ភាគទី៦៩

1K 47 0
                                    

♔ ប្រធានាធិបតីម្ចាស់ចិត្ត ♔
#ភាគទី៦៩ #ENJOY
_________
ង៉ាៗ ង៉ា ឈប់សិន!!!
សម្លេងក្មេងតូចយំឡើងនាពេលដែលគេត្រូវមនុស្សចម្លែកមិនមែនជាសមាជិកគ្រួសារបីកាត់ខ្យល់ត្រជាក់ដើរតាមមាត់ផ្លូវនៅលើភ្នំពួកគេមិនបានគិតបារម្ភថាក្មេងនោះនឹងរងាយ៉ាងណាឡើយ ម្នាក់ជាអ្នកនាំផ្លូវឯម្នាក់ទៀតក៏ជាអ្នកបីក្មេង ជេសស្គីព្យាយាមអោបក្រសោបក្មេងតូចនោះជាប់ទ្រូងព្រោះក្មេងរងាសឹងតែកកទៅហើយ នាងក៏បានព្យាយាមប្រាប់ទៅជូលាដែលជាអ្នកនាំផ្លូវដូចគ្នាឲ្យនាងរកទីកន្លែងសម្រាកឲ្យនាងបានបង្កាត់ភ្លើងរកក៏សម្រាកឲ្យក្មេងតូចនេះបានកក់ក្ដៅតែថា..
"នាងបិទមាត់បានទេ?នាងចង់បំពួកភ្លើងឲ្យគេចាប់សញ្ញាបានហើយមកអូសក្បាលនាងចូលគុកមែនទេនាងជេសស្គី? នេះយើងមិនគិតថាហ្វីលីពគេយកនាងមកធ្វើជាគ្នាបានយ៉ាងមិចទេបើនាងមិនដឹងខ្យល់អីបែបនេះសោះនោះ"ពាក្យមួយឃ្លាចុងក្រោយនាងនិយាយមិនជាលឺប៉ុន្មាននោះទេតែក៏អាចល្មមឲ្យជេសស្គីបានលឺ នាងក៏មិនបាននិយាយអីបន្តទៀតឡើយក្រៅពីដោះកន្សែងបង់ករនាងទាំងអាកាសធាតុរងាយកមកក្រសោបរុំជុននីអូមួយជាន់ទៀតបើទោះជាវាមិនអាចធ្វើឲ្យគេកក់ក្ដៅខ្លាំងតែយ៉ាងហោចក៏អាចកាត់បន្ថយការរងាបាន៥%ទៀតដែរ បន្ទាប់មកនាងក៏បន្តទៅមុខតាមជូលាទៀត។
"ពួកយើងដើរបែបនេះយូរទៀតទេជូលា?"
"បិទមាត់នាងហើយដើរមកតាមយើងមក អាក្មេងនេះវាមិនស្លាប់ទេកុំបារម្ភពេក"ជូលាក៏បន្តបោះជំហានទៅមុខបន្តតាំងពីរសៀលថ្ងៃជ្រេរហូតទាល់តែមេឃងងឹតស្លុបព្រោះថាពួកនាងមិនអាចឈប់បានឡើយ បើមិនចឹងទេច្បាស់ជាត្រូវខាងប៉ូលីសចាប់បានជាមិនខាន។
ថាតែពួកនាងខំរត់គេចទាំងក្ដៅរងា ខាងប៉ូលីសឯណោះក៏កំពុងតែដុតដៃដុតជើងដូចគ្នា យ៉ុនហ្គីចូលមកក្នុងព្រៃក្រាស់ជាមួយនឹងប៉ូលីសជំនាញៗប៉ុន្មាននាក់ហើយក៏មានអ្នកនៅចាំចាប់សញ្ញារបស់ជនសង្ស័យតាមរយៈប្រពន្ធ័GPSទៀតតែចង្រៃអីខាងនោះបានបិទគ្រឿងអេឡិចត្រូនិចទាំងអស់ហើយមិនអាចចាប់សញ្ញាអាចនិយាយបានថាជូលានឹងជេសស្គីនោះឆ្លាតគ្រាន់បើដែលដឹងថាប្រពន្ធ័អេឡិចត្រូនិចអាចនាំគ្រោះថ្នាក់ដល់ពួកនាង។
"បានតម្រុយអីខ្លះទេ?"
