ណាមជុនដើរនាំរាងកាយក្រាស់មាំទាំទៅអង្គុយចុះនៅឯតុធ្វើការរបស់គេវិញ ជូហ្វីនោះក៏មានទឹកមុខស្អុយ កាលបើគ្រាន់តែកែវកាហ្វេមួយកែវ គេអំពុលទុក្ខអោយនាងលើកចុះឡើងតាមគេមិនឈប់ តាំងពីបន្ទប់សម្ងាត់រហូតទាល់តែមកដល់បន្ទប់ធ្វើការវិញ ។" ខ្ញុំសុំទៅខាងក្រោមវិញហើយណាលោក " ជូហ្វីដាក់កែវកាហ្វេនៅលើតុណាមជុនធ្វើការ រួចក៏រកបោះជំហានដើរចាកចេញទៅតែណាមជុនក៏បែរជារហ័សចាប់កំភួនដៃនាងជាប់ ទាញឃាត់មិនអោយនាងចាកចេញទៅ ស្រីតូចក៏ងាកបែរមករកគេទាំងមិនយល់ការអ្វីទាល់តែសោះ។
" អ្នកណាអោយនាងចេញទៅ? "
" តែខ្ញុំមានការងារត្រូវធ្វើនៅខាងក្រោមច្រើនណាស់លោក " ជូហ្វីព្យាយាមប្រាប់ពន្យល់គេ តែគេបែរជាក្រោកឈរមួយជំហរ ទាញនាងអោយដើរមកតាមគេ ជូហ្វីក៏មិនអាចបដិសេធបាន បណ្ដោយខ្លួនតាមការអូសទាញរបស់បុរសដែលជាចៅហ្វាយនាយទៅវិញ។
" អង្គុយចុះទៅ "ណាមជុនរុញនាងតូចអោយអង្គុយចុះនៅលើសាឡុងធំទូលាយដែលស្ថិតនៅក្នុងបរិវេណបន្ទប់នោះដែរ ។
" លោក..."
" នៅអង្គុយត្រង់នេះសិនហើយ កុំបារម្ភយើងមិនធ្វើអីនាងនោះទេ " ណាមជុនសម្លឹងនាងបន្តិច រួចគេក៏ដើរសម្ដៅទៅទូរសៀវភៅក្បែរនោះ មុននឹងទាញយកហិបមួយយ៉ាងធំចេញមក ទម្លាក់ក្ដុកទៅលើតុអោយនាងតូច ជូហ្វីអើតក្បាលសម្លឹងមើលហិបដែលណាមជុនយកមកនោះ មុននឹងបើកភ្នែកម៉ក់ៗសម្លឹងគេ។
" ជ្រុលជានាងចូលមកហើយក៏ជួយរៀបចំររបស់នៅក្នុងហិបនេះផង " ជូហ្វីក៏ងក់ក្បាល មុននឹងលើកដៃវាសដីដែលនៅរុំពទ្ធ័ហឹបនោះ។
" ហ្អឹសហ្អឹស ខេសៗ " ដៃតូចស្រឡូនលូកខ្ទប់ច្រមុះខ្លួនឯងជាប់ ត្បិតថាធូលីដីសាយភាយចូលក្នុងច្រមុះនាងតូច ធ្វើអោយនាងក្អកមិនឈប់ ។ នៅសុខៗក៏ស្រាប់តែមានក្រណាត់ខ្ទប់ច្រមុំនាងស្រាលៗ ជូហ្វីងងាកខ្លួនមើលទៅគេ ណាមជុនយកកូនកន្សែងផ្ទាល់ខ្លួនរបស់គេមកខ្ទប់ច្រមុះអោយនាង ចំណែកឯដៃម្ខាងរបស់គេក៏ខ្ទប់ច្រមុះខ្លួនឯង ជូហ្វីក៏លូកដៃទាញក្រសោបយកកូនកន្សែងនោះពីដៃរបស់នាយកម្លោះ មុននឹងរហ័សបោសសម្អាតវាអោយបានស្អាត ។
VOUS LISEZ
ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]
Roman d'amourស្នេហារវាងអនាគតប្រធានាធិបតីរូបសង្ហា ជុន ហ្វាល់លីដា ជាមួយនឹងនារីកំសត់ ជូហ្វី ។ - ជុន ហ្វាល់លីដា x ជូហ្វី