#ប្រធានាធិបតីម្ចាស់ចិត្ត ~ភាគទី៦០~
១ថ្ងៃកន្លងផុតទៅ នៅក្នុងបន្ទប់សម្រាកVIP
"ហ្អឹម..ហ្អឺ"ត្របកភ្នែកស្ដើងបើកឡើងមកយ៉ាងរហ័សកាលបើនៅសុខៗនាងក៏ហាក់ដូចជាចង់ផុតខ្យល់ដង្ហើមខ្លួនឯងទាំងដែលនាងកំពុងតែត្រូវគេបំពាក់អុកសុីសែនជាប់ក៏ដោយ កែវភ្នែកក៏ឡើងក្រហមក្ដៅផ្សាហាក់ដូចជាចង់យំបន្តិចអីបន្តិច តែនាងក៏ស្រាប់តែងាកប្រសព្វជាមួយរាងកាយខ្ពស់ដែលកំពុងតែដេកលង់លក់យ៉ាងស្កប់ស្កល់នៅលើសាឡុងពូកទន់ល្មើយក្បែរនោះ ចិត្តនាងក៏ហាក់ធ្ងន់ត្រដុកជាងមុនទៅទៀតព្រោះតែមើលឃើញពីអាការៈស្លេកស្លាំងនឹងហត់នឿយរបស់ស្វាមីភ្លាម គេមើលទៅប្រហែលជាទើបតែមកដល់ទេបើមានតាមសភាពការស្លៀកពាក់របស់គេនោះ ដៃតូចស្រឡូនក៏លើកឡើងស្រាលៗបំណងចង់ធ្វើជាប៉ះពាល់គេពីចម្ងាយតែក៏ចំពេលដែលគេបើកភ្នែកឡើងមកល្មម
"ហ្វី..អូនសម្លាញ់"ណាមជុនក៏រហ័សក្រោកឡើងពីសាឡុងមក រួចក៏អង្គុយលើកៅអីក្បែរភរិយាដៃទាំងសងខាងកាន់ដៃនាងយ៉ាងជាប់ណែន មកពីក្ដៅនឹករលឹកបូករួមនឹងការមើលឃើញទឹកភ្នែកនាងស្រក់មកទៀតនោះ ជូហ្វីខាំមាត់ខ្លួនឯងសម្រក់ទឹកភ្នែកម៉ាត់ៗដូចជាទឹកហូរច្រោះចឹងឯង ណាមជុនលូកដៃជូតវាសទឹកភ្នែកនាងរួចកាន់អង្អែលថ្ពាល់នាងតូចស្រាលៗលួងលោមនាងមិនឲ្យយំបន្តតែគេភ្លេចគិតថាគេខ្លួនឯងក៏រលីងរលោងដែរ។
"ជុន..បងមកតាំងពីពេលណា?ចុះអូនលេតនឹងកូននាង?ពួកគេទាំង២នាក់មិនអីទេមែនទេ?សុវត្ថិភាពទាំង២នាក់ម្ដាយកូនមែនទេ"
"ហ្វី"ដៃមាំលូកកាន់ផ្ទប់បបូរមាត់នាងស្រាលៗមិនឲ្យនាងសួរនាំពីអ្នកដទៃទៀតឡើយ គេក៏បង្ខិតកិលជើងកៅអីឲ្យមកកាន់តែជិតភរិយា ដៃម្ខាងច្រត់លើពូក ឯត្រចៀកក៏អោនចុះផ្ទប់នឹងពោះរបស់ភរិយាជូហ្វីក៏រហ័សអោបគេយ៉ាងលឿន...