<គ្មានទេលោកនាយ..ជនសង្ស័យបានបិទប្រពន្ធ័អេឡិចត្រូនិចអស់ទៅហើយទាន៎>យ៉ុនហ្គីក៏ដកដង្ហើមធំកាលបើរយៈពេលមួយរយៈឈានចូលមកដល់រាត្រីទៅហើយនៅតែមិនទាន់បានដំណឹងពីកូនប្រុសរបស់ប្រធានាធិបតីត្រកូលហ្វាល់លីដាទៀតគេក៏ងាកក្រសែភ្នែកសម្លឹងទៅម្ខាងក៏ស្រាប់តែប៉ះនឹងស្រមោលមនុស្សម្នាក់រត់ស្ររទៅ មិនបង្អង់យូរគេក៏ប្រញាប់រត់ទៅតាមផ្លូវនោះដោយមានកូនចៅការពារយ៉ាងប្រុងប្រយត្ន័ជាទីបំផុត។
"លោកនាយ៎"
"ស៊ូច!!!"យ៉ុនហ្គីក៏លើកដៃទប់បបូរមាត់ខ្លួនឯងបន្តិច មុននឹងប្រើប្រាស់ក្រសែភ្នែកមុតស្រួចសម្លឹងមើលទៅរាងកាយតូចស្ដើងដែលកំពុងតែរត់នោះដំបូងឡើយគេមើលមិនសូវជាច្បាស់ក៏ប៉ុន្តែនៅពេលដែលពន្លឺភ្លឺរបស់លោកខែចាំងមកប៉ះនឹងមុខនាងទើបធ្វើឲ្យគេមានការភ្ញាក់ផ្អើល..
"First lady? វីវរហើយ"យ៉ុនហ្គីក៏រហ័សបញ្ជាកូនចៅដែលមានស្នាដៃឲ្យចូលទៅខាងក្នុងជាមួយគេចំណែកឯអ្នកនៅសេសសល់ក៏ទៅរកជំនួយបន្ថែម ពេលនេះមិនមែនមានតែជុននីអូមួយទេដែលគេត្រូវការពារនោះ មានជូហ្វីម្នាក់ទៀត។
.....
"នាងគិតថាសម្រាកនៅទីនេះសិនល្អទេ?ខ្ញុំហត់ហើយក្មេងនេះក៏ត្រូវការទឹកដោះគោបៅដែរ"មកដល់ទីទួលក្បែរជម្រាលភ្នំមួយជេសស្គីនាងក៏ប្រាប់ជូលាឲ្យបញ្ឈប់ដំណើរសិនដំបូងឡើងជូលានាងមិនចង់នោះទេតែនាងក៏ហត់នឿយដូចគ្នាហើយគិតថាយប់បែបនេះទៅហើយច្បាស់ជាគ្មានអ្នកណាមកតាមពួកនាងទៀតនោះទេម៉្លោះហើយទើបជូលាយល់ព្រម។ ជេសស្គីនាងសប្បាយចិត្តខ្លាំងណាស់រួចក៏ប្រញាប់ទម្លាក់កាតាបដែលនាងស្ពាយមកតាមនោះរួចក៏ផ្ដេកជុននីអូលើថ្មមានកម្ពស់ល្មមហើយលូកដៃយកកំប៉ុងទឹកដោះគោមួយដែលមានទឹកគោឆុងរួចប្រហែលជា១លេខយកមកអោយទារកតូចនោះបៅ , ជុននីអូកាលបើមាត់ប៉ះក្បាលកំប៉ុងទឹកដោះគោក៏គិតតែពីប៉ៅមិនឈប់ ជេសស្គីក៏ទះជើងជុននីអូតិចៗទាំងក្នុងចិត្តហាក់ដូចជាសប្បាយខុសពីធម្មតា នាងក៏លួចងាកដៀងមើលទៅជូលាបន្តិច នាងកំពុងតែអង្គុយក្បង់ទឹកហូរដែលនៅក្បែរមាត់ជ្រោះយកមកលុបលាងមុខដោយបានឱកាសជេសស្គីនាងក៏លបៗទៅរកព្រៃក្បែរនោះ នាងងាកមើលឆ្វេងស្ដាំមុននឹងលូកយកក្រណាត់ស្វាយ១ដែលនៅសេសសល់មកចងនឹងដើមឈើ តាមផ្លូវនាងមកគឺនាងលួចចងរហូតហាក់ដូចជាផ្ដល់សញ្ញាឲ្យទៅអ្នកម្ខាងទៀតចឹង។
"នាងគិតថាយើងល្ងង់មែនទេ?យើងនឹងធ្វើឲ្យមនុស្សឆ្លាតដូចជានាងនៀក៎ងាប់ដោយសារតែស្នាដៃយើង..អឹក"ជេសស្គីនាងងាកបែរមកវិញក៏ស្រាប់តែត្រូវវត្ថុចុងស្រួចចាក់ទម្លុះពោះនាងលាន់ជ្រឹប នាងបើកភ្នែកធំៗស្របនឹងឈាមហូរស្រក់តាមមាត់នាងស្របនឹងក្រសែភ្នែកនាងងាកមកចំមនុស្សម្នាក់ដែលចាក់នាងពេលនោះ។
"នេះជាលទ្ធផលដែលនាងក្បត់យើង នាងជេសស្គី ហ៊ឹស" អឹក!នាងក៏រុញកាំបិតកាន់តែជ្រៅទៅរកជេសស្គីស្របពេលនោះក៏មានសម្រឹបជើងមនុស្សរត់មក ជូលារហ័សដកដៃចេញដោយច្រានរាងកាយជេសស្គីឲ្យដួលលើដីទៅហើយរហ័សរត់ទៅបីត្រកងជុននីអូជាប់ដៃតែក៏ហួសពេលព្រោះមានមនុស្សម្នាក់មកដល់ហើយ។
"ជូលា!!"
