♔ ប្រធានាធិបតីម្ចាស់ចិត្ត ♔
#ភាគទី៦៨ #ENJOY
____
«កូនកើតអីនឹងហ្វីលីណា?តាំងពីមកដល់កូនក៏តែងតែគេចមុខពីម៉ាក់បែបនេះរហូតបែបនេះ?ហ្វីលីណាកូនស្រី»អ្នកជាម្ដាយកាលបើកូនមកវិញស្ងៀមស្ងាត់មិននិយាយអីសោះនោះក៏ធ្វើឲ្យនាងកើតមានចិត្តព្រួយបារម្ភជាខ្លាំង នាងទុកទឹកមួយកនកលែងសិនរួចក៏ចូលមកជិតកូនស្រីអង្គុយលើពូកជិតកូនហើយទាញនាងយកមកអោបណែនក្នុងរង្វង់ដៃ ហ្វីលីណាក៏អោបម្ដាយវិញទាំងក្នុងចិត្តកំពុងតែរីកដាលទៅដោយពាក្យថាដឹងខុសនឹងរអៀសខ្លួន។
«កូនមានរឿងអី?បើកូនមិននិយាយប្រាប់ម៉ាក់ទេម៉ាក់នឹងគិតច្រើនទៀតហើយណា៎»ហ្វីលីណាក៏ងាកសម្លឹងមើលម្ដាយរួចក៏រហ័សលូកដៃកាន់ក្រសោបថ្ពាល់ម្ដាយរួចក៏ក្រវីក្បាលញាប់ស្មេរទាំងភ្នែករលីងរលោង ជូហ្វីកាលបើឃើញកូនយំនាងក៏កាន់តែតឹងទ្រូងថែមទៀត..
«ម៉ាក់ៗ»ហ្វីលីណាឧទានហៅម្ដាយ។
«ម៉ាក់ខឹងនឹងហ្វីលីណាទេបើសិនជាហ្វីលីណានិយាយរឿងមួយប្រាប់ដល់ម៉ាក់នោះ? ហ្វីលីណាគ្រាន់តែចង់ប្រាប់ម៉ាក់ៗថាកូនស្រឡាញ់ម៉ាក់នឹងប៉ាណាស់ កូនមានសំណាងណាស់ដែលបានលោកប៉ាអ្នកម៉ាក់ជាអាណាព្យាបាលហើយនឹងបានរស់នៅក្រោមម្លប់ត្រជាក់របស់ប៉ាម៉ាក់ហ៊ឹកហ៊ឹក»ហ្វីលីណាអោនក្បាលដល់ពូកហើយក៏សំពះម្ដាយទាំងទឹកភ្នែក ឃើញកូនស្រីទៅជាបែបនេះជូហ្វីនាងក៏កាន់តែមានការងឿងឆ្ងល់ ព្រួយបារម្ភព្រមគ្នាតែម្ដងដៃម្ខាងក៏លូកអង្អែលក្បាលកូនតូចជាប់រង់ចាំស្ដាប់អ្វីដែលកូនហៀបនឹងនិយាយចេញមក..
«ម៉ាក់នៅចាំថ្ងៃដែលកូនទៅរកម៉ាក់នៅក្នុងបន្ទប់សម្រាកនោះទេ?គឺមីងជូលាជាអ្នករៀបចំទាំងអស់ គាត់ចង់ឲ្យកូនចូលទៅជិតម៉ាក់នឹងបង្គាប់ឲ្យកូនរាយការណ៍ប្រាប់ពីសកម្មភាពរបស់ម៉ាក់ហ៊ឹកៗតែកូន..កូនមិនអាចធ្វើវាបានគ្រាន់តែកូនបានជួបប៉ានឹងម៉ាក់ដំបូងកូនក៏មានអារម្មណ៍ថាគ្រួសារកក់ក្ដៅដែលកូនរង់ចាំបានមកដល់ហើយអ្នកដែលអាចផ្ដល់ភាពកក់ក្ដៅនឹងក្ដីស្រឡាញ់មកហ៊ឹក..កូន..ឲ្យកូនសុំទោសណា៎ម៉ាក់ៗហ៊ឹកហ៊ឺ»ស្ដាប់លឺភ្លាមជូហ្វីនាងក៏មានការភ្ញាក់ផ្អើលមិនស្ទើរដែរតែចិត្តសន្ដោសមេត្តារបស់នាងមកលើកូនស្រីចិញ្ចឹមម្នាក់នេះក៏កាន់តែកើនឡើងទៀត នាងសប្បាយចិត្តដែលហ្វីលីណាមានភាពក្លាហាននិយាយប្រាប់ដល់ខ្លួន មិនកុហកមិនលាក់លៀមនោះ..
