♔ ប្រធានាធិបតីម្ចាស់ចិត្ត ♔
(ភាគបញ្ចប់) #ENJOY
————
នៅមន្ទីរពេទ្យ ! គ្រែអ្នកជម្ងឺត្រូវរុញចូលទៅខាងក្នុងនាំរាងកាយដាបទៅដោយឈាមក្រហមស្រោច វាជាឈាមហូរស្រក់េចញពីរាងកាយរបស់ជេសស្គីនឹងឯង មានក្រុមប៉ូលីសជាច្រើនមកអមជាមួយនឹងរាងកាយមាំកាន់អោបស្មាប្រពន្ធចូលមកអមនឹងទារកតូចនៅក្នុងដៃផង យូតូនឹងអង្គរក្សមកពីសេតវិមានក៏អមដំណើរណាមជុននឹងជូហ្វីចូលមកដល់ខាងមុខបន្ទប់ដែលបានរៀបចំជាស្រេច។
"លោកដុកទ័រ.."
"មិនអីទេFirst ladyពួកខ្ញុំនឹងមើលថែអ្នកប្រុសតូចឲ្យបានល្អ"លោកដុកទ័រក៏និយាយផ្ដល់ភាពទុកចិត្តដល់ស្ត្រីជាម្ដាយបានស្ងប់ក្នុងចិត្តមុននឹងត្រូវបានស្វាមីនាំនាងចេញមកខាងក្រៅវិញ។ជូហ្វីនាងហាក់មិនអស់ចិត្តដែលចេញមកខាងក្រៅចោលកូនបែបនេះឡើយតែណាមជុនក៏ចេះតែឃាត់នាងជារឿយៗដោយការកាន់ក្រសោបអង្អែលស្មានឹងថើបនាង។
"កូនយើងនឹងមិនអីនោះទេហ្វី អូនក៏ដឹងថាជុននីអូជាទ្រព្យដែលព្រះជាម្ចាស់ប្រទានមកឲ្យពួកយើងមែនទេ?"ណាមជុនអោនសម្លឹងមុខភរិយាដោយមិនភ្លេចកាន់ក្រសោបថ្ពាល់នាងតិចៗជូហ្វីក៏មានទឹកមុខបង្កប់ភាពព្រួយបារម្ភនៅឡើយបើទោះបីជារឿងគ្រប់យ៉ាងបានចប់សព្វគ្រប់ទៅហើយក៏ដោយតែចិត្តនាងជាម្ដាយក៏នៅតែបារម្ភពីកូនជានិច្ចជាពិេសសពេលដែលកូនកំពុងតែនៅក្នុងដៃពេទ្យបែបនេះ។
"ណាមជុន/ហ្វី"សម្លេង២បន្លឺឡើងក្នុងពេលតែមួយទាំង២នាក់ស្វាមីភរិយាក៏ប្រញាប់ងាកបែរក្រសែភ្នែកទៅទើបឃើញថាជាវត្តមានរបស់មនុស្សចាស់៣នាក់បានមកដល់នោះគឺលោកស្រីសាន់ត្រា លោកហ្វាល់លីដានឹង...
"លោកប៉ា"
"ហ្វីកូនប៉ា.."លោកព្រីមម៉ាន់ចូលមកទាំងប្រញាប់មុននឹងលូកដៃកាន់អោបក្រសោបកូនស្រីជាកែវភ្នែកជាប់ជាមួយនឹងខ្យល់ដង្ហើមព្រលែងមកទាំងធូរស្រាលហាក់ប្រាប់ដល់កូនថាកាលបើបានមកដល់ឃើញវត្តមានកូនមានសុវត្ថិភាពបែបនេះលោកបានធូរស្រាលច្រើនណាស់ប្រៀបដូចជាដកបន្លាចេញពីទ្រូងចឹងឯង ជូហ្វីក៏ព្យាយាមអោបឪពុកជាប់សុំភាពកក់ក្ដៅពីគាត់ដោយភាពត្រូវការ ណាមជុននឹងឪពុកម្ដាយគេក៏សម្លឹងមើលមក២នាក់ឪពុកកូនទាំងញញឹម។
"កូនមិនអីល្អហើយ ចៅប្រុសប៉ាមិនអីក៏ល្អហើយ!ប៉ាសប្បាយចិត្តណាស់ អ្នកម៉ាក់កូនហាក់បានលឺពាក្យប៉ាបួងសួងហើយ"លោកព្រីមម៉ាន់និយាយឡើងមកហ្វីក៏ងក់ក្បាលតិចៗស្របពេលនោះយ៉ុនហ្គីក៏បានចូលមកដល់ល្មមដែរ...
