ភាគទី៤១

957 40 0
                                    

រឿង " ប្រធានាធិបតីម្ចាស់ចិត្ត "

ភាគទី៤១...
ប្រូង!!!
សម្លេងលាន់បែកលាន់រន្ធាប់កាលបើរាងកាយមាំធំលោតចូលទាំងអន្ទះសារ កាយសង្ហាផុងចូលជ្រៅទៅក្នុងទឹកស្រះដែលមានសភាពស្រអាប់ងងឹតតែវាក៏មិនមែនជាឧបសគ្គសម្រាប់ការស្វះស្វែងរបស់គេដែរ នាយសង្ហាហែលទៅត្រង់កន្លែងដែលភរិយារបស់ខ្លួនបានធ្លាក់ទៅ មុននឹងប្រទះភ្នែកជាមួយនឹងរាងកាយតូចស្ដើងក្នុងឈុតរ៉ូបសដែលនាងស្លៀកតាំងពីព្រឹកមក ណាមជុនរលាស់រាងកាយខ្លួនហែលទៅរកជូហ្វី មុននឹងលូកក្រសោបកាន់ចង្កេះនាងមកអឹបជាប់រាងកាយនាយ ហែលនាំនាងឡើងទៅលើគោកវិញ...
"ហ្អឹកប៉ា..."គ្រាន់តែរាងកាយពួកគេហើបផុតពីផ្ទៃទឹកសម្លេងស្រែកយំរបស់កូនស្រីចិញ្ចឹមបន្លឺឡើង ហ្វីលីណានាងរត់មកឈរជាប់នឹងមាត់ស្រះ តែក៏មិនមែនមានតែវត្តមានរបស់នាងម្នាក់ឯងឡើយ...
"លោកប៉ា"
"នាំកូនហ្វីទៅ ឡានរៀបចំរួចហើយ"លោកព្រីមម៉ាន់ប្រញាប់ប្រាប់ទៅកាន់ណាមជុន មិនបង្អង់យូរគេក៏បីជូហ្វីជាប់នឹងដៃរត់ទៅយ៉ាងលឿន មិនខ្វល់ថាសភាពយ៉ាងណានោះឡើយ នៅពេលនេះសុវត្ថិភាពរបស់នាងគឺសំខាន់ជាជាងអ្វីទាំងអស់...
"ម៉ាក់ម៉ាក់ ហ្អឹកហ្អឹក"
"មិនអីទេចៅ ប៉ានឹងនាំម៉ាក់ទៅដោយសុវត្ថិភាព"លោកព្រីមម៉ាន់ក៏លើកចៅស្រីពរឡើង ថើបនាងលួងលោមមិនឲ្យយំទាំងដែលគាត់ឯណេះបារម្ភពីកូនសឹងតែដាច់ខ្យល់ទៅហើយ ហេតុអីក៏មានរឿងបែបនេះកើតឡើង? ក្រែងកូនស្រីគាត់មានអាការៈធូរស្រាលទៅហើយមិនចឹងហ្អេស៎?
....
រយៈពេល១ម៉ោងទៅហើយដែលណាមជុនបាននាំហ្វីមកដល់មន្ទីរពេទ្យ រាងកាយគេក៏ទទឹកជោគអស់រយៈពេល១ម៉ោងទៅហើយដែរ តែគេមិនបានគិតខ្វល់ខ្វាយពីខ្លួនឯងសូម្បីតែបន្តិច ចិត្តកាយគេផ្ញើទៅលើជូហ្វីអស់គ្មានសល់ គេក៏ព្យាយាមបន្ទោសខ្លួនឯងដូចគ្នាដែលមិនអាចមើលថែនាង បណ្ដោយអោយមនុស្សសំខាន់ធ្លាក់មកក្នុងសភាពបែបនេះ ។ ស្របជាមួយនឹងអារម្មណ៍ចុកណែនក្នុងទ្រូងគេក៏បែរជានឹកឃើញដល់ពាក្យសម្ដីចម្លែកៗដែលហ្វីបាននិយាយនឹងគេកាលពីព្រឹកមក តែគេក៏មិនបានគិតដិតដល់បណ្ដោយឲ្យជូហ្វីជួបរឿងបែបនេះទាល់តែបាន...
