ភាគទី៥៩

825 53 0
                                    

#ប្រធានាធិបតីម្ចាស់ចិត្ត ~ភាគទី៥៩~
រយៈពេល១២ម៉ោងក្នុងការធ្វើដំណើរបានកន្លងផុតទៅ កាយសង្ហាដែលកំពុងតែអន្ទះសារក្នុងចិត្តពន់ពេកនោះ ទីបំផុតក៏បានមកជាន់លើទឹកដីប្រទេសបារាំងសារជាថ្មីក្រោយពីបានចាកចេញអស់ច្រើនខែតាំងពីមកតាមប្រពន្ធមក ឡានខ្មៅរលើបបើកចូលដល់ខាងក្នុងបរិវេណភូមិមួយដែលមានមនុស្សរស់នៅប្រមូលនឹងជាកន្លែងតែមួយគត់ដែលគេមករកស្កាលេតឃើញហើយគេក៏មិនបានគិតថានាងនៅទៅទីណាក្រៅពីទីនេះឡើយ។កាយសង្ហាទម្លាក់ជើងចុះពីឡានស្រាលៗមុននឹងងាកសម្លឹងមើលទៅកាន់ផ្ទះតូចនោះរួចក៏រហ័សរហួនដើរចូលទៅក្នុងទឹកមុខមាំទាំតែក៏លាក់កំបាំងនូវភាពសប្បាយដែលទីបំផុតគេក៏បានរកឃើញនាង។
តុកៗតុកៗសម្លេងគោះទ្វារបន្លឺឡើងជាច្រើនដងតែក៏មិនមានវត្តមានអ្នកណាចេញមកបើកទ្វារទទួលគេសូម្បីតែម្នាក់ ហូស៊ុកមានការសង្ស័យរួចក៏ធាក់ទម្លុះទ្វារផ្ទះតូចនោះលាន់សូរគ្រាំងសម្រុកចូលមកខាងក្នុងផ្ទះតែក៏គ្មានស្រមោលអ្នកណាម្នាក់នៅក្នុងផ្ទះសោះ កូនចៅរបស់ហូស៊ុកក៏នាំគ្នាចូលមកតាមក្រោយរួចក៏ចូលទៅឆែកឆេរមើលគ្រប់កន្លុកកន្លៀតផ្ទះមិនឲ្យនៅសល់ចន្លោះ ហូស៊ុកក៏ដើរចូលមកទាំងមុខក្រម៉ូវមុននឹងងាកសម្លឹងឃើញកែវទឹកមួយដែលទុកចោលនៅលើតុ ដៃប៉ះកែវកាហ្វេនោះទឹកមុខគេក៏ប្រែទៅជាខឹងសម្បារភ្លាមតែម្ដង...
ប្រាវ!!!កែវនៅលើតុសុខៗក៏ធ្លាក់បែកដោយសារកម្លាំងវាសរបស់នាយ ដៃមាំក្ដាប់ណែនមុននឹងគោះតុមួយទំហឹងលាន់គ្រាំង ឯកូនចៅរបស់គេដែលនាំគ្នាចូលឆែកឆេរនោះក៏ចេញមកព្រមៗគ្នាជាមួយនឹងចម្លើយដូចៗគ្នាថា
"មិនឃើញអ្នកនាងទេទាន"
"ចង្រៃយ៍នេះ២នាក់នេះចង់លេងល្បិចអីទៅ?"ហូស៊ុកលើកចិញ្ចើមទាំងខឹងសម្បាររួចក៏ងាកសម្លឹងមើលទៅជញ្ជាំងដែលមានតាំងព្យួររូបថតមួយដែលជារូបថតបែបលក្ខណៈគ្រួសារហើយនោះគឺជាគ្រួសារដាវីសនឹងឯង តែមកដល់ក៏ឃើញតែរបស់របរនៅទីនេះ បាត់តែវត្តមានមនុស្សតែប៉ុណ្ណោះ។ស្របពេលដែលហូស៊ុកកំពុងតែមួរម៉ៅក្ដៅចិត្តក៏មានបុរសម្នាក់លបលួចមើលពីខាងក្រៅមកដែរ គេបានស្ដាប់លឺពីអ្វីដែលអ្នកខាងក្នុងបាននិយាយរួចក៏ប្រញាប់ចេញទៅខាងក្រៅស្ងាត់មិនឲ្យគេដឹង នាយកម្លោះក៏លូកដៃទាញទូរសព្ទ័ឡើងមករួចក៏ទាក់ទងទៅនរណាម្នាក់ភ្លាម..