"ខ្ញុំមិនបានរំខានទេមែនទេទាន៎?"យ៉ុនហ្គីរហ័សសួរឡើងព្រោះឃើញថាមានវត្តមានគ្រួសារទាំងអស់នៅជុំគ្នាខ្លាចក្រែងថាគេអាចនឹងមកដល់ខុសពេលវេលាអីបែបនេះតែគ្រប់គ្នាក៏ក្រវីក្បាលបដិសេធថាមិនអីទេ។
"ចឹងខ្ញុំសុំរំខានបន្តិចហើយព្រោះវាជាដំណឹងមកពីខាងមន្ទីរពេទ្យផ្លូវចិត្តទាន៎"
"មន្ទីរពេទ្យផ្លូវចិត្ត? អែន.."លោកព្រីមម៉ាន់ក៏និយាយមកទាំងចងចាំថាបន្ទាប់ពីមានរឿងកាលពីលើកមុនអែនដែលជាអ្នកបម្រើជំនិតនៅក្នុងវីឡាក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផ្លូវចិត្តដោយសារតែគាត់បែរជាមានបញ្ហាផ្លូវចិត្តហើយពេលនេះដេន(ជូលា)ក៏ធ្លាក់ចូលទៅក្នុងជ្រោះស្លាប់បាត់បង់ជីវិតទៀតតើគាត់នឹងទៅជាយ៉ាងណាទៅ? យ៉ុនហ្គីក៏មិនទាន់និយាយអីតែក៏ប្ដូរមកជាហុចក្រដាសមួយឲ្យទៅលោកព្រីមម៉ាន់វិញ ដំបូងឡើយលោកព្រីមម៉ាន់មានការងឿងឆ្ងល់រួចក៏ទទួលយកក្រដាសនោះមកមើល វាមើលអក្ខរ៉ាចារឡើងហាក់ដូចជាពាក្យពេចន៍និយាយលារបស់អុំអែន:
«ជូនជំពោះលោកម្ចាស់ នាងខ្ញុំមិនមានមុខអ្វីមកប្រឈមជាមួយនឹងលោកម្ចាស់ឡើយទើបនាងខ្ញុំចង់ក្រាបសំពះលាលោកម្ចាស់តាមរយៈសំបុត្រមួយច្បាប់នេះវាអាចនឹងមិនសាកសមតែនាងខ្ញុំក៏មិនអាចមានឱកាសយកវាទៅជូនលោកម្ចាស់ដោយផ្ទាល់នោះឡើយ នាងខ្ញុំមានការអៀនខ្មាសនឹងថ្កោលទោសខ្លួនឯងដែលហ៊ានធ្វើរឿងទាំងអស់នោះ សូម្បីតែរឿង...លោកស្រី» អានមកដល់ត្រឹមនេះលោកព្រីមម៉ាន់ហាក់ដូចជាចុកអួលណែនក្នុងទ្រូងព្រោះគាត់ក៏មិនបាននឹកស្មានថាមនុស្សដែលគាត់ទុកចិត្តមករាប់ឆ្នាំហ៊ានធ្វើបែបនេះមកលើគ្រួសារលោកឡើយជាពិសេសគឺអុំអែននេះឯង។
«នាងខ្ញុំមិនដឹងថានឹងមានអ្វីអាចលុបលាងដល់កំហុសនេះឲ្យបានសាកសមនោះឡើយជាពិសេសគឺអំពើថោកទាបដែលបានកើតឡើងទៅលើអ្នកនាងជូហ្វីនោះ..»ជូហ្វីក៏លូកដៃអោបកាន់ស្មារបស់ឪពុកទាំងភ្នែករលីងរលោងរួចបន្តអានសំបុត្រទាំងនោះបន្តទៅទៀតទាំងចុកណែនដើមទ្រូង។
"អុំស្រីគាត់បានបញ្ចប់ជីវិតរបស់ខ្លួនឯងដោយការចងករសម្លាប់ខ្លួននៅឯមន្ទីរពេទ្យនោះ"អ្វីដែលយ៉ុនហ្គីនិយាយនាំចិត្តឲ្យគ្រប់គ្នាកាន់តែមានភាពស្រណោះស្រណោកទៅលើគាត់បូករួមទាំងដេនកូនស្រីរបស់គាត់នោះ ទីបញ្ចប់ពួកគេទាំង២នាក់ក៏បញ្ចប់ទៅដោយការសាបរលត់ព្រលឹងពីពិភពលោកមួយនេះ..
«ខ្ញុំសុំអភ័យទោសលោកម្ចាស់នឹងអ្នកនាងតូចហើយនាងខ្ញុំសង្ឃឹមថាលោកម្ចាស់នឹងប្រគល់ខ្សែករនោះជូនទៅអ្នកនាងតូចវិញណា៎...ពីខ្ញុំអែន»លោកព្រីមម៉ាន់ក៏ដឹងដល់ខ្សែករមួយដែលខ្ចប់មកជាមួយនឹងកញ្ចប់ក្រដាសនោះមុននឹងភ្ញាក់ផ្អើលកាលបើគាត់អាចចងចាំបានថាខ្សែករនោះជារបស់ភរិយាលោក..