"លោកប្រធានាធិបតី"កំឡុងពេលនោះក៏មានសម្លេងមួយបន្លឺឡើងមក ណាមជុនក៏រហ័សក្រោកឈរឡើងមកទាំងភ្ញាក់ក្រញ៉ាងខ្លួននឹងវត្តមានរបស់លោកដុកទ័រមិនបានចាប់អារម្មណ៍ថាគាត់ចេញពីបន្ទប់សង្គ្រោះតាំងពីពេលណាមកទេ ប្រហែលមកពីគេមានអារម្មណ៍មិននឹកនរហើយទើបបានជាគេមិនចាប់អារម្មណ៍បែបនេះ កាយសង្ហាក៏ប្រមូលកម្លាំងក្រោកឈរឡើងប្រឈមនឹងអ្នកដែលអាចកំណត់វាសនាមនុស្សស្រីជាទីស្រឡាញ់របស់គេបាន...
"ភរិយាខ្ញុំយ៉ាងមិចទៅហើយដុកទ័រ?"ឆ្លើយតបនឹងសំណួររបស់ណាមជុន លោកដុកទ័រក៏បង្ហាញទឹកមុខតានតឹងត្រឡប់មកវិញកាន់តែធ្វើឲ្យចិត្តណាមជុនកាន់តែធ្ងន់ត្រដុកលើសដើមសង្ឃឹមថាអ្វីដែលគេបានលឺជាដំណឹងមួយដែលល្អ មិនមែនជាដំណឹងអាក្រក់ទៅចុះ ព្រោះវាមិនសាកសមឡើយ ហ្វីមិនសាកសមនឹងទទួលយករឿងអាក្រក់អ្វីទៀតនោះឡើយ នាងហត់នឿយគ្រប់គ្រាន់ហើយ
"អ្នកនាងហ្វីមានជាតិពុលនៅក្នុងខ្លួន ក្នុងកម្រិតមួយដែលធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើលនឹងស្មានមិនដល់ សារពាង្គកាយរបស់នាងសឹងតែទាំងស្រុងរងការប៉ះពាល់ជាមួយនឹងថ្នាំនោះហើយ..."លោកដុកទ័រក៏បង្អាក់ការនិយាយរ៉ាយរ៉ាប់ដោយលូកដៃវែនតាដែលគាត់ពាក់នោះទម្លាក់ចុះបន្តិច គាត់ក៏មើលទៅតានតឹងមិនខុសប្លែកពីណាមជុនដែរ វាជារឿងធម្មតាដែលគ្រូពេទ្យមានការព្រួយបារម្ភជាមួយនឹងអ្នកជម្ងឺដែលធ្លាក់មកក្នុងដៃរបស់គេ...
"ខ្ញុំចង់ដឹងថាអ្នកនាងហ្វីបានប្រើប្រាស់ថ្នាំអ្វីដែរទេទើបបានជានាងមានអាការៈធ្ងន់ធ្ងរបែបនេះ? លោកដឹងថានាងធ្ងន់ធ្ងរយ៉ាងណាទេ? នាងអាចប្រឈមមុខនឹងការស្លាប់អវៈយវៈមួយតួខ្លួនតែម្ដង"ពាក្យថា « ស្លាប់អវៈយវៈ»នេះហាក់ដូចជាចាក់ជ្រៅក្នុងចិត្តរបស់ណាមជុន ចិត្តមួយបារម្ភ ចិត្តមួយក៏ខឹងសម្បារថាមានរឿងស្អីកើតឡើងឲ្យប្រាកដលើហ្វី? គេមិនជឿថាហ្វីជាអ្នកបង្កឡើងដោយខ្លួនឯងឡើយ ប្រាកដណាស់ដែលមានអ្នកបង្ករឿងនេះ តែ..ជាអ្នកណា?
....
