ភាគ២៥

1.3K 105 12
                                    

ពិធីមង្គលការដំណើរការយ៉ាងរលូន ដាំងនិងជុងដើរមករាក់ទាក់ភ្ញៀវពិសេសរួចដើរមកតុអ្នកដែរជាមិត្ត
"ឯងនេះសូប្រាយយើងគ្រប់ពេលហើយជុង"ប៉ន
"ជួនអីយើងចូលចិត្តសូប្រាយ"គ្មានអីដែលចម្លែកទេដែលគ្រប់គ្នាភ្ញាក់ផ្អើលនោះព្រោះនៅពេលផ្ញើរសំបុត្រអញ្ជើញនៅក្នុងសំបុត្រមិនបានដាក់ឈ្មោះកូនក្រមុំរបស់គេថាជាអ្នកណានោះទេ
"ហ្វូត?"ដាំងដើរមកតាមក្រោយហៅឈ្មោះហ្វូតដោយភ្ញាក់ផ្អើលអ្វីដែលធ្វើអោយគេរិតតែភ្ញាក់ផ្អើលទៀតនោះគឺហ្វូតនៅជាមួយនិងជេមមីណាយមើលទៅពួកគេសិទ្ធស្នាលគ្នាទៀតផង សរុបមកជុងកុហកគេមែនទេដែលថាជេមមិនបានយកហ្វូតទៅលាក់ទុកនោះ?ដាំងសម្លក់មុខរាងក្រាស់ជាប្តីថ្លែរ ជុងដែលមិនដឹងរឿងថាប្រពន្ធសម្លក់រឿងអីធ្វើមុខទ្បេងទ្បង់
"ក្រែងលោកថាមិត្តលោកមិនបានយកមិត្តខ្ញុំទៅលាក់ទុកនោះអី ហើយនេះជាស្អី?"ដាំង
"កុំប្រាប់ណាថាមិត្តដែលបាត់ខ្លួនគឺជាហ្វូត បែបនេះតើពេលឮឈ្មោះហ្វូតដំបូងមានអារម្មណ៍ស្រដៀងៗ"
ជុង
"ហ្វូតគេមានធ្វើបាបអីឯងទេ?"ដាំងដើរទៅទាញមិត្តខ្លួនអោយឈរឆ្ងាយពីជេម មនុស្សប្រុសដូចជាជេមមិនគួរអោយទុកចិត្តនោះទេពួកម៉ាហ្វៀម្នាក់ណាក៏មិនគួរអោយទុកចិត្តតែទាំងអស់និង ព្រោះពួកគេប្រៀបដូចជារស់នៅក្នុងពិភពលោកមួយផ្សេងទៀត ពួកគេត្រូវបានបង្ហាត់បង្រៀនអោយចិត្តដាច់ កំណាច ឃោរឃៅ ផ្តាច់ការ គ្មានពាក្យថាចាញ់អ្នកណា អ្នកខ្លះមិនបាច់ចាំបង្រៀនក៏មានចរិកបែបនេះពីធម្មជាតិព្រោះមានឈាមជ័រជាម៉ាហ្វៀនោះអី ហើយដាំងរឹតតែមិនចង់អោយហ្វូតនៅជិតជេមក៏ព្រោះតែជេមមិនមែនត្រឹមតែជាម៉ាហ្វៀកំបិកកំប៉ិកធម្មតាគេគឺជាស្តេចម៉ាហ្វៀឬស្តេចនៃពិភពជំនួញងងឹតដែលអ្នកខ្លះគ្រាន់តែឮដល់ឈ្មោះគេភ័យញ័រដូចជាកូនសត្វទៅហើយ
"ដាំង យើងមិនអីទេឯងកុំបារម្ភ"ហ្វូត
"គេគម្រាមឯងមែនទេហ្វូត ប្រាប់យើងមកកុំខ្លាច"ដាំង
"អឺ...គឺ..."ពីមុនមែនតែពេលនេះមិនមែននោះទេ គេលែងបង្ខំឬគម្រាមហ្វូតហើយ អាចថាគេផ្លាស់ប្តូរច្រើនខ្លាំងណាស់ផ្លាស់ប្តូរសឹងតែមិនគួរអោយជឿ តែរាងតូចមិនដឹងនិយាយប្រាប់មិត្តបែបណាអោយស្រួលស្តាប់និងស្រួលយល់នោះទេ
"គឺអីឆាប់ប្រាប់យើងមក"
