បន្តភាគទៀតតោះ
#ប្រធានាជិបតីម្ចាស់ចិត្ត
ភាគទី៦៦ : កូន..អ្នកណាចាប់កូនខ្ញុំទៅ? គេចង់បានអីទៅ?
.....
២ថ្ងៃកន្លងផុតទៅ!!!
«ហ្វីលីព ឡូហ្គេសបាត់ខ្លួនពីមន្ទីរឃុំឃាំងទាន៎»
«ហេតុអីក៏គ្មានអ្នកណារាយការណ៍ពីរឿងនេះ?»សម្លេងគ្រលរធំបន្លឺឡើងមកទាំងតានតឹងក្នុងអារម្មណ៍កាលបើកំពុងតែក្រពុលមុខនឹងរឿងការបាត់ខ្លួនរបស់លោកប្រធានាធិបតីរួចហើយក៏នៅមានរឿងជនល្មើសហែកគុករត់ទៀត..
«អាចទេបើសិនជារឿងនេះជាស្នាដៃរបស់វា?»ណាមជុនក៏រហ័សដៅគោលដៅភ្លាមបើគ្រាន់តែកូនចៅរបស់យ៉ុនហ្គីបានរាយការណ៍មកនោះ នាយសង្ហាយើងក៏ប្រញាប់លើកដៃឡើងជាសញ្ញាហាមឃាត់ការគិតរបស់ណាមជុន មុននឹងលើកបង្ហាញភស្តុតាងមួយឲ្យគេមើល ណាមជុនយកវាមកពិនិត្យក៏បានឃើញថាវាជាខ្សែកររបស់មនុស្សស្រី..
«ខ្សែករនេះ...»
«វាជារបស់ជេសស្គី!!!»ណាមជុនឧទានឡើងមកទាំងភ្ញាក់ផ្អើលពិតមែន ខ្សែករនេះគឺគេជាអ្នកទិញជូននាងដោយផ្ទាល់កាលពីនៅជាសង្សារនឹងគ្នា បានឃើញតម្រុយច្បាស់បែបនេះណាមជុនមិនអាចធ្វើអ្វីបានក្រៅពីក្ដាប់ដៃខ្លួនឯងមាំខឹងសម្បារជាខ្លាំង យ៉ុនហ្គីក៏បើកបង្ហាញនូវរូបភាពផ្សេងទៀតឲ្យណាមជុនមើលដូចគ្នា..
«នៅថ្ងៃនោះបើតាមកាំម៉េរ៉ាសុវត្ថិភាពចាប់បានភិនភាគរបស់ជនចាប់ជម្រិតនោះគឺជាមនុស្សស្រីទាំង២នាក់ចឹងអាចទេដែលថាមានមនុស្សម្នាក់ទៀតចូលដៃជាមួយនឹងជេសស្គីនោះ?»ណាមជុនងើយក្បាលគិតសញ្ជឹងម្នាក់ឯងរួចក៏ឈ្លីក្បាលខ្លួនឯងតិចៗ...
«ណាមជុន..»
«ជុន.. ជុន អូ..អូយ៎ ហុឹកហុឹក»សម្លេងដួលលាន់គ្រឹបបន្លឺឡើង កាលបើនាងព្យាយាមរត់មកទាំងរាងកាយនាងនៅខ្សត់ខ្សោយកម្លាំងនៅឡើយនោះ នាយសង្ហាដែលកំពុងតែឈរជជែកគ្នាជាមួុយនឹងក្រុមប៉ូលីសក៏រហ័សរត់មកលើកត្រកងភរិយាយ៉ាងលឿន...
«កូន..រកកូនយើងឃើញទេជុន ហុឹកហុឹក អូនបារម្ភ..អូនបារម្ភពីកូនណាស់ ពួកគេចង់បានអី? ជីវិតអូនមែនទេ? បានឲ្យគេសម្លាប់អូនមកតែសូមមេត្តាកុំធ្វើអីកូនយើង ពួកគេមិនដឹងអីទេ ចង់ធ្វើអីក៏ធ្វើមកលើអូនចុះ ហុឹកហុឹក»ជូហ្វីសួរនាំទៅកាន់ស្វាមីទាំងអន្ទះសារក្នុងចិត្ត ព្រោះថាកូនៗបាត់ខ្លួនទៅអស់រយៈពេល២ថ្ងៃទៅហើយក្រុមប៉ូលីសក៏នៅមិនទាន់អាចកំណត់អត្តសញ្ញាណបានទៀត នាងក៏មិនអាចនឹងធ្វើអ្វីបានក្រៅពីនៅទីនេះរង់ចាំដំណឹងទាំងដែលព្រលឹងនាងមិននៅក្នុងខ្លួនទាល់តែសោះនោះ។
«ស្ងប់អារម្មណ៍សិនហ្វី កូនៗច្បាស់ជាមិនអីទេ បងសន្យា បងសន្យាដោយជីវិតបង ហុឹម»ណាមជុនអោបភរិយាដែលយំដង្ហោយហៅរកកូនទាំង២នាក់នោះ ក្នុងទ្រូងគេក៏ចុកអួលណែនដែរ កាលបើបាត់វត្តមានកូនដល់ទៅ២នាក់បែបនេះ អុំឆូឯណោះក៏បានដើរមករួចក៏គ្រានាំហ្វីចេញទៅតែណាមជុនក៏រារដៃឃាត់ដោយគេលើកបីភរិយាសម្ដៅទៅកាន់វីឡាដោយខ្លួនឯងវិញ យ៉ុនហ្គីឯណោះក៏បានបញ្ជាឲ្យកូនចៅតាមស៊ើបអង្កេតបន្តទៀតពីរឿងក្ដីនេះ មិនថាយ៉ាងណាគេនឹងចាប់អូសក្បាលជនល្មើសទាំងនោះចូលគុកឲ្យបានជាពិសេសគឺនាយហ្វីលីពឡូហ្គេសនោះឯង!!!!
