ភាគទី២២

1.2K 57 1
                                    

រឿង     " ប្រធានាធិបតីម្ចាស់ចិត្ត "

            ភាគទី២២                #ENJOY

ខ្ញុំគិតត្រូវរឺខុសដែលធ្វើបែបនេះ ?
====================
ពាក្យមួយឃ្លានេះហើយដែលលោតពេញក្នុងខួរក្បាលរបស់នាងតូចស្កាលេតចាប់តាំងពីចាប់កម្មវិធីសន្និសិតកាសែតមក ស្រីស្រស់ក៏អង្គុយសញ្ជឹងគិតម្នាក់ឯងនៅក្នុងបន្ទប់របស់ខ្លួន។
    ' តុកតុក !!! '
    "ខ្ញុំអាចសុំចូលទៅបានទេអ្នកនាងស្កាលេត?"
    "សូមអញ្ជើញ"គ្រាន់តែលឺសម្លេងធំគ្រលរបន្លឺឡើងពីមាត់ទ្វារមកស្រីតូចស្កាលេតក៏រហ័សវាសចោលការគិតទាំងអស់មុននឹងឆ្លើយតបយ៉ាងគួរសមទៅវិញ ស្ត្រីចំណាស់ដែលមានងារជាម៉ែដោះនឹងអ្នកមើលថែនៅទីនេះក៏ចូលមកជាមួយនឹងថាសអាហារនៅក្នុងដៃផង ស្រីតូចក៏ញញឹមស្រស់ចាំទទួលគាត់។
"មិនឃើញអ្នកនាងស្កាលេតចុះទៅខាងក្រោមពិសារអាហារចឹងហើយទើបខ្ញុំយកមកជូនអ្នកនាងដល់ទីនេះ"អុំឆូដាក់ថាសអាហារនៅលើតុក្បែរនោះ ស្រីស្រស់ក៏ក្រោកឡើងមកមើលទៅកាន់អាហារទាំងអស់នោះ ទឹកមុខនាងក៏ប្រែពីញញឹមមកជាសោះកក្រោះទៅវិញ ឃើញបែបនេះអុំឆូក៏កាន់តែមានចម្ងល់។
"អុំអាចសុំសួរអ្នកនាងបានទេ? អ្នកនាងមានបញ្ហាអ្វីរំខានដល់ចិត្តរឺទើបបានជាអ្នកនាងមានទឹកមុខស្រងូតស្រងាត់បែបនេះ?"អុំឆូក៏សុំការអនុញ្ញាតជាមុនទើបគាត់ហ៊ានសួរនាំនាង ស្រីតូចក៏ក្រវីក្បាលតិចៗរួចក៏ញញឹម តែស្នាមញញឹមនោះហាក់ដូចជាកំពុងតែលាក់កំបាំងអ្វីជាច្រើនចឹង ។
"ប្រហែលមកពីខ្ញុំហត់នឿយបូករួមទាំងកាលពីយប់មិញខ្ញុំគេងមិនលក់ទៀត តែមិនអីទេបានស៊ុបប៉ូវរបស់អុំឆូមក លេតសន្យាថានឹងប្រឹងញ៊ាំវាឲ្យទាល់តែអស់ណា៎"ស្កាលេតនាងក៏អង្គុយចុះនៅលើកៅអីរួចដួសអាហារនោះញ៊ាំយ៉ាងឆ្ងាញ់មាត់ អុំឆូក៏ញញឹមសម្លឹងមើលស្រីតូចគួរឲ្យស្រឡាញ់អង្គុយញ៊ាំអាហារដូចជាកូនក្មេង។
