#ប្រធានាធិបតីម្ចាស់ចិត្ត ~ភាគទី៥៣~
ទីក្រុងប៉ារីស!!!
នៅក្នុងតាមផ្លូវមានការស្ទះចរាចរណ៍ជាខ្លាំងខុសប្លែកពីសព្វដងរឹតតែនាំឲ្យអ្នកដែលនៅអង្គុយក្នុងឡានកាន់តែមានការអន្ទះសារជាខ្លាំងទៀតព្រោះជើងហោះហើររបស់គេក៏ជិតដល់ពេលទៅហើយតែគេនៅមិនទាន់ចេញផុតពីទីនេះទៀត នាយសង្ហាក៏បើកកញ្ចក់ឡានសម្លឹងមើលទៅខាងក្រៅងឿងឆ្ងល់នឹងបញ្ហាបង្កឲ្យមានការកកស្ទះ
"អត់ទោសពូ នៅខាងមុខមានអីមែនទេទើបបានជាស្ទះខ្លាំងបែបនេះខ្ញុំកំពុងតែមានការប្រញាប់ទៅព្រលានយន្តហោះផង"នាយកម្លោះក៏ងាកទៅសួរនាំជាមួយនឹងម៉ូតូមួយដែលឈប់ចតក្បែរនោះ លោកពូនោះក៏ងាកសម្លឹងមើលទៅខាងមុខមួយសន្ទុះធំ គាត់ហាក់ដូចជាយល់ថាមានមូលហេុអ្វីនោះទើបគាត់ងក់ក្បាលតិចៗ
"នៅខាងមុខជាការដ្ឋានសាងសង់ ពូថាឲ្យចុះដើរសិនទៅ ឯងអាចនឹងរកឡាននៅផ្លូវខាងមុខនោះបាន"នាយសង្ហាក៏ងាកមើលផ្លូវជាថ្មី មុននឹងងក់ក្បាលយល់ស្របជាមួយយោបល់របស់លោកពូ គាត់ក៏ងាកបែរទៅរកស្ត្រីចំណាស់ម្នាក់ដែលអង្គុយនៅក្បែរគេនោះ គាត់ក៏ងក់ក្បាលតិចៗមុននឹងលូកដៃកាន់កាបូបរបស់គាត់។
"ពូនេះលុយ ខ្ញុំចុះត្រឹមនេះចុះ"នាយសង្ហាក៏ហុចលុយឲ្យទៅអ្នកបើកតាក់សុីមុននឹងបើកទ្វារឡានចេញទៅក្រៅជាមួយនឹងកាបូបអីវ៉ាន់ជាប់ទាំងសងខាង នាយសង្ហានឹងស្ត្រីចំណាស់ដែលមើលទៅដូចជាម្ដាយក៏នាំគ្នាដើរទៅកាត់ឡានដែលកកស្ទះនោះ រហូតទាល់តែផុតមកដល់ផ្លូវទូលាយខាងមុខនេះ នាយក៏មិនភ្លេចងាកសម្លឹងមើលទៅផ្លូវជារឿយៗបំណងចង់រកឡានដើម្បីជិះទៅបន្តទៀត។
"តាក់សុី...តាក់សុី"គេក៏លាដៃហៅឡានពណ៌លឿងមួយឲ្យឈប់ វាក៏ឈប់ដូចបំណងនាយក៏លូកដៃទាញទ្វារបើកឲ្យម្ដាយចូលទៅមុនគេជាមួយនឹងស្នាមញញឹម ទើបគេចូលទៅតាមក្រោយ ឡានក៏ចាប់ផ្ដើមបោះពួយចាកចេញទៅតាមទីតាំងដែលនាយចង់ទៅបន្ត។
"ម៉ាក់សង្ឃឹមថាកូនលេតនៅទីនោះសុខសប្បាយទៅចុះ"
"ម៉ាក់កុំបារម្ភអី លោកអាល់ម៉ាឌីបាននិយាយហើយថាគាត់នឹងមើលថែអូនលេតឲ្យបានល្អជាទីបំផុត ម៉ាក់កុំបារម្ភអីណា៎"បុរសសង្ហាដែលមាននាមជាកូនប្រុសច្បងត្រកូលដាវីស នោះគឺ ដាវីស រ៉ាហ្វែល នាយបានព្យាយាមដោះស្រាយបញ្ហានៅទីនេះឲ្យបានស្រាកស្រាន្តនឹងជ្រើសរើសយកឱកាសល្អដើម្បីបានទៅកូរ៉េលេងនឹងប្អូនស្រីពៅរបស់គេ។
"អេ..នេះមានរឿងអីនឹង ហ្អាយ៎!!!"