«មិនអីទេកូនម៉ាក់..»
«ម៉ាក់ខឹងនឹងកូនទេ?»ហ្វីលីណាងើយសួរម្ដាយទាំងភ្នែករលីងរលោង មាត់ពេបក្ដាប់របូតៗមិនឈប់ជូហ្វីឃើញបែបនេះក៏ញញឹមបន្តិចមុននឹងលូកដៃប៉ះអង្អែលក្បាលកូនរួចក៏ទាញនាងមកអោបជាប់នឹងទ្រូងតែម្ដង។
«ម៉ាក់សប្បាយចិត្តទៅវិញទេដែលកូនហ៊ាននិយាយប្រាប់មកម៉ាក់នាពេលនេះ ម៉ាក់សង្ឃឹមថាកូននឹងប្រកាន់ខ្ជាប់ពាក្យសច្ចៈទៀងត្រង់នឹងភាពក្លាហាននេះបន្តទៅទៀតណា៎ កូនស្រីសម្លាញ់ម៉ាក់ហ៊ឹម»
«ហ៊ឹកហ៊ឹក អរគុណណាស់ម៉ាក់ៗកូនស្រឡាញ់ម៉ាក់ណាស់»
«ម៉ាក់ក៏ស្រឡាញ់កូន»ជូហ្វីទទួលការអោបពីកូនស្រីមិនភ្លេចថើបសក់នាងជារឿយៗផង ចំណែកឯហ្វីលីណាវិញនាងក៏អោបម្ដាយជាប់ទាំងរលីងរលោងតែលើកនេះគឺនាងរលីងរលោងព្រោះតែភាពសប្បាយចិត្តទៅវិញទេ។
«តែថាម៉ាក់..ចុះជុននីអូ?» នៅសុខៗហ្វីលីណានាងក៏សួរពីប្អូនប្រុស ហ្វីក៏នឹកឃើញដល់សម្ដីដែលយ៉ុនហ្គីបាននិយាយមុននេះគេក៏បានប្រាប់ថាស៊ើបបានដំណឹងទីតាំងលាក់កូននាងហើយ..
«កូនសម្រាកចុះ ម៉ាក់មានការចេញទៅក្រៅបន្តិចណា៎»
«ម៉ាក់!!!»ហ្វីលីណានាងឃាត់ម្ដាយមិនទាន់សោះព្រោះជូហ្វីមើលទៅដូចជាប្រញាប់ខ្លាំងណាស់ ចិត្តមួយបារម្ភពីសុវត្ថិភាពម្ដាយ ចិត្តមួយក៏ចង់ដឹងពីដំណឹងប្អូនទើបហ្វីលីណានាងប្រញាប់លើកយកទូរសព្ទ័ឡើងខលភ្លាមមិនបង្អង់..
«អាឡូប៉ាៗ»
....នៅឃ្លាំងរំសេវចាស់មួយកន្លែង!!!
«នាងគិតច្បាស់ហើយហ្អេស៎ថាចង់ប្រឆាំងនឹងបងជុននោះ?នាងក៏ដឹងថាបងជុនជាអ្នកណាហើយគាត់ក៏មិនមែនមានតែម្នាក់ឯងនោះឡើយ នាងនៅចាំឧត្តមសេនីយ៍វ័យក្មេងនោះទេ? ផាំង៎!!!» ស្រីស្រស់ជេសស្គីយើងនិយាយមិនទាន់ទាំងចប់ផងដៃមាំមួយក៏ទម្លាក់ទម្ងន់ទះតុមួយទំហឹងលាន់ខ្ទរត្រចៀក ធ្វើឲ្យក្មេងតូចដែលកំពុងតែដេកនៅលើក្រណាត់ក្បែរនោះភ្ញាក់នឹងស្រែកយំឡើង សម្លេងទារកនោះលឺខ្លាំងមែនទែន ខ្លាំងដល់ថ្នាក់ថាអ្នកម្ខាងទៀតទ្រាំមិនបានក៏លើកកាំភ្លើងតម្រង់មកតែក៏ត្រូវស្រីស្រស់យើងឃាត់ទាន់..
