រឿង " ប្រធានាធិបតីម្ចាស់ចិត្ត "
ភាគទី២៦ #ENJOY
ពិភពមួយដ៏សែនងងឹត , ពិភពមួយដែលគ្មានគេ
====================
"ជាស្អីនឹង?"សម្លេងគ្រលរបន្លឺឡើងកាលបើបានឃើញតំណក់ឈាមស្រក់ដិតដាមជាប់នៅលើស្មៅខ្មៅក្រៅផ្ទះ គេចេញមកខាងក្រៅមានបំណងចង់ស្រូបយកខ្យល់អាកាសតែមកដល់គេក៏បែរជាបានឃើញរបស់ចម្លែក គ្មានសិរីសួស្ដីបែបនេះ។
"យូតូ?!"
"បាទចៅហ្វាយ"ជំនិតរបស់គេក៏រហ័សទាន់ចិត្តទៀត ហៅតែមួយម៉ាត់ក៏មកដល់ភ្លាមតែម្ដង ពោលគឺឲ្យតែដឹងថាចៅហ្វាយនាយត្រូវការគឺយូតូទម្លាក់ការងារផ្សេងៗចោលទាំងអស់ហើយទៅរកចៅហ្វាយភ្លាម ។
"មានការអ្វីមែនទេចៅហ្វាយ?"ណាមជុនងាកមើលទៅកូនចោល មុននឹងចោលក្រសែភ្នែកសម្លឹងមើលទៅទីតាំងដែលចៅហ្វាយនាយកំពុងតែបាញ់ក្រសែភ្នែកមើលទៅនោះមុននឹងមានការភ្ញាក់ផ្អើលជាមួយនឹងតំណក់ឈាមដែលនៅដក់ជាប់នឹងទងស្មៅ នាយសង្ហាក៏រហ័សងាកភ្នែកសម្លឹងមើលទៅកាន់ទិសត្រង់ដែលមានផ្លូវមួយសម្រាប់ទៅខាងក្រោយវីឡា មិនបង្អង់យូរគេក៏បោះជំហានដើរទៅ យូតូក៏ទៅតាមណាមជុនដូចគ្នា។
ដំណើរបោះជំហានឆ្លងកាត់ស្ពានថ្មចាស់មួយដែលតភ្ជាប់បរិវេណវីឡាធំទៅនឹងផ្ទះចាស់ដែលនៅក្បែរមាត់ស្រះទឹក ណាមជុនចេះតែមានអារម្មណ៍ដូចជាអ្វីមួយរុញច្រានគេឲ្យមកទីកន្លែងនេះ ទាំងដែលគេខានមកទីនេះអស់ជាច្រើនឆ្នាំទៅហើយ។ ដើមឡើយទីកន្លែងនេះជាផ្ទះលំហែរបស់គ្រួសារហ្វាល់លីដា នារៀងរាល់ថ្ងៃសម្រាកពីការងារលោកហ្វាល់លីដាក៏តែងតែនាំណាមជុនមកលេងនៅទីនេះ ស្ទួចត្រីជាមួយគ្នានឹងពិសារអាហារជុំគ្នានៅក្រោមជំនោរខ្យល់ត្រជាក់នៅទីនេះ តែតាំងពីលោកហ្វាល់លីដាជួបគ្រោះថ្នាក់មិនអាចទៅណាមកណាបានមក ទីនេះក៏ត្រូវបិទទ្វារចាក់សោរចោលគ្មានអ្នកណាមកបោសសម្អាតនឹងមកមើលថែទៀត។ ណាមជុនងាកសម្លឹងមើលទៅផ្ទះដែលគេខានមកអស់ជាច្រើនឆ្នាំមក មានអនុស្សាវរីយ៍ជាច្រើននៅទីនេះ ពេលវេលាល្អៗដែលគេនឹងម្ដាយឪពុកគេបានធ្វើជាមួយនឹងគ្នាមានតែភាពសប្បាយរីករាយកើតឡើងជាច្រើនដែលគេសឹងតែមិនអាចបំភ្លេចបានមួយជីវិតនេះ...