"កូនថាអ្នកម៉ាក់នឹងធ្វើបាន គេថាម៉ាក់គេនឹងអាចនាំគេមកឃើញពន្លឺខាងក្រៅបានដោយសុវត្ថិភាពនឹងរស់នៅជាមួយបងស្រីនឹងប៉ាៗជុំគ្នាត្រូវទេហ្វី??"ណាមជុនងើយសម្លឹងមើលមុខនាង ជូហ្វីក្ដាប់មាត់ខ្លួនឯងតិចៗហាក់មិនប្រាកដចិត្តតែចុងបញ្ចប់នាងក៏នៅតែងក់ក្បាលឆ្លើយតបស្វាមីវិញ ទោះជានាងភ័យព្រួយយ៉ាងណាក៏នាងត្រូវតែប្រឹងប្រែងឆ្លងកាត់វា..
"អូនខ្លាចទេហ្វី? អូនអាចអោបបងរំសាយភាពភ័យខ្លាចបាន បងមិនទៅណាឆ្ងាយពីអូននោះទេ បងនឹងកំដរអូនឆ្លងកាត់រឿងនេះជាមួយគ្នា បងនឹងកាន់ដៃអូនបែបនេះ មិនលែងដៃអូនឲ្យទៅណាទេ បងសន្យា"ណាមជុនលូកកាន់ដៃភរិយា ក្ដាប់ជាប់ហាក់ដូចជាសង្រួមបេះដូងពួកគេទាំង២ចូលគ្នាដោយការកាន់ក្រសោបដៃនេះចឹង...
រសៀលឈានចូលមកដល់,នៅសល់ប្រហែលជា៣ម៉ោងទៀតពេលវេលាដែលគ្រូពេទ្យគ្រោងទុកនោះ ពេលវេលាកាន់តែកៀកជូហ្វីនាងក៏កាន់តែមានអារម្មណ៍ថានៅមិនសុខ ដៃជើងឡើងត្រជាក់ស្រេប បែកញើសស្រឹបៗមកតាមជើងសក់ ណាមជុនគេក៏បានដឹងពីអាការៈនាងទើបគេព្យាយាមកាន់ក្រសោបដៃភរិយាដែលអង្គុយនៅលើរទេះជាប់ ជូហ្វីក៏រហ័សលូកកាន់ដៃគេវិញដូចគ្នា នាងមិនលាក់បាំងអារម្មណ៍ភ័យខ្លាចនេះទៀតឡើយ..
"គ្រប់យ៉ាងនឹងមិនអីទេអូនសម្លាញ់ អូននឹងធ្វើវាបានបងជឿជាក់លើអូន គ្រប់គ្នាជឿជាក់លើអូនណា៎ហ្វី ហ៊ឹម"ណាមជុនអោនថើបសក់នាងស្រាលៗរួចក៏ត្រូវហ្វីឈោងអោបរាងកាយគេជាប់ណែនជាថ្មី ស្របពេលនោះទ្វារបន្ទប់ក៏បើកឡើងមកដែរ..
"ម៉ាក់ម៉ាក់ ហ្វីលីណាមកលេង"ស្រីតូចក្រងសក់ទីងទុយរត់ចូលមកខាងក្នុងដោយដៃមានកាន់ថង់មួយមកជាមួយដែរ ក៏មានអ្នកឯទៀតមកដែរនោះគឺលោកស្រីសាន់ត្រាមកស្របគ្នានឹងរទេះរបស់លិកហ្វាល់លីដាស្វាមីគាត់ ឯលោកព្រីមម៉ាន់ឯណោះវិញក៏មកដល់តាមក្រោយដែរ មុនដំបូងញគេគឺគាត់ចូលមកអោបកូនស្រីភ្លាម ថើបសក់កូនស្រាលៗហាក់ប្រាប់នាងមិនឲ្យមានការភ័យខ្លាច...
"ជាអីនឹងប៉ា?"ជូហ្វីក៏សួរឡើងកាលបើលោកព្រីមម៉ាន់ក៏លូកដៃទាញយកខ្សែករមួយខ្សែមកបំពាក់ឲ្យនាង ស្របពេលដែលគាត់កំពុងបំពាក់ជូហ្វីក៏កាន់ក្រសោបខ្សែករនោះ វាមានសណ្ឋានដូចជាខ្សែករជំនាន់ដើម មុននឹងនាងចុចបើកគន្លឹះវាឡើង..
