ភាគ២៧

1.2K 94 10
                                    

រាងតូចដើរចេញពីបន្ទប់ទឹកតម្រង់ទៅកាន់ចំណតទ្បានព្រោះមិនចង់អោយទ្បឺវីសចាំយូរណាមួយមេឃក៏ជិតងងឹតទៅហើយ មិនចង់អោយជេមបារម្ភពីគេនោះទេតែដើរបានប៉ុន្មានជំហានស្រាប់តែអ្នកណាម្នាក់យកក្រណាត់ម៉្យាងមកខ្ទប់ច្រមុះរបស់គេ ដៃតូចព្យាយាមប្រឹងដកដៃគេចេញតែក្លិនរបស់ថ្នាំដែលមាននៅលើក្រណាត់ធ្វើអោយហ្វូតបាត់ស្មារតីភ្លាមៗ ជនមិនស្គាល់មុខលើកលីរាងតូចដាក់លើស្មាហើយដើរចេញពីផ្សារទំនើបតាមទ្វារខាងក្រោយនៃផ្សារ
"អ្នកប្រុសហ្វូតធ្វើអីក៏យូរម្លេះ"ទ្បឺវីសនិយាយទាំងឆ្ងល់ព្រោះហ្វូតចូលបន្ទប់ទឹកជិតកន្លះម៉ោងទៅហើយមិនទាន់ឃើញមកទៀត ឬក៏មានរឿងអាក្រក់កើតទ្បើង?
"អ្នកប្រុសហ្វូតនៅខាងក្នុងទេ?"ទ្បឺវីសដើរមកតាមហ្វូតនៅបន្ទន់ទឹកហើយក៏ស្រែកហៅតែគ្មានសម្លេងឆ្លើយតប ទ្បឺវីសចាប់ផ្តើមភ័យបុកពោះប្រឹងដើររកហ្វូតតាមផ្សារទំនើបក្រែងហ្វូតនៅទីនោះតែគ្មានឃើញសូម្បីតែស្រមោល
"មិនគួរណាបណ្តោយអោយអ្នកប្រុសនៅតែឯងសោះវើយយយ"ប៉ុណ្ណេះបើមិនស្លាប់ក៏ពិការដោយសារចៅហ្វាយគេមិនខាន
កាស៊ីណូ
"វីវរហើយចៅហ្វាយ"ទ្បឺវីសដើរចូលមកញាប់ជើង ជេមមីណាយងាកទៅមើលមនុស្សជំនិតដោយមិនស្រួលចិត្តប្រាកដជាមានរឿងអីមិនខាន
"មានរឿងអី ឯណាហ្វូត"ជេមសួរទាំងអន្ទះសារចង់ដឹង
"សុំទោសចៅហ្វាយខ្ញុំមើលអ្នកប្រុសមិនបានល្អ អ្នកប្រុសបាត់ខ្លួនហើយទាន"ទ្បឺវីសអោនមុខចុះប្រាប់គេទាំងដឹងកំហុស
"គ្មានបានការ យើងអោយឯងមើលហ្វូតអោយបានល្អហេតុអីក៏ឯងថ្លោះថ្លោយបែបនេះហាស់"អ្នកកម្លោះស្រែកគំហកខ្លាំងៗទាំងខឹង ទាំងបារម្ភពីហ្វូតមិនដឹងជាបាត់ទៅណានោះទេ បេះដូងកន្ត្រាក់ទ្បើងព្រោះភ័យខ្លាចហ្វូតមានរឿងអីកើតទ្បើង
"កម៉ារ៉ាសុវត្តិភាពឯងឆែកហើយឬនៅ"
"ខ្ញុំឆែកឆេរអស់ហើយតែកម៉ារ៉ានៅមុខបន្ទប់ទឹកខូច ទើបមើលមិនដឹងថាអ្នកប្រុសទៅណា"គេឆែកកាម៉ារ៉ាតាំងពីបាត់ហ្វូតដំបូងម្លេះ តែគ្មានតម្រុយសូម្បីបន្តិចពេលនេះហ្វូតបាត់ខ្លួនជិត២ម៉ោងទៅហើយ គេអាចមើលដឹងថាចៅហ្វាយខ្លួនបារម្ភពីហ្វូតប៉ុណ្ណា
"ពុទ្ធោអើយ"រាងក្រាស់ទាត់សាទ្បុងមួយទំហឹង អាណាថ្លើមធំហ៊ានចាប់ប្រពន្ធគេទៅណា?កុំអោយគេដឹងអោយសោះ គេប្រាកដជាជញ្ជ្រាំមិនអោយសល់ឆ្អឹងនោះទេ
ទឹង សម្លេងសារពីទូរស័ព្ទជេមលាន់ទ្បើងដៃមាំក៏កាន់យកមកមើល ភ្នែករបស់គេប្រែជាកំណាចដៃក៏ក្តាប់ទូរស័ព្ទណែនស្ទើរតែបែកនៅពេលឃើញរូបភាពជាច្រើនសម្លឹកផ្ញើរមកនៅមានភ្ជាប់ជាមួយសារឌឺដងមួយខ្សែរថែមទៀត
(ប្រពន្ធឯងនេះណា៎ពូកែផ្គាប់ចិត្តយើងដល់ហើយមិនចម្លែកនោះទេដែលឯងកាងខ្លាំងបែបនេះនោះ)
ប្រាវ ជេមបោកទូរស័ព្ទទៅលើអដ្ឋមួយទំហឹង កំហឹងគេពេលនេះស្ទើរតែដុតពិភពលោកនេះទាំងមូលចោលទៅហើយ រូបភាពទាំងអស់ដក់ជាប់ខួរក្បាលគេមិនរលប់ រូបភាពដែលហ្វូតដេកលក់កើយទ្រូងបុរសម្នាក់ដែលគេមិនស្គាល់គ្រាន់តែឃើញបែបនេះគេក៏ស្មានដឹងថាមុននេះវាមានរឿងអីកើតទ្បើងទៅហើយ ហ្វូតធ្វើបែបនេះមិនគិតថាប្រមាថគេពេកហើយទេហេស៎ គេខំដាក់ស្រទ្បាញ់ជឿទុកចិត្តគិតថាហ្វូតមិនដូចអ្នកដ៏ទៃតែមើលទង្វើរបស់ហ្វូតដែរធ្វើដាក់គេចុះតើគេគួរតែលើកលែងទេ?លើកលែងឬលើកលែងអោយមនុស្សដែលក្បត់គេអញ្ជឹងហេស៎?កុំមកស្រែកថាគេជាមនុស្សគ្មានបេះដូងអោយសោះ
"ទៅត្រៀមទ្បាន"រាងក្រាស់យកកាំភ្លើងនៅលើតុហើយដើរញាប់ជើងទៅរកទ្បាន ទ្បឺវីសឃើញហើយក៏ស្រក់ញើសតាមជើងសក់លួចបន់ទេវតាកុំអោយមានរឿងអាក្រក់កើតទ្បើងព្រោះគេមិនដែលឃើញជេមមីណាយខឹងខ្លាំងដល់ថ្នាក់នេះពីមុនមកទេ។

To be continued

កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)Where stories live. Discover now