"យកពេលទៅគិតពីរឿងលោកនិងជុងចុះ មិនបាច់មកខ្វល់ពីប្រពន្ធខ្ញុំនោះទេ"ជេមដែលឈរស្តាប់តាំងពីដើមដើរមកគៀកចង្កេះមួយក្តាប់របស់ហ្វូតអោយមកឈរជិតខ្លួនបង្ហាញថាគេជាម្ចាស់កម្មសិទ្ធយ៉ាងពេញទីទៅអ្នកចំពោះមុខ ឯហ្វូតពេលឮរាងក្រាស់ប្រកាស់ថាខ្លួនជាប្រពន្ធនៅមុខគ្រប់គ្នា ក្នុងចិត្តលួចរំភើបអរស្ទើរហោះទៅហើយ
"ខ្ញុំមិនជឿ លោកប្រាកដជាធ្វើបាបហ្វូតមិនខាន"
"ដាំង!គេមិនបានធ្វើបាបយើងពិតមែនណាជឿយើងទៅ"ហ្វូត
"ហ្វូតឯងស្រទ្បាញ់គេម្នាក់នេះហើយមែនទេ បើមែនយើងសុំតឿនឯងទៅចុះហ្វូត ម៉ាហ្វៀដូចជាគេគ្មានបេះដូងនោះទេថ្ងៃណាមួយគេប្រាកដជាសម្លាប់ឯងដោយផ្ទាល់ដៃមិនខាន យើងមិនបានបំភ័យឯងតែព្រោះតែឯងជាមិត្តយើងទើបយើងតឿនឯងមុនមិនចង់អោយឯងមានគ្រោះថ្នាក់នៅថ្ងៃក្រោយ"ដាំង
"ដាំង!បានហើយ"អ្នកដែលជាស្វាមីចូលមកឃាត់មិនអោយប្រពន្ធនិយាយអ្វីបន្តព្រោះទឹកមុខជេមមីណាយពេលនេះអាក្រក់ទៅអាក្រក់ទៅហើយបើមិនប្រញាប់ឃាត់នោះទេគេខ្លាចថាជេមគ្រប់គ្រងអារម្មណ៍ខ្លួនមិនបានសម្លាប់ប្រពន្ធរបស់គេមានរឿងធំមិនខាន
"គ្រប់យ៉ាងខ្ញុំនិយាយជាការពិតទាំងអស់និងថាពួកម៉ាហ្វៀដូចជាពួកលោកវាគ្មានបេះដូងគ្មានមនោសញ្ចេតនាជាមនុស្សសូម្បីតែបន្តិច"គេមិនបាននិយាយកុហកគេគ្មានរឿងអីត្រូវខ្លាចនោះទេ ចង់ជេមយកកំភ្លើងមកបាញ់គេអោយស្លាប់ក៏គេមិនខ្វល់ដូចគ្នាបែបនោះនិងរឹតតែធ្វើអោយឃើញថាគេសាហាវឃោរឃៅខ្លាំងប៉ុណ្ណានោះ
"សុំទោសជំនួសប្រពន្ធយើងផង កុំប្រកាន់អីគេនៅក្មេងមិនទាន់ចេះគិតគួរ"ជុងគោះស្មារជេម សុំទោសជំនួសដាំងដែលដើរចេញទៅអម្បិញមិញខ្លាចថាមិត្តខ្លួនប្រកាន់ទោសឬគុំគួន
"ហឹមម..យើងយល់ តែឯងក៏គួររៀនពត់សម្តីរបស់ប្រពន្ធឯងផង"ទាំងកាចទាំងឆ្នាស់បែបនេះចេះយកធ្វើប្រពន្ធកើតដែល កុំតែគិតថាជាប្រពន្ធរបស់មិត្តនោះទេបើមិនអញ្ជឹងគេបាញ់បំបិតមាត់ចោលហើយ(គេថាអោយមិនខុស🤨)
"ជីវិតអ្នកមានគួរពិតជាគួរអោយធុញទ្រាន់ពិតមែន"ប៉នស្ងាត់មាត់ជាយូរអង្គុយមើលភាពចលាចលចំពោះមុខ ក្រវីក្បាលហួសចិត្តតិចៗដោយសារតែបែបនេះហើយទើបគេមិនយកអ្នកណាមកនៅក្បែរ ជីវិតគេគឺឥតខ្ចោះស្រាប់ហើយហេតុអីក៏ត្រូវយកអ្នកណាមករញ៉េរញ៉ៃក្នុងជីវិតគេនោះ មើលតែពួកមិត្តគេជាឧទាហរណ៍ក៏បាន ឈឺក្បាលជំនួស