"អ្នកនាងលេតកុំគិតច្រើនពេកអីណា៎ រឿងខ្លះយើងមិនបានចង់ឲ្យវាកើតឡើងទេ តែព្រហ្មលិខិត កម្មវេរាជាអ្នកចារមកជាស្រេចទោះជាមិនចង់ក៏យើងត្រូវតែបង្ខំចិត្តទតួលយកវាដែរ"ពាក្យលើកទឹកចិត្តល្អរបស់អុំឆូក៏ហាក់ធ្វើឲ្យអារម្មណ៍របស់ស្រីស្រស់បានល្អប្រសើរជាងមុនបន្តិច នាងក៏ងាកទៅញញឹមដាក់គាត់ អុំឆូក៏ងក់ក្បាលតបបន្តិច មុននឹងចាកចេញទៅទុកឲ្យនាងនៅទីនោះតែម្នាក់ឯង ។
    "ឲ្យលេតសុំទោសណា៎បងជុន តែលេតគ្មានជម្រើសពិតមែន"នាងក៏ព្យាយាមនិយាយពាក្យសុំទោសជារឿយៗត្បិតថានាងជាគូដណ្ដឹងរបស់គេពិតមែនតែនាងក៏មិនស្ងប់ចិត្តដែលរៀបចំសន្និសិតធំយ៉ាងនេះដោយគ្មានការពិភាក្សាជាមុនជាមួយនឹងនាយកម្លោះបែបនេះ តែនាងគ្មានជម្រើសពិតមែន..
    ក្រឺង !!! ទូរសព្ទ័រោទ៍ឡើងពីតុដែលនៅក្បែរគ្រែដេកស្រីតូចក៏ទម្លាក់ស្លាបព្រាសមចុះ រួចក៏ដើរសម្ដៅទៅ គ្រាន់តែបានឃើញលេខភ្លាម ស្នាមញញឹមក៏ញ៉ោចឡើងភ្លាមៗលើភាពសោះកក្រោះរបស់នាង..
    "អាឡូបងប្រុស..បងប្រុសលេតនឹកបងនឹកប៉ានឹកម៉ាក់ខ្លាំងណាស់ ហ្អិហ្អិ"គ្រាន់តែបាននិយាយជាមួយនឹងអ្នកផ្ទះប៉ុន្មានម៉ាត់សោះស្កាលេតក៏ហាក់ដូចជាមានអារម្មណ៍ល្អជាងមុនច្រើន ទោះជានាងមិនបាននិយាយរៀបរាប់ពីបញ្ហាដល់អ្នកផ្ទះតែនាងក៏បានធូរស្រាលដែលបានស្ដាប់លឺសម្លេងថាពួកគាត់មិនអី។
"បងប្រុសពេលណាទើបលោកប៉ាអ្នកម៉ាក់គាត់មកកូរ៉េទៅ?ខ្ញុំនឹកពួកគាត់ខ្លាំងណាស់ ចុះសុខភាពពួកគាត់មិនអីទេត្រូវទេ? លេតសុំជួបគាត់បន្តិចបានទេ?!"នាងអន្ទះសារចង់ជួបពួកគាត់ព្រោះតែនឹក។
<ប៉ាម៉ាក់គាត់មិនអីនោះទេអូនលេត>
"ចឹងបងអាចឲ្យលេតជួបប៉ាម៉ាក់បន្តិចបានទេ?"សម្លេងដកដង្ហើមធំពីអ្នកម្ខាងទៀតធ្វើឲ្យស្កាលេតមានការងឿងឆ្ងល់ជាខ្លាំងចង់ដឹងពីសុខទុក្ខអ្នកខាងនោះកាន់តែខ្លាំងឡើងទៀត។
"បងប្រុសមានរឿងអី? ប៉ាម៉ាក់មានអ្វីលាក់បាំងជាមួយនឹងខ្ញុំមែនទេ? បងប្រុសនិយាយមក.." ស្រីស្រស់ក៏ឈរស្ដាប់បងប្រុសនាងនិយាយឡើង ទឹកមុខញញឹមស្រស់ក៏ប្រែទៅជាក្រៀមក្រោះជាថ្មីតែលើកនេះក៏ហាក់ដូចជាយ៉ាប់យឺនជាងអម្បាញ់មិញទៅទៀត នេះមានរឿងអីទៅ?
នេះមានរឿងអីទៅ ??

ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]Donde viven las historias. Descúbrelo ahora