រឿង " ប្រធានាធិបតីម្ចាស់ចិត្ត "
ភាគទី៣០ #ENJOY
ការតវ៉ារបស់ប្រជាជនគ្មានអំណាច មានតែពាក្យថា « តស៊ូ » ..តស៊ូទាំងមិនអាចរកឃើញពាក្យថា « ជោគជ័យ »
====================
ក្រុមប្រជាជនដែលតវ៉ាដើម្បីការពារនាយកម្លោះត្រកូលហ្វាល់លីដា ទោះជាមានសារព័ត៌មានវែកញែកជាច្រើនចេញមកដើម្បីឲ្យខាងបោះឆ្នោតវិនិច្ឆ័យទម្លាក់ណាមជុនជាមួយនឹងកំហុសឆ្គងដែលគេមិនបានប្រព្រឹត្តនោះ។
"លោកយាយ..លោកយាយទៅសម្រាកសិនទៅ"រាងកាយតូចស្ដើងជួយគ្រាលោកយាយដែលមានវ័យចំណាស់ៗប៉ុន្មាននាក់ទៅអង្គុយសម្រាកនៅខាងក្រោមដើមឈើដែលមានមែកបែកសាខា នឹងរហ័សរត់ទៅយកទឹកត្រជាក់ៗប៉ុន្មានដបយកមកជូនគាត់ទាំងដែលសភាពលក្ខណៈនាងនាពេលនេះក៏មិនខុសប្លែកពីពួកគាត់ឡើយព្រោះនាងនៅទីនេះអស់រយៈពេលមួយសប្ដាហ៍ទៅហើយ។
"នាងតូចឯងគួរតែទៅសម្រាកខ្លះទៅ ទឹកមុខឯងដូចជាស្លេកស្លាំងខ្លាំងណាស់ បើសិនជាបណ្ដោយទៀតឯងប្រាកដជាបាក់ជាមិនខានឡើយ ជឿយាយទៅ"លោកយាយម្នាក់ដែលតែងតែអង្គុយនិយាយជាគ្នាជាមួយនឹងជូហ្វី គាត់ចាប់ស្មាជូហ្វីជាប់ឃាត់នាងមិនឲ្យទៅណាបន្តទៀតព្រោះមើលទៅទឹកមុខនាងគាត់កាន់តែបារម្ភទៀត។
"ខ្ញុំមិនអីទេលោកយាយ..បើសិនជាខ្ញុំមិនជួយពួកគាត់ទេគ្រប់គ្នាច្បាស់ជាមានបញ្ហាជាមិនខានឡើយ"ជូហ្វីគាត់កាន់ដៃរបស់លោកយាយជាប់ ព្យាយាមប្រាប់គាត់ឲ្យបានស្ងប់ចិត្តនឹងជឿជាក់លើនាង។ ស្រីតូចក៏រហ័សក្រោកឡើងទៅជួយដល់អ្នកដែលមានវ័យចំណាស់ជាច្រើនទៀតឲ្យបានមកសម្រាកនៅកន្លែងមានម្លប់ដោយទុកឲ្យនាងនឹងអ្នកឯទៀតដែលមានវ័យក្មេងជាងនោះនៅនាំគ្នាឈរកាន់បដាតតាំងជាមួយនឹងអ្នកប្រឆាំងម្ខាងទៀតនោះ។
"ហ្អឹម"ជូហ្វីនាងក៏មានអារម្មណ៍ធីងធោងវិលមុខសេសឺដែរ តែនាងក៏នៅតែជំនះទៅកាន់បដាឈ្មោះនោះទៀត។ គ្រាន់តែឃើញនាងដើរចូលទៅខាងក្នុងក្រុមមនុស្សនោះភ្លាម ពួកគេក៏កាន់ស្មានាងជាប់ មានអ្នកខ្លះក៏ស្រាយយកកន្សែងមកគ្របក្បាលឲ្យទៅនាងព្រោះក្នុងចំណោមពួកគេទាំងនេះ នាងដូចជាមេដឹកនាំក្រុមចឹងឯង គ្រប់គ្នាងាកសម្លឹងមកជូហ្វីជាមួយនឹងស្នាមញញឹមប្រៀបដូចជានាងជាក្ដីសង្ឃឹមរបស់ក្រុមទាំងមូលចឹង ស្រីតូចក៏ដើរកាត់ចូលក្នុងជំនុំចំណោមនោះទាំងរាងកាយល្ហិតល្ហៃ តែនាងក៏មិនបានបញ្ចេញសភាពទន់ខ្សោយមកខាងក្រៅឡើយ នាងកាន់បដាឈ្មោះរបស់ណាមជុន មុននឹងឈរលើកឡើងប្រឆាំងតបនឹងខាងអ្នកតវ៉ាប្រឆាំងឲ្យគេដកបេក្ខភាពបោះឆ្នោតរបស់ណាមជុនចេញ។
"អូនមិនអាចជួយអ្វីបងបានច្រើនជាងនេះទេជុន តែបើសិនជាមានអ្វីដែលអូនអាចធ្វើបាន អូននឹងព្យាយាម"ជូហ្វីពោលពាក្យស្មោះត្រង់នេះក្នុងចិត្ត ដាស់រំលឹកឲ្យសតិស្មារតីតស៊ូរបស់នាងឲ្យក្រោកឡើងតស៊ូជាមួយនឹងបញ្ហាមួយនេះ បើទោះជានាងមិនអាចនៅក្បែរគេជួយជ្រោមជ្រែងគេពេញសិទ្ធិក៏ដោយ ។
វីឡាអាល់ម៉ាឌី !!