«លោកចង់ធ្វើស្អីហ្វីលីព?»
«នាងមិនលឺថាអាក្មេងនេះវាតម្លង់យ៉ាងណាទេហ្អេស៎?»ហ្វីលីពគេក្រពុលមុខរឿងរបស់យ៉ុនហ្គីតាមចាប់ហើយនៅមកទ្រាំស្ដាប់កូនរបស់ណាមជុនយំទៀត អ្នកម្ខាងទៀតក៏ប្រញាប់លើកបីកូននោះឡើងមកហើយម្នាក់នោះជាជេសស្គីនឹងឯង។
«តែបងមិនចាំបាច់សម្លុតក្មេងក៏បានណា៎ហ្វីលីព អូយ៎»ជេសស្គីនាងនិយាយមិនទាន់ចប់ផងក៏ត្រូវដៃមាំរបស់ហ្វីលីពចាប់ក្របួចសក់ក្បាលនាងជាប់នឹងដៃទាញមករកគេទាំងដៃនាងកំពុងតែបីត្រកងជុននីអូនោះ។
«ចាំទុកទៅថាយើងគ្មានចិត្តអាណិតដល់គ្រួសារវាទេ បើសិនជានាងមានចិត្តអាណិតវាណាស់នោះក៏បោលក្បាលចេញទៅរកពួកវាទៅ»
«ហ្វីលីព..មកដល់ដំណាក់កាលនេះហើយបងចង់ទាត់ខ្ញុំចោលមែនដែរទេ?យើងកំពុងតែជិះទូករួមគ្នាហើយបងដឹងទេ? »ជេសស្គីនាងមិនបាននៅស្ងៀមឡើយ នាងព្យាយាមនិយាយតបតរជាមួយនឹងហ្វីលីពវិញធ្វើឲ្យនាយកាន់តែខឹងក្រោធ..
«នាងឯង...»
«បានហើយ! បើអ្នកទាំង២យកពេលមកឈ្លោះគ្នាឯងបែបនេះគិតរឺថាអាចយកឈ្នះខាងត្រកូលហ្វាល់លីដានោះ?»ស្រីម្នាក់ដែលនៅអង្គុយលើកៅអីក្បែរនោះក៏ក្រោកឡើងមក ជេសស្គីនាងក៏សម្លឹងទៅកាន់គេហើយក៏អត់នឹងមិនសួរមិនបាន..
«ហើយនាងមានគំនុំអីជាមួយគ្រួសារហ្វាល់លីដាដែរ?»
«អា..អា៎! មិនមែនគ្រួសារហ្វាល់លីដាទេតែជាគ្រួសារព្រីមម៉ាន់ជាពិសេសនោះគឺនាងជូហ្វីនោះឯង!!!»ជូលានិយាយឡើងមកទាំងកែវភ្នែកបង្ហាញពីភាពចងអាឃាតដែលមានទំហំមហិមាពុះកញ្ជ្រោលមកយ៉ាងសន្ធោសន្ធៅ នាងក៏ងាកសម្លឹងមើលទៅជុននីអូរួចក៏ញញឹម
«វាត្រូវតែសង សងរាល់អ្វីដែលវាធ្លាប់ធ្វើមកលើយើងវានឹងសង..»
