្រោកឈរ រាងតូចក៏ព្យាយាមក្រោកយ៉ាងវេទនា
"អរគុណ"ភូវីនលើកដៃសំពះម្តងទៀតហើយបម្រុងដើរចេញទៅតែត្រូវដេនឃាត់ហើយក៏ហុចលុយមួយបាច់អោយទៅភូវីន
"យកទុកព្យាបាលរបួសទៅ"
"មិនបាច់ទេបង គ្រាន់តែរបួសតិចតួចប៉ុណ្ណោះ"ភូវីនប្រកែកតែត្រូវដេនចាប់ដៃហើយយកលុយទៅញុកក្នុងដៃភូវីនជាប់
"បងប្រញាប់"ដេនរត់ចូលទៅក្នុងទ្បានបាត់ឯភូវីនឈរទ្បេងទ្បង់មិនដឹងអីម្នាក់ឯង លុយច្រើនយ៉ាងនេះសម្រាប់យកទៅទិញថ្នាំលាងរបួស?
"សុំទោសចៅហ្វាយដែលអោយចៅហ្វាយចាំយូរ"
"យើងអោយឯងទៅដោះស្រាយមិនមែនអោយឯងទៅឈរសាសងគ្នាទេ"
"មានបានសាសងគ្នាឯណាចៅហ្វាយ តែក្មេងម្នាក់នេះស្អាតណាស់បើចៅហ្វាយបានឃើញប្រាកដជាពេញចិត្តមិនខាន"ដេនញញឹមតឿនចៅហ្វាយខ្លួនព្រោះចៅហ្វាយគេតាំងតែពីមកប្រទេសថៃនេះដូចមិនទាន់ជួបរបស់កំដរដែលធ្វើអោយចៅហ្វាយគេពេញចិត្តនោះទេបើបានក្មេងនេះមកកំដរចៅហ្វាយគេក៏ល្អម្យ៉ាង(ណែ!កូនចៅនេះក៏ពិសពុលទៀតហាស៎)
"កុំមកនិយាយរឿងគ្មានបានការយើងគ្មានអារម្មណ៍ ឆាប់ចេញទ្បានទៅ"
"ចៅហ្វាយខានយូរតិចខ្សោយផ្លូវភេទ"
"អាដេនននន"គ្រាន់តែឮប៉នស្រែកភ្លាមដេនក៏ប្រញាប់បើកទ្បានចេញយ៉ាងលឿន វរៗចៅហ្វាយគេទ្រាំមិនបានទាញកាំប្លើងបាញ់ក្បាលគេទៅគិតយ៉ាងម៉េចហ្វូតបើកភ្នែកតិចៗទាំងពិបាកបន្ទាប់ពីឆ្លងកាត់សង្គ្រាមកំណាចដែលជេមមីណាយផ្តល់អោយខ្លួនចំណែកឯដៃជើងក៏ស្ទើរតែគ្មានកម្លាំងដើម្បីកម្រើករាងកាយសុទ្ធតែស្នាមជាំនិងក្រហមដែលបង្ហាញអោយឃើញយ៉ាងច្បាស់ប្រៀបដូចជាត្រូវបានវាយដំដោយនរណាគេម្នាក់ប៉ុន្តែការពិតវាមិនមែន
ស្នាមទាំងអស់នេះគឺជាស្នាមដែលជេមមីណាយបោះត្រាអោយហ្វូតក្នុងនាមជាម្ចាស់ប៉ុណ្ណោះ។
"ហុឹក.."រឿងដំបូងដែលធ្វើមុនគេគឺបានត្រឹមតែសម្រក់ទឹកភ្នែកចេញមកប៉ុណ្ណោះ ទឹកភ្នែកដ៏សែនឈឺចាប់និងអាម៉ាសស្រក់ចុះមករួមគ្នាដោយហាមមិនបានគេមិនដែលធ្លាប់គិតថាគេអាចធ្លាក់មកដល់ចំណុចនេះនោះទេ
"មីងអូខ្ញុំចង់ត្រទ្បប់ទៅវិញ..ហុឹក..ខ្ញុំខ្លាច..ហុឹក"ហ្វូតអង្គុយផ្អែកខ្នងនិងគ្រែហើយយកដៃអោបខ្លួនយា៉ងគួរអោយអាណិត ប៉ុន្តែសុខៗស្រាប់តែពាក្យដែលមីងខ្លួននិយាយប្រាប់ខ្លួនពីមុនក៏លោតចូលខួរក្បាល
(ហ្វូត!ត្រូវចាំណា៎ក្មួយគ្រប់បញ្ហាដែលកើតទ្បើងសុទ្ធតែមានដំណោះស្រាយដូច្នេះហើយមិនថាក្មួយស្ថិតក្នុងស្ថានភាពពិបាកប៉ុណ្ណាក៏ដោយចូរក្មួយកុំអាលអស់សង្ឃឹមត្រូវតែស៊ូដល់ទីបញ្ចប់ មនុស្សល្អព្រះនិងតាមថែរក្សារជានិច្ច)
ហ្វូតជូតទឹកភ្នែកខ្លួនឯងបន្តិចហើយក៏ព្យាយាមងើបចេញពីគ្រែដើម្បីទៅសម្អាតខ្លួននៅបន្ទប់ទឹក ហ្វូតឈរសម្លឹងមើលខ្លួនឯងនៅក្នុងកញ្ចក់ហើយក៏ព្យាយាមខាំមាត់មិនអោយស្រក់ទឹកភ្នែកមកទៀតសភាពគេពេលនេះស្ទើរតែមើលមិនយល់ទៅហើយ
"ជាមនុស្សឬក៏ជាឆ្កែអោយប្រាកដ"ហ្វូតលើកដៃអង្អែលកញ្ចឹងកដែលមានស្នាមធ្មេញរបស់ជេមនៅទីនោះហើយក៏លួចជេរគេបន្តិចទាំងមិនពេញចិត្តខ្លួនប្រាណគេខំថែរតាំងពីយូរមកខ្ទិចខ្ទីដោយសារមនុស្សកំណាចនោះទៅវិញTo be continued
មានការខ្ជិលសរសេរជាខ្លាំង😭សុំទោសណាដែលសរសេររាងតិច
YOU ARE READING
កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)
Fanfictionអ្វីដែលជាកម្មសិទ្ធរបស់គេ គ្មានអ្នកណាអាចមកប៉ះពាល់បានជាដាច់ខាតព្រោះគេជាប្រភេទមនុស្សដែលហួងហែងរបស់់ - Gemini Norawit