ភាគទី៥០

939 42 1
                                    

" ប្រធានាធិបតីម្ចាស់ចិត្ត "

#ភាគទី៥០
"ក្រោកហើយរឺអូនសម្លាញ់?"សម្លេងគ្រលរធំបន្លឺឡើងភ្លាមហាក់ដូចជាគេរង់ចាំភរិយាឲ្យក្រោកឡើងតាំងពីយូរហើយចឹង ជូហ្វីក៏ហើបត្របកភ្នែកតូចស្ដើងបើកឡើងស្របជាមួយនឹងកាយវិការពត់ពែនខ្លួនទាំងនឿយហត់កម្លាំង រាងកាយនាងត្រសុលចូលក្នុងការអោបរបស់គេដោយមិនមានការប្រកែប្រកាន់ខ្លួនទៀតឡើយ បែបនេះក៏កាន់តែធ្វើឲ្យស្វាមីនាងងប់ងល់ជាមួយនឹងនាង ជាពិសេសនៅពេលដែលនាងបង្ហាញថានាងចង់បានភាពកក់ក្ដៅពីគេបែបនេះ ណាមជុនលូកដៃចូលភួយអោបប៉ះចង្កេះនាងដោយប្រើបាតដៃក្រាស់ប៉ះសាច់ទន់ល្មើយរបស់នាងតែម្ដង។
"ជុន"
"សាច់អូនទន់ល្មើយ កាន់តែប៉ះកាន់តែចង់អោបតែម្ដង"ណាមជុនគេបែរជាផ្លាស់ប្ដូរជាច្រឡើមដាក់នាង កាយវិការប៉ះពាល់របស់គេធ្វើឲ្យភរិយាកំពុងសម្ងំដេកនោះងើបសម្លឹងមើលគេ ណាមជុនក៏អោនប្រថាប់បបូរមាត់លើថ្ងាសរបស់នាងពោរពេញដោយក្ដីស្រឡាញ់ពាសពេញបេះដូងតែម្ដង ជូហ្វីក៏បិទភ្នែកទទួលយកការថ្នាក់ថ្នមទាំងស្នាមញញឹម
"សុំទោសបើបងរំខានដំណេកអូន"
"បើសិនជាអូនក្រោកមកមិនបានឃើញបងបែបនេះ អូនប្រហែលជាខឹងបងខ្លាំងជាងនេះទៅទៀតណាជុន"ជូហ្វីក៏បាននិយាយជាមួយនឹងកាយវិការគួរឲ្យស្រឡាញ់ទៅកាន់ណាមជុន នាយសង្ហាសើចបញ្ចេញថ្ពាល់ខួចរួចលើកដៃច្បិចច្រមុះនាងស្រាលៗ
"និយាយចឹងបងមិនទៅធ្វើការទេរឺជុន?"ជជែកគ្នាបានប៉ុណ្ណឹងជូហ្វីក៏នឹកឃើញសួរគេ ព្រោះថ្ងៃរះមកខ្ពស់ដែរហើយគេនៅមិនទៅធ្វើការចឹង? ណាមជុនក៏ចូលមកជិតនាងអោបចង្កេះនាងជាប់ជាមួយនឹងស្នាមញញឹមតែអ្វីដែលគេមិនដែលភ្លេចនោះគឺថើបនាង ថ្នាក់ថ្នមនាងដូចជាកែវចរណៃចឹងឯង។
"បងគ្រាន់តែចង់ចំណាយពេលវេលានៅជាមួយអូនឲ្យបានច្រើនៗនោះអីហ្វី អូនក៏ដឹងថាបងនឹងអូនឆ្លងកាត់រឿងអីមកខ្លះនោះ?ពួកយើងលំបាកយ៉ាងណាទម្រាំតែបាននៅជាមួយនឹងគ្នាបែបនេះ"
"តែពេលនេះបងមានការងារធំណាស់ត្រូវធ្វើ បងជាអ្នកដឹកនាំប្រទេស មានប្រជាជនច្រើនណាស់ដែលពឹងលើការដឹកនាំរបស់បងណាប្ដីសម្លាញ់"ជូហ្វីប្រើប្រាស់សព្វនាមមួយឃ្លានេះធ្វើនាយសង្ហាគេមានអាការៈភាំងបន្តិច តែក៏បានឱកាសដែលហ្វីមិនចាប់អារម្មណ៍គេក៏លូកកាន់ក្រសោបចង្កេះនាងជាប់ ហ្វីសម្លឹងមើលមុខគេតែក៏បែរជាប្ដូរមកលូកដៃអោបករគេជាប់ កាលបើណាមជុនលូកបីរាងកាយនាងរួចក្រោកឈរឡើងភ្លាម ហ្វីរហ័សស្រវ៉ាចាប់យកភួយមកដណ្ដប់កាយខ្លួនឯងព្រោះវានៅអាក្រាតនៅឡើយ ខុសពីនាយដែលគេបានស្លៀកខោខ្លីរួចជាស្រេចហើយ។
"បងគិតនាំអូនទៅណា?"
