ភាគ១៤

1.5K 120 10
                                    

"អ្នកប្រុសកុំខឹងនិងចៅហ្វាយអី ចៅហ្វាយគ្រាន់តែនិយាយលេងក៏ថាបាន"លីនណានិយាយលួងលោមហ្វូតបន្ទាប់ពីត្រទ្បប់មកបន្ទប់វិញ
"បងមិនបាច់មកនិយាយល្អពីចៅហ្វាយបងទេ មុខគេនិងហេស៎ចេះនិយាយលេង"ហ្វូតខឹងផងអន់ចិត្តផងថ្ពាល់ក៏ទ្បើងក្រហមទឹកភ្នែកក៏រកស្រក់មកទៀតនៅពេលនឹកឃើញម្តងៗ
"អ្នកប្រុសយល់ចិត្តចៅហ្វាយបន្តិចទៅក្រែងគាត់ចិត្តទន់ខ្លះ"
"ហេតុអីខ្ញុំត្រូវទៅយល់ចិត្តគេដែរ គ្មានផ្លូវទេ"រាងតូចប្រកែកភ្លាមមិនចាំយូរ
"អ្នកប្រុសស្តាប់ខ្ញុំណា បើអ្នកប្រុសអាចធ្វើអោយចៅហ្វាយចិត្តទន់បាន អ្នកប្រុសចង់សុំអីពីចៅហ្វាយក៏បាន"លីនណាបញ្ចប់ប្រយោគខ្លួនភ្លាមហ្វូតក៏ជូតទឹកភ្នែកចេញពីថ្ពាល់ហើយងាកមករកនាងភ្លាម
"បងនិយាយពិតទេ?"
"ពិត អ្នកប្រុស"
"តែ...ខ្ញុំមិនដឹងថាត្រូវធ្វើបែបណាអោយគេចិត្តទន់នោះទេ"មនុស្សគ្មានបទពិសោធន៍និយាយទាំងធ្វើមុខជូរបែបអស់សង្ឃឹមទ្បើង
"កុំភ័យ ចាំខ្ញុំប្រាប់"
...............
"បងលីនណា!ខ្ញុំគិតថា..."ហ្វូតរេរាបែបមិនហ៊ានព្រោះគេទើបតែរត់ចេញពីបន្ទប់ធ្វើការរបស់ជេមមិនទាន់បានមួយម៉ោងស្រួលបួលផងពេលនេះក៏មកម្តងទៀតហើយ
"អ្នកប្រុសជឿតាមខ្ញុំណា ចូលទៅដល់ដាក់កាហ្វេលើតុហើយក៏និយាយប្រាប់ដោយសម្លេងផ្អែមៗ"
"ចុះបើគេចាប់ខ្ញុំមូលកទៅក្រោយទៅគិតមិច"
"អ្នកប្រុសរត់ចេញមកចាំខ្ញុំត្រៀមបើកទ្វារចាំ"
"បងលីនណា!!!"ហ្វូតរឹតតែភ័យទ្បើងមិនជួយនិយាយអោយបាត់ភ័យបែរជាមកនិយាយបំភ័យគេលើសដើមទៅវិញ
"ខ្ញុំនិយាយលេងទេ ចៅហ្វាយមិនអាក្រក់ដល់ថ្នាក់និងពេកទេ"
"ជឿតាមបងម្តងចុះ"ហ្វូតដកដង្ហើមចូលពោះរួចក៏ពើងទ្រូងកាន់ថាសកាហ្វេបើកទ្វារចូលទៅម្តងនេះមិនដឹងជាមានរឿងអីកើតទ្បើងទេសង្ឃឹមថាព្រះនិងនៅខាងគេទៅចុះ
"ខ្ញុំយកកាហ្វេមកអោយលោក"ហ្វូតលើកកាហ្វេមកដាក់លើតុក្បែរដៃរាងក្រាស់គេក៏ងើបមុខមើលទៅហ្វូតបែបមិនយល់មុននេះទើបតែរត់ចេញទាំងទឹកភ្នែករហេមរហាមសោះឥទ្បូវបែរជាយកកាហ្វេមកអោយគេដូចគ្មានរឿងអីកើតទ្បើងទៅវិញ
"ល...លោកឆាប់ផឹកទៅទាន់នៅក្តៅ"ដៃតូចរុញកែវកាហ្វេទៅកាន់តែជិតហើយប្រឹងញញឹមចេញមក