គ្រាំង!!! ឡានតាក់សុីពណ៌លឿងក៏ក្រឡាប់ជាច្រើនជុំចូលទៅកាន់ព្រៃដែលនៅក្បែរនោះបន្ទាប់ពីមានឡានដឹកទំនិញធំមួយបុកមួយទំហឹង ផ្សែងហ៊ុយទ្រលោមបានសាយភាយឡើង ម្ចាស់ឡានដឹកទំនិញធំនោះក៏ចុះមកមើលមួយសន្ទុះទើបគេប្រញាប់បើកឡានចាកចេញទៅជៀសវាងការដែលប៉ូលីសមកដល់នឹងចាប់គេ។
~ ប្រាវ ~
សម្លេងធ្លាក់បែករបស់ម៉្យាងលាន់សូរច្រាវនៅក្នុងបរិវេណបន្ទប់ធំទូលាយ វាលឺខ្លាំងដល់ថ្នាក់រាងកាយតូចស្ដើងដែលកំពុងតែដេកលង់លក់នៅលើគ្រែភ្ញាក់ក្រញ៉ាងខ្លួន មុននឹងរហ័សក្រោកឡើងសម្លឹងមើលទៅប្រភពសម្លេងរបស់ធ្លាក់ ជើងតូចស្រឡូនក៏ទម្លាក់ចុះមកបោះជំហានដើរទៅរកទីតាំងរបស់ធ្លាក់ នាងក៏អោនលើកវាឡើងមកមើលមុននឹងលើកដៃខ្ទប់បបូរមាត់ខ្លួនឯងទាំងញ័រសស្រាក់...
"ហ្អឺ..ហ្អឺម៉ាក់ បងប្រុសមានរឿងអីទៅ? មានរឿងអី?"នាងតូចក៏រហ័សអោបរូបថតនោះជាប់ទ្រូងទាំងភ័យខ្លាច នាងពិបាកមកច្រើនហើយ នាងមិនអាចបាត់បង់គ្រួសារនាងទៀតនោះទេ មិនបង្អង់យូរនាងក៏រហ័សរត់ចុះទៅជាន់ខាងក្រោម ស្របជាមួយនឹងវត្តមានមនុស្សម្នាក់មកស្ទាក់ផ្លូវនាងនោះគឺជា..
"បងជុន បងជុនខ្ញុំចង់ទៅបារាំងវិញ ខ្ញុំ..ខ្ញុំមានអារម្មណ៍មិនល្អទាល់តែសោះ ម៉ាក់ប៉ា ហ្អឺបងប្រុសខ្ញុំ ហ្អឺ"
"លេត..លេតស្ងប់អារម្មណ៍ បងមានរឿងចង់ប្រាប់អូន.."ណាមជុនក៏លូកដៃកាន់ស្មារបស់ស្កាលេតបន្តិច ទឹកមុខស្រងូតស្រងាត់ខុសពីធម្មតា ស្កាលេតក៏លូកកាន់ដៃណាមជុនវិញទាំងភ្នែករលីងរលោងមានការភិតភ័យជាមួយនឹងប្រផ្នូលមិនល្អនោះ...
"បងជុន ហ្អឺបងជុននិយាយមក"
"រ៉ាហ្វែល រ៉ាហ្វែលនឹងម៉ាក់អូនលេត...ពួកគេស្លាប់ហើយ"គ្រាន់តែលឺពាក្យមួយឃ្លាចុងក្រោយនោះបញ្ចប់ដៃតូចស្រឡូនរបស់ស្កាលេតដែលកាន់ស្មាគេក៏ទម្លាក់ចុះមកស្រាលៗ ភ្នែកដែលដំបូងឡើយរលីងរលោងក៏សម្រក់ទឹកភ្នែកមកបានសម្រេចតែម្ដង ដៃមាំរហ័សលូកទ្រកាយតូចស្ដើងដែលទន់ល្វក់ចង់ដួលនោះ ស្កាលេតញ័របបូរមាត់ឡើងមុននឹងអោនផ្ទប់ក្បាលនឹងទ្រូងរបស់ណាមជុន...
"ហ្អឹកហ្អឹកធ្វើយ៉ាងម៉េចទៅបង?បងនិយាយលេងសើចមែនទេ?ខ្ញុំគ្មានអ្នកណាទៀតទេ ហ្អឹកហ្អឺខ្ញុំគ្មានអ្នកណាទេក្រៅពីអ្នកផ្ទះខ្ញុំ"នាងស្រែកយំមុននឹងរៀបរាប់ឲ្យណាមជុនស្ដាប់ នាយក៏លូកអោបប្អូនស្រីក្រៅសាច់ឈាមម្នាក់នេះទាំងចុកទ្រូង ដៃមាំក៏លូកក្ដាប់បន្លប់នូវភាពឈឺចាប់នឹងភាពអាណិតអាសូរដែលមានទៅលើនាង..
