ភាគទី៥២

810 39 0
                                    

" ប្រធានាធិបតីម្ចាស់ចិត្ត "

#ភាគទី៥២
"អ្នកប្រុស"គ្រាន់តែកម្លោះសង្ហាត្រកូលហ្វាល់លីដាចូលមកដល់ភ្លាម អ្នកបម្រើដែលកំពុងតែមមាញឹកក្នុងការចាត់ចែងការងារក៏ទុកវាចោលមួយឡែកសិន មុននឹងងាកមកអោនគំនាបចៅហ្វាយនាយយ៉ាងរហ័ស អុំឆូក៏ប្រញាប់ដើរសម្ដៅមកទាំងទឹកមុខសប្បាយរីករាយខុសពីធម្មតាដែលណាមជុនអត់មិនឆ្ងល់មិនបានសោះ។
"មានអីមែនទេអុំឆូ? មើលទៅអុំដូចជាសប្បាយចិត្តណាស់"អុំឆូគាត់ក៏គិតតែពីញញឹមមិនឈប់ ណាមជុនកាលបើបានឃើញបែបនេះគេក៏បានតែអស់សំណើចក្រវីក្បាលទាំងមិនដឹងរឿង គេក៏ចាប់ផ្ដើមងាកសម្លឹងមើលជុំវិញខ្លួនដូចជាកំពុងតែស្វែងរកអ្នកណាម្នាក់ចឹង។
"និយាយចឹងអ្នកគ្រប់គ្នាទៅណាអស់ហើយ? អូនហ្វី អ្នកម៉ាក់?"
"អ្នកប្រុសអញ្ជើញមកតាមខ្ញុំមក"អុំឆូក៏ប្រែប្រួលទឹកមុខទៅជាម៉ត់ចត់ដូចជាសព្វដង មុននឹងបោះជំហានផ្លូវណាមជុនទៅ នាយសង្ហាលើកចិញ្ចើមងឿងឆ្ងល់ទាំងដែលមិនទទួលបានចម្លើយហើយមិនអាចនឹងធ្វើអីបានក្រៅពីដើរទៅតាមគាត់ ប្រហែលជាវាអាចជាផ្លូវតែមួយដែលអាចឲ្យគេបានដឹងថាមុននេះគាត់ញញឹមសប្បាយចិត្តដោយសារតែមូលហេតុអ្វីនោះ?
នៅខាងក្រៅក៏មានអ្នកបម្រើអោនគំនាបទៅកាន់គេតែចិត្តគំនិតគេនាពេលនេះគឺគិតតែស្លុងទៅតាមដំណើរបោះជំហានរបស់គេតាមពីក្រោយអុំឆូប៉ុណ្ណោះ គេដើរផុតពីសួនច្បារទៅរៀងឆ្ងាយបន្តិចគេក៏ភ្ញាក់បន្តិចព្រោះអុំឆូក៏បាននាំគេដើរឆ្លងកាត់ស្ពានទៅកាន់ផ្ទះចាស់មាត់ទឹកដែលគេមិនសូវជាបានមកសោះនោះ ភ្នែកមុតស្រួចងាកសម្លឹងឆ្ងាយក៏បានឃើញមានមនុស្សប៉ុន្មាននាក់នៅទីនោះ តែអ្នកដែលគេមើលឃើញច្បាស់ជាងគេនោះគឺជាភរិយារបស់គេនឹងឯង អុំឆូក៏ជូនគេមកដល់កាន់តែជិតទើបគេបានឃើញច្បាស់ពីវត្តមានអ្នកឯទៀតនៅទីនោះ។
"ហ្វី"
"អូ បងមកហើយជុន"ជូហ្វីក៏ញញឹមដាក់គេ មុននឹងរហ័សក្រោកឡើងពីកៅអីដែលនាងកំពុងអង្គុយក្បែរលោកហ្វាល់លីដាប៉ារបស់គេ នាយសង្ហាក៏ដើរចូលមកជិតនាងកាន់ស្មានាងជាប់រួចក៏ឲ្យនាងតូចអង្គុយចុះលើកៅអីវិញ ជូហ្វីក៏ញញឹមឡើងបន្តិច នាងក៏ដួសបបរទៅបញ្ចុកលោកហ្វាល់លីដាជាបន្តទៀត