១អាទិត្យក្រោយ
ពិធីមង្គលការ
ភ្ញៀវកត្តិយសជាច្រើនសុតសឹងតែជាអ្នកមានអំណាចមុខមាត់ក្នុងសង្គមបាននាំគ្នាមកចូលរួមពិធីមង្គលការយ៉ាងធំលំដាប់ប្រទេសរបស់លោក ជុងអាឆេន អ្នកជំនួញពាន់លានដែលអ្នកណាៗក៏ស្គាល់។
ជេមបណ្តើរហ្វូតចូលកម្មវិធីជាលើកដំបូងធ្វើអោយអ្នកដែលមានវត្តមាននៅទីនោះងាកមកចាប់អារម្មណ៍និងហ្វូតគ្រប់គ្នា ពួកគេមើលមកដោយមានចម្ងល់ផ្សេងៗគ្នាដូចជាឆ្ងល់ថាហ្វូតជាអ្នកណាត្រូវជាអ្វីនិងរាងក្រាស់ ហ្វូតក៏អោបដើមដៃជេមណែនបន្តិចហាក់មិនទម្លាប់និងកែវភ្នែកទាំងនោះរាងក្រាស់ក៏យល់ចិត្តហើយបោះខ្សែរភ្នែកកាចដាក់អ្នកដែលសម្លឹងមើលមកហ្វូតភ្លាមពួកគេក៏មិនហ៊ានមើលបន្ត
"ជេមស្មានតែឯងមិនមកហើយតើ"ប៉នដែលដើរចូលមកតាមក្រោយដើរមកដាក់ខ្លួនអង្គុយជិតរាងក្រាស់ដែលជាមិត្ត
"យើងទេដែលគិតថាឯងមិនមកនោះ សង្ស័យជាប់ស្នេហ៍អ្នកណានៅប្រទេសថៃទេដឹងបានជាមិនចង់មកវិញ"ជេម
"ឆឹស...ចុះនេះជាអ្នកណា"ប៉នឆ្លាស់កែវភ្នែកមកមើលមុខហ្វូតម្តង រាងតូចក៏ងាកមុខចេញមិនហ៊ានមើលមុខគេព្រោះប៉នមុខកាចដូចជាជេមអញ្ចឹង
"ហ្វូត ដៃគូររបស់យើង"ជេមប្រាប់មិនលាក់លៀមរាងតូចក្រហមថ្ពាល់់អៀន ហើយក៏ប្រញាប់និយាយគួរសមដាក់អ្នកកម្លោះ
"សួរស្តី..អឺ..លោក.."ហ្វូតនិយាយអាក់ៗព្រោះមិនស្គាល់ឈ្មោះអ្នកម្ខាងទៀត ប៉នក៏ណែនាំខ្លួន
"ប៉ន ណារ៉ាវីត"
"កម្មវិធីចាប់ផ្តើមហើយ សូមកូនកម្លោះទ្បើងមកលើឆាក"សម្លេងប្រកាសឮទ្បើងធ្វើអោយម្នាក់ៗងាកទៅចាប់អារម្មណ៍រាងៗខ្លួន បន្តិចក្រោយមកជុងក៏មានវត្តមាននៅលើឆាកក្នុងសម្លៀកបំពាក់កូនកម្លោះយ៉ាងស្រស់សង្ហាមុខក៏ញញឹមស្រស់ចេញមកបង្ហាញទៅកាន់កម្មវិធីទាំងមូលធ្វើអោយស្រីៗមួយចំនួនមានចិត្តលួចច្រណែននិងកូនក្រមុំភ្លាមៗ
"សូមលោកប៉ាខាងស្រីដឹកដៃកូនក្រមុំទ្បើងលើឆាក"ភ្ញៀវកត្តិយសងាកទៅមើលកន្លែងទ្វារដែលបើកសម្រាប់អោយកូនក្រមុំដើរចូលមកទាំងបើកភ្នែកធំៗស្ទើរមិនជឿនិងភ្នែកនូវអ្វីដែលខ្លួនបានឃើញ សូម្បីតែប៉ន ជេមនិងហ្វូតក៏ភ្ញាក់ផ្អើលមិនតិចដូចគ្នា
"ក្រែង កូនក្រមុំជាកូនស្រីពៅរបស់លោកឆានុនតើ ហេតុអីក៏បែបនេះវិញ?"ម្នាក់ៗងាកខ្សឹបខ្សាវគ្នាពេញកម្មវិធី
"នោះជាដាំងតើ បងមានឃើញដូចអូនទេ"ហ្វូតមើលទៅដាំងដែលកំពុងតែដើរលើឆាកដែលមានលោកឆានុនជាអ្នកដឹកដៃហើយខ្សឹបសួរជេមដែលកំពុងជ្រួញចញ្ចើមមិនយល់ដូចគ្នា
"អឹមម បងឃើញ"ជេម
"អាជុងវាចង់ធ្វើស្អីនិង"ប៉នមើលមុខជេមដូចជាមិនជឿនៅអ្វីដែលកើតទ្បើង គេមកចូលរួមខុសកម្មវិធីទេដឹង?