"អ្នកប្រុស"អ្នកបម្រើនាំគ្នាអោនគំនាប កាលបើវត្តមានការមកដល់របស់នាយសង្ហាដែលចូលមកទាំងហត់នឿយកម្លាំងក្រោយពីពិនិត្យការងារនៅក្រុមហ៊ុនពេញមួយថ្ងៃមក នាយកម្លោះបាញ់កែវភ្នែកងាកសម្លឹងមើលពេញក្នុងបរិវេណផ្ទះហាក់ដូចជាកំពុងតែស្វែងរកអ្នកណាម្នាក់ចឹង។
"អ្នកនាងស្កាលេតកំពុងតែនៅជាន់ខាងលើឯណោះ"
"ចុះនាងមិនចុះមកញ៊ាំអាហារពេលល្ងាចទេរឺ?"ហូស៊ុកចោទសួរទៅកាន់អ្នកបម្រើភ្លាម ក្នុងចិត្តក៏នឹករំពៃឆ្ងល់ថាហេតុអ្វីបានជានាងតូចស្កាលេតមិនព្រមចុះមកខាងក្រោម? នាងមានបញ្ហាអី ? រឺក៏នាងមិនស្រួលខ្លួន?
បន្ទប់ជាន់ខាងលើមានសភាពងងឹតស្លុបគ្មានពន្លឺអ្វីចូលមកទាល់តែសោះ បង្អួចក៏ត្រូវបិទជិតដូចជាកាលពីមុនពេលដែលគេចាកចេញទៅធ្វើការពីព្រឹកមកម៉្លេះ។ ដំណើរបោះជំហានវែងសម្ដៅចូលស្លុងមកក្នុងបន្ទប់ក៏បានឃើញកាយតូចស្រឡូនកំពុងតែដេកសណ្ដូកខ្លួនត្រង់លើគ្រែធំទូលាយដែលមានកម្រាលខ្មៅក្រឹបមិនខុសពីសភាពងងឹតរបស់បន្ទប់នាពេលនេះដែរ។
"កើតស្អីនឹង?"ដោយអត់មិនឆ្ងល់មិនបាន ហូស៊ុកក៏ទម្លាក់អាវក្រៅព្រូសចោលលើឥដ្ឋ រួចដើរសម្ដៅទៅរកនាងល្អិតស្កាលេតដែលកំពុងតែដេកលង់លក់ធ្វើព្រងើយមិនបានអើពើជាមួយនឹងការមកដល់របស់គេទាល់តែសោះនោះ។
"នែនាងល្អិត"គ្រាន់តែបានលឺសម្លេងអន្ទងហៅរបស់គេភ្លាម រាងកាយដេកធ្មឹងមិនកម្រើកអម្បាញ់មិញនោះក៏កម្រើកឡើងស្រាលៗជាមួយនឹងតំណកដង្ហើមធ្ងន់ចេញពីខ្លួននាង។
"លោកមកវិញហើយ?"ស្កាលេតនាងគ្រាន់តែសួរគេ តែនាងមិនបានងាកបែរមក ដោយព្យាយាមលាក់កំបាំងទឹកមុខមិនឲ្យនាយកម្លោះបានឃើញ នាងធ្វើបែបនេះកាន់តែធ្វើនាយកម្លោះមានមន្ទិលនឹងភាពក្រេវក្រោធជាមួយនឹងទៀតផង។
"ក្រោកឡើង"
"អូយ៎.." សម្លេងថ្ងួចថ្ងូរឡើងស្របជាមួយនឹងកម្លាំងទាញពីហូស៊ុកមកកាន់នាង ស្កាលេតសម្លក់មុខគេដោយសារតែគេប្រើកម្លាំងចាប់ទាញនាងកម្រោលដូចជាអូសទាញសត្វពាហនៈឲ្យធ្វើស្រែចឹង។
"នាងកើតអី ? ហេតុអីក៏មិនចុះទៅខាងក្រោម ? ហេតុអីសម្ងំនៅទីនេះតែឯង ?"ហូស៊ុកនៅតែផ្ទួនសំណួរដដែលបន្តពីក្នុងចិត្តទៅកាន់នាងតូច ព្រោះគេមិនអាចនៅឈរមើលនាងស្ងៀមស្ងាត់បែបនេះឡើយ យ៉ាងហោចក៏អាចឲ្យគេបានដឹងពីមូលហេតុផងថាមានរឿងអី ?