#នៅចំហៀងឃ្លាំងនោះ
បើសិនជាក្រឡេកមើលទៅគុម្ពព្រៃក្រាស់ក្បែរនោះយើងអាចមើលឃើញឡានមួយដែលចុះចតបិតបាំងព្រៃបំណងមិនចង់ឲ្យអ្នកនៅខាងក្នុងបានឃើញឡើយ បុរសមាឌធំម្នាក់ចូលមកដោយមានកាន់កាំភ្លើងខ្លីក្នុងដៃក៏មានអង្គរក្សឆ្វេងស្ដាំមិនតិចមកតាមអមការពារដែរហើយម្នាក់នោះជា..
«លោកប្រធានាធិបតីគួរតែទុកឲ្យលោកយ៉ុនហ្គីចាត់ការទាន៎ បើសិនជាខាងសេតវិមានបានជ្រាបដំណឹងនោះពួកខ្ញុំច្បាស់ជាដាច់ក្បាលជាមិនខាននោះទេ»ពួកគេព្យាយាមដាស់តឿនក្រើនរំលឹកដល់ណាមជុនជាច្រើនដងតែមុខមាត់គេ មនសិការរបស់គេហាក់នឹងធឹងខ្លាំងណាស់ គេមកទីនេះបំពេញតួនាទីសំខាន់របស់គេនោះគឺតួនាទីរបស់ឪពុក តួនាទីដែលត្រូវការពារកូន ការពារវត្ថុមានតម្លៃជាងជីវិតគេទៅទៀត..
«លោកប្រធានាធិបតី..»
«បើលោកស្ងាត់ជាងនេះ បិទខួរក្បាលឈប់គិតថាខ្ញុំជាប្រធានាធិបតីនោះលោកប្រហែលជាអាចស្ងប់ចិត្តបានខ្លះ»មកដល់ជញ្ជាំងខាងក្រៅណាមជុនក៏និយាយឡើងភ្លាមធ្វើឲ្យមេអ្នកការពារនោះទៅជាស្ងាត់បាត់មាត់ដូចជាគេចុកចឹងឯង យូតូដែលដើរតាមពីក្រោយនោះក៏លើកដៃខ្ទប់មាត់បន្តិចហាក់អស់សំណើចបន្តិច..
«យូតូមកតាមខ្ញុំ ចំណែកឯពួកលោកនៅឃ្លាំមើលខាងក្រោមនេះហើយជៀសវាងមានពួកវាយឆ្មក់»
«បាទទាន៎»រៀបចំរួចហើយណាមជុននឹងយូតូក៏រត់ឡើងទៅជាន់ខាងលើភ្លាមទុកឲ្យអង្គរក្សប៉ុន្មាននាក់នោះនៅឈរយាមខាងក្រោមនោះវិញ។ ណាមជុនឡើងមកបានតែប៉ុន្មានកាំក៏ឃើញថាមានសម្រឹបជើងមនុស្សដើរមកគេក៏ប្រញាប់ពួន មានបុរសមាឌធំ២នាក់កំពុងតែជជែកគ្នាដើរមក កាលបើពួកគេមកកៀកជិតណាមជុនក៏ស្ទុះទាញគេរួចក៏គក់គេមួយកាំភ្លើងចំកញ្ចឹងករ ឯម្នាក់ទៀតដឹងខ្លួនយារកាំភ្លើងរកបាញ់ក៏ត្រូវយូតូបាញ់ចំកណ្ដាលថ្ងាសធ្វើឲ្យសម្លេងលាន់ឡើងខ្ទរដល់ជាន់ខាងលើ។
«អ្នកណានឹងៗ»
«អំបិលហើយអាយូតូអើយ»ណាមជុននិយាយឡើងមុននឹងគេចចេញមកហើយក៏យារកាំភ្លើងបាញ់រះទៅលើកូនចៅរបស់ពួកគេនោះទៀត ត្រឹមតែមួយប៉ព្រិចភ្នែកណាមជុននឹងយូតូក៏សម្លាប់ពួកវាអស់គ្មានសេសសល់សូម្បីម្នាក់។
ផាំង អឹក យូតូ!!!