"លោកប៉ា..នេះជា.."ជូហ្វីក៏រលីងរលោងកាលបើបានឃើញខ្សែករនោះ លោកព្រីមម៉ាន់ក៏ទាញបើកទម្ពក់ខ្សែករនោះមុននឹងបំពាក់វាឲ្យទៅកូនស្រីរបស់លោកភ្លាម ជូហ្វីបិទភ្នែកខ្លួនឯងសម្រក់ទឹកភ្នែកមួយតំណក់ព្រោះតែចិត្តនឹករលឹកដល់ម្ដាយ នាងលូកដៃកាន់ខ្សែករមោះមុននឹងបើកមើលរូបថតដែលនៅក្នុងនោះ ម្ខាងជារូបរបស់គ្រួសារនាងជុំគ្នាហើយម្ខាងទៀតជារូបលោកស្រីណេជូម្នាក់ឯងជាមួយនឹងស្នាមញញឹម នាយឧត្តមសេនីយ៍ដែលនៅក្បែរនោះកាលបើបានឃើញរូបថតរបស់ភរិយាលោកអតីតប្រធានាធិបតីគេក៏មានការភ្ញាក់ផ្អើលរហូតដល់ណាមជុនចាប់ភ្លឹកឃើញពីអាការៈរបស់គេហើយអត់មិនសួរមិនបាន..
"លោកកើតអីនឹងលោកយ៉ុនហ្គី?"
"គឺកាលពីម្សិលពេលដែលខ្ញុំកំពុងតែចូលព្រៃនោះពួកខ្ញុំគិតថាមិនអាចនឹងរកគោលដៅអ្នកប្រុសជុននីអូឃើញឡើយតែខ្ញុំក៏បានឃើញស្រមោលមនុស្សស្រីម្នាក់ មុននឹងខ្ញុំបានជួបនឹងFirst lady"ពាក្យដែលយ៉ុនហ្គីបាននិយាយ ជាពិសេសគឺជូហ្វី។
"បើតាមការចងចាំរបស់ខ្ញុំនោះគឺជាលោកស្រីណេជូនេះហើយ គាត់បាននាំផ្លូវពួកយើងឲ្យទៅតាមរកឃើញFirst ladyនឹងអ្នកប្រុសជុននីអូ"គ្រប់គ្នាយល់ពីន័យសេចក្ដីទាំងអស់ដែលយ៉ុនហ្គីបានរៀបរាប់នោះ ជូហ្វីក៏បុកកម្សួលអារម្មណ៍ពីខាងក្នុងមកអមនឹងទឹកថ្លាមួយតំណក់ហូរស្រក់កាត់ផែនថ្ពាល់មកដៃអោបកាន់ខ្សែករនោះជាប់ជាមួយនឹងស្នាមញញឹមលាយទឹកភ្នែក។
"អរគុណណាស់អ្នកម៉ាក់ កូនអរគុណ"ជូហ្វីពោលពាក្យអរគុណទៅកាន់ព្រលឹងម្ដាយជាច្រើនលើកច្រើនសារ លោកព្រីមម៉ាន់ក៏មើលមកកូនទាំងរំភើបមុននឹងលូកកាន់ក្រសោបកាន់ស្មានាង..
