ភាគទី៦៧

825 44 0
                                    

មកដល់ហើយ
#ប្រធានាធិបតីម្ចាស់ចិត្ត
ភាគទី៦៧ : យើងមិនចង់សម្លាប់នាងដោយផ្ទាល់ទេតែយើងនឹងសម្លាប់នាងដោយប្រយោល.. សម្លាញ់ចិត្តនាង!!!
«ហ៊ឹមហ៊ឺ» សម្លេងយំអួលដើមករបន្លឺឡើងមកពីទីកន្លែងងងឹតស្លុបគ្មានពន្លឺអ្វីទាល់តែសោះក្មេងស្រីតូចមានវ័យប្រមាណជាជិត៤ឆ្នាំក៏បែរជាត្រូវគេចាប់ចងផ្អឹបជាប់នឹងជញ្ជាំងត្រជាក់ស្រេបដូចជាទឹកកកធ្វើឲ្យរាងកាយនាងប្រែជាចុះត្រជាក់នឹងថមថយកម្លាំងបន្តិចម្ដងៗ ក៏ដោយសារតែនាងមិនអាចធ្វើអ្វីបានចឹងហើយទើបនាងបានតែយំខ្សឹបខ្សួលអួលដើមករម្នាក់ឯង ភ្នែកក៏ងាកសម្លឹងមើលឆ្វេងស្ដាំមិនឈប់បំណងចង់រកប្អូនប្រុសនាង។
«ជុននីអូ, ហ៊ឹកជុននីអូនៅឯណាទៅ?»ហ្វីលីណាសម្រក់ទឹកភ្នែកមកជាច្រើនតំណក់ មាត់ហាស្រែកខ្ទរពាសពេញបន្ទប់សង្ឃឹមថាប្អូននឹងបានលឺហើយតបតរមកកាន់នាងដោយសម្លេងយំតែគ្រប់យ៉ាងបែរជាស្ងប់ស្ងាត់ទៅវិញ ហ្វីលីណាព្យាយាមរើបម្រាស់ខ្លួនមិនឈប់ដើម្បីគេចផុតពីចំណងតែក៏មិនបានការឡើយនាងកាន់តែរើវារឹតកាន់តែខ្លាំងទៀត..
«មិនបាច់ខំប្រឹងទេនាងល្អិតព្រោះថាយ៉ាងណាឯងក៏គង់តែងាប់ដដែលនឹង»សម្លេងមួយបានបន្លឺឡើងពីមាត់ទ្វារមកធ្វើឲ្យហ្វីលីណានាងឈប់រួចក៏ចោលភ្នែកសម្លឹងមើលទៅមាត់ទ្វារក៏ឃើញថាមានវត្តមានមនុស្សស្រីម្នាក់ដើរចូលមកបូករួមជាមួយនឹងសម្លេងស្បែកជើងកែងចោទតុបៗសម្ដៅចូលមកខាងក្នុងរកនាង គេមកកាន់តែជិតហ្វីលីណាក៏កាន់តែអាចដៅមុខនាងបានច្បាស់ទៀតតែថានាងមិនស្គាល់ថាស្រីម្នាក់នោះជាអ្នកណានោះឡើយ។
«មីង..មីងជាអ្នកណា?មីង..ហ្អាយ៎ អឹក»ហ្វីលីណាមិនទាន់បានបញ្ចប់ប្រយោគរបស់ខ្លួនឯងនៅឡើយផងក៏ត្រូវដៃវែងស្រឡូនលូកមកទាញបោចសក់នាងឡើងមកតាមកម្លាំងដៃហើយខ្លួននាងក៏រឹតជាប់ដោយសារតែចំណងដែរ បង្កឲ្យនាងមានការឈឺចាប់ជាខ្លាំងផងដែរតែស្រីម្នាក់នោះមិនបានគិតអាណិតក្មេងកម្សត់យើងអីបន្តិចនោះឡើយ..