"នាងឯងមកហើយហ្អេស៎ជូហ្វីព្រីមម៉ាន់?"ជូលាក៏ញញឹមជាប់មាត់កាលបើបានឃើញវត្តមានមកដល់តែម្នាក់ឯងរបស់ជូហ្វី នាងក៏ដឹងថាជូហ្វីនឹងមិនហ៊ានធ្វើអីនាងឡើយព្រោះនាងមានជុននីអូនៅក្នុងដៃ។
"បើនាងចង់មានអីក៏ដោះស្រាយវាជាមួយយើងមកជុននីអូមិនដឹងអីនោះទេជូលា..នាងកុំអាត្មានិយមខ្លាំងពេក"
"អាត្មានិយម? ពាក្យនេះគួរតែជានាងទេជូហ្វី នាងទើបជាមនុស្សអាត្មានិយមនោះ នាងឯងដណ្ដើមគ្រប់យ៉ាងពីយើងទៅសូម្បីតែមនុស្សប្រុសតែម្នាក់ដែលយើងស្រឡាញ់"និយាយរំលឹកមកដល់ត្រឹមនេះជូលាក៏ហាក់ដូចជារលីងរលោង ការចងចាំពីអតីតកាលក៏លោតមកវិញពេញខួរក្បាលនាង..
"នាងនៅចាំក្មេងសម្រែដែលជាអ្នកបម្រើផ្ទះនាងទេ?ក្មេងដែលនាងតែងតែដេញមិនឲ្យទៅជិតរឺលេងជាមួយនឹងនាងនោះ?"ជូលានិយាយឡើងមក ជូហ្វីក៏មានការភ្ញាក់ផ្អើលខួរក្បាលក៏ចាប់ភ្នក់នឹកគិតដល់វត្តមានមនុស្សម្នាក់ដែលលោតឡើងក្នុងការចងចាំនាង..
"ដេន?ចឹងឯងជាដេនមែនទេ? ហ៊ឹកដេន"
"កុំមកធ្វើជាយំសោកអាណិតយើង នាងឯងពូកែខាងសម្ដែងណាស់ កាលពីមុននាងដេញយើងមិនឲ្យសូម្បីតែនៅជិតនាង ឲ្យយើងសុីតែកាកសំណល់ដែលសល់ពីនាង ទុកយើងដូចជាឆ្កែចិញ្ចឹមរបស់នាងមែនដែរទេហាស៎?"ជូលាស្រែកសម្លុតជូហ្វីខ្លាំងៗរហូតដល់ក្មេងតូចនៅនឹងដៃទ្រហោយំមិនឈប់ អ្នកជាម្ដាយឯណោះក៏ហូរទឹកភ្នែកមកច្រោកៗមិនឈប់ នាងងើយក្បាលឡើងសម្រក់ទឹកភ្នែក។
"គ្រប់យ៉ាងឯងយល់ច្រឡំហើយដេន, ខ្ញុំមិនបានស្អប់ខ្ពើមឯងក៏មិនបានខឹងអ្វីនឹងឯងដែរតែ.."
"តែស្អី?"ជូលាគំហកជាថ្មីទៀត។
"ខ្ញុំធ្វើនេះព្រោះតែឯងណាដេន.."