១ខែក្រោយមក! គ្រប់យ៉ាងបានកន្លងផុតទៅយ៉ាងលឿនរឿងរ៉ាវច្របូកច្របល់ទាំងប៉ុន្មានហាក់ដូចជាទើបតែកើតឡើងពីម្សិលមិញសោះមកទល់ពេលនេះគឺ១ខែហើយ អ្នកយាមក៏នាំគ្នាអោនគំនាបមកកាន់រាងកាយមាំខ្ពស់ដែលដើរបោះជំហានចូលមកខាងក្នុងមន្ទីរឃុំឃាំងមួយកន្លែងគ្រប់គ្នាគ្រាន់តែបានឃើញការមកដល់របស់គេភ្លាមក៏នាំគ្នាអោនគំនាបសឹងតែដល់ដីទៅហើយ។
"លោក..លោកប្រធានាធិបតី"
"លោកប្រធានាធិបតីចង់មកសួរសុខទុក្ខអ្នកទោសលេខ៥៧៨"កាលបើគ្រាន់តែខាងអង្គរក្សពីសេតវិមាននិយាយភ្លាម អ្នកដែលមកទទួលនោះក៏ប្រញាប់ចង្អុលបង្ហាញផ្លូវទៅកាន់បន្ទប់សួរសុខទុក្ខភ្លាម។ នៅទីនោះមានសភាពស្ងាត់ជ្រងំបន្ទប់ធំទូលាយមួយត្រូវពុះជា២ដោយម្ខាងសម្រាប់ឲ្យអ្នកទោសអង្គុយចំណែកឯម្ខាងទៀតក៏សម្រាប់ឲ្យសាច់ញាតិរឺក៏អ្នកស្គាល់មកសួរសុខទុក្ខ រាងខ្ពស់អង្គុយរង់ចាំប្រហែលជាមួយសន្ទុះទ្វារផ្នែកបន្ទប់ម្ខាងទៀតក៏បើកឡើងបង្ហាញរាងកាយតូចស្ដើងចូលមក នាងស្លៀកឈុតខោអាវអ្នកទោសគឺឯកសណ្ឋានពណ៌ទឹកប៊ិចស្រាលបន្តិចនៅលើទ្រូងទាំងសងខាងរបស់នាងក៏មានឈ្មោះនឹងម្ខាងជាលេខសម្គាល់របស់នាង។
"ជេសស្គី"ណាមជុនឧទានហៅឈ្មោះនាងឡើងមក ស្រីតូចកាលបើបានឃើញគេស្នាមញញឹមនាងក៏ញ៉ោចឡើងមកភ្លាមមុននឹងដាក់ខ្លួនអង្គុយចុះនៅលើកៅអីទល់កញ្ចក់ជាមួយណាមជុនដៃលូកកាន់ទូរសព្ទ័ឡើងមកស្ដាប់ ណាមជុនក៏ដូចគ្នា..
"បងជុនសុខសប្បាយជាទេ?"ជេសស្គីចាប់ផ្ដើមសួរសុខទុក្ខបុរសជាអតីតសង្សារនោះ ណាមជុនក៏ងក់ក្បាលតិចៗទាំងញញឹម។
"មើលទៅអូនស្គីដូចជាស្រស់បស់ជាងមុនច្រើនណាស់ ពេលណាទើបអាចចេញពីទីនេះបានទៅ?"
"នៅប្រហែលជាជិត៣ឆ្នាំទៀត"ជេសស្គីនាងនិយាយទាំងមុខញញឹមស្ងួត ឃើញបែបនេះណាមជុនគេក៏មិនសប្បាយចិត្តប៉ុន្មាននោះដែរតែគេមិនអាចធ្វើអ្វីបានព្រោះគេកាន់មុខតំណែងជាអ្នកគ្រប់គ្រងប្រទេស ជាអ្នកកាន់កាប់នឹងអនុវត្តច្បាប់គេមិចនឹងអាចប្រឆាំងបានទៅ? ទោះជាជេសស្គីនាងបានជួយជុននីអូក៏ដោយតែនាងក៏នៅតែត្រូវទទួលទោសនៅពីមុខច្បាប់ដដែល។
"បងកុំស្មុគពេកអីបងជុន,ខ្ញុំនៅទីនេះស្រួលជាងនៅខាងក្រៅឃុំទៀត ខ្ញុំបានស្គាល់បងៗនៅទីនេះទោះជាពួកគាត់កាចបន្តិចតែខ្ញុំក៏មានអារម្មណ៍ថាមិនឯកោហើយ.."ជេសស្គីនាងរហ័សលូកយកកូនកន្សែងដៃមួយពីហោប៉ៅហើយក៏រុញតាមចន្លោះក្រោមកញ្ចក់ឲ្យទៅណាមជុន នាយក៏ស្ទាក់ស្ទើរបន្តិចមិនដឹងថានាងបានវាមកពីណា?
"ខ្ញុំបានរៀនកាត់ដេរនៅទីនេះ ហើយកន្សែងដៃនេះខ្ញុំជាអ្នកដេរវាដោយផ្ទាល់ ខ្ញុំជូនបងណា"ដឹងលឺថាជេសស្គីនាងរស់នៅបានស្រួលបែបនេះទម្ងន់ចិត្តណាមជុនក៏ធ្លាក់ចុះស្រាកៗមកគេក៏លូកដៃទទួលយកកន្សែងដៃនោះទាំងញញឹម មុននឹងងាកមើលទៅនាឡិកាកំណត់ម៉ោងក្បែរនោះ វាជិតហួសម៉ោងសួរសុខទុក្ខទៅហើយ។
"ផ្ដាំបងសួរសុខទុក្ខហ្វីជំនួសខ្ញុំផង ហើយនឹងក្មេងៗណា៎"
"ហ៊ឹម អរគុណអូនស្គីហើយ"ជេសស្គីនាងក៏ញញឹមងក់ក្បាលតិចៗមុននឹងក្រោកឡើងមួយជំហរហៀបនឹងដើរចេញតែណាមជុនក៏គោះកញ្ចក់តិចៗប្រាប់នាងឲ្យឈប់សិន..