ឯលោកស្រីសាន់ត្រាឯណោះវិញក៏អង្គុយក្បែរនោះច្របាច់ស្មាស្វាមីរបស់គាត់ដែលធ្វើឲ្យណាមជុនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង គេមិនដែលឃើញម្ដាយខ្លួនយកចិត្តទុកដាក់នឹងនៅមើលថែឪពុកបែបនេះឡើយ ដៃតូចស្រឡូនក៏លូកទាញដៃក្រាស់របស់ស្វាមីឲ្យអង្គុយចុះលើកៅអីក្បែរនាង គេក៏ព្រមនឹងញញឹមសម្លឹងមើលភរិយាបម្រើអាហារជូនឪពុក។
"លោកម្ចាស់ពិសារបានច្រើនណាស់ហើយក៏មានសាច់ឈាមជាជាងមុនឆ្ងាយណាស់ដែរ"អុំឆូក៏ញ៉ោចស្នាមញញឹមឡើងជាថ្មីម្ដងទៀត ទើបធ្វើឲ្យណាមជុនអាចស្មានដឹងបានថានេះវាជាមូលហេតុដែលធ្វើឲ្យគាត់មិនអាចឈប់ញញឹមបាននោះ គេក៏ងាកសម្លឹងមើលទៅបុរសចំណាស់ដែលឈរនៅក្បែរនោះ លោកព្រីមម៉ាន់ក៏ទម្លាក់ដៃចុះកាន់ស្មាកូនប្រសារប្រុសអង្អែលស្រាលៗ។
"បើសិនជាបែបនេះមិនយូរទេលោកប៉ានឹងបានសះស្បើយពេញមួយរយភាគរយជាមិនខានឡើយ"
"បើបែបនេះមែនពិតជាប្រសើរខ្លាំងណាស់"លោកស្រីសាន់ត្រាគាត់ក៏កាន់ស្មាជូហ្វីជាប់ ម្ដាយក្មេកកូនប្រសារមួយគូនេះឥលូវចុះសម្រុងគ្នាខ្លាំងណាស់បើមើលតែការនិយាយគ្នាទំនាក់ទំនងគ្នាតាមរយៈខ្សែភ្នែកចុះ លោកស្រីសាន់ត្រានឹងជូហ្វីក៏ស្រាប់តែងាកសម្លឹងមើលទៅណាមជុនព្រមគ្នាធ្វើឲ្យម្ចាស់ខ្លួនភ្ញាក់ព្រើតទើបប្រញាប់សួរឡើងភ្លាម...
"មានរឿងអីមែនទេ ហេតុអីក៏អ្នកទាំង២មើលមកខ្ញុំបែបនេះ?"
"អូនមានអ្វីចង់បង្ហាញបង"ណាមជុនក៏លើកចិញ្ចើមទាំងងឿងឆ្ងល់ ភ្នែកសម្លឹងមើលទៅប្រពន្ធមិនដក ចង់បានចម្លើយរហ័សព្រោះអស់ពីចម្ងល់មួយចប់មក ចម្ងល់ផ្សេងមួយទៀតមកដល់ហើយ ជូហ្វីក៏ញញឹមមុននឹងលូកទាញដៃនាយពីស្មាខ្លួន រួចក៏លូកកាន់ក្រសោបដៃទាំងសងខាងរបស់លោកហ្វាល់លីដា ណាមជុនក៏ស្រាប់តែចំហមាត់ធ្លុងទាំងភ្ញាក់ផ្អើល...
"លោកប៉ានេះ..."ណាមជុនសឹងតែស្រក់ទឹកភ្នែកមកទាំងកណ្ដាលវាលទៅហើយ កាលបើបានឃើញលោកប៉ារបស់គេក្រោកឈរឡើងដោយមានជូហ្វីទប់លំនឹងតែមួយសន្ទុះនាងក៏បានលែងដៃគាត់ស្រាលៗ លោកហ្វាល់លីដាព្យាយាមដើរបោះជំហានចូលមកតែក៏ត្រូវកូនប្រុសស្ទុះអោប ខ្លួនគេឡើងញ័រទទ្រើតអស់...