"ខ្ញុំមិនឃ្លានទេ"ស្កាលេតឆ្លើយតែមួយម៉ាត់ជាមួយគេ វាមិនដូចជាទម្លាប់នាងទេ រាល់ដងបើសិនជាគេហ៊ានតែសង្កត់សម្លេងដាក់នាងតែមួយម៉ាត់ ប្រាកដណាស់ថានាងនឹងរះ១០០ម៉ាត់ទៅវិញជាមិនខានឡើយ។
"លែងដៃខ្ញុំ"
"លុះត្រាតែនាងនិយាយសិនថាមានរឿងអី មិនចឹងយើងមិនលែង"គេចង់យ៉ាងមិចឲ្យច្បាស់ទៅ ? នេះជាពាក្យដែលផុសនៅក្នុងខួរក្បាលស្កាលេតមុនគេ ក្រោយពីបានទទួលដឹងដល់អាការៈចម្លែករបស់នាយកម្លោះត្រកូលអាល់ម៉ាឌីមក គេតែងតែធ្វើឲ្យនាងបែងចែកមិនដាច់ថាគេចង់ធ្វើយ៉ាងមិចឲ្យប្រាកដជាមួយនឹងនាងម្ដងក៏បារម្ភ ម្ដងក៏ញ៉ោះនឹងរករឿងនាង។
"ដាវីស ស្កាលេត"ហូស៊ុកគំហកដាក់នាងកាន់តែខ្លាំង ធ្វើឲ្យស្កាលេតមានការខឹងសម្បារក្រវាសដៃគេចេញមួយទំហឹងជាមួយនឹងកែវភ្នែកក្រហមងាំងខាំជាប់ដោយកំហឹង។
"លោកអាចឲ្យខ្ញុំរស់នៅមានក្ដីសុខបានយ៉ាងមិចទៅ? ពេលនេះខ្ញុំមិនទាំងដឹងថាប៉ាម៉ាក់នឹងបងប្រុសខ្ញុំទៅជាយ៉ាងណា ពួកគាត់នឹងដោះស្រាយយ៉ាងណា ? មានអ្នកណាមកយាយីគាត់ទេ ? ខ្ញុំត្រូវនៅសម្ងំទីនេះដូចជាកូនចាបមិនទាន់ដុះស្លាប សម្លឹងមើលទៅពួកគាត់រងទុក្ខលំបាកនោះ"ស្កាលេតសម្លុតគេទាំងញ័របបូរមាត់ នាងព្យាយាមទប់អារម្មណ៍មិនឲ្យទន់ខ្សោយនៅចំពោះមុខប្រុសមាត់ឆៅម្នាក់នេះឡើយ តែវាទប់មិនជាប់សោះ កាន់តែគិតទឹកភ្នែកក៏ហូរស្រក់មកកាន់តែខ្លាំង ស្កាលេតលើកខ្មងដៃជូតផ្ដិតទឹកភ្នែកហូរស្រក់មកនោះ ព្យាយាមក្រោកឈរឡើងគេចមិននៅប្រឈមមុខជាមួយនឹងគេ។
"ចង់ទៅណា?"ហូស៊ុកមិនបានដោះលែងឲ្យនាងចាកចេញទៅទេ គេលូកដៃកាន់ស្រាក់ចង្កេះនាងមកកៀកកិតជាប់នឹងខ្លួនគេ មុខសង្ហាងាករ៉េមិនឈប់តាមសម្លឹងមុខស្រីស្រស់ឆ្នាស់ឆ្នើមដែលព្យាយាមងាកចេញមិនឲ្យគេបានមើលមុខនាង។
"ងាកទៅណា? មិនឲ្យយើងសម្លឹងមើលមុខនាង ? អៀន ?" ហូស៊ុកក៏ស៊កសៀតពាក្យសម្ដីខ្លះទៅកាន់នាង មុននឹងទម្លាក់ខ្លួនអង្គុយនៅលើគ្រែហើយទាញនាងឲ្យអង្គុយអឹបជាប់នៅលើភ្លៅគេ ស្កាលេតព្យាយាមរើ គេក៏យកដៃម្ខាងអោបក្រពាត់ចង្កេះនាងជាប់មិនឲ្យរើខ្លួនរួចឡើយ បបូរមាត់ក្រាស់ក៏ទម្លាក់ស្រាលថើបអឹបនឹងកញ្ចឹងករសខ្ចីដូចបណ្ដូលចេក ស្រង់ក្លិនក្រអូបសាយពីខ្លួនមនុស្សស្រីតែម្នាក់ដែលគេនាំចូលមកវីឡានេះនឹងជាមនុស្សស្រីដំបូងទៀតផង។
"លោក.."