"ព្រឹកហើយនៅចង់សម្ងំគេលើគ្រែដល់ពេលណាទៀតហាស៎អ្នកនាងFirst ladyរបស់បង ហ្អឹម"គេអោនថើបថ្ងាសនាងតូចជាច្រើនខ្សឺត ជូហ្វីលូកដៃអោបករគេជាប់ទាំងអស់សំណើចតែម្ដង។
"ថ្ងៃនេះបងចង់នាំអូនទៅកន្លែងមួយ"
"ទៅណា?"ជូហ្វីងើបសម្លឹងមើលមុខគេទាំងឆ្ងល់ តែណាមជុនមិនបានឆ្លើយតបឡើយ នាយបីនាងជាប់រួចក៏បោះជំហានចូលទៅក្នុងបន្ទប់ទឹកនឹងសម្អាតខ្លួនជាមួយគ្នា។
.....
ឡានខ្មៅក្រលើបបោះពួយសម្ដៅមកខាងក្នុងបរិវេណធំទូលាយដែលធ្វើឲ្យអ្នកដែលអង្គុយនៅលើឡានចំហរមាត់សម្លឹងមើលមិនព្រិចភ្នែកទាល់តែសោះ
"យ៉ាងមិចនឹងហ្វីលីណាកូន?"
"ប៉ាប៉ាធ្វើការនៅទីនេះមែនទេ?"ហ្វីលីណាសួរឪពុកបណ្ដើរភ្នែកងាកសម្លឹងមើលបរិវេណខាងក្រៅដដែល មិនត្រឹមតែហ្វីលីណាទេដែលកំពុងសម្លឹងមើលនោះ សូម្បីតែជូហ្វីក៏ចឹងដែរ តាំងតែពីដើមមកនាងមិនដែលបានចូលក្នុងសេតវិមានឡើយ ប៉ារបស់នាងក៏មិនដែលបាននាំនាងមកដែរ មានតែពេលនេះទេដែលនាងអាចចូលមកបានដោយសារតែបានបុណ្យបារមីបុណ្យសក្ដិរបស់ស្វាមីនាងទៅវិញ។
"ហ្វី..."ណាមជុនលូកកាន់ក្រសោបដៃហ្វីជាប់ជាមួយនឹងស្នាមញញឹម ស្រីតូចក៏ងាកសម្លឹងមុខគេរួចក៏ញញឹមតបវិញដូចគ្នា ហ្វីលីណាក៏ងាកសម្លឹងមើលទៅប៉ាម៉ាក់នាងដែលកំពុងតែកាន់ដៃគ្នា មុននឹងបែរទៅម្ខាងហើយសើចកក្អឹក យូតូនៅអង្គុយបើកឡានកៅអីខាងមុខក៏សម្លឹងមើលទៅកញ្ចក់ រួចក៏សើចឡើងដូចគ្នា ប្រហែលជា៥នាទីក្រោយមកឡានក៏ឈប់ចតនៅខាងមុខសេតវិមាន ភ្លាមនោះក៏មានអង្គរក្សប៉ុន្មាននាក់ចេញមកអមផ្លូវចាំទទួលលោកប្រធានាធិបតីវ័យក្មេងយើង ណាមជុនក៏ចុះពីលើឡានមកមុន អ្នកគ្រប់គ្នាដែលនៅអមផ្លូវក៏នាំគ្នាអោនគំនាបគេ ណាមជុនក៏ញញឹមមុននឹងងាកទៅចាប់អារម្មណ៍នឹងភរិយាមុននឹងលូកដៃកាន់ក្រសោបដៃនាងនាំនាងឲ្យចុះមក រួចក៏ដល់វេនហ្វីលីណាម្ដង..
"Wahhhh"
"អ្នកនាងតូច"ហ្វីលីណាក៏ចេញមកមិនភ្លេចលាន់មាត់ឡើងហើយភ្នែកក៏ងាកមកមើលជុំវិញខ្លួនមិនឈប់ រួចនាងក៏ប៉ះនឹងស្ត្រីម្នាក់ដែលមានពាក់វែនតាក្រាស់សម្លឹងមើលមកនាង ដំបូងឡើយហ្វីលីណាក៏មិនចង់ទៅតាមនាងដែរតែណាមជុនក៏លូកដៃអង្អែលក្បាលកូន
"នៅជាមួយមីងទៅកូន មីងមាននំនឹងទឹកដោះគោច្រើនណាស់រៀបចំជូនកូនណា៎"គ្រាន់តែលឺថានំនឹងទឹកដោះគោភ្លាមហ្វីលីណាក៏ស្ងាត់រួចងាកសម្លឹងមើលទៅម្ដាយវិញ ជូហ្វីដើរមកដល់រួចក៏លើកពរកូនស្រីឡើង ហើយមិនភ្លេចថើបកូនផង។
"ចឹងចាំម៉ាក់នាំកូនលេងល្អទេ? លឺថាបន្ទប់ធ្វើការប៉ាកូនធំទូលាយនឹងមានសៀវភៅច្រើនណាស់"