"ហុិហុិ ប៉ាៗយំហ្អរ៎"ហ្វីលីណាក៏និយាយឡើង គ្រប់គ្នាក៏ងាកមើលឃើញថាណាមជុនពិតជាយំមែន គេរំភើបចិត្តឥតឧបមាកាលបើឪពុកគេដែលនៅគេងធ្មឹងមិនអាចសូម្បីតែក្រោកអង្គុយបានយូររាប់ឆ្នាំពេលនេះបែរជាអាចក្រោកឈរដើរមករកគេបាន លោកហ្វាល់លីដាក៏លូកដៃទះខ្នងកូនប្រុស ទឹកថ្លាមួយតំណក់ក៏ស្រក់មកកាន់ផែនថ្ពាល់របស់គាត់ដែរ គាត់ក៏ងាកសម្លឹងមើលទៅកូនប្រសារស្រីរួចក៏ញញឹមដាក់នាង ជូហ្វីក៏បានតែកាន់ដៃលោកស្រីសាន់ត្រានឹងកូនស្រីជាមួយនឹងស្នាមញញឹម។
#ពេលល្ងាចបានមកដល់
កាយតូចស្ដើងកំពុងតែអង្គុយនៅពីមុខកញ្ចក់សម្អាងរបសនាង លាបស្បែកមុននឹងចូលសម្រាកតែក៏ត្រូវដៃមាំទាំលូកក្រសោបចង្កេះនាងជាប់ បបូរមាត់ក៏អោនថើបកញ្ចឹងករនាងបន្តិចពីក្រោយ នាងក៏ដឹងថាជាអ្នកណាទើបនាងលូកកាន់ដៃគេទាំងសងខាងដែលកំពុងតែអោបចង្កេះនាង ណាមជុនក៏ទម្លាក់ចង្ការនៅលើស្មានាងបន្តិច។
"បងអរគុណអូនណាស់ហ្វី"
"ពីរឿងអីទៅ?"ហ្វីក៏ងាកបែរមករកគេភ្លាម ណាមជុនក៏បន្ទន់ជង្គង់ចុះបន្តិច រួចក៏អង្គុយចុះផ្ទាល់នឹងឥដ្ឋដៃទាំងសងខាងក៏កាន់អោបចង្កេះនាងដដែល ទោះជាគេជាបុរសខ្ពង់ខ្ពស់ មានអ្នកគោរពពេញផ្ទៃប្រទេសតែគេក៏មិនដែលបន្ទាបបន្ថោកតម្លៃភរិយាដោយសារតែមុខតំណែងរបស់គេឡើយ គេតែងតែលើកតម្កើងនាងគ្រប់គ្រា
"បងមិនដែលគិតឡើយថាបងអាចនឹងមានក្ដីសុខដូចជាពេលនេះឡើយហ្វី តែអូន..អូនជាអ្នកនាំក្ដីសុខទាំងអស់មក បងសំណាងដែលបានអូនមកជាគូគ្រងជីវិត"គេក៏អោបនាងកាន់តែណែនតែជូហ្វីនៅតែអាចមើលឃើញពីទឹកមុខស្រងូតស្រងាត់របស់គេទើបនាងលូកដៃលាក់ក្រដាសតូចមួយនៅពីក្រោយខ្នង វាជាក្រដាសពិនិត្យគភ៌របស់នាង មុននឹងនាងប្រញាប់ដឹកដៃណាមជុនទៅរកគ្រែគេងមុននឹងសួរនាំគេ
"បងមានរឿងអី? មានអ្វីមករំខានចិត្តបងរឺ? រឺក៏ការងារ.."
"បងបារម្ភពីលេតណាស់ នាងមានទម្ងន់ហើយនាងក៏តែងតែមានការទាស់ទែងគ្នាជាមួយហូស៊ុករហូតទៀត"ជូហ្វីក៏ងក់ក្បាលមុននឹងទម្លាក់ក្រដាសនោះចុះទៅក្នុងហោប៉ៅអាវគេងរបស់នាង ដំបូងឡើយនាងចង់ប្រាប់ដល់គេ តែមិនមែនពេលនេះទេ.. ឱកាសមិនសមប្រកបទេ...

#យូមីន

ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]Kde žijí příběhy. Začni objevovat