ភាគទី២៥

1K 46 0
                                    

រឿង " ប្រធានាធិបតីម្ចាស់ចិត្ត "

ភាគទី២៥ #ENJOY

ហេតុអីក៏ខ្ញុំយំ ? គេមានសុវត្ថិភាពហើយខ្ញុំគួរតែសប្បាយចិត្ត!!
====================
តំណក់ទឹកភ្លៀងហូរស្រក់តក់ពាសពេញផ្ទៃដីទាំងអស់ ស្រោចស្រពគ្រប់ទីកន្លែងទាំងអស់នៅក្នុងទីក្រុង គ្រប់គ្នាដែលកំពុងតែត្រាច់ចរនៅតាមដងផ្លូវក៏រហ័សនាំគ្នាស្ទុះស្ទារកកន្លែងជ្រកភ្លៀង អ្នកខ្លះក៏ប្រញាប់រួសរាន់បើកឆត្រ័ដែលខ្លួនយកមកតាមដើម្បីការពារមិនឲ្យទទឹកភ្លៀង ព្រោះវាជាភ្លៀងដំបូងនៅតំបន់នេះហើយគេក៏តែងតែការពារខ្លួនមិនឲ្យត្រូវភ្លៀងនោះដែរ ក៏ដោយសារតែវាអាចបង្កឲ្យពួកគេឈឺបាន ខុសប្លែកតែនារីម្នាក់ដែលដើរកាត់ក្រោមភ្លៀងធ្លាក់ជោរជន់នោះទាំងគ្មានឆត្រ័ គ្មានអាវភ្លៀងអ្វីទទូរបិទបាំងរាងកាយសោះ ពោលគឺនាងដើរទាំងអាវខោទទឹកជោគតែម្ដង។
ស្រីតូចសម្លឹងមើលទៅផ្ទៃមេឃដែលកំពុងបង្អុរភ្លៀងធ្លាក់ចុះមកមិនឈប់ហាក់ដូចជាកំពុងតែជួយរំលែកទម្ងន់ទុក្ខដែលមាននៅក្នុងទ្រូងនាងនាពេលនេះចឹង។ បន្ទាប់ពីចាកចេញពីមន្ទីរពេទ្យនាងក្រមុំក៏ដើរត្រាច់ចរមកតាមផ្លូវតែម្នាក់ឯង មិនមានអ្នកខ្វាយខ្វល់ពីនាង តាមស្វែងរកនាងដូចជាកាលពីមុនទៀតឡើយ នាងបណ្ដែតអារម្មណ៍ក្រោមភ្លៀងរាប់លានតំណក់ ទឹកសន្សើមហូរស្រក់ប្រណាំងជាមួយនឹងទឹកក្ដៅឧណ្ឌៗនៅលើផ្ទៃមុខនាង ជូហ្វីក៏ញញឹមឡើងតិចៗបន្លប់ខ្លួនឯង។
"ឯងយំធ្វើស្អីហ្វី? ណាមជុនគេផុតពីគ្រោះថ្នាក់ហើយ ឯងមិនគួរយំទេ ឯងគួរតែសប្បាយចិត្ត ត្រូវទេ?" ជូហ្វីសួរខ្លួនឯងបណ្ដើរបោះជំហានដើរទៅមុខបណ្ដើរ គ្រាន់តែសំណួរដែលណាមជុនសួរអម្បាញ់មិញនោះថានាងជាអ្នកណានោះនាងក៏សឹងតែដាច់ខ្យល់ស្លាប់នឹងកន្លែងទៅហើយ នាងមិនរំពឹងចង់បានអ្វីពីគេឡើយតែនាងគ្រាន់តែនឹកដល់អនុស្សាវរីយ៍ដែលពួកគេធ្លាប់មាន ទោះជាវាមានរយៈពេលខ្លីក៏ដោយតែវាមានន័យសម្រាប់នាងខ្លាំងលើសលុប។