"ហុិ ពិតមែនហ្អីម៉ាក់? តោះម៉ាក់តោះ"ហ្វីលីណារលាក់ខ្លួនសប្បាយចិត្តក្នុងដៃម្ដាយ ណាមជុនក៏ឈរសម្លឹងមើលមកម្ដាយកូនទាំង២នាក់ទាំងសប្បាយចិត្ត ស្នាមញញឹមមានក្ដីសុខក្នុងនាមជាស្វាមីម្នាក់នឹងជាឪពុកដែលបានឃើញមនុស្សជាទីស្រឡាញ់ទាំង២នាក់នាពេលនេះ។
នៅក្នុងបន្ទប់ធ្វើការរបស់លោកប្រធានាធិបតីវ័យក្មេងយើងមានធ្លាធំមែនទែន មានទូឈើប្រណីតៗមានតាំងសៀវភៅនឹងឯកសារជាច្រើនប្រភេទនៅទីនោះ ណាមជុននៅអង្គុយឯតុធ្វើការរបស់គេ ឯជូហ្វីនឹងកូនស្រីក៏នាំគ្នាអង្គុយនៅសាឡុងក្បែរនោះដោយហ្វីលីណានាងនៅមើលសៀវភៅរូបថត ឯជូហ្វីក៏អង្គុយអានសៀវភៅយ៉ាងស្ងៀមស្ងាត។
"ហុិហុិ ហើយៗណាម៉ាក់"
"ស៊ូច កុំមាត់លឺពេកកូន លោកប៉ាកំពុងតែធ្វើការ វាជាទម្លាប់មិនល្អទេណា៎កូនស្រីម៉ាក់"ហ្វីលីណាក៏ងក់ក្បាលឆ្លើយតបទៅកាន់ម្ដាយវិញ ជូហ្វីញញឹមដាក់កូនរួចលូកដៃអង្អែលក្បាលកូនស្រី ណាមជុនក៏តែងតែលបលួចសម្លឹងមើលទៅប្រពន្ធកូនរហូត ស្នាមញញឹមក៏ចេះតែមានលើផ្ទៃមុខគេមិនស្រាកស្រាន្តទាល់តែសោះ។
រយៈពេលពីមួយម៉ោងទៅមួយម៉ោងក៏កន្លងផុតទៅជារឿយៗណាមជុនក៏បានពិនិត្យការងារសភាបញ្ជូនមកចប់សព្វគ្រប់អស់ គេបិទឯកសារទុកនៅលើតុ រួចក៏ពត់ពែនខ្លួនមុននឹងងាកភ្នែកសម្លឹងមើលទៅសាឡុង ស្នាមញញឹមគេក៏ញ៉ោចឡើង មុននឹងងើបឡើងមួយជំហរពីលើកៅអីរួចដើរសម្ដៅទៅរកប្រពន្ធកូន។ ជូហ្វីនឹងហ្វីលីណាក៏គេលង់លក់ទាំង២នាក់នៅលើសាឡុងពូកធំទន់ល្មើយ ណាមជុនទម្លាក់ខ្លួនអង្គុយចុះនៅលើសាឡុងក្បែរភរិយា ជូហ្វីអោបកូនស្រីជាប់ណែនដូចជាខ្លាចបាត់កូនចឹងឯង នាងព្យាយាមបំពេញតួនាទីជាម្ដាយដ៏ល្អម្នាក់ទៅកាន់ហ្វីលីណាទោះជានាងមិនមែនម្ដាយបង្កើតរបស់ហ្វីលីណាក៏ដោយ ណាមជុនក៏ដកដង្ហើមធំបន្តិច ជូហ្វីស្រឡាញ់ក្មេងណាស់តែគួរឲ្យស្ដាយណាស់ដែលនាងមិនអាចមានកូនខ្លួនឯងបាន..
#រុឺងរុឺង
នៅសុខៗទូរសព្ទ័ក៏រោទ៍ឡើង ណាមជុនក៏ទាញយកកន្សែងក្រាស់ក្បែរនោះមកគ្របដណ្ដប់ឲ្យប្រពន្ធកូន មុននឹងក្រោកឈរឡើងដើរទៅកាន់រានហាលខាងមុខ នាយក៏លើកឡើងមកទើបដឹងថាវាជាលេខរបស់អតីតគូដណ្ដឹងគេនោះគឺស្កាលេត។
"អាឡូអូនលេត"
<បងជុន..បងជុនជួយខ្ញុំផង..ខ្ញុំ..ខ្ញុំពិបាកដកដង្ហើមណាស់>
"លេតអូនមានរឿងអី? ចុះហូស៊ុកទៅណាហើយ?ឲ្យបងជួបវាបន្តិច"
"អាឡូ..អាឡូលេត? ហ៊ើយមិចបានទៅជាចឹង?"សុខៗទូរសព្ទ័ក៏ស្រាប់តែដាច់ទៅ ដោយសារតែការព្រួយបារម្ភទើបណាមជុនរហ័សរត់ចូលទៅខាងក្នុងវិញរួចក៏ទាញអាវក្រៅចេញទៅខាងក្រៅបាត់ទៅ៕

#យូមីន

ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]Where stories live. Discover now