ល្ងាចបានឈានមកដល់...
«ញ៊ាំអាហារអីបន្តិចទៅហ្វីកូន..បើសិនជាកូនដួលទៅម្នាក់ទៀតកូនជុនច្បាស់ជាយ៉ាប់ហើយណា៎ ចាត់ទុកថាម៉ាក់សុំអង្វរឯងចុះ»ស្ត្រីចំណាស់ជាម្ដាយក្មេកនិយាយឡើងទាំងទឹកមុខបង្កប់ការព្រួយបារម្ភទៅលើកូនប្រសារដែលបាយមិននឹកទឹកមិនស្រេក នាងបង្អត់អាហារខ្លួនឯង២ថ្ងៃមកហើយ ពោលគឺតាំងពីថ្ងៃដែលកូនៗរបស់នាងត្រូវគេចាប់ជម្រិតទៅបាត់នោះគាត់ដឹងថានាងតូចយើងពិបាកចិត្តរួចក៏ព្រួយបារម្ភជាមួយកូនក៏ប៉ុន្តែនាងក៏មិនអាចព្រលែងដៃពីសុខភាពខ្លួនឯងបែបនេះឡើយ នាងទើបតែសម្រាលកូនបាន២ទៅ៣ខែប៉ុណ្ណោះ នាងកំពុងតែស្ថិតនៅក្រោមការមើលថែនៅឡើយទេ។
«មានរឿងអីម៉ាក់?»មួយសន្ទុះរាងខ្ពស់យលងក៏បានចូលមកដល់ខាងក្នុងបន្ទប់ទទួលភ្ញៀវរួចក៏បានឃើញម្ដាយនឹងភរិយាខ្លួនកំពុងតែអង្គុយទីនោះជាមួយគ្នាហើយមើលទៅម្ដាយគេក៏មានទឹកមុខមិនល្អទៀតផងចឹងហើយទើបគេឈៀងចូលមកមើលនាង ណាមជុនងាកសម្លឹងមើលទៅភរិយាដែលអង្គុយធ្វើមុខស្ងួតមិននិយាយស្ដីអ្វីទាល់តែសោះនោះ គេក៏រហ័សបន្ទន់ជង្គង់ចុះឲ្យមានសណ្ឋានទាបរួចក៏លូកដៃកាន់ក្រសោបភ្លៅភរិយាជាប់ទាំងសងខាងព្យាយាមយល់ពីនាង
«បងដឹងថាអូនពិបាកនឹងទទួលយករឿងទាំងអស់នេះតែបងសុំអូនឲ្យជឿជាក់លើបងបានទេ?ជឿជាក់ថាបងនឹងអាចនាំកូនៗនាំត្បូងមានតម្លៃទាំង២របស់ពួកយើងនោះមកវិញណា៎ ធ្វើដើម្បីបងប៉ុណ្ណឹងបានដែរទេប្រពន្ធសម្លាញ់?»ណាមជុននិយាយចប់ទឹកភ្នែកហ្វីក៏ស្រក់មកតក់កាត់ផែនថ្ពាល់ទាំងសងខាងធ្វើឲ្យបុរសជាប្ដីនេះទប់ចិត្តមិនបានរួចក៏ស្ទុះងើបមកអោបក្រសោបរាងកាយភរិយាជាប់ ជូហ្វីក៏ចាប់ផ្ដើមយំខ្សឹបខ្សួលមិនឈប់។
«អូន..អូននឹកកូនៗណាស់ អូនបារម្ភណាស់»
«បងយល់ណាហ្វីបងយល់»នាយនិយាយជាមួយនឹងភរិយាតែដៃក៏កាន់ក្ដាប់ម្រាមដៃខ្លួនឯងមិនឈប់ទាល់តែសោះឡើយ គេខឹងគេក៏មិនអាចទ្រាំបានដែរ អ្នកណាក៏ដោយឲ្យតែធ្វើឲ្យមនុស្សដែលគេស្រឡាញ់ស្រក់ទឹកភ្នែក អ្នកនោះនឹងត្រូវតែវិនាសហិនហោចមិនអាចគេចបានឡើយ..ពាក្យនេះហើយដែលស្ថិតនៅក្នុងចិត្តរបស់លោកប្រធានាធិបតីវ័យក្មេងយើងនាពេលនេះ...
YOU ARE READING
ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]
Romanceស្នេហារវាងអនាគតប្រធានាធិបតីរូបសង្ហា ជុន ហ្វាល់លីដា ជាមួយនឹងនារីកំសត់ ជូហ្វី ។ - ជុន ហ្វាល់លីដា x ជូហ្វី