ត្រឡប់ទៅកាន់ប្រទេសបារាំងឯណោះវិញ ស្កាលេតនាងក៏អង្គុយសញ្ជឹងគិតនៅក្នុងបន្ទប់ម្នាក់ឯងដូចជាសព្វដង នាងគិតពីផែនការនឹងរបៀបរកលុយដើម្បីជួយប៉ាម៉ាក់របស់នាងឲ្យគេចផុតពីបំណុល នាងឃើញពួកគាត់ពិបាកខ្លាំងណាស់ពីមួយថ្ងៃទៅមួយថ្ងៃជាពិសេសនោះគឺបងប្រុសនាង គេធ្វើការសឹងតែ២០ម៉ោងទៅហើយក្នុងមួយថ្ងៃដើម្បីរកលុយមកទូទាត់បំណុលនឹងបង់ថ្លៃចំណាយនៅក្នុងផ្ទះនេះ បងប្រុសរបស់នាងធ្លាប់តែធ្វើការងារក្នុងការិយាល័យ ងាយស្រួលគ្រប់បែបយ៉ាងតែក៏បែរជាមកធ្លាក់ខ្លួនដើរសុីឈ្នួលគេបែបនេះ ស្កាលេតនាងនឹកឃើញម្ដងៗគឺចង់តែយំ ចង់តែអោបបងប្រុសនាង និយាយប្រាប់ថាគាត់រឹងមាំណាស់ធ្វើបានល្អណាស់តែនាងមិនអាច ព្រោះបងប្រុសនាងនឹងនាងមិនជាសូវមានភាពស្និតស្នាលជាមួយនឹងគ្នាឡើយតាំងពីតូចមក...
"ខ្ញុំនឹងព្យាយាមធ្វើខ្លួនឲ្យល្អ ខ្ញុំនឹងតបស្នងទៅបងវិញឲ្យសាកសមជាទីបំផុតណា៎បងប្រុស"ស្កាលេតក៏និយាយឡើងស្របជាមួយនឹងដៃលូកក្ដាប់កាន់រូបថតដែលថតជាគូរនឹងបងប្រុសនាងតាំងពីតូចៗមក រូបភាពពោរពេញដោយស្នាមញញឹម គ្មានទុក្ខកង្វល់គឺមានតែពាក្យថាសប្បាយរីករាយនឹងការលេងសប្បាយ បើសិនជាអាចនាងចង់ឲ្យពេលវេលាត្រឡប់ក្រោយនាងនឹងមិនបណ្ដោយឲ្យពេលទាំងអស់កន្លងទៅដោយឥតប្រយោជន៍ឡើយ...
រុឺង រុឺង !!!
សម្លេងទូរសព្ទ័នៅជាន់ខាងក្រោមក៏បានបន្លឺឡើងកាត់ភាពស្ងប់ស្ងាត់ ស្កាលេតក៏រហ័សទាញរូបថតនោះដាក់កន្លែងដើមវិញរួចក៏រហ័សរត់ចុះទៅកាន់ជាន់ខាងក្រោមភ្លាម ជើងតូចស្រឡូនដែលរត់លឿនស្លេវចុះមកក៏ស្រាប់តែឈប់ឆ្កក់កាលបើនាងបានឃើញវត្តមានរបស់អ្នកដែលនៅខាង មានគ្នីគ្នាជាច្រើននៅទីនោះ...
"ពួក..ពួកឯង"
"អីយ៉ាការពិតលោកវីលាមលាក់បាំងកូនស្រីស្រស់ស្អាតយ៉ាងនេះនៅផ្ទះសោះ.. ស្រស់ស្អាត"ស្កាលេតកិលជើងថយក្រោយស្របនឹងអ្នកខាងនោះព្យាយាមដើរចូលមករកនាង មុននឹងលូកចាប់ដៃនាងជាប់។
"លែងទៅ..លែ"
"បើសិនជានាងចង់ឲ្យគ្រួសារនាងងាប់ក៏ស្រែកទៅ ស្មានថាយើងមិនស្គាល់រឺ? ដាវីសស្កាលេត ស្រីហាយសូដែលតែងតែដើរចាយលុយញើសឈាមឪពុកឥតប្រយោជន៍នោះ នេះនាងមិនគិតចង់ធ្វើខ្លួនឲ្យមានប្រយោជន៍អីបន្តិចទេមែនទេ នាងជើងល្អ?"ពាក្យសម្ដីគេនិយាយចេញមកហាក់ចាក់ចំចិត្តទន់ជ្រាយរបស់នាងតូច ស្កាលេតក៏ព្យាយាមទប់ស្មារតីខ្លួនឯង ងាកមុខចេញមិនសម្រក់ទឹកភ្នែកឲ្យអ្នកណាបានឃើញឡើយ មិនរង់ចាំស្កាលេតនិយាយក៏ចាប់ក្រៀកនាងជាប់ចេញទៅជាមួយ ដោយមានកាំភ្លើងភ្ជុងនាងជាប់នឹងចង្កេះមិនឲ្យរើបាន គេនឹងកូនចៅឯទៀតក៏អូសនាំនាងចេញទៅខាងក្រៅ។
គ្រាំង!!!!