< ជម្រាបសួរអុំប្រុស ហ្អិហ្អិ >
< អូមើលអ្នកណាមកនោះ ? គឺជូលា..មកនេះមកកូនស្រីមកលេងជាមួយបងជុនមក គេកំពុងតែរអ៊ូនឹកកូនជូលាមួយថ្ងៃមកហើយណា >
< បងជុន..បងជុនចាំជូលាផងណា៎ >
សកម្មភាពមួយដែលគេមិនអាចបំភ្លេចបាននោះគឺអនុស្សាវរីយ៍នៅទីនេះរវាងគេនឹងក្មេងស្រីតូចស្ដើងដែលគេតែងតែលេងជាមួយនឹងចំណាយពេលលេងជាមួយនឹងគ្នាយ៉ាងស្និតស្នាល អាចនិយាយបានថាក្រៅពីនាងគេមិនដែលចាប់អារម្មណ៍លើស្រីណាម្នាក់ទេ នាងជាមនុស្សដំបូងហើយ។
"ផ្ទះនេះដូចជាមានអ្នកមកនៅហើយចៅហ្វាយ"កំពុងតែគិតស្លុងជាមួយនឹងអតីតកាលក៏មានសម្លេងមួយដាស់ស្មារតីគេឲ្យងាកបែរទៅមើលផ្ទះតូចដែលទុកចោលនោះ ណាមជុនក៏រហ័សដើរសម្ដៅទៅផ្ទះតូចនោះមកដល់ជិតគេក៏បានឃើញមានខោអាវប៉ុន្មានកំផ្លៀដាក់ហាលនៅទីនោះបញ្ជាក់ឲ្យគេកាន់តែច្បាស់ក្នុងចិត្តថាទីនេះមានមនុស្សរស់នៅដូចដែលយូតូបាននិយាយពិតមែន។
"នោះគឺ.."
"អ្នកនាងជូហ្វី?"យូតូរហ័សឧទានហៅឈ្មោះមនុស្សស្រីម្នាក់ដែលកំពុងតែអង្គុយក្រោមដើមឈើមានម្លប់ត្រឈឹងត្រឈៃដុះលយទៅមាត់ទឹក ណាមជុនលើកចិញ្ចើមឆ្ងល់ជាមួយសព្វនាមយូតូបានហៅនាង.. អ្នកនាងចឹងហ្អេស៎ ?
< ហ្វី.. បងស្រឡាញ់ហ្វីណាស់ >
< មិនថាមានរឿងអ្វីកើតឡើងបងនឹងការពារហ្វី >
ពាក្យសម្ដីចម្លែកៗក៏បានលោតចូលក្នុងត្រចៀកនឹងប្រពន្ធ័នៃការចងចាំរបស់គេ នាយកម្លោះលើកដៃទាំងសងខាងទប់ក្បាលខ្លួនវាក៏មានអាការៈឈឺស្ពឹក នៅពេលដែលគេព្យាយាមនឹកដល់រឿងទាំងឡាយដែលគេបានលឺ។
"អ្នកនាងមកធ្វើអីនៅទីនេះ?"ណាមជុនប្រញាប់បំភ្លេចគ្រប់យ៉ាងរួចដើរទៅរកមនុស្សប្រុសស្រី២នាក់ដែលកំពុងតែឈរទល់មុខគ្នានិយាយឆ្លើយឆ្លងទៅមក តែថាស្រីម្នាក់នោះ? នាងដូចជាមនុស្សតែម្នាក់ដែលគេបានឃើញកាលពីនៅមន្ទីរពេទ្យ..ចឹងបានន័យថានាងជាអ្នកបម្រើនៅវីឡានេះ តែតាំងពីណា? ហេតុអីក៏គេមិនដែលបានឃើញនាង ?