«នាងឆាប់ភ្លេចយើងខ្លាំងម៉្លេះ?ក្រែងមិនមែនដោយសារតែយើងទើបនាងបានចូលទៅជួបនឹងណាមជុននឹងនាងនោះទេរឺ?»និយាយមកបានត្រឹមនេះហ្វីលីណានាងក៏ភាំងមិននិយាយអីបន្តទៀត ក្មេងតូចក៏ហាក់ចងចាំបាននៅថ្ងៃដែលនាងបានចូលទៅជួបនឹងម្ដាយចិញ្ចឹមរបស់នាងនោះ។
«មីងជូលា»ហ្វីលីណាក៏ឧទានឡើងមកជាមួយនឹងភ្នែករលីងរលោងសម្រក់ទឹកភ្នែកមកមិនឈប់ អ្នកម្ខាងទៀតនោះកាលបើបានឃើញនាងល្អិតយំបែបនេះក៏កាន់តែកើតចិត្តខឹងថែមទៀតដៃក្របួចក្បាលក្មេងកាន់តែខ្លាំងទៀត។
«យើងឲ្យឯងចូលទៅជិតពួកវាហើយរាយការណ៍ប្រាប់យើងតែហេតុអីក៏នាងឯងមិនធ្វើតាមយើង..នាងក្មេងសម្រាម»
«ព្រោះតែខ្ញុំស្រឡាញ់ពួកគាត់ហ៊ឹកហ៊ឹក..ព្រោះតែក្ដីស្រឡាញ់នឹងភាពកក់ក្ដៅដែលគាត់បានផ្ដល់មកឲ្យខ្ញុំនោះឯង មីងមិនដែលស្ថិតក្នុងភាពឯកោរងាកំព្រាមីងច្បាស់ជាមិនយល់នោះទេហ៊ឹកហ៊ឹក»ក្មេងតូចក៏ព្យាយាមនិយាយអង្វរលន់តួអ្នកម្ខាងទៀតជាមួយនឹងទឹកភ្នែកក៏ព្រោះថានាងមិនមានបំណងចង់ធ្វើអ្វីលើគ្រួសារនោះឡើយនាងធ្វើតាមអ្វីដែលជូលានិយាយនោះព្រោះតែជូលាសន្យាថានឹងទទួលនាងយកចិញ្ចឹមបីបាច់ដើម្បីឲ្យបានរៀនសូត្រ ហេតុថានាងជាក្មេងល្ងង់ខ្លៅទើបតែជឿជាក់លើគេបែបនេះ តែពេលនេះនាងក៏បានជួបនឹងគ្រួសារពិតប្រាកដមួយហើយហេតុអីក៏ត្រូវជួបនឹងរឿងបែបនេះទៀតទៅ?
«នាងឯង..»
«អ្នកមីងធ្វើបាបខ្ញុំជំនួសទៅ បើសិនជាអ្នកមីងមានគំនុំជាមួយនឹងអ្នកម៉ាក់លោកប៉ាខ្ញុំយ៉ាងនេះក៏សម្លាប់ខ្ញុំជំនួសទៅព្រោះថាបើសិនជាប៉ាម៉ាក់មានរឿងអីខ្ញុំក៏ដូចជាស្លាប់ទាំងរស់ដដែលនឹង»ហ្វីលីណានាងនិយាយមកហាក់ដូចជាគ្មានការភ័យខ្លាចអ្វីបន្តិចសោះ..
«ចឹងហ្អេស៎?នាងឯងស្មោះស្មគ្រ័នឹងគ្រួសារនោះយ៉ាងនឹងផងរឺ?ហ៊ឹសបានតើ»
«ហ្វីលីណា..ផូស»សម្លេងមួយបន្លឺឡើងមកស្របជាមួយនឹងក្បាលរបស់ហ្វីលីណាអុកមួយទំហឹងនឹងជញ្ជាំង ជូលាងាកបែរក្រសែភ្នែកទៅមើលក៏ឃើញថាមានក្រុមប៉ូលីសកំពុងតែសម្រុកចូលមក នាងក៏ងាករេឆ្វេងស្ដាំមើលរកកន្លែងពួនលាក់ខ្លួន។
«ហ្វីលីណា? ហ្វីលីណាលឺពូហៅទេ? ហ្វី..ហ្វីលីណា!!!!»សម្លេងគ្រលរធំមួយបានបន្លឺឡើងពីមាត់នាយសង្ហាដែលមានក្រុមប៉ូលីសជាច្រើននាក់មកតាមមុននឹងគេមកងាកប្រទះភ្នែកនឹងរាងកាយក្មេងតូចហ្វីលីណាដែលកំពុងតែដេកស្ដឹងក្នុងថ្លុកឈាម មិនបង្អង់យូរយ៉ុនហ្គីក៏ប្រញាប់លើកឲ្យប៉ូលីស២នាក់កាត់ខ្សែចំណងនោះរួចក៏លើកបីហ្វីលីណាចេញទៅចំណែកឯប៉ូលីសផ្សេងទៀតក៏នាំគ្នាតាមឆែកឆេរមើលព្រោះជនដៃដល់ច្បាស់ជានៅជិតៗនេះជាមិនខាន..