"ហូ..ហូស៊ុក"ស្រីតូចឧទានហៅឈ្មោះរបស់មនុស្សប្រុសម្នាក់ដែលទម្លុះចូលមកទាំងកម្រោលជាមួយនឹងកូនចៅរបស់គេ នាយសង្ហាក៏ងាកសម្លឹងមើលទៅនាងល្អិតក្នុងចិត្តក៏គិតខឹងកាលបើបានឃើញស្រីតូចនៅជាមួយនឹងប្រុសផ្សេង រឹតតែខឹងនោះគឺគេហ៊ានប៉ះពាល់មនុស្សស្រីរបស់គេ....
"ឯងជាអ្នក...ផាំង"គ្រាប់កាំភ្លើងមួយគ្រាប់បាញ់ទម្លុះស្មារបស់ម្ចាស់បំណុលដែលកំពុងតែស្និតស្នាលនឹងស្កាលេត កូនចៅរបស់ប្រុសម្នាក់នោះក៏តម្រង់កាំភ្លើងមករកហូស៊ុកតែក៏ត្រូវកូនចៅហូស៊ុកភ្ជុងបកទៅវិញ នាងតូចស្កាលេតនោះកាលបើបានរួចខ្លួននាងក៏មិនចាំយូររត់ចាកចេញទៅ តែមិនបានការដោយត្រូវហូស៊ុកទាញដៃនាងជាប់ មុននឹងអូសនាំនាងចេញទៅជាមួយនឹងកំហឹង គេបើកឡានស្ព័រខ្មៅរលើបចេញយ៉ាងលឿនដូចជារន្ទះ....
សណ្ឋាគារលំដាប់មួយកន្លែង!!!
"លែងខ្ញុំទៅ លែង"នាងតូចព្យាយាមរើបម្រាស់ពីការអូសរបស់ហូស៊ុក គេមិនបានស្ដាប់ក៏ក្ដាប់ដៃរបស់ស្កាលេតជាប់សឹងតែបាក់ ចុចជណ្ដើរយន្តឡើងមកជាន់ខាងលើដែលជាជាន់បន្ទប់VIP មានតម្លៃថ្លៃខ្លាំងមែនទែនហើយ។
"ហ្អាក ហ្អូយ៎"មកដល់ខាងក្នុងបន្ទប់ធំទូលាយ ហូស៊ុកក៏រុញស្រីតូចឲ្យដួលគ្រេងនៅលើគ្រែ មុននឹងឡើងទ្រោបពីលើរាងកាយនាង នាយក៏អោនថើបប្រលែងនឹងកញ្ចឹងករនាង ហើយស្កាលេតនាងក៏នៅតែព្យាយាមបដិសេធដោយច្រានហូស៊ុកចេញ...
"យ៉ាងមិច? ទាល់តែអាពួកប្រុសៗនៅបារាំងនេះទើបអូនយល់ព្រមជាមួយមែនទេ? ផ្លាច់..."មួយកំផ្លៀងវាត់ត្រូវនាយសង្ហាដែលកំពុងតែព្យាយាមបំពាននាងនឹងធ្វើឲ្យនាងកាន់តែខកចិត្ត...
"លោកដឹងថាខ្លួនលោកគួរឲ្យខ្ពើមបែបណាទេ ហូស៊ុកអាល់ម៉ាឌី"
"គួរឲ្យខ្ពើម? ល្អអូននឹងត្រូវបម្រើប្រុសគួរឲ្យខ្ពើមនេះ ហើយកុំសង្ឃឹមថាបងនឹងមេត្តាអូនដូចជាកាលពីមុនទៀតនោះ..."

ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]Where stories live. Discover now