"លោក.."ជូហ្វីងាកឃើញវត្តមានរបស់នាយកម្លោះដើរមកដល់ ក្នុងទ្រូងនឹងក៏រៀងចុកអួលដែរតែនាងព្យាយាមហាមឃាត់ខ្លួនឯងមុននឹងអោនគំនាបដាក់គេ ណាមជុនឈរទ្រឹងសម្លឹងមើលរាងកាយរបស់នាង មុននឹងឈប់ក្រសែភ្នែកនៅត្រឹមជើងតូចស្រឡូនរបស់នាងដែលមានក្រណាត់សរុំទាំងសងខាងដូចជាមានរបួសពីអ្វីម៉្យាងចឹង ។
"ខ្ញុំស្នាក់នៅទីនេះបាន២-៣ថ្ងៃហើយ លោកយូតូមានការអ្វីមែនទេទើបបានជាមកដល់ទីនេះ?"ជូហ្វីសួរនាំទៅកាន់យូតូដោយមិនបានចាប់អារម្មណ៍ថានាយកម្លោះណាមជុនកំពុងតែដើរបោះជំហានទៅរកនាង មុននឹងចាប់ទាញស្មានាងឲ្យបែរមករកគេ។
"ល-លោក?"
"នាងជាអ្នកណាឲ្យប្រាកដទៅ? ហេតុអីក៏នាងតែងតែមកបង្ហាញខ្លួននៅក្នុងការចងចាំរបស់យើង?"ណាមជុនកាន់អង្រួនស្មារបស់នាងតូចទាំងសងខាង អង្រួនសឹងតែនាងជ្រុះក្បាលពីស្មាទៅហើយ ជូហ្វីក៏នៅធ្មឹងមិនឆ្លើយកែវភ្នែកស្រស់ថ្លាក៏ព្យាយាមសម្លឹងមើលទៅកែវភ្នែកមាំទាំរបស់ណាមជុន...
< អូនត្រូវតែជឿជាក់បងណា៎ហ្វី..>
< បងនឹងការពារអូនឲ្យបានល្អ..ព្រះនាងតូច >
"បងជុន.."សម្លេងមួយស្រាប់តែបន្លឺឡើងកាត់ការគិតរបស់នាយកម្លោះជាថ្មីម្ដងទៀត កាយសង្ហាក៏រហ័សទម្លាក់ដៃពីស្មារបស់ជូហ្វីមុននឹងងាកក្រសែភ្នែកសម្លឹងមើលទៅជ្រុងម្ខាងរួចក៏ប្រទះនឹងស្នាមញញឹមរបស់មនុស្សស្រីម្នាក់។
"ជូលា"ណាមជុនបង្ហាញស្នាមញញឹមយ៉ាងស្រស់សង្ហាទៅកាន់នាង មុននឹងបោះជំហានទៅរកនាងលែងខ្វាយខ្វល់ពីវត្តមានរបស់ស្រីតូចដែលកំពុងតែមានវត្តមាននៅទីនោះ ជូហ្វីក៏ងាកបែរទៅចំនឹងក្រសែភ្នែកមុតរបស់ស្ត្រីចំណាស់ដែលកំពុងតែបាញ់តម្រង់ខ្សែភ្នែកមើលមកនាងទាំងមិនពេញចិត្ត នាងក៏ដឹងថាគាត់មិនពេញចិត្តដែលបានឃើញកូនប្រុសគាត់នៅជាមួយមនុស្សតូចទាបដូចជានាង ។
"ជូលានឹកបងជុនទើបមកលេងហើយអូ.. ជូលាក៏បានធ្វើអាហារយកមកផ្ញើបងជុនដែរចាស៎"ស្រីស្រស់ជូលាក៏បានលើកប្រអប់អាហារក្នុងដៃឡើងមក ណាមជុនក៏ញញឹមមុននឹងលើកដៃអង្អែលក្បាលនាងស្រាលៗទាំងញញឹម។
"ម៉ាក់ថាពួកយើងទៅញ៊ាំអាហារកូនជូលាធ្វើនៅឯវីឡាទៅល្អដែរទេ ?"គ្រប់គ្នាក៏ហាក់យល់ស្របនឹងសំណើរនោះ ណាមជុនក៏លូកកាន់ដៃជូលាដើរទៅរកវីឡាមុន យូតូក៏ដើរទៅតាមក្រោយដែរ លោកស្រីសាន់ត្រាក៏តាមមើលពួកគេជាមួយនឹងស្នាមញញឹមតែទឹកមុខគាត់ក៏ប្រែមកជាធម្មតាវិញមុននឹងងាកទៅរកជូហ្វី...