"យើងទៅមុនហើយមិនបាននៅកំដរយូរទេ"រាងសង្ហារងើបពេញកម្ពស់លាទៅមិត្តខ្លួន ហើយដើរចេញទៅបាត់ដោយមានដេនដើរតាមពីក្រោយ ប៉នមិនបានមានចរិកស្ងប់ស្ងាត់ដូចជាជេមគេអាចមើលទៅឆាប់ចុះសម្រុងជាមួយមនុស្សជុំវិញខ្លួនតែមិនប្រាកដថាគេកំណាចមិនដល់ជេមនោះទេ
ប្រាវវវ សម្លេងបែកកែវលាន់ទ្បើងដោយសារតែមានរាងតូចរបស់អ្នកណាម្នាក់ដើរមិនប្រយ័ត្នមកបុករាងមាំរបស់ប៉ន
"សុំទោស...ខ្ញុំសុំទោស"ដៃតូចព្យាយាមអោនរើសអំបែងចេញយ៉ាងញ័រដៃហើយមិនភ្លេចលួចបន្ទោសខ្លួនឯងក្នុងចិត្តដូចគ្នាមិនគួរណាដើរមិនប្រយ័ត្នមកបុកគេទាល់តែសោះ ហើយបងស្រីបង្កើតខ្លួនដែលជាអ្នកធ្វើការនៅភូមិគ្រឹះលោកឆានុនបាននិយាយណែនាំដូចគ្នាមិនអោយធ្វើអីប៉ះពាល់ដល់ភ្ញៀវនោះទេព្រោះពួកគេមិនមែនជាមនុស្សធម្មតាដូចជាខ្លួនទ្បើយនិយាយអោយស្រួលយល់គឺលំដាប់វណ្ណះខុសគ្នាខ្លាំងណាស់
"ភ្នែករបស់ឯងបាត់ទៅណាហើយ"អ្នកកម្លោះសួរទាំងម៉ួម៉ៅ មនុស្សប៉ុនមនុស្សចេះមកដើរបុកគេទៅកើត គេគួរតែខ្វេះភ្នែកអោយសត្វសុីល្អទេ?
"អោយខ្ញុំសុំទោសពិតមែន...ខ្ញុំគ្មានចេតនា"រាងតូចលុតចង្គង់អោនមុខចុះមិនហ៊ានមើលមុខគេសូម្បីបន្តិច គ្រាន់តែឮគេបន្ទោសគេភ័យសឹងតែសន្លប់ទៅហើយ
"គ្មានចេតនា?"ប៉នបន្ទន់ជង្គង់របស់ខ្លួនហើយយកដៃទៅកាន់លើកចង្កាអ្នកដែលគិតតែពីអោនមុខមកប្រឈមមុខនិងខ្លួន
"លោក..."ភូវីនបើកភ្នែកធំៗមិនគួរអោយជឿ ពិភពលោកមួយនេះពិតជាតូចពិតមែន គេខំមកដល់អាមេរិកហើយនៅមកឃើញមុខបុរសម្នាក់នេះនៅទីនេះទៀត ទេវតាលេងសើចនិងគេពេកហើយ តែអ្វីដែលគួរអោយបារម្ភនោះតើគេចាំខ្លួនទេ? កុំអី..កុំអោយគេចាំអី
"ហុឹស..ស្មានតែបាត់ទៅណាការពិតមកសង្ងំនៅជិតបង្កើយបែបនេះសោះ"គេខំអោយកូនចៅរបស់គេតាមរកសឹងតែក្រលាប់ប្រទេសថៃទាំងមូលទៅហើយតែបែរជាមិនឃើញដំបូងគេគិតថារាងតូចចេះកំបាំងខ្លួនរត់ហើយតើ តែមើលចុះពេលនេះក៏រត់មកចូលទឹកដីរបស់ខ្លួនដោយឯកឯងទៅវិញគួរអោយអស់សំណើចមែន តែថាម្តងនេះគេគ្មានថ្ងៃអោយរត់ទៅណាទៀតជាដាច់ខាតគេនិងធ្វើគ្រប់យ៉ាងដើម្បីយករាងតូចមកគ្រប់គ្រង គ្រប់គ្រងក្រោមអំណាចរបស់គេអ្នកណាក៏គ្មានសិទ្ធិហាមគេដែល។

To be continued

កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)Where stories live. Discover now