រឿង " ប្រធានាធិបតី ម្ចាស់ចិត្ត " #ភាគទី០៤
#ENJOY
វិមានហ្វាល់លីដា
" ប្រុសជុន " ស្ត្រីចំណាស់ក្នុងឈុតសមសួន ថ្លៃថ្នូរជាលោកស្រីម្ចាស់ត្រកូលហ្វាល់លីដានឹងត្រូវជាម្ដាយរបស់កម្លោះជោគជ័យយើងនេះឯង ។ លោកស្រីសាន់ត្រា ហ្វាល់លីដា , ស្ត្រីម្នាក់ដែលអាចនិយាយបានថាជាស្ត្រីដែលមានមុខមាត់លេចធ្លោក្នុងសង្គមមួយនេះ គាត់ក៏មានឈ្មោះជាម្ចាស់សមាគមជួយដល់ជនក្រីក្រផងដែរ គ្រប់គ្នាគោរពកោតខ្លាចគាត់ជាខ្លាំងព្រោះបូករួមជាមួយនឹងទ្រព្យសម្បត្តិវាលលាននេះ គាត់ក៏ត្រូវបានស្គាល់ជាអនាគតម្ដាយលោកប្រធានាធិបតីវ័យក្មេងទៀតផង ជីវិតរបស់គាតហាក់ដូចជាពេញលេញខ្លាំងណាស់នាពេលនេះ តែដូចជាពាក្យគេនិយាយថា ភាពស្រណុកសុខស្រួលមិនចេះស្កប់ស្កល់របស់មនុស្ស មានយ៉ាងណាក៏នៅតែមិនស្កប់ ចង់បានខ្ពង់ខ្ពស់ឡើងរហូត ដូចជាពេលនេះឯង លោកស្រីសាន់ត្រាក៏កំពុងតែធ្វើរឿងមួយនេះដែរ...
" ចាំបន្តិចណាកូនស្កា លេត ម៉ាក់មានអ្វីចង់បង្ហាញកូន "
" មិនអីទេម៉ាក់ អ្នកម៉ាក់ប្រហែលជាហត់នឿយហើយ មើលចុះមុខស្លក់អស់រលីងហើយ " អ្នកនៅម្ខាងទៀតនោះក៏ព្យាយាមប្រាប់គាត់ដែរ គាត់ខលទៅនាងទាំងល្ងាច សួរសុខទុក្ខនាង ហើយគាត់ក៏តែងតែនិយាយជារឿយៗពីនាយកម្លោះកូនប្រុសគាត់ ។ ណាមជុននឹងស្កាលេតជាគូដណ្ដឹងនឹងគ្នាតាំងពីនៅតូចក្រូចឆ្មាម៉្លេះ លោកវីលាមនឹងលោកប៉ារបស់ណាមជុនជាសម្លាញ់ល្អនឹងគ្នា ព្រោះថាធ្លាប់ហាត់នឹងបម្រើជួរកងទ័ពជាមួយនឹងគ្នា តែពួកគាត់ក៏បែកគ្នាដោយសារតែលោកវីលាមត្រូវត្រឡប់ទៅមាតុប្រទេសរបស់ខ្លួនវិញ តែពួកគាត់ក៏នៅតែរក្សាសម្ព័ន្ធភាពជាមិត្តបានយ៉ាងល្អ ហើយក៏ចងភ្ជាប់ចំណងនោះកាន់តែខ្លាំងដោយការផ្សំផ្គុំគ្នា អោយជាគូរអនាគតនឹងគ្នា ទាំងដែលកូនៗមិនដែលបានជួបគ្នាដោយផ្ទាល់សោះតាំងពីក្មេងមក ព្រោះណាមជុនជាមនុស្សចូលចិត្តភាពស្ងប់ ស្ងាត់ មិនចូលចិត្តនិយាយច្រើនបប៉ោច គេព្រមជាប់ឈ្មោះជាគូដណ្ដឹងជាមួយនឹងស្កាលេតក៏ដោយសារតែជាបំណងរបស់ប៉ាគេប៉ុណ្ណោះ បើតាមតែខ្លួនគេផ្ទាល់នោះ គេមិនទាន់គិតរឿងនេះសូម្បីតែបន្តិច ក្នុងខួរក្បាលផ្ទុកតែរឿងបម្រើប្រទេសជាតិនឹងប្រជាជនប៉ុណ្ណោះ ។
YOU ARE READING
ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]
Romanceស្នេហារវាងអនាគតប្រធានាធិបតីរូបសង្ហា ជុន ហ្វាល់លីដា ជាមួយនឹងនារីកំសត់ ជូហ្វី ។ - ជុន ហ្វាល់លីដា x ជូហ្វី