"ផុតពី៣ឆ្នាំទៅ ជេសស្គីនឹងទៅណា?"ណាមជុនសួរទៅកាន់នាងតែក៏មិនបានចម្លើយមកវិញ បានតែស្នាមញញឹមលើផ្ទៃមុខនាងមុននឹងស្រីតូចដើរចូលទៅកាន់បន្ទប់ឃុំឃាំងវិញ ណាមជុនក៏បានតែឈរដកដង្ហើមធំម្នាក់ឯងនៅទីនោះ គេមិនដឹងថាអាចជួយអ្វីដល់នាងបានទេ អ្វីដែលគេអាចធ្វើបានគឺជូនពរនាងឲ្យរស់នៅឲ្យបានសុខដូចជាគេនាពេលនេះ។
============
3ឆ្នាំកន្លងផុតទៅ...
"អ្នកប្រុស..អ្នកប្រុសប្រយត្ន័ដួលណា៎"សម្លេងស្ត្រីម្នាក់បានបន្លឺឡើងជាមួយសម្លេងស្បែកជើងកែងចោទគាត់លឺតុបៗដោយសារតែតាមចាប់ក្មេងប្រុសតូចដែលកំពុងតែរត់លេងនៅទីនោះ គេផ្លាស់ទីយ៉ាងរហ័សពីកន្លែងមួយទៅកន្លែងមួយនៅក្នុងបន្ទប់ធំទូលាយរបស់សេតវិមាននឹងជាបន្ទប់ធ្វើការរបស់លោកប្រធានាធិបតីណាមជុន។
"ជុននីអូ!"
"ដេតឌី ហ៊ិហ៊ិ"កាលបើគ្រាន់តែទ្វាបើកមកបង្ហាញវត្តមានឪពុកក្មេងប្រុសតូចដែលកំពុងរត់ចលាចលគេចពីអ្នកមើលថែក៏ប្រញាប់ប្ដូរទិសដៅទៅរកឪពុកភ្លាម ណាមជុនក៏ហុចអាវក្រៅឲ្យទៅយូតូរួចក៏ត្រកងពរកូនប្រុសឡើងមិនភ្លេចថើបស្រង់ក្លិនពីថ្ពាល់របស់គេផង។
"មកចាំដេតឌីយូរហើយនៅហ៊ឹម?"
"ជុននីអូមកចង់កន្លះថ្ងៃហើយដេតឌីតែមីងនោះប្រាប់ថាដេតឌីអត់ឲ្យក្មេងចូលក្នុងកន្លែងដេតឌីទេ"ជុននីអូលើកដៃចង្អុលទៅកាន់ស្ត្រីម្នាក់ដែលតាមចាប់គេនោះ ណាមជុនក៏សើចបន្តិចមុននឹងអនុញ្ញាតឲ្យគេចេញទៅខាងក្រៅហើយគេក៏ពរកូនមករកសាឡុងខាងក្នុងវិញ។
"ចុះឯណាម៉ាមី?ហើយចុះបងហ្វីលីណា?"
"នៅទីនេះ"កំពុងតែនឹកដើមក៏មកដល់២នាក់ម្ដាយកូនដែលណាមជុនកំពុងតែនឹករលឹកក៏មកដល់ភ្លាមតែម្ដង ជុននីអូក៏សើចកក្អឹកនៅក្នុងដៃរបស់ឪពុក ជូហ្វីនឹងហ្វីលីណាក៏ចូលមកដោយក្នុងដៃជូហ្វីមានកាន់ប្រអប់អាហារដែលនាងបានចម្អិនពីផ្ទះយកមក។
"បងបានប្រាប់អូនហើយមែនទេថាមិនចាំបាច់អូនហត់នឿយចម្អិនទេ មកទីនេះឲ្យអ្នកនៅសេតវិមានធ្វើក៏បាន"
"តែក្រែងបងនិយាយថាបងចូលចិត្តនឹងចង់ភ្លក់ស្នាដៃអូនមិនចឹងហ្អេស៎?"ជូហ្វីស៊កពាក្យសម្ដីទៅស្វាមីបន្តិចស្របនឹងដៃដាក់ប្រអប់អាហារនៅលើតុ ឯហ្វីលីណាក៏ជួយរៀបចំម្ដាយដែរ។
"តែបងក៏មិនចង់ឲ្យអូនពិបាកណា៎"
"អូននឹងកាន់តែពិបាកបើសិនជាបងឈឺដោយការញ៊ាំមិនទៀងទាត់នោះប្ដីសម្លាញ់"សម្ដីជូហ្វីផ្អែមស្រទន់ស្អំបេះដូងឧត្តមស្វាមីឲ្យញញឹមបិទមាត់មិនជិត គេក៏ក្រោកពរកូនដើរមករកភរិយាគ្រាន់តែមកដល់ភ្លាមជុននីអូក៏ចុះពីដៃគេហើយរត់ទៅរកហ្វីលីណាហើយនឹងញ៊ាំផ្លែទំពាំងបាយជូរជាមួយគ្នាហើយប្រឡែងគ្នាមិនឈប់ ជូហ្វីក៏ឈរសម្លឹងមើលកូនៗទាំងញញឹមមិនបានចាប់អារម្មណ៍ថាមានដៃមួយគូក្រសោបចង្កេះនាងពីក្រោយជាប់ឡើយ ណាមជុនដាក់ចង្ការទល់នឹងស្មារបស់នាងរួចក៏បន្លំថើបស្មានាងស្រាលៗ។