"អ្នកម៉ាក់..ហ៊ឹក"ទឹកនេត្រាហូរស្រក់កាត់ផែនថ្ពាល់នាងភ្លាមៗ បន្ទាប់ពីបើកឡើងមកបង្ហាញរូបភាពយ៉ាងស្រស់ស្អាតរវាងគាត់នឹងនាងកាលពីនៅក្មេង ជូហ្វីក៏លើកបន្ដោងនោះមកអោបជាប់នឹងទ្រូងរួចយំខ្សឹបខ្សួលអួលទ្រូង លោកព្រីមម៉ាន់ក៏មិនអាចហាមឃាត់ទឹកភ្នែកគាត់មិនឲ្យស្រក់មកដែរ គាត់លូកដៃអង្អែលក្បាលកូនរួចគាត់ខ្លួនឯងក៏យំដែរ...
"ម៉ាក់កូនក៏កំពុងតែឲ្យកម្លាំងចិត្តមកកូនដែរ ម៉ាក់និយាយថាឲ្យប៉ាប្រគល់វាឲ្យកូននៅពេលដែលកូនសម្រាលកូនជាលើកដំបូងវាអាចនឹងជួយឲ្យចិត្តកូនបាននឹងនរហើយនឹងសំណាងល្អណា៎កូនប៉ា"
"ម៉ាក់ៗហ្អា៎ ម៉ាក់ៗនឹងធ្វើវាបានណា៎ ជុបៗ"ហ្វីលីណាក៏មកជិតម្ដាយរួចក៏ជំទើតជើងឡើងថើបថ្ពាល់ម្ដាយអង្គុយផ្ទាល់រទេះរុញនោះ ជូហ្វីក៏ងក់ក្បាលទាំងទឹកភ្នែកដៃម្ខាងលូកក្រៀកកូនមកអោបជាប់នឹងទ្រូង..
"កុំរពឹសណា៎កូន ត្រូវចេះស្ដាប់បង្គាប់ប៉ានឹងលោកតាលោកយាយណា៎កូនហ្វីលីណា"ជូហ្វីទាញកូនពីរង្វង់ដៃរួចក៏លើកដៃវែកសក់កូន និយាយផ្ដាំផ្ញើទៅកូនដូចជានាងដល់ពេលចាកចេញទៅចឹង ហ្វីលីណាក៏ក្ដាប់មាត់ខ្លួនឯងតិចៗពេបយំព្រោះនាងយល់ពីន័យដែលម្ដាយនិយាយ នាងក៏រហ័សស្ទុះអោបម្ដាយវិញ លើកនេះក៏អោបកាន់តែណែនហើយស្រែកយំខ្លាំងៗ
"កូនអត់ធ្វើតាមទេ ហុឹកហុឹក ទាល់តែម៉ាក់ៗជាសិនទើបកូនធ្វើតាមហុឹកហុឹក"
"ហ្វិលីណា.."ជូហ្វីញ័របបូរមាត់ខ្លួនជាថ្មី រួចក៏លើកដៃអង្អែលក្បាលកូនស្រីស្រាលៗព្យាយាមសម្លឹងមើលនាងតូចជាកូនឲ្យបានចំៗជិតៗហាក់ចង់ចងចាំមុខកូនស្រីទុក...ហេតុអី!!!!
ម៉ោង៥នឹង៣០នាទីល្ងាច នៅខាងមុខបន្ទប់សង្គ្រោះក៏មានមនុស្សរងចាំ៤-៥នាក់ អ្នកខ្លះក៏អង្គុយស្ងៀមសម្ងំសម្រួលចិត្តឯខ្លះទៀតក៏លើកដៃបួងសួងអធិដ្ឋានឲ្យអ្នកនៅខាងក្នុងបានរួចផុតនៅលើកនេះ សូម្បីតែនៅខាងក្រៅមន្ទីរពេទ្យក៏មានចាស់ៗដែលមើលទៅដូចជាក្រុមដែលធ្លាប់បានធ្វើការប្រឆាំងជុំគ្នានឹងហ្វីក៏បានមកឈរបួងសួងនៅទីនោះ តែថាហេតុអីក៏ពួកគាត់បានដឹង?
