#ប្រធានាធិបតីម្ចាស់ចិត្ត ~ភាគទី៥៧~
"លោកប្រាកដហើយមែនទេថា២០លាននេះលោកនឹងឲ្យមកខ្ញុំនោះលោកប្រធានាធិបតី"ស្ត្រីចំណាស់លោភលន់នោះធ្វើជាសួរនាំទៅកាន់ណាមជុនតែក្នុងចិត្តនោះក៏សប្បាយអរស្ទើរតែចង់លេបលុយនោះអស់ទៅហើយ ប៉ុន្តែគាត់ធ្វើបែបនេះស្មានតែណាមជុនមិនបានយល់ពីគោលដៅរបស់គាត់រឺ?
"វានឹងជារបស់លោកស្រី..."ស្ត្រីចំណាស់ក៏ញញឹមឡើងមុននឹងលូកដៃបម្រុងយកលុយតែក៏មានសាមីមួយធ្លាក់ចុះមកពីលើកាបូបលុយនោះជាបន្តទៀត សូម្បីតែជូហ្វីនាងក៏ងឿងឆ្ងល់ជាមួយនឹងសាមីនោះដែរ ស្ត្រីចំណាស់ក៏រហ័សយកវាមកបើកមើលភ្លាមទាំងមានការស្ទាក់ស្ទើរ...
"លោកស្រីអាចទទួលបានលុយទាំងអស់នេះ បើសិនជាលោកស្រីយល់ព្រមសុីញ៉េលើក្រដាសផ្ដាច់ការទាក់ទងគ្នាមួយនេះ គឺឈប់មកយាយីជីវិតរបស់ភរិយាខ្ញុំតទៅទៀត"ណាមជុនបញ្ជាក់ប្រាប់គាត់យ៉ាងច្បាស់២-៣ដងព្រោះចង់ឲ្យមានការគិតពិចារណានឹងចង់ឲ្យគាត់នឹកឃើញដល់រឿងកន្លងដែលជូហ្វីធ្លាប់បានធ្វើដើម្បីពួកគាត់មកនោះ តែអំណាចនៃភាពលោភលន់របស់ស្ត្រីចំណាស់នោះក៏ហាក់ដូចជាបិទផ្លូវបិទសតិសម្បជញ្ញរបស់គាត់អស់មិនបានគិតនឹកឃើញដល់មនោសញ្ចេតនាអ្វីជាមួយកូនស្រីចិញ្ចឹមម្នាក់នេះឡើយ គាត់ក៏ទាញយកប៊ិចមកទាំងមិនស្ទាក់ស្ទើរទាល់តែសោះ..
"នាងឆ្កួតហើយមែនទេ? នេះដើម្បីលុយនាងហ៊ានកាត់កាលកូនស្រីខ្លួនឯងចឹងហ្អេស៎?"បុរសចំណាស់ជាប្ដីក៏រហ័សលូកបម្រុងនឹងទាញយកក្រដាសនោះតែប្រពន្ធគាត់បែរជាមិនឲ្យហើយក៏រហ័សសុីញ៉េនៅលើនោះយ៉ាងលឿន ជូហ្វីក៏សម្លឹងមើលមកម្ដាយចិញ្ចឹមទាំងក្នុងចិត្តហាក់ចុកអួលណែននឹងអ្វីដែលគាត់កំពុងតែធ្វើនោះ ទឹកភ្នែកនាងហៀបនឹងហូរស្រក់មកទៅហើយតែណាមជុនក៏លូកដៃមកកាន់ក្រសោបថ្ពាល់នាង ជូតទឹកភ្នែកឲ្យនាងស្រាលៗប្រាប់នាងកុំឲ្យយំ កុំឲ្យទន់ខ្សោយបែបនេះ។
"ខ្ញុំបានសុីញ៉េហើយ ចឹងបានន័យថាលុយជារបស់ខ្ញុំហើយត្រូវដែរទេលោកប្រធានាធិបតី"ស្ត្រីចំណាស់នោះនៅមានមុខមកសួរទៀតទាំងដែលទង្វើដែលគាត់បានធ្វើនោះធ្វើឲ្យគ្រប់គ្នានៅក្នុងវីឡាមានការហួសចិត្តជាខ្លាំងសូម្បីតែលោកស្រីសាន់ត្រាដែលឈរមើលពីមាត់ជណ្ដើរខាងលើមកក៏គាត់លើកដៃរីតទ្រូងខ្លួនឯងដែរ អាចនិយាយបានថាគាត់ធ្លាប់ជាមនុស្សដែលងប់ងល់នឹងអំណាចទឹកលុយតែគាត់ក៏មិនដល់ថ្នាក់ហ៊ានកាត់កាលកូនដើម្បីតែលុយនោះដែរ បុរសចំណាស់ជាឪពុកចិញ្ចឹមហ្វីឯណេះវិញក៏បានតែអោនមុខចុះលើកដៃឈ្លីក្បាលខ្លួនឯងមិនឈប់ ជូហ្វីក៏អាចឃើញដល់ទឹកភ្នែករបស់ឪពុកដែលស្រក់ចុះមកទាំងអៀនខ្មាសនឹងពិបាកក្នុងចិត្តដោយសារតែរឿងដែលប្រពន្ធគាត់បានធ្វើទាំងប៉ុន្មាននោះ។
