ភាគ៤

1.4K 82 9
                                    

"ដាំង!មកទីនេះកូន"អ្នកជាម្តាយហៅកូនអោយមកជិត
"នេះជាអ្នកស្រីគីមជាមិត្តរបស់ម៉ាក់ ចំណែកនេះកូនប្រុសរបស់ខ្ញុំ ដាំង"
"ជម្រាបសួរអ្នកមីង"អ្នកកម្លោះលើកដៃសំពះអ្នកចំពោះមុខដោយឬកពារគួរសមធ្វើអោយលោកស្រីគីមញញឹមពេញចិត្ត
"ចាស៎ក្មួយ ក្មួយដាំងស្អាតខ្លាំងណាស់"
"អរគុណអ្នកមីង"
"អ្នកស្រីមីន(ឈ្មោះម៉ាក់ដាំងក្នុងរឿង)ចុះចំណែករឿងមង្គលការនោះ"អ្នកស្រីគីមសួរសំណួរទៅកាន់អ្នកស្រីមីន ធ្វើអោយដាំងឆ្ងល់ទ្បើងភ្លាម មង្គលការអីទៅ?អ្នកណាជាអ្នករៀបការ?
"ខ្ញុំតាមតែអ្នកស្រីប៉ុណ្ណោះ កូនជេនក៏គ្រប់អាយុដូចគ្នា"ដាំងឮម៉ាក់ខ្លួននិយាយដល់ឈ្មោះជេនភ្លាមក៏ងាកទៅសម្លឹងមុខភ្លាមបែបមិនពេញចិត្ត កុំថាគាត់មានបំណងចង់អោយជេនរៀបការណា៎ បើបែបនោះមែនគេមិនព្រមជាដាច់ខាត ប្អូនគេនៅក្មេងណាស់មិចនិងអាចរៀបការបានទៅ
"បែបនេះត្រូវធ្វើឆាប់ៗចុះ"អ្នកស្រីទាំង២ក៏សើចសប្បាយចិត្តជាមួយគ្នាមិនខ្វល់ពីដាំងសូម្បីតែបន្តិច

"ថាម៉េច?ម៉ាក់ចង់អោយខ្ញុំរៀបការ"ជេនងើបឈរស្រែកបែបភ្ញាក់ផ្អើល មិនអោយនាងភ្ញាក់ផ្អើលយ៉ាងម៉េចពិធីខួបកំណើតនាងមិនទាន់និងចប់ស្រួលបួលផងបែរជាមកឮរឿងបែបនេះនោះ
"ជេនស្ងប់អារម្មណ៍សិនទៅបងក៏ភ្ញាក់ផ្អើលនិងរឿងនេះដូចគ្នា"ដាំងចាប់ដៃប្អូនអោយអង្គុយចុះវិញ
"បងដាំងតែខ្ញុំមិនទាន់ចង់រៀបការទេ ខ្ញុំនៅក្មេងខ្លាំងណាស់ ខ្ញុំចង់ធ្វើរឿងជាច្រើនដែលខ្ញុំមិនទាន់បានធ្វើ ខ្ញុំមិនចង់យកចំណងអាពាហ៍ពិពាហ៍មករួតរឹតខ្លួនប្រាណខ្ញុំទេបងដាំង"អ្នកជាប្អូននិយាយទាំងហូរទឹកភ្នែកតាមកន្ទុយភ្នែកមិនដាច់ ដាំងឃើញហើយក៏អត់អាណិតប្អូនមិនបាន នេះហើយក្នុងសង្គមអ្នកមានពួកគេជាកូនគ្មានសិទ្ធិសម្រេចចិត្តធ្វើអ្វីមួយនោះទេសូម្បីតែការរើសគូស្រករក៏ដូចគ្នា
"កុំបារម្ភ បងមិនអោយរឿងនេះកើតទ្បើងជាដាច់ខាត"ដាំងអង្អែលក្បាលប្អូនដែលកំពុងយំនៅលើទ្រូងរបស់គេនិងនិយាយពាក្យលួងលោមមិនអោយប្អូនពិបាកចិត្តតទៅទៀត គេនិងរកគ្រប់វិធីមិនអោយប្អូនគេបានរៀបការជាដាច់ខាត

"កុំប្រាប់ណ៎ាថានេះជាកម្មវិធីខួបកំណើតអនាគតប្រពន្ធរបស់ឯង?"ជេមបោះសំណួរទៅកាន់ជុងដែលទើបតែមកដល់ព្រមទាំងអង្គុយទាំងមុខមិនរីកគ្មានអារម្មណ៍សូម្បីបន្តិចដូចជាមានគេបង្ខំអោយមកចូលរួមអញ្ចឹង
"អឺ..."ជុងតបទាំងមុខងាប់
"គោចាស់ចង់ស៊ីស្មៅខ្ចី"រាងក្រាស់និយាយចោលប៉ុន្តែជុងងាកទៅសម្លក់គេភ្លាម
"យើងចាស់ត្រង់ណា? នៅមានទៀតយើងមិនបានចង់រៀបការជាមួយក្មេងទើបតែគ្រប់អាយុទេវើុយម៉ាក់យើងទេដែលរៀបចំអោយនោះ"
"អូខេយើងយល់ មិនបាច់ឯងមករៀបរាប់ច្រើនទេ"ជេម
"ចុះឯងគិតស្អីមកចូលរួមកម្មវិធីនេះដែរ កុំប្រាប់ណាថាឯងលួចស្រទ្បាញ់កូនស្រីអ្នកជំនួញណាម្នាក់នៅទីនេះ"ជុងចង្អុលមុខមិត្តព្រមទាំងនិយាយលេងសើចប៉ុន្តែជេមមិនសើចជាមួយបែរជាអង្គុយក្រលែងកែវស្រាក្រហមក្នុងដៃខ្លួនទៅវិញ
"យើងក៏ចង់ចេញមកឃើញពិភពលោកខាងក្រៅដូចគ្នា"ជេម
"ជឿស្លាប់ហើយ"ជុងពេបមាត់បែបជ្រេញ មនុស្សដូចជេមមីណាយនិងចង់ចេញមកមើលពិភពលោកខាងក្រៅ?គេស្តាប់ច្រទ្បំទេដឹង?

កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)Where stories live. Discover now