"ហ៊ឹសៗ ដើម្បីយើងចឹងហ្អេស៎? កុហកឆ្កែក៏វាមិនជឿនាងដែរ.."ជូលាក៏ហាក់អស់សំណើចនឹងពាក្យដែលជូហ្វីបាននិយាយទាំងនោះ នាងសម្លឹងមើលមកជូហ្វីជាមួយនឹងក្រសែភ្នែកគួរឲ្យអាណិតជាទីបំផុតនាពេលនេះនាងក៏កិលខិតជើងខ្លួនឯងមកក្រោយជារឿយៗ ជូហ្វីនាងក៏ក្រវីក្បាលទាំងទឹកភ្នែក។
"បើសិនជាឯងនៅក្បែរខ្ញុំម្ដាយឯងច្បាស់ជាវាយឯង ហើយខ្ញុំមិនអាចទ្រាំឲ្យឯងត្រូវមីងអែនវ៉ៃរហូតដែរទើបខ្ញុំព្យាយាមធ្វើឲ្យឯងនៅឆ្ងាយពីខ្ញុំនោះដេន..ឯងចាំមិនបានទេមែនទេ?"ពាក្យដែលជូហ្វីនិយាយទាំងនោះក៏ហាក់ឃាត់ឃាំងជូលាមិនឲ្យមានចលនាឡើយនាងនៅឈរធ្មឹងមិនកម្រើកខួរក្បាលចាប់ផ្ដើមគិតទៅអតីតកាល..
"ខ្ញុំដឹងថាដេនមិនមែនជាមនុស្សអាក្រក់ទេ ដេនអាចនឹងយល់ច្រឡំដោយសារតែអ្វីដែលមើលឃើញនឹងពាក្យដែលម្ដាយដេនធ្លាប់បាននិយាយប្រាប់ដេន ខ្ញុំដឹងថាមីងអែនស្អប់ខ្ញុំនឹងគ្រួសារខ្ញុំខ្លាំងប៉ុណ្ណានោះ ព្រោះគាត់..គាត់ជាអ្នកសម្លាប់អ្នកម៉ាក់ខ្ញុំ!!!"ពាក្យមួយឃ្លារបស់ហ្វីលាន់ខ្ទរឡើងមកស្របនឹងក្រុមប៉ូលីសចូលមកដល់បូករួមនឹងក្រុមអ្នកការពាររបស់ណាមជុនផង គ្រប់គ្នាហាក់ភាំងនឹងអ្វីដែលជូហ្វីបាននិយាយជាពិសេសនោះគឺជូលានេះឯង។
"មិនពិត..មិនពិតទេម៉ែយើងមិនបានសម្លាប់មនុស្សទេ"
"ម៉ាក់យើងស្លាប់ដោយសារតែលង់ទឹកស្លាប់ទាំងដែលគាត់ធ្លាប់ជាអ្នកហែលទឹកជំនាញម្នាក់ហើយនៅថ្ងៃនោះក៏មានអ្នកបានឃើញម្ដាយឯងដោះខ្សែរឹតករយកមកដុតចោលនៅខាងក្រោមវីឡាដែរ ហើយយើង..យើងក៏ត្រូវម្ដាយនាងយកទៅបោះចោលនៅថ្ងៃនោះទៀតហ៊ឹកហ៊ឹក លោកប៉ាសឹងតែក្លាយជាមនុស្សបាត់បង់សតិទៅហើយគាត់មិនទាំងមានស្មារតីតាមចាប់ឃាតករសម្លាប់ម្ដាយយើងផង ទើបខាងសេតវិមានបានសម្រេចចេញប្រកាសថាម្ដាយយើងស្លាប់ដោយសារតែអំពើអត្តឃាតហ៊ឹកហ៊ឹក"ជូហ្វីនិយាយទាំងទឹកភ្នែកស្រែកទ្រហោយំខ្លាំងៗអ្នកនៅទីនោះក៏កម្សួលចិត្តដូចគ្នាជាពិសេសនោះគឺណាមជុន, នាយក៏រកបោះជំហានទៅតែភ្នែកក៏ងាកមើលឃើញថាជូលាថយជិតផុតជើងធ្លាក់ទៅហើយ..
"ជូលា!!! ង៉ា ប្រឹប"ជុននីអូក៏ត្រូវបានជេសស្គីក្រោកទាំងត្រដាបត្រដួសកញ្ឆក់យកមកពីដៃជូលាហើយក៏ដួលខ្ពោកទៅលើស្មៅក្បែរនោះ នាងសុខចិត្តយកខ្នងមករងថ្មគ្រួសហើយក៏អោបជុននីអូជាប់ទ្រូងមិនឲ្យមានរបួស ចុះចំណែកឯជូលា???