"ស្អែកបងចង់ឲ្យអូនចូលរួមដែរ"
"តែណាមជុន..អូនមិនទម្លាប់ទេ!"ជូហ្វីនាងក៏បដិសេធត្បិតស្អែកនេះជាការជួបសំណេះសំណាលរបស់ណាមជុននឹងប្រជាជននៅសេតវិមាននេះហើយក៏មានមនុស្សគ្រប់លំដាប់ថ្នាក់មកចូលរួមដែរ តាមមនុស្សដែលមិនដែលចូលចំណុំចំណោមគេដូចជានាងចេះតែមានការភ័យខ្លាចជារឿងធម្មតាទេ។
"មិនទម្លាប់ក៏ត្រូវតែរៀនធ្វើពីពេលនេះទៅ អូនជាFirst ladyជានារីទី១ដែលជាគម្រូដល់ស្ត្រីគ្រប់គ្នានៅទីនេះ បងជឿថាអូននឹងបង្ហាញឲ្យគ្រប់គ្នាបានឃើញថាអូនជា First Ladyដែលល្អគាប់ប្រសើរដូចជាអ្នកម៉ាក់របស់អូនចឹង"ពាក្យមួយឃ្លាចុងក្រោយរបស់ណាមជុនក៏ហាក់សណ្ដំចិត្តភរិយាឲ្យបានស្ងប់បន្តិច នាងលូកដៃកាន់បន្តោងខ្សែករខ្លួនឯងអង្អែលស្រាលៗ។
"ដេតឌី..ដេតឌីឲ្យរបស់នេះមកជុននីអូបានទេ?"សម្ដីចច្រែតរបស់ក្មេងប្រុសតូចបានបន្លឺឡើង ណាមជុនក៏អោនឈ្ងោកមើលឃើញថាកូនប្រុសកំពុងតែកាន់ប៊ិចដែលគេធ្វើជ្រុះពីហោប៉ៅទៅនោះ ណាមជុនក៏បន្ទន់ជង្គង់ចុះបន្តិច..
"តែនេះជាប៊ិចដែលប្រធានាធិបតីប្រើទេប្រុសពៅ"ហ្វីលីណានាងក៏និយាយកាត់សម្ដីប្អូនប្រុស ជុននីអូកាលបើបានលឺបែបនេះគេក៏កាន់លើកប៊ិចនោះមកសម្លឹងមើលការរចនាយ៉ាងស្រស់ស្អាតនោះហើយក្នុងចិត្តក៏កាន់តែស្រឡាញ់វាលើសដើម ណាមជុនក៏លើកដៃកាន់ស្មាកូនប្រុសទាំងសងខាងជាប់ជាមួយនឹងស្នាមញញឹម។
"បើសិនជាកូនចង់បានដេតឌីនឹងឲ្យកូនហើយរួមទាំងរបស់នោះ?"ណាមជុនលើកដៃចង្អុលទៅជ្រុងម្ខាង ជូហ្វី ហ្វីលីណានឹងជុននីអូក៏ងាកមើលស្របគ្នា ណាមជុនក៏លូកដៃពរជុននីអូឡើងរួចដើរសម្ដៅទៅរកទីកន្លែងដែលប្រាប់នោះ។ដំណើរបោះជំហានមកកាន់តែជិតទើបធ្វើឲ្យយើងដឹងថារបស់ដែលណាមជុននិយាយនោះវាជារូបគំនូររបស់សេតវិមាននេះឯង។
"សន្យាជាមួយដេតឌីណា៎ថាជុននីអូនឹងធំឡើងឲ្យល្អបំផុត ត្រូវមានភាពរឹងមាំ អង់អាច ក្លាហាន មានគុណធម៌ហើយនឹងប្រកាន់សច្ចៈ បើសិនជាសន្យាថាកូនប្រកាន់ខ្ជាប់វាបាន ដេតឌីនឹងប្រគល់របស់ទាំងនេះឲ្យទៅកូន"
"ណាមជុន"ជូហ្វីនាងលូកកាន់ស្មាស្វាមីបន្តិចព្រោះនាងដឹងពីគំនិតរបស់ណាមជុន ដឹងថាគេចង់បានន័យថាយ៉ាងមិចនោះពោលគឺគេកំពុងតែដឹកនាំឲ្យកូនដើរតាមគន្លងនឹងក្លាយជាអ្នកដឹកនាំដូចជាគេ។
"ហ្វីលីណាកូន.."