"លោកស្រីអាចចេញទៅបានហើយ"ណាមជុនក៏និយាយឡើងមកស្ត្រីចំណាស់មុខលុយក៏ប្រញាប់ប្រមែប្រមូលលុយទាំងនោះទាំងសប្បាយចិត្តមិនបានគិតដល់ក្រសែភ្នែកអន់ចិត្តរបស់កូនឡើយ ជូហ្វីក៏បានតែចូលទៅជិតគាត់រួចក៏លើកដៃសំពះគាត់ខមាទោសជាមួយនឹងរឿងកន្លងមកបើសិនជានាងមានប្រព្រឹត្តកំហុសអ្វីមិនគប្បីជាមួយនឹងគាត់ព្រោះចាប់ពីពេលនេះទៅនាងក៏មិនបាននៅតាមមើលថែគាត់បម្រើគាត់ទៀតនោះឡើយ ជូហ្វីនាងក៏កិលខិតទៅរកឪពុកចិញ្ចឹមម្ដងតែគាត់ក៏បែរជាប្ដូរពីការក្រាបបង្គំនោះទៅជាការអោបក្រសោបនាងទាំងទឹកភ្នែកវិញ។
"ពុកសុំទោសណា៎ហ្វី ពុកសុំទោស, កូនត្រូវតែរស់នៅឲ្យបានល្អបំផុតណា៎សន្យាជាមួយនឹងពុកថាកូននឹងស្វែងរកសុភមង្គលនឹងរស់នៅឲ្យបានល្អបំផុតណា៎ កូនហត់នឿយច្រើនហើយ"ជូហ្វីលូកដៃអោបឪពុកទាំងសងខាងសម្រក់ទឹកភ្នែកមកមិនឈប់ឈរទាល់តែសោះ ចំណែកឯប្រពន្ធគាត់ក៏មិនបានខ្វល់ខ្វាយនោះដែរគាត់សម្លឹងមើលពួកគេតែបន្តិចរួចក៏ចាកចេញទៅជាមួយនឹងលុយយ៉ាងច្រើនសន្ធឹកសន្ធាប់នោះបាត់ បុរសជាឪពុកចិញ្ចឹមហ្វីក៏លែងកូនស្រីពីការអោប គាត់ក៏លូកដៃចូលក្នុងហោប៉ៅអាវគាត់មុននឹងហុចរបស់ម៉្យាងឲ្យទៅកូនស្រីគាត់។
"ពុក"
"នេះជារបស់ដែលមកជាមួយកូនតាំងពីកូននៅតូចមក ប៉ាយកវាមកប្រគល់ឲ្យកូនវិញ"វាជាខ្សែករមួយខ្សែដ៏ស្រស់ស្អាតមួយខ្សែ គ្រាន់តែបានឃើញភ្លាមហ្វីក៏លើកវាមកក្ដាប់ជាប់នឹងទ្រូង វាជាខ្សែករចុងក្រោយដែលម៉ាក់នាងបានឲ្យមកនាងកាលពីនៅតូច បុរសចំណាស់ក៏ញញឹមរកកូនស្រីចិញ្ចឹមចុងក្រោយទាំងទឹកភ្នែក មុននឹងចាកចេញទៅឯជូហ្វីក៏បានតែឈរសម្លឹងមើលការចាកចេញរបស់គាត់ទាំងទឹកភ្នែក ណាមជុនក៏បោះជំហានចូលមកជិតក្បែរនាងរួចកាន់ក្រសោបស្មានាងទាំងសងខាងនឹងអង្អែលតិចៗលួងលោមនាងមិនឲ្យគិតច្រើនទៀត។
#ពេលយប់
ជូហ្វីនៅអង្គុយនៅលើកៅអីធំទូលាយមួយនៅឯរានហាលជាមួយនឹងទឹកមុខស្រងូតស្រងាត់ជាទីបំផុត ដៃតូចស្រឡូនលើកឡើងស្រាលៗមកសម្លឹងមើលខ្សែករមួយខ្សែនៅនឹងដៃ អារម្មណ៍នឹករលឹកក៏កើតមានឡើង ទិដ្ឋភាពសប្បាយរីករាយមានក្ដីសុខពីអតីតកាលមកក៏លោតឡើងមកពាសពេញការចងចាំរបស់ហ្វី ដៃតូចស្ដើងក៏លូកស្ទាបទ្រូងខាងឆ្វេងខ្លួនឯងទាំងឈឺចុកចាប់..