(មិនមែនចង់បំពុលយើងទេដឹង?)រាងក្រាស់លើកកែវកាហ្វេយកមកកាន់ហើយគិតពិចារណាមុននិងសម្លឹងមុខហ្វូតនិងកែវកាហ្វេឆ្លាស់គ្នា រាងតូចឃើញគេមិនទុកចិត្តខ្លួនក៏ប្រញាប់និយាយ
"លោកខ្លាចខ្ញុំដាក់ថ្នាំលោកមែនទេ?អញ្ជឹងខ្ញុំផឹកពិសោធន៍អោយមើលក៏បាន"ហ្វូតដណ្តើមកែវកាហ្វេពីដៃមាំយកមកផឹកដើម្បីបញ្ជាក់ថាខ្លួនគ្មានបំណងអាក្រក់លើគេ ចំណែកជេមក៏បានតែមើលទៅហ្វូតដោយអារម្មណ៍ចម្លែកៗ
"ឃើញទេ?អត់មានកើតអីផង"ហ្វូតទម្លាក់កែវកាហ្វេចុះវិញមុននិងនិយាយយ៉ាងគួរអោយស្រទ្បាញ់ជេមមីណាយក៏លើកកែវកាហ្វេមកផឹកដោយមិននិយាយអីមួយម៉ាត់ ហ្វូតឈរមើលគេមិនព្រមចេញទៅណាចំណែកឯជេមក៏ធ្វើការរបស់គេបន្តមិនខ្វល់ពីហ្វូតដែលឈរចំពោះមុខសូម្បីតែបន្តិច
"អឺ...លោកចុកស្មាមែនទេ?ចាំខ្ញុំធ្វើសរសៃអោយ"គ្រាន់តែឃើញរាងក្រាស់លើកដៃដាក់លើស្មារគេបន្តិចហ្វូតក៏ប្រញាប់ចូលខ្លួនទៅឈរច្របាច់ស្មារអោយគេភ្លាមមិនចាំយូរ ជេមមីណាយដល់ថ្នាក់ភាំងរាល់ដងហ្វូតខ្លាចគេមិនទាំងហ៊ានមើលមុខគេចំផងហើយពេលនេះទៅបានភាពក្លាហានមកពីណា?
"កើតអីថ្ងៃនេះ?"ទម្រាំតែជេមដាច់ចិត្តសួរពីអ្វីដែលខ្លួនឆ្ងល់ក៏ត្រូវចំណាយពេលយ៉ាងយូរ
"សួរខ្ញុំហេស៎? ខ្ញុំអ..អត់មានកើតអីទេ"ហ្វូតតបទាំងត្រដិតពាក្យប៉ុន្តែដៃស្រទ្បូនក៏នៅបន្តធ្វើសរសៃអោយគេដដែរ
"អ្ហា៎.."ដៃមាំលូកទៅទាញចង្កេះតូចអោយមកអង្គុយពីលើភ្លៅមាំរបស់គេមិនប្រាប់មុនធ្វើអោយហ្វូតភ័យស្ទើរតែលួសព្រលឹងចេញពីខ្លួន
"មានរឿងអីលាក់បាំងនិងយើងមែនទេ?"ជេមអោនមុខដាក់សម្ពាធមើលទៅកែវភ្នែកថ្លាយង់របស់ហ្វូតហើយក៏ឈ្លេចសួរដោយការសង្ស័យ
"អត់..អត់មានទេខ្ញុំគ្រាន់តែឃើញលោកចុកស្មាទើបជួយធ្វើសរសៃអោយ"ហ្វូតអោនមុខគេចពីក្រសែភ្នែកកាចមិនហ៊ានមើលយូរ
"បារម្ហ?"រាងក្រាស់លើកចញ្ចើមសួរ ហ្វូតក៏ងើបមើលមុខគេថ្ពាល់ក៏ទ្បើងក្រហមដូចជាប៉េងប៉ោះ មុននិងងក់ក្បាលតិចៗជំនួសដោយការឆ្លើយតប ជេមក៏អោនទៅថើបសង្កត់ថ្ពាល់ទន់ៗដោយហាមចិត្តមិនបាន គួរអោយស្រទ្បាញ់បែបនេះតើបានជាខតធីសឆ្លេឆ្លាតាមរកដូចមាន់រកពង។

To be continued

ហើយយូរហើយទើបតែដឹងថាគេគួរអោយស្រទ្បាញ់😒🙄
មួយភាគនេះជាកាដូសម្រាប់លួងចិត្តអ្នកអាន🙈💗

កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)Where stories live. Discover now