"ចាស៎ប៉ា"
"ទៅបើកប្រអប់ឈើលើតុនោះហើយយករបស់ចេញមក"ហ្វីលីណាធ្វើតាមពាក្យឪពុករួចក៏ដើរទៅបើកប្រអប់ឈើរួចក៏យកកន្លាស់តូចពណ៌ស្វាយចេញមកខាងក្រៅហើយប្រញាប់ដើរមករកឪពុកវិញ នាងហុចឲ្យឪពុកតែឪពុកក្រវីក្បាលរួចក៏ទាញដៃនាងឲ្យក្ដាប់កន្លាស់អាវនោះទុក..
"ហ្វីលីណាកូនស្រីប៉ា..កូនជាក្មេងស្រីឆ្លាតនឹងទន់ភ្លន់ តែប៉ាចង់ឲ្យកូនចងចាំពាក្យមួយថា កូនអាចទន់ភ្លន់នូវការនិយាយស្ដី កាយវិការបានតែចិត្តរបស់កូន គំនិតរបស់កូនមិនត្រូវទន់ជ្រាយឡើយណា៎ កូនជាស្រីពិតមែនតែក៏មិនប្រាកដថាកូនស្រីអាចនៅតែផ្ទះ បម្រើតែប្ដីនោះទេ..កូនយល់អ្វីដែលប៉ានិយាយទេ?"
"ចាស៎ប៉ា..អរគុណប៉ាណាស់"
"កូនស្រឡាញ់ម៉ាមី ដេតឌី!!"ជុននីអូក៏ងាកបែរទៅអោបករឪពុក ឯហ្វីលីណានាងក៏ចូលមកអោបឪពុកដូចគ្នា ជូហ្វីឈរសម្លឹងមើល៣នាក់ឪពុកកូនទាំងញញឹមតែដៃមំរបស់ណាមជុនក៏ទាញនាងឲ្យចូលមកកៀកខ្លួនហើយក៏អោបចង្កេះនាង មិនភ្លេចទាំងអោនថើបបបូរមាត់ភរិយាទៀត...
____________
ព្រឹកថ្ងៃថ្មីបានមកដល់ សម្លេងទះដៃបន្លឺឡើងមកខ្ទរខ្ទារពេញខាងមុខសេតវិមានកាលបើការថ្លែងសន្ទរកថារបស់លោកប្រធានាធិបតីវ័យក្មេងបានបញ្ចប់ទៅ កែវភ្នែកខ្មៅនិលក៏ងាកសម្លឹងមើលជុំពេញក្នុងបរិេវណសេតវិមាននោះ ស្នាមញញឹមក៏ញ៉ោចឡើងកាលបើបានឃើញការផ្លាស់ប្ដូរនឹងទឹកមុខញញឹមរបស់ប្រជារាស្ត្រនៅខាងក្រោម ជូហ្វីដែលជាFirst ladyឈរនៅក្បែរនោះក៏ដូចគ្នា...
"រយៈពេលជិត៤ឆ្នាំបានកន្លងផុតទៅហើយ អរគុណដែលអ្នកទាំងអស់គ្នាជឿជាក់នឹងព្រមពួតដៃគ្នាអភិវឌ្ឍប្រទេសទៅមុខ ខ្ញុំគិតថាបើសិនជាពួកយើងបន្តសហការគ្នាបានបែបនេះប្រទេសយើងនឹងមានតែពាក្យថាសេចក្ដីសុខនឹងភាពសម្បូរសប្បាយជានិច្ច"គ្រាន់តែណាមជុននិយាយរួចសម្លេងហ៊ោក៏បានបន្លឺឡើងគ្រប់គ្នាដែលឈរនៅជាន់ខាងលើជាមួយលោកប្រធានាធិបតីវ័យក្មេងយើងក៏សើចឡើងបន្តិចសូម្បីតែជូហ្វី..
"ហ្វី.."
