President ម្ចាស់ចិត្ត
ភាគទី០១ : ភាពស្មោះត្រង់
ម៉ោង4:30នាទីព្រឹក !! ជាពេលវេលាដែលខ្ញុំត្រូវក្រោកឡើងពីដំណេក ក្មេងៗដទៃទៀតប្រហែលជាកំពុងតែសម្រាកស្រួលក្នុងខ្លួនមែនទេ?ពួកគេក៏ប្រហែលជាកំពុងតែលង់លក់ជាមួយនឹងក្ដីសុបិន្តដែលស្រស់ស្អាតជាមិនខាន...ខុសអីតែខ្ញុំ !!!
" នាងហ្វី? "សម្លេងស្រែកលាន់ទ្រហឹងពេញក្នុងផ្ទះចាស់ ដែលជាសម្បត្តិចុងក្រោយដែលលោកយាយបានបន្សល់ទុកអោយក្រោយពីគាត់បានចែកឋានទៅ វាតូចចង្អៀតប្រៀបបានទៅនឹងរន្ធកណ្ដុរទៅហើយ តែខ្ញុំស្រឡាញ់ផ្ទះនេះខ្លាំងណាស់ មានមោទនភាពក៏ព្រោះតែខ្ញុំគិតដល់ចំណុចមួយដែលវិជ្ជមានថា បើទោះបីជាផ្ទះនេះតូចក៏ខ្ញុំនៅតែមានផ្ទះជាដំបូលជ្រកមិនបានដើរដេកតាមចិញ្ចើមថ្នល់ទេ
ខ្ញុំមានមោទនភាពជាមួយអ្វីដែលខ្ញុំមាន...
ដៃតូចស្រឡូនលូកចាប់ទាញយកអាវដាច់រហែកមួយដែលព្យួរនៅនឹងទូរចាស់ពុកផុយ វាមានសភាពដាច់រហែកពិតមែន ក៏ប៉ុន្តែវាជាអាវដែលថ្មីជាងគេ ល្អជាងគេនៅក្នុងទូរនេះ...ដៃលូកទាញយកកាតាបដែលខ្ញុំតែងតែស្ពាយយកមកតាមខ្លួន រួសរ៉ាន់ចេញទៅខាងក្រៅបន្ទប់ សម្លេងអ្នកម៉ែនៅតែលឺដដែល
" រាល់ថ្ងៃនេះឯងគិតថាឯងជាកូនសេដ្ឋីរឺយ៉ាងមិច?ទើបយើងត្រូវមកដាស់តឿនឯងរៀងរាល់ពេលអីបែបនេះនាងហ្វី"
" នាងក្មេងស៊យ"សម្ដីតិះដៀលមួយម៉ាត់ជាមួយនឹងការបោះជំហានចុះមករបស់នាងតូចជាកូនស្រី ហ្វីក៏ងាកសម្លឹងមើលទៅម្ដាយរបស់ខ្លួនដែលកំពុងតែនៅអង្គុយលើតុជំនុំជាមួយនឹងអ្នកជិតខាងប៉ុន្មាននាក់ នេះគាត់ក្រោកមកតាំងពីថ្មើរណា? អត់ទេ!គួរតែនិយាយថាគាត់នៅបែបនេះតាំងពីពេលណា..
" ថ្ងៃនេះបើសិនជារកលុយមកផ្ទះវិញមិនបានគ្រប់ថ្លៃទិញម្ហូបទេ នាងឯងមិនបាច់មកទេ នាងកូនចង្រៃ"
" ម៉ែកុំភ្លេចពិសារបាយផង ខ្ញុំបានរៀបចំធ្វើវាអស់ហើយណាម៉ែ"ទោះបីជាគាត់ជេរស្ដីយ៉ាងណាក៏គាត់នៅតែជាម្ដាយ ពេលខ្លះគាត់សម្ដីអាក្រក់ដាក់នាងតែគាត់ក៏នៅតែស្រឡាញ់នាងដែរ..មែនទេម៉ែ??
KAMU SEDANG MEMBACA
ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]
Romansaស្នេហារវាងអនាគតប្រធានាធិបតីរូបសង្ហា ជុន ហ្វាល់លីដា ជាមួយនឹងនារីកំសត់ ជូហ្វី ។ - ជុន ហ្វាល់លីដា x ជូហ្វី