"ហ្អឺ"កាយតូចស្ដើងកំពុងតែដើរៗក៏ទម្លាក់ខ្លួននៅលើស្មៅនៅក្បែរនោះ គ្មានអ្នកណាដើរឆ្លងកាត់ឡើយរឺក៏ចាប់អារម្មណ៍នឹងសភាពទន់ខ្សោយរបស់ជូហ្វីឡើយ នាងបិទភ្នែកខ្លួនឯងហាក់ដូចជារំសាយទុក្ខសោកទាំងប៉ុន្មានចោលអោយអស់នាពេលនេះចឹង។
¥ វីឡាត្រកូលអាល់ម៉ាឌី ¥
បន្ទាប់ពីចាកចេញពីវីឡាត្រកូលហ្វាល់លីដាមក ស្កាលេតក៏ត្រូវហូស៊ុកនាំមកជាមួយគេ មកកាន់វីឡាដ៏ធំស្កឹមស្កៃនេះ។ ស្កាលេតគិតតែពីអង្គុយស្ងៀមនៅលើឡានមិននិយាយស្ដីអ្វីទាំងអស់ វាមិនដូចជាទម្លាប់របស់នាងឡើយដែលតែងតែនិយាយនឹងងឿងឆ្ងល់មិនឈប់ បែបនេះធ្វើឲ្យហូស៊ុកកាន់តែព្រួយបារម្ភពីនាងទៀត។
"មកដល់ហើយអ្នកប្រុស"តៃកុងឡានក៏ជម្រាបដល់នាយកម្លោះឲ្យបានដឹងពីគោលដៅដែលមកដល់ ហូស៊ុកក៏ងក់ក្បាលឆ្លើយតបទៅគេវិញ ភ្នែកក៏ងាកសម្លឹងមកមើលស្រីតូចដែលនៅអង្គុយធ្មឹងដូចជាមនុស្សគ្មានព្រលឹង មុននឹងលូកដៃស្រាក់កាន់ចង្កេះនាងស្រាលលើកបីនាងចេញពីឡានទៅ ។
"អ្នកប្រុស"
"រៀបចំបបរឲ្យនាងផង"ដៃបីក្រសោបរាងកាយស្កាលេត មាត់ក៏និយាយបញ្ជាអ្នកបម្រើឲ្យធ្វើបបរក្ដៅៗឲ្យនាងតូច គេអោនសម្លឹងមើលនាងបន្តិច មុននឹងដកដង្ហើមធំ ដៃមាំលូកទាញផ្អឹបក្បាលនាងមកអឹបនឹងទ្រូងមាំរបស់គេហើយបីនាងចូលទៅខាងក្នុងវីឡារបស់គេ
ដំណើរបោះជំហានឡើងមកកាន់ជាន់ខាងលើាមានសភាពស្ងប់ស្ងាត់ ព្រោះតែទាំងស្កាលេតនឹងហូស៊ុកគ្មានអ្នកនិយាយអ្វីទាល់តែសោះ គេបីនាងចូលមកក្នុងបន្ទប់របស់គេមុននឹងផ្ដេកនាងទៅលើគ្រែថ្នមៗរួចទាញភួយមកដណ្ដប់ឲ្យនាង។
"សម្រាកទៅ គ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញជាមិនខាន"
"ហូស៊ុក"ស្កាលេតហៅឈ្មោះគេស្រាលៗស្របជាមួយនឹងដៃតូចស្រឡូនលូកកាន់ជាយអាវគេជាប់ នាយកម្លោះអោនសម្លឹងមុខស្កាលេតរួចក៏ទម្លាក់ខ្លួនដេកក្បែរនាង ដៃនាងកំពុងតែកាន់ជាយអាវរបស់គេក៏ប្ដូរមកជាកាន់ស្រាក់ជាមួយនឹងដៃគេ ស្កាលេតក៏ធ្មិចភ្នែកសម្ងំដេកទាំងភ្នែកដាមដោយទឹកភ្នែក បន្ទាប់ពីជួបរឿងមិនល្អផ្ទួនគ្នាដល់ទៅ២រឿងមកនាងក៏បានទទួលភាពកក់ក្ដៅចម្លែកពីបុរសម្នាក់ដែលនាងមិននឹកស្មាន។

ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]Where stories live. Discover now