"ទៅផ្ទះ ហ្អឹកខ្ញុំចង់ទៅផ្ទះ"
~វីឡាហ្វាល់លីដា~
ណាមជុនបោះជំហានចូលមកខាងក្នុងផ្ទះវិញដោយមានទឹកមុខក្រៀមក្រោះបន្សល់ពីភាពសោកសៅដែលគេទើបតែបានដឹងលឺបូករួមជាមួយនឹងភាពទន់ខ្សោយរបស់ស្កាលេតទៀត គេក៏បោះជំហានចូលទៅខាងក្នុង មុននឹងងាកក្រឡេកឃើញរាងកាយតូចស្ដើងជាភរិយាកំពុងតែឈរចម្អិនអាហារនៅផ្ទះបាយ នាយសង្ហាក៏ដើរចូលទៅអ្នកបម្រើនាំគ្នាអោនគំនាបគេ នាយក៏ងក់ក្បាលរួចក៏លើកដៃជាសញ្ញាឲ្យពួកគេចេញទៅទុកឲ្យគេនៅជាមួយនឹងប្រពន្ធរបស់គេ..
"ជុន"ជូហ្វីងាកមកក៏ភ្ញាក់ជាមួយនឹងវត្តមានរបស់ស្វាមីដែលកំពុងតែហៀបនឹងលូកដៃអោបចង្កេះនាង ណាមជុនក៏លូកដៃទាំងសងច្រត់សងខាងខ្លួនប្រពន្ធ មុននឹងពិនិត្យមើលផ្ទៃមុខរបស់នាង..
"អូនកើតអីបានជាមុខស្លេកម៉្លេះ? មិនស្រួលខ្លួនមែនទេ?""អូនមិនអីទេជុន តែថាបងទៅមើលលេតផងទៅ នាងមានពោះមានពុងបែបនេះបើសិនជានាងគ្មានការមើលខុសត្រូវបានម៉ត់ចត់ទេវាគ្រោះថ្នាក់ណាស់"ជូហ្វីនាងក៏បង្ហាញក៏ព្រួយបារម្ភទៅកាន់នាងតូចស្កាលេតនោះភ្លាមធ្វើឲ្យនាយសង្ហាដែលមានទឹកមុខមិនល្អសោះនោះ ជូហ្វីឃើញបែបនេះនាងក៏រហ័សលូកដៃកាន់ថ្ពាល់គេ។
"បងទៅៗ អូនបានរៀបចំស៊ុបប៉ូវផ្ញើនាងដែរណាប្រាប់នាងឲ្យសម្រាកឲ្យបានច្រើនៗហើយកុំសូវពិបាកចិត្តខ្លាំងពេក"
"ហ្អឹម បងអរគុណដែលសន្ដោសមេត្តាប្អូនស្រីបងម្នាក់នេះ តែបងមានរឿងមួយចង់និយាយជាមួយនឹងអូន"ជូហ្វីក៏ងក់ក្បាលឆ្លើយតបគេ រួចក៏សម្លឹងមុខគេទាំងយកចិត្តទុកដាក់ចាំស្ដាប់ពាក្យដែលគេហៀបនឹងនិយាយ។ណាមជុនក៏និយាយរៀបរាប់រឿងគ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងគ្រួសារដាវីស ជូហ្វីស្ដាប់ពីមួយឃ្លាទៅមួយឃ្លាធ្វើឲ្យទឹកភ្នែកហូរស្រក់មកមិនស្រាកស្រាន្តសោះ ណាមជុនក៏លូកដៃកាន់ស្មាភរិយាហាក់ដូចជាមានអ្វីចង់និយាយសុំនាង តែគេគិតថាមិនសាកសម...
"បងចង់ជូននាងទៅបារាំងវិញ.."
"បង..បងទៅចុះចាំអូនរៀបចំសម្លៀកបំពាក់នឹងលិខិតឆ្លងដែនបងឲ្យយូតូយកទៅតាមក្រោយណា៎ បងទៅមើលនាងសិនទៅ បងកុំភ្លេចយកស៊ុបនេះទៅផងកុំឲ្យនាងគិតច្រើនពេកអី មើលថែនាងឲ្យបានល្អផង ហ្អឹក"ណាមជុនក៏អោបថើបថ្ងាសហ្វីស្រាលៗ មុននឹងប្រញាប់ទាញយកអាវក្រៅចាកចេញទៅ ឯអង្គរក្សម្នាក់ក៏កាន់យកចានស្រាក់ស៊ុបនោះទៅជាមួយផង ជូហ្វីក៏ដើរចេញទៅតាមមើលពួកគេ ឡានទំនើបបើកចាកចេញហួសទៅស្របនឹងដៃតូចស្ដើងលូកអង្អែលពោះខ្លួនឯងស្រាលៗ"យ៉ាងហោចណាស់ក៏ខ្ញុំស្ថិតនៅស្ថានភាពងាយស្រួលជាជាងលេតដែរ... សង្ឃឹមថានាងនឹងអាចឆាប់ស្វែងរកសុខសុភមង្គលឆាប់ៗណា៎ ប្អូនស្រី"
#យូមីន
YOU ARE READING
ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]
Romanceស្នេហារវាងអនាគតប្រធានាធិបតីរូបសង្ហា ជុន ហ្វាល់លីដា ជាមួយនឹងនារីកំសត់ ជូហ្វី ។ - ជុន ហ្វាល់លីដា x ជូហ្វី