«ហ៊ឹម ស៊ូច»នៅសុខៗក៏មានអ្នកណាម្នាក់មកខ្ទប់មាត់ជូលា នាងមានការភ្ញាក់ផ្អើលរើខ្លួនតែកាលបើបានឃើញមុខមនុស្សម្នាក់នោះនាងក៏ឈប់រួចក៏ត្រូវគេនាំចេញទៅតាមប្រឡោះមួយដែលសម្ដៅនាំពួកគេទៅកាន់បន្ទប់ក្រោមដី..
#មន្ទីរពេទ្យសេអ៊ូល
«ហ្វី..កូនហ្វីលីណានៅឯណា?»អ្នកជាម្ដាយកាលបើគ្រាន់តែបានដំណឹងពីកូនស្រីភ្លាមនាងក៏រហ័សមកកាន់មន្ទីរពេទ្យភ្លាម នាងមកតែម្នាក់ឯងមិនបានឲ្យណាមជុនជូនមកនោះឡើយ តែនាងក៏នៅតែមានអង្គរក្សណាមជុនមកតាមគ្រប់ជំហានដែរ។ ជូហ្វីដើរចូលមកខាងក្នុងដោយមានគេអោនលំទោននាងតាមផ្លូវជានិច្ច ក៏មានអង្គរក្សម្នាក់ដើរមកមុនហើយក៏បើកទ្វារឲ្យជូហ្វីដែរ..
«ហ្វីលីណាកូនស្រី..»
«ម៉..ម៉ាក់ហ៊ឹកហ៊ឹក»គ្រាន់តែម្ដាយមកដល់ភ្លាមហ្វីលីណាក៏រើខ្លួនចង់ចុះពីលើគ្រែតែក៏ត្រូវម្ដាយទៅដល់មុននឹងឃាត់មិនឲ្យចុះ ដៃតូចទាំងសងខាងកាន់ក្រសោបក្បាលកូនជាប់ជាមួយនឹងទឹកភ្នែកស្រក់មក ឯយ៉ុនហ្គីដែលនៅឈរក្បែរនោះក៏សម្លឹងមើលមកជូហ្វីនឹងកូនមិនឈប់ទាល់តែសោះ..
«កូនម៉ាក់ឈឺខ្លាំងណាស់ត្រូវទេ?ម៉ាក់សុំទោសបើសិនជាម៉ាក់មិនអាចជួយកូនឲ្យទាន់ពេលណា៎ ហ៊ឹម»ជូហ្វីអោបកូនជាមួយនឹងស្នាមញញឹមលាយទឹកភ្នែកមុននឹងអង្អែលក្បាលកូនតិចៗកាន់តែធ្វើបែបនេះហ្វីលីណានាងកាន់តែយំខ្លាំងមក..
«សុំទោសម៉ាក់..សុំទោសដែលកូនមិនដឹងថាប្អូននៅទីណាហុឹក»
«មីង..មីងជូលា!! មីងជូលាជាអ្នកចាប់ពួកកូន»គ្រាន់តែហ្វីលីណានាងនិយាយចប់ភ្លាមទូរសព្ទ័យ៉ុនហ្គីក៏ស្រាប់តែរោទ៍ឡើងដៃមាំលូកកាន់ទទួលទូរសព្ទ័ មុននឹងស្នាមញញឹមញ៉ោចឡើងមកហ្វីបានឃើញបែបនេះអត់មិនសួរមិនបាន..
«លោកឧត្តមសេនីយ៍..»
«ចាប់បានទីតាំងលាក់អ្នកប្រុសជុននីអូហើយ First lady»

#យូមីន

ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]Where stories live. Discover now