សារព័ត៌មានផ្សាយឡើងមកក្រោយពីបានលិចលឺពីស្ថានភាពរបស់ស្ត្រីទីមួយកំពុងតែនៅក្នុងមន្ទីរពេទ្យនាពេលនេះ អ្នកដែលគោរពស្រឡាញ់ណាមជុននឹងហ្វីក៏នាំគ្នាបួងសួងអធិដ្ឋានដល់ព្រះឲ្យជួយនាង តាមឃុំគ្រងមនុស្សល្អដូចជានាង..
"ហ្អា៎ ហ្អាស៎ ហុឹកហុឹក"
"មិនអីទេហ្វី មិនអីទេកុំភ័យធ្វើអារម្មណ៍ឲ្យស្រួលបងនៅទីនេះហើយ ហ្អឹម"ណាមជុនអោនថើបថ្ងាសជោគដោយញើសរបស់នាងមុននឹងកាន់ក្រសោបដៃនាងកាន់តែណែន ឯជូហ្វីវិញបបូរមាត់ក៏ឡើងស្លេកញើសហូរស្រោចខ្លួនមកជាច្រើន តែនាងក៏មិនបានចុះចាញ់ នាងក្ដាប់ដៃណាមជុនជាប់រួចក៏ព្យាយាមប្រឹងតាមថ្នាំជំនួយដែលគេបានបញ្ចូលឲ្យនាង(វាជាប្រភេទថ្នាំម៉្យាងដែលជាសឺរ៉ូមជួយឲ្យកូនឆាប់បានកើតមក វាប្រើសម្រាប់តែអ្នកដែលចង់ឲ្យកូនកើតមកចំពេលវេលាល្អរឺក៏សម្រាប់អ្នកដែលត្រូវកើតកូនមុនកំណត់ដូចជាជូហ្វីនៅពេលនេះ)
"អ្នកនាងហ្វី មោះម្ដងទៀត ១.២.៣ ប្រឹង.."
"ហ្អាយ៎!!!!!!"រាងកាយតូចរបស់ទារកបានទាញចេញមកបានសម្រេច ស្របជាមួយនឹងដៃម្ដាយធ្លាក់គ្រឹបទៅលើពូក ជូហ្វីបិទភ្នែកទន់ខ្លួនលែងនិយាយស្ដីអ្វីទាំងអស់...
"ហ្វី..ហ្វីអូនកើតអីហ្វី..អត់ទេហ្វី!!!!"
"ជីពចរអ្នកនាងខ្សោយណាស់លោកដុកទ័រ.."
"ឆាប់យកប្រដាប់ឆក់បេះដូងមក.."ដុកទ័រក៏ប្រញាប់បញ្ជាកូនចៅឲ្យទៅយកឧបករណ៍មក ណាមជុនក៏ត្រូវគេរុញចេញមុននឹងគេចូលមកចាត់ចែងរឿងហ្វី ឯណាមជុនឯណោះវិញក៏ក្ដាប់ដៃខ្លួនឯង ក្បាលងើយឡើងលើខ្ពស់សម្រក់ទឹកថ្លាមួយតំណក់ចុះ..
"មេត្តាជួយនាង..កុំបំបែកនាងពីខ្ញុំទៀតអី"#យូមីន
YOU ARE READING
ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]
Romanceស្នេហារវាងអនាគតប្រធានាធិបតីរូបសង្ហា ជុន ហ្វាល់លីដា ជាមួយនឹងនារីកំសត់ ជូហ្វី ។ - ជុន ហ្វាល់លីដា x ជូហ្វី