"អត់ទេណាមជុន.."ជូហ្វីក៏បដិសេធការអញ្ជើញហៅរបស់ស្វាមីឲ្យមកកាន់កន្លែងបង្កាន់ដៃខាងមុខ តែនាងមិនអាចយកឈ្នះបានឡើយ ណាមជុនដើរមករកនាងរួចក៏កាន់ក្រសោបដៃនាងជាប់នាំនាងមកកាន់ខាងមុខ គ្រប់គ្នាក៏ទះដៃអបអរសាទរឲ្យនាង ហ្វីងាកសម្លឹងមើលទៅចំនួនមនុស្សដែលនៅខាងក្រោមយ៉ាងច្រើនសន្ធឹកធ្វើឲ្យនាងហាក់មានការភ័យខ្លាចតែណាមជុនក៏កាន់ក្រសោបអង្អែលដៃនាងជាប់ ញញឹមប្រាប់នាងថាមិនអីទេគេនៅទីនេះហើយ..
"សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំជូហ្វីព្រីមម៉ាន់ជាភរិយារបស់លោកប្រធានាធិបតីជុនហ្វាល់លីដា.."
"តាមពិតទៅពីតូចមកខ្ញុំក៏មិនខុសពីអ្នកទាំងអស់គ្នាឡើយ ត្បិតថាខ្ញុំបានកើតក្នុងគ្រួសារអ្នកមានមុខមាត់ មានមាសប្រាក់ជាច្រើនក៏ដោយតែខ្ញុំក៏ត្រូវឃ្លាតឆ្ងាយពីអ្នកផ្ទះហើយរស់នៅក្នុងជីវភាពលំបាកអស់ជិត២០ឆ្នាំ , ថ្ងៃខ្លះខ្ញុំក៏ធ្វើការបានលុយល្មមតែចិញ្ចឹមក្រពះហើយថ្ងៃខ្លះខ្ញុំក៏ត្រូវគេចអត់អាហារព្រោះតែត្រូវយកលុយនោះទៅបង់ថ្ងៃទឹកភ្លើងផ្ទះ.."
"ខ្ញុំចង់ឲ្យអ្នកគ្រប់គ្នាតស៊ូ នឹងចូរកុំគិតថាខ្លួនអ្នកទាំងអស់គ្នាគ្មានតម្លៃ គ្រប់គ្នាសុទ្ធតែតម្លៃមានភាពសំខាន់រៀងៗខ្លួន បើសិនជាអ្នកគ្រប់គ្នាខិតខំច្បាស់ណាស់.."ជូហ្វីនិយាយបានតែប៉ុណ្ណឹងនាងក៏ងាកសម្លឹងមើលទៅស្វាមីហើយណាមជុនក៏ចូលមកជិតនាង..
"ព្រះនឹងប្រទានមនុស្សល្អៗចូលមកក្នុងជីវិតអ្នកគ្រប់គ្នា"នាងងាកញញឹមដាក់ស្វាមី មុននឹងស្វាមីអោនមកប្រថាប់បបូរមាត់នឹងនាងស្រាលៗសម្លេងហ៊ោកញ្ជ្រៀវក៏បានបន្លឺឡើងពេញក្នុងសេតវិមាន វាជាសម្លេងបង្ហាញភាពមានក្ដីសុខនឹងភាពពេញលេញដែលគ្រប់គ្នាកំពុងតែមាន.. អ្វីក៏អាចកើតឡើងបាន ដូចជារឿងរ៉ាវស្នេហ៍របស់លោកប្រធានាធិបតីវ័យក្មេងយើងម្នាក់នេះ ទោះជាបែកគ្នាជាមួយភរិយាយូរឆ្នាំទៅហើយ ទោះជាមានអ្នកមកក្លែងបន្លំធ្វើជានាងក៏បុរសម្នាក់នេះតាមរកនាង តាមរកបេះដូងខ្លួនឯងទាល់តែឃើញយកមកថ្នាក់ថ្នមនឹងមើលថែ..
"បងស្រឡាញ់អូន First Ladyរបស់បង"
"អូនស្រឡាញ់បងទេ?"
"ប្រាកដណាស់ចាស៎! លោកប្រធានាធិបតីម្ចាស់ចិត្តអូន❤️"ចប់ដោយ បរិបូរណ៍....
___________
រឿង "ប្រធានាធិបតីម្ចាស់ចិត្ត " សន្មតថាចប់ដោយបរិបូរណ៍ , អរគុណដល់មិត្តៗអ្នកអានទាំងអស់ដែលខំតាមដានអានSEASONនេះរហូតដល់ចប់ ។ ជូនពរអោយគ្រប់គ្នាសំណាងល្អនឹងជួបគ្នានៅរឿងក្រោយៗទៀត💖ដោយក្ដីស្រឡាញ់ពីអេតមីន❤️យូមីន
YOU ARE READING
ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]
Romanceស្នេហារវាងអនាគតប្រធានាធិបតីរូបសង្ហា ជុន ហ្វាល់លីដា ជាមួយនឹងនារីកំសត់ ជូហ្វី ។ - ជុន ហ្វាល់លីដា x ជូហ្វី