"ចំណែកនាង..ទៅបម្រើកូនជូលាយើងឲ្យបានល្អ បើសិនជាមានអីថ្លោះធ្លោយគឺនាងជាអ្នកទទួលខុសត្រូវ"លោកស្រីសាន់ត្រាក៏ដើរចាកចេញទៅម្នាក់ទៀត ជូហ្វីក៏បានតែដកដង្ហើមធំព្យាយាមធ្វើខ្លួនធម្មតាមុននឹងដើរចាកចេញទៅវីឡាធំវិញ។
¥ វីឡាហ្វាល់លីដា ¥
ជូហ្វីមកទីនេះធ្វើការងារក្រោមទឹកមុខមិនពេញចិត្តរបស់លោកស្រីម្ចាស់វីឡា តែនាងក៏មិនបានយកចិត្តទុកដាក់ឡើយនាងខិតខំតែធ្វើការងារនាងឲ្យបានចប់សព្វគ្រប់នឹងអាលបានចាកចេញព្រោះមិនចង់នៅប្រឈមមុខរឺក៏នៅមើលភាពស្និតស្នាលរវាងណាមជុននឹងជូលាឡើយ។
"ហ្អាយ៎ក្ដៅ"កំពុងតែភ្លឹកជូហ្វីមិនបានប្រយត្ន័ក៏ធ្វើឲ្យទឹកស៊ុបដែលនាងបានកម្ដៅត្រូវខ្ចាយតក់លើភ្លៅរបស់ជូលា ណាមជុនក៏រហ័សពិនិត្យមើលជើងជូលា មុននឹងងាកចងចិញ្ចើមដាក់ជូហ្វី។
"ហេតុអីក៏មិនចេះប្រយត្ន័ ហ្អាស៎ ?"ណាមជុនគំហកឲ្យនាង
"មិនអីទេបងជុន ខ្ញុំអាចជូតដោយខ្លួនឯងបានណា៎" ជូលាព្យាយាមហាមឃាត់ភាពខឹងសម្បាររបស់ណាមជុន បន្ទាប់ពីអ្នកបម្រើម្នាក់នេះធ្វើឲ្យកំពប់ទឹកស៊ុបមាន់លើដៃនាង ណាមជុនកាន់ពិនិត្យមើលដៃជូលាសឹងតែគ្រប់ម្រាម មុននឹងងាកភ្នែកសម្លឹងមើលទៅអ្នកបម្រើដែលព្យាយាមអោនក្បាលចុះមិនហ៊ានសម្លឹងមើលមកគេនោះ.."លុតជង្គង់ចុះ"
"បងជុន..មិនអីទេ"
"សំពះជូលាហើយជូតសម្អាតសម្អាតទឹកស៊ុបនោះឲ្យអស់ នេះអុំឆូមិនបានប្រដៅរឺណែនាំនាងឲ្យចេះពីសុជីវធម៌នឹងមិនរលាក់រឡើតជាមួយការងារទេរឺ ? " ណាមជុនសម្លុតជេរទៅនាង សម្លុតមនុស្សស្រីដែលគេតែងតែអោបក្រសោប គេជេរនាងកណ្ដាលផ្ទះ ស្រីតូចក៏សម្រក់ទឹកភ្នែកមុននឹងអោនក្រាបសំពះជូលា ដៃលូកកាន់កន្សែងជូតសំពត់ជូនជូលាទាំងមិនមាត់ករអ្វីសោះ...
=========
ពេលនេះក៏ក្លាយជាអ្នកបម្រើបានសម្រេច , គ្មានទៀតឡើងពាក្យថាថ្នាក់ថ្នម..
YOU ARE READING
ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]
Romanceស្នេហារវាងអនាគតប្រធានាធិបតីរូបសង្ហា ជុន ហ្វាល់លីដា ជាមួយនឹងនារីកំសត់ ជូហ្វី ។ - ជុន ហ្វាល់លីដា x ជូហ្វី