«ទៅខាងលើចៅហ្វាយ ខាងនេះទុកឲ្យខ្ញុំ»ដោយមិនបានប្រយត្ន័ក៏មានអ្នកឆ្មក់បាញ់យូតូមួយគ្រាប់ចំពីក្រោយ គេក៏ផ្ដេកខ្លួននៅលើជណ្ដើររួចក៏បាញ់តបតរជាមួយពួកគេវិញហើយក៏ព្យាយាមដេញឲ្យណាមជុនឡើងទៅលើបន្តទៀតនាយក៏ទះស្មាយូតូមួយដៃរួចក៏រត់ឡើងទៅខាងលើជាបន្ទាន់ដែរ។
ក្រាក ផាំង!!! គ្រាន់តែបើកទ្វារភ្លាមកាំភ្លើងនៅនឹងដៃរបស់ណាមជុនក៏ត្រូវបាញ់ទម្លាក់ចុះដោយសារស្នាដៃរបស់ហ្វីលីព គេសម្លឹងមើលមកណាមជុនទាំងក្រសែភ្នែកស្រេកឃ្លាននឹងភាពក្រេវក្រោធពោលគឺក្រេវក្រោធនឹងភាពបរាជ័យរបស់គេហើយស្រេកឃ្លាននោះគឺស្លេកឃ្លាននូវអំណាចដែលណាមជុនកំពុងតែគ្រប់គ្រងនេះឯង..
«ខានជួបគ្នាយូរហើយសម្លាញ់!!!»
«ឯណាកូនយើង?? ជុននីអូនៅឯណា?»ណាមជុនសួរឡើងធ្វើឲ្យហ្វីលីពសើចឡើងភ្លាមតែម្ដង ដៃកេះកៃកាំភ្លើងមួយគ្រាប់បាញ់រកជើងរបស់ណាមជុនធ្វើឲ្យគេទន់ជង្គង់ចុះ..
«ចង់ដឹងមែនទេ?លុតជង្គង់ចុះទៅ សំពះយើងឲ្យដល់បាតជើងទៅក្រែងយើងនឹងចិត្តល្អប្រាប់ដល់ឯង»ហ្វីលីពដាក់សំណើរមកទាំងមានការជឿជាក់ព្រោះថាគេដឹងថាណាមជុនបារម្ភពីកូនហើយក៏គ្មានជម្រើសអីផ្សេងឡើយ ណាមជុនក៏មិនតបតរតែជង្គង់ម្ខាងទៀតក៏រកទម្លាក់ចុះមុននឹងអោនមុខចុះដូចគ្នា ហ្វីលីពក៏ញញឹមសឹងតែរហែកថ្ពាល់ទៅហើយ..
«យើងមានអារម្មណ៍ស្រស់ស្រាយដល់ហើយ អាក៎ ផាំងៗ»គេគិតខុសហើយ ណាមជុនអោនបន្លំរើសយកកាំភ្លើងរួចក៏បាញ់ទៅរកស្មាខាងស្ដាំរបស់ហ្វីលីពហើយក៏មានកាំភ្លើងមួយគ្រាប់ទៀតក៏បាញ់បំបាក់ជើងទាំងសងខាងរបស់គេធ្វើឲ្យបុរសឡើងចាងម្នាក់នោះដេកដួលក្នុងថ្លុកឈាម ណាមជុនក៏ងាកភ្នែកមើលទៅក្រោយខ្នងរួចក៏ភ្ញាក់..
«ហូស៊ុក»
«យើងនិយាយហើយថាយើងនឹងសំឡេះវាដោយផ្ទាល់ដៃ»នាយសង្ហាក៏ទម្លាក់កាំភ្លើងចុះជាមួយនឹងទឹកមុខមាំទាំ ដៃម្ខាងក៏ទម្លាក់ជួយលើកសម្លាញ់ឲ្យក្រោកឡើងមក..
«ចុះឯណាជុននីអូ?»
«យ៉ុនហ្គីកំពុងតែតាមហើយ គេនៅជាមួយជេសស្គីនឹង..»
«ជូលាក្លែងក្លាយ»#យូមីន
YOU ARE READING
ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]
Romanceស្នេហារវាងអនាគតប្រធានាធិបតីរូបសង្ហា ជុន ហ្វាល់លីដា ជាមួយនឹងនារីកំសត់ ជូហ្វី ។ - ជុន ហ្វាល់លីដា x ជូហ្វី