"អូនមិនរងាទេរឺ?"នៅសុខៗក៏មានអាវសាច់ក្រណាត់ក្រាស់មកគ្របពីលើស្មាទូលាយរបស់នាង ជូហ្វីលូកដៃម្ខាងកាន់អាវនោះមុននឹងងាកសម្លឹងមើលទៅម្ចាស់អាវ កាយសង្ហាអង្គុយចុះលើកៅអីក្បែរនោះមុននឹងលូកដៃអោបនាងយ៉ាងណែនមិនភ្លេចបើកអាវថើបស្មាសខ្ចីនាងថើរៗផង។
"អូននៅមិនទាន់បាននិយាយជាមួយបងនៅឡើយទេជុន"
"និយាយរឿងអី?"ណាមជុនក៏លោថើបថ្ពាល់នាងស្រាលៗតែហ្វីក៏ងាកបាញ់ខ្សែភ្នែកមកគេដូចជាកំពុងតែប្រាប់ថានាងខឹងនឹងខ្លួនចឹងឯង តែប៉ុណ្ណេះណាមជុនក៏ដឹងទៅហើយថាហ្វីខឹងគេរឿងអី..
"បងនឹកអូន បងក៏នឹកកូនៗយើង អូនមិនយល់ពីអារម្មណ៍អន្ទះសាររបស់ឪពុកបែបណាទេ បងចង់អោបអូន ចង់មកមើលអូននឹងកូនថាមានសុខភាពល្អរឺអត់ទេតើ"ណាមជុនព្យាយាមនិយាយរៀបរាប់ហេតុផលប្រាប់នាងតែទឹកមុខក្រម៉ូវរបស់នាងហាក់មិនបាត់រលុបពីលើមុខនាងទាល់តែសោះ។
"តែបងកុហកអូនថាបងនៅបារាំង ហើយបងមកដល់កូរ៉េតាំងពីពេលណា?"
"គឺមកដល់ពីព្រលឹមនឹងឯងអូនសម្លាញ់"
"ហេតុអីក៏មិនប្រាប់សូម្បីតែយូតូបែបនេះ? បើទៅណាមកណាគ្មានអ្នកតាមការពារបែបនេះមិនបានទេណាជុន បងជាប្រធានាធិបតីណា៎"ជូហ្វីក៏និយាយន័យបន្ទោសទៅកាន់គេមិនមែនដោយសារតែខឹងស្អប់ទេ តែដោយសារតែនាងបារម្ភពីសុវត្ថិភាពរបស់គេទៅវិញទេ ក្ដីស្រឡាញ់របស់នាងក៏ជ្រួតជ្រាបដល់ក្នុងចិត្តគេជាខ្លាំងណាមជុនអោនចុះមុននឹងផ្ដេកក្បាលនៅលើពោះប្រពន្ធថើរៗ ជូហ្វីក៏លូកដៃកាន់អង្អែលសក់គេ។
"ថ្ងៃក្រោយកុំកុហកអូនទៀត"
"បាទ៎បងដឹងហើយប្រពន្ធសម្លាញ់ បងកុហកមកជួបអូនក៏មានទោសដែររឺ? ប្ដីនឹកប្រពន្ធពេកទើបធ្វើបែបនេះ មែនទេកូន? កូនប្រុសប៉ា"
"ជុននីអូ"
"ហ្វី..នេះឈ្មោះកូនយើងមែនទេ?"ជូហ្វីក៏ងក់ក្បាលឡើង ណាមជុនក៏ញញឹមឡើងមុននឹងអោនថើបពោះប្រពន្ធស្រាលៗទាំងសប្បាយក្នុងចិត្តជាខ្លាំង ជូហ្វីក៏អោនថើបសក់ស្វាមីវិញទាំងញញឹម។
"ចឹងស្អែកបងទៅបារាំងវិញទៅ ព្រោះបងបានមកឃើញកូនហើយមិនចឹងហ្អេស៎?"
"ហូយ៎ អត់ទេហ្វី!!!!!"
=======================
គេទើបមកដល់ដេញគេឲ្យទៅវិញ 😂#យូមីន
STAI LEGGENDO
ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]
Storie d'amoreស្នេហារវាងអនាគតប្រធានាធិបតីរូបសង្ហា ជុន ហ្វាល់លីដា ជាមួយនឹងនារីកំសត់ ជូហ្វី ។ - ជុន ហ្វាល់លីដា x ជូហ្វី