< ដូចចៅហ្វាយស្មានមិនខុសមែន លោកហូស៊ុកពិតជាតាមដានចៅហ្វាយមកដល់ទីនេះ >សម្លេងដំណកដង្ហើមធ្ងន់បន្លឺឡើងពីមាត់របស់នាយសង្ហាដែលកំពុងតែអង្គុយនៅលើឡានបើកសម្ដៅទៅរកទីតាំងយន្តហោះផ្ទាល់ខ្លួនរបស់គេ ណាមជុនក៏ងាកសម្លឹងមើលទៅប្អូនស្រីក្រៅសាច់ឈាមដែលកំពុងតែអង្គុយអោបកន្ត្រកអំបោះចាក់អាវកូនរបស់នាងមកជាមួយនឹងទឹកមុខភ័យខ្លាច គេក៏លូកដៃកាន់ស្មានាងព្យាយាមលួងលោមនាងកុំឲ្យភ័យព្រួយអី មានគេនៅទីនេះហើយ..
"កុំបារម្ភអីបងជាបងរបស់ឯង បងមិនឲ្យឯងពិបាកនោះទេលេត"ណាមជុនពោលពាក្យលួងលោមចិត្តនាងតូចតិចៗ ស្កាលេតនោះក៏នៅស្ងៀមមិននិយាយអីទាំងអស់ ដៃតូចម្ខាងលូកកាន់ស្ទាបអង្អែលពោះខ្លួនឯងតិចៗឯភ្នែកក៏ងាកសម្លឹងមើលទៅបុរសចំណាស់ជាឪពុកដែលកំពុងតែសម្រាន្តនៅលើកៅអីសាឡុងពូកក្បែរនោះ អាការៈគាត់កាន់តែយ៉ាប់យុឺនហើយនៅពេលនេះគាត់អាចតែសម្រាន្តមួយកន្លែងមិនអាចក្រោកទៅណាឡើយ មើលទៅជម្ងឺលើសឈាមរបស់គាត់វាបានមកដល់ដំណាក់កាលនេះទៅហើយ ស្កាលេតក៏លូកដៃតូចស្រឡូនទៅកាន់ក្រសោបដៃឪពុកដែលកំពុងសម្រាន្តនោះរួចក៏ផ្ដេកខ្លួនទាំងពោះធំសំពីងសំពោងដេកក្បែរឪពុកដែរ ណាមជុនឃើញប្អូនពិបាកគេក៏ទាញនាយឲ្យមកដេកកើយភ្លៅគេជំនួសវិញ គេអង្អែលសក់នាងស្រាលៗជាមួយនឹងចិត្តមេត្តាដែលបងប្រុសមានទៅកាន់ប្អូនស្រី ស្កាលេតក៏បិទភ្នែកសម្ងំដេកលង់លក់ទៅ ឯឡានក៏ចេះតែបើកបន្តរហូតដល់ព្រលានចតយន្តហោះរួចក៏បន្តហោះហើរទៅកាន់ទីក្រុងមួយផ្សេងទៀតក្នុងប្រទេសនេះគឺជាទីក្រុង Bordeaux។
SKIP!!!!
រយៈពេល២ខែកន្លងផុតទៅត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះ វាក៏ដល់ពេលវេលាដែលស្កាលេតនាងសម្រាលកូនដែរ ណាមជុនបានឲ្យគេរៀបចំយ៉ាងប្រាកដប្រជាថាប្អូនស្រីគេនឹងមានសុវត្ថិភាពព្រមជាមួយនឹងផាសុកភាពផងដែរ រាងកាយតូចស្ដើងក៏កំពុងតែដេកនៅលើគ្រែសម្រាកជាស្រេចរង់ចាំពេលសម្រាលទឹកមុខនាងហាក់មានភាពភ័យខ្លាចជាខ្លាំងដៃតូចស្រឡូនក៏លូកកាន់ក្រសោបផ្ទៃពោះរបស់ខ្លួនឯងក្នុងចិត្តក៏មានតែពាក្យថាបួងសួងសុំឲ្យគ្រប់យ៉ាងដំណើរការបានល្អហើយនឹងសុំឲ្យកូននាងមានសុវត្ថិភាព
"ឯងនឹងមិនអីទេលេត"ណាមជុនក៏បន្លឺសម្លេងស្របជាមួយនឹងដៃលូកអង្អែលក្បាលនាងស្រាលៗ ស្កាលេតក៏ងាកសម្លឹងមើលទៅបងប្រុសវិញរួចក៏ងក់ក្បាលតិចៗ មួយសន្ទុះក្រុមគ្រូពេទ្យក៏ចូលមកដល់ភ្លាមហើយក៏មានឧបករណ៍បរិក្ខាមកជាមួយដែរ ណាមជុនក៏ត្រូវគេឲ្យចេញទៅខាងក្រៅ ណាមជុនក៏បានតែដើរចាកចេញទៅខាងក្រៅទាំងក្នុងចិត្តកំពុងតែបារម្ភពីប្អូនស្ទើរតែស្លាប់ទៅហើយ។
"សុំឲ្យអូនលេតឆ្លងផុតពីបញ្ហាលើកនេះចុះ នាងមិនចង់បានអីទៀតនោះទេ ព្រះអើយសុំមេត្តា"ណាមជុនលើកដៃអធិដ្ឋានបួងសួងឡើងស្របជាមួយនឹងសម្លេងស្រែកបន្លឺពីខាងក្នុងមក វាជាសម្លេងរបស់ស្កាលេត ណាមជុនក៏ងាកសម្លឹងមើលទៅខាងក្នុងទាំងការព្រួយបារម្ភស្របពេលនោះទូរសព្ទ័គេក៏រោទ៍ឡើងមកវាជាលេខមកពីកូរ៉េនឹងឯង..