"នៅបែបនេះសិនហើយ"ហូស៊ុកបញ្ចេញសម្លេងលុលៗនៅក្បែរត្រចៀករបស់ស្កាលេត ស្រីតូចព្រឺឆ្អឹងខ្នង ព្រឺសម្បុរដោយសារតែការប៉ះពាល់របស់គេ ហូស៊ុកក៏លូកដៃទាញក្បាលនាងមកអឹបជាប់នឹងទ្រូងហាប់ណែន រួចក៏អង្អែលស្មានាងស្រាលៗ។
"នាងកុំបារម្ភអី មិនយូរគ្រួសារនាងនឹងត្រឡប់មកកូរ៉េវិញដោយសុវត្ថិភាពហើយ"
"លោកចង់បានន័យថាមិច?"ស្កាលេតរហ័សក្រោកសម្លឹងមើលមុខហូស៊ុកភ្លាមទាំងក្នុងចិត្តកំពុងតែមានសំណួរជាច្រើនទាក់ទងជាមួយនឹងឃ្លាប្រយោគដែលនាយទើបតែនិយាយអម្បាញ់មិញ ហូស៊ុកក៏សម្លឹងប្រឈមមុខនាងរួចក៏ទម្លាក់បបូរមាត់ក្រាស់សង្កត់ផ្អឹបនឹងបបូរមាត់នាង ស្កាលេតក៏នៅទ្រឹងធ្វើអ្វីមិនចេញកាលបើគេថើបនាងភ្លាមៗបែបនេះ តែដោយសារតែការថើបនោះវាបង្កប់ភាពផ្អែមល្ហែមមកជាមួយទើបនាងតូចមិនអាចហាមឃាត់ខ្លួនឯងមិនឲ្យតបតរបាន ដៃតូចស្រឡូនក៏លូកអោបករគេជាប់តបតរទៅគេតាមចង្វាក់យ៉ាងភ្លើតភ្លើន មុននឹងកិលខ្លួនស្រាលៗដេកផ្ទាល់នៅលើពូកទន់ល្មើយតាមការសង្កត់សន្ធប់របស់នាយ។
"ជឿជាក់យើង..យើងមិនបណ្ដោយឲ្យគ្រួសារមនុស្សស្រីជាទីស្រឡាញ់យើងមានបញ្ហាឡើយ" ស្កាលេតញញឹមស្រស់តបទៅគេវិញ រួចក៏ថើបបន្តជាមួយនឹងគេយ៉ាងស្និតស្នាល ហើយគ្រប់យ៉ាងក៏បន្តរហូតទៅតាមលំដាប់លំដោយនៃសាច់រឿងដែលហៀបនឹងកើតឡើងនោះទៅ ។
ត្រឡប់មកមើលនាយសង្ហាដែលកំពុងតែអង្គុយម្នាក់ឯងទាំងតប់ប្រមល់នៅក្នុងបន្ទប់ធ្វើការរបស់គេ ដៃម្ខាងទម្លាក់ក្ដាប់នៅលើតុ ខណៈដៃម្ខាងទៀតកាន់កែវវីស្គីដែលគេក្រេបអស់ជាច្រើនកែវទៅហើយនោះ។ ណាមជុនងាកសម្លឹងមើលទៅខាងក្រៅបន្ទប់ហត់នឿយចិត្តជាមួយនឹងរឿងដែលកើតឡើង ហ្វីលីពមានភាពវៃឆ្លាតដោយវាអាចបង្វិលក្បាលជនសង្ស័យទាំងអស់នោះឲ្យឆ្លើយបកទម្លាក់កំហុសមកលើគេ ហើយនាពេលនេះពេលបោះឆ្នោតក៏ខិតជិតមកដល់ហើយ ភាពមានសង្ឃឹមរបស់គេក៏ថមថយទៅតាមពេលវេលាដែរ ហ្វីលីពទទួលបានការគាំទ្រជាច្រើនបន្ទាប់ពីរឿងទាំងអស់នេះបានកើតឡើង គេប្រែសន្លឹកបៀតែមួយប៉ព្រិចភ្នែកតែប៉ុណ្ណោះ សន្ធឹកនៃការគាំទ្រក៏ផ្លាស់ប្ដូរភ្លាម។
"អាឡូ.." កំពុងតែសញ្ជឹងគិតក៏មានទូរសព្ទ័មួយខ្សែរោទ៍ឡើងមកកាត់អារម្មណ៍គេ ណាមជុនក៏រហ័សលើកឡើងទើបដឹងថាវាជាលេខរបស់សម្លាញ់ខ្លួន។
< ឯងបានមើលសារព័ត៌មានហើយរឺនៅ? > គ្រាន់តែបានលឺភ្លាមគេក៏រហ័សទាញយកTapletមកបើកមើលអ្វីដែលហូស៊ុកបានផ្ញើមកនោះ វាជាវីដេអូមនុស្សស្រីម្នាក់ដែលកំពុងតែឈរស្រែកកាត់ភ្លៀងជាមួយនឹងក្រុមអ្នកគាំទ្រគេ...