"វាប្រាកដជាមានហេតុផលអីមិនខាន"ជេម
លោកឆានុនដឹកដៃដាំងអោយមកឈរចំពីមុខជុងហើយក៏ផ្តែផ្តាំកូនដោយការស្រទ្បាញ់
"ប៉ាសង្ឃឹមថាកូននិងមានក្តីសុខ ដាំងនៅតែជាកូនក្មេងសម្រាប់ប៉ាជានិច្ច"អ្នកជាប៉ានិយាយចប់ដាំងក៏ស្រក់ទឹកភ្នែកមកឃាត់មិនជាប់ លោកឆានុនក៏អង្អែលខ្នងកូនតិចៗដើម្បីជាការលួងលោមរួចងាកទៅផ្តាំរាងក្រាស់បន្ត
"ប៉ាផ្ញើរមើលថែរដាំងផងណា៎ ជុង"
"បាទលោកប៉ា"ជុងញញឹមឆ្លើយតបលោកឆានុនក៏ធូរចិត្តបន្តិចហើយក៏ដើរចុះពីលើឆាកដើម្បីអោយលោកអាចារ្យបន្តកម្មវិធី
"តើលោកជុងអាឆេនព្រមទទួលលោកដាំង ណាត់ថាឆៃជាគួរជីវិតដែលទេ?"លោកអាចារ្យ
"ខ្ញុំព្រម"ជុង
"ចុះលោកដាំងណាត់ថាឆៃព្រមទទួលលោកជុងអាឆេនជាគួរជីវិតដែលទេ?"
"ខ្ញុំយល់ព្រម"ដាំង
"ពេលនេះលោកជុងអាឆេននិងលោកដាំងណាត់ថាឆៃបានយល់ព្រមទទួលគ្នាជាគួរគ្រងជីវិតហើយ ដូចនេះចាប់ពីពេលនេះតទៅអ្នកទាំងពីរនិងក្លាយជាប្តីប្រពន្ធយ៉ាងពេញសិទ្ធ"លោកអាចារ្យប្រកាសរួច សម្លេងអបអរក៏ឮរំពងអមជាមួយនិងសម្លេងស្រែកអោយ
"ថើបទៅៗៗៗ"ដាំងមើលមុខជុងទាំងភ័យព្យាយាមនិយាយជាមួយគេតាមក្រសែភ្នែកប្រាប់ថាមិនអោយថើបគេតែអ្នកកម្លោះបែរជាខ្វល់អោនមកថើបមាត់តូចធ្វើមិនដឹងដាំងភាំងបន្តិចតែក៏បិទភ្នែកទទួលស្នាមថើបដ៏ផ្អែមល្អែមពីអ្នកដែលមាននាមជា"ស្វាមី"។To be continued
YOU ARE READING
កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)
Hayran Kurguអ្វីដែលជាកម្មសិទ្ធរបស់គេ គ្មានអ្នកណាអាចមកប៉ះពាល់បានជាដាច់ខាតព្រោះគេជាប្រភេទមនុស្សដែលហួងហែងរបស់់ - Gemini Norawit