"កាន់ឲ្យជាប់ជូលា..បើឯងព្រលែងឯងច្បាស់ជាធ្លាក់ស្លាប់ជាមិនខាននោះទេ អឹស"ដៃតូចស្រឡូនលូកកាន់ក្រសោបដៃរបស់អ្នកដែលតែងតែធ្វើបាបនាងមកតាំងពីក្មេង ដណ្ដើមគ្រប់យ៉ាងពីនាង ជាមនុស្សតែម្នាក់ដែលគ្រប់គ្នាគិតថាសាកសមនឹងស្លាប់តែនាងបែរជាមិនអាចធ្វើបាន នាងព្យាយាមសណ្ដោងជូលាជាប់មិនឲ្យធ្លាក់ ជូលាក៏ងើយសម្លឹងមើលទៅជូហ្វីទាំងភ្នែកក្រហម..
"ជួយយើងធ្វើស្អី?នាងមិចមិនព្រលែងយើង ទុកឲ្យយើងស្លាប់ដើម្បីសងដល់ការឈឺចាប់នាងកន្លងមកទៅ?ក្រែងវានឹងធ្វើឲ្យនាងបានធូរចិត្តខ្លះមិនចឹងហ្អេស៎?"ជូលានិយាយដូចជាមនុស្សគ្មានព្រលឹង។
"យើងនឹងបានធូរចិត្តជាងនេះបើសិនជានាងនៅរស់ហើយទទួលស្គាល់កំហុសរបស់នាងហើយនឹងកែប្រែខ្លួន នាងមិនគិតថានាងអាត្មានិយមណាស់ទេហ្អេសបើសិនជានាងជ្រើសរើសយកចុងបញ្ចប់បែបនេះ?"ជូហ្វីនិយាយបណ្ដើរដៃក៏កាន់ក្រសោបដៃជូលាជាប់មិនលែង មិនយូរក៏ស្រាប់តែមានសម្លេងសើចបន្លឺឡើងហើយគ្មានអ្នកណាទេក្រៅពីជូលានោះឯង នាងសើចទាំងទឹកភ្នែកស្រក់ចុះ..
"កែប្រែខ្លួនហ្អេស៎?មកដល់ពេលនេះទៅហើយបើយើងនិយាយថាកែខ្លួនវាអាចនៅទាន់ពេលទេ?យើងអាចគេចផុតពីការសម្លាប់កាត់ក្បាលដែរទេ?"ជូលាសួរមកកាន់ជូហ្វីទាំងដែលនាងខ្លួនឯងបានដឹងពីចម្លើយអស់ទៅហើយ..
"យើងគិតថាឲ្យតែឯងនៅរស់អ្វីច្បាស់ជាមានដំណោះស្រាយ"
"យើងមិនបាច់ឆ្ងល់ទេថាហេតុអីបានជាបងជុនជ្រើសរើសយកនាងនោះហ្វី? ចំណុចនេះហើយដែលយើងមិនអាចប្រៀបប្រដូចជាមួយនឹងនាងនោះ..មិនថារយៈកាលខែប្រែទៅជាឆ្នាំយ៉ាងណាក៏យើងមិនអាចយកឈ្នះនាងទោះជាយើងរស់នៅប្រើប្រាស់ឈ្មោះត្រកូលរបស់ឯង ព្យាយាមកែប្រែខ្លួនឲ្យទៅជាឯងក៏ដោយក៏យើងនៅតែមិនអាចប្រជែងជាមួយនឹងឯង.."
"ដេន..ដេនអត់ទេ!!"
"អត់ទោសឲ្យខ្ញុំផង..អ្នកនាងតូច"
"ដេន!!!!!! ហ៊ឹកហ៊ឹកដេន..."ជូលាក៏ស្រាប់តែព្រលែងដៃពីហ្វីរួចរាងកាយនាងក៏ធ្លាក់ចុះទៅ រាងកាយស្រស់ស្អាតសម្លឹងមើលមកអ្នកនៅខាងលើដែលកំពុងតែស្រែកហៅនាងហើយក៏មានវត្តមានបុរជាទីស្រឡាញ់ដែលនាងព្យាយាមតាមអស់រយៈពេលជាង២០ឆ្នាំមកនោះ ចុងក្រោយនាងនៅតែមិនអាចយកឈ្នះបាន ចុងក្រោយនាងនៅតែចាញ់..
==============
ព្រោះម្ចាស់ម្កុដតែងតែមានពន្លឺភ្លឺជាងអ្នកដែលមិនមែនជាម្ចាស់!!!

សូមរង់ចាំតាមដានភាគបញ្ចប់❤️❤️

ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]Where stories live. Discover now