< ហេតុអីក៏អ្នកទាំងអស់គ្នាមិនទុកចិត្តគាត់ ? ហេតុអីក៏អ្នកគ្រប់គ្នាជឿជាក់ទៅលើតែពាក្យបង្កាច់បង្ខូចរបស់ពួកខិលខូច? គ្រប់គ្នាចង់ឲ្យអតីតកាលអាក្រក់កើតឡើងជាថ្មីមែនទេ? ការរំលោភសិទ្ធិ? ការកេងប្រវញ្ច័នោះ ? > ពាក្យសម្ដីទាំងអស់ដែលនាងបាននិយាយវាហាក់ដូចជាចាក់ដល់ចិត្តនាយកម្លោះជាខ្លាំង ទាំងពាក្យសម្ដីនឹងភាពអង់អាចក្លាហានរបស់នាង.. ធ្វើឲ្យគេហាក់ដូចជាមានភាពស្រពិចស្រពិលជាពិសេសគឺពាក្យសម្ដីនិយាយទាំងនោះ វាដូចគ្នាទៅនឹងពាក្យដែលលោកព្រីមម៉ាន់បាននិយាយ..
មិនត្រឹមតែណាមជុនប៉ុណ្ណោះទេដែលមានអារម្មណ៍បែបនោះសូម្បីតែបុរសចំណាស់ព្រីមម៉ាន់ក៏មានការភ្ញាក់ផ្អើលបន្ទាប់ពីបានមើលខ្សែអាត់វីដេអូនោះ គាត់ក្រោកឈរឡើងមួយអស់កម្ពស់ចំពេលដែលជូលានាងដើរមកដល់មាត់ជណ្ដើរខាងក្រោម។ ជូលាសម្លឹងមើលទឹកមុខភ្ញាក់ផ្អើលរបស់ឪពុក មុននឹងងាកសម្លឹងមើលទៅអេក្រង់ទូរទស្សន៍ដែលបង្ហាញមុខមាត់យ៉ាងច្បាស់របស់នាងតូចអង់អាចដែលកំពុងតែតតាំងនោះ ដៃតូចក្ដាប់ណែនសឹងតែបាក់ម្រាម។
"អាឡូ..អាឡូណាមជុន ! ក្មេងម្នាក់នោះ..ក្មេងម្នាក់នោះ ហ្អាយ៎"
"ជូលា !!!!!" គាត់កំពុងតែព្យាយាមទាក់ទងណាមជុនពីក្មេងស្រីម្នាក់នោះតែក៏បែរជាឃើញកូនស្រីជាទីស្រឡាញ់ដួលធ្លាក់ពីជណ្ដើរប្រមាណជា៨កាំមកបាត់មាត់បាត់ករឈឹង គាត់ក៏ទុកទូរសព្ទ័ចោលរួចរត់ទៅជួយលើកកូន..
"ដរាបណាយើងនៅទីនេះ តំណែងនេះនៅតែជារបស់យើង"#យូមីន
YOU ARE READING
ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]
Romanceស្នេហារវាងអនាគតប្រធានាធិបតីរូបសង្ហា ជុន ហ្វាល់លីដា ជាមួយនឹងនារីកំសត់ ជូហ្វី ។ - ជុន ហ្វាល់លីដា x ជូហ្វី