"អូហ្វីលីណាកូន..នេះកូនខលមកប៉ារឺ?កូននៅឯណានឹង?"
"ប៉..ប៉ា"ហ្វីលីណាក៏ហៅឈ្មោះឪពុកស្រាលៗទាំងទឹកមុខក្រៀមក្រោះមុននឹងបែរកាំម៉េរ៉ាទៅរកគ្រែដែលមានរាងកាយភរិយារបស់គេកំពុងតែសម្រាកលើគ្រែអ្នកជម្ងឺហើយថែមទាំងបំពាក់ខ្យល់អុកសុីសែនជំនួយទៀត ណាមជុនគ្រាន់តែឃើញភ្លាមគេក៏ស្រាប់តែបើកភ្នែកធំៗតែម្ដង ដៃមាំក៏ទៅជាញីញ័រភ្លាម...
"មានរឿងអីកូន?ហេតុអីក៏ម៉ាក់ទៅជាចឹង? ហ្វីលីណាប្រាប់ប៉ាមកកូន ប្រាប់ប៉ាមក"
"ហុឹកហុឹក"សម្លេងហ្វីលីណាក៏យំឡើងមក ណាមជុនកាន់តែអន្ទះសារមុននឹងមានអ្នកណាម្នាក់មកលើកយកទូរសព្ទ័ពីដៃរបស់ហ្វីលីណាឯអុំឆូក៏លើកហ្វីលីណាពរឡើងលួងលោមកូនឲ្យឈប់យំ
"ម៉ាក់ហ្វីមានរឿងអីទៅ?ហេតុអីក៏នាងទៅជាបែបនេះ?"
"ដោយសារតែហ្វីធ្លាប់បានបាត់បង់កូន ចឹងហើយទើបស្បូននាងមានបញ្ហាហើយពេលនេះនាងក៏ត្រូវសម្រាកកូនមុនកំណត់ដែរ បើមិនដូច្នោះទេគឺ.."លោកស្រីសាន់ត្រាក៏អោនមុខចុះបន្តិច ណាមជុនសឹងតែទន់ជង្គង់ដល់ដីទៅហើយ ស្របពេលនោះក៏បានលឺសម្លេងទារកយំពីខាងក្នុងបន្ទប់សម្រាលរបស់ស្កាលេតមក គាប់ជួនយូតូគេក៏ដើរមកដល់ល្មមដែរ គេក៏រហ័សរត់ទៅរកយូតូ។
"យូតូ..យូតូ"
"បាទ៎ចៅហ្វាយបាទ៎"យូតូភ្ញាក់សឹងតែធ្លាក់កាហ្វេពីដៃហើយ កាលបើចៅហ្វាយស្រាប់តែរត់មករកគេ ដៃមាំសង្ហាក៏លូកប្រគល់កាតរបស់គេឲ្យទៅជំនិតភ្លាម...
"អូនលេតផ្ញើលើឯងហើយ យើង..យើងមានការប្រញាប់ត្រូវទៅកូរ៉េវិញ ពេលរួចរាល់ត្រូវរាយការណ៍ប្រាប់យើងភ្លាម"ណាមជុនក៏រហ័សរត់ចាកចេញទៅដោយមានអ្នកការពារ៣នាក់ទៅតាម ឯយូតូក៏ដើរចូលមកឈរនៅខាងមុខបន្ទប់វិញ ស្របពេលនោះក៏មានមនុស្សម្នាក់ដើរចូលមក ដុកទ័រក៏ពរទារិកាតូចចេញមកបង្ហាញយូតូ គេមិនទាន់ទាំងបានប៉ះក្មេងផងក៏ត្រូវបុរសមាឌធំ២នាក់ចាប់ក្រៀកជាប់ បុរសម្នាក់ក៏លូកដៃលើកពរទារិកានោះសម្លឹងមើលរង្វង់មុខគេហើយក៏ញ៉ោចស្នាមញញឹមឡើង..
"អែមមីកូនប៉ា"
"លោកហូស៊ុក..."
=========================
អែមមីកូន , ប៉ារកកូននឹងម៉ាក់ឃើញហើយ

#យូមីន

ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]Where stories live. Discover now