ភាគទី៥៦

865 44 0
                                    

#ប្រធានាធិបតីម្ចាស់ចិត្ត                 ~ភាគទី៥៦~
   "ពិតមែនរឺបងជុន? ហ្អា៎ខ្ញុំសប្បាយចិត្តណាស់"
   "អេ!កុំលោតទន្ទ្រាំបែបនេះ ឯងក៏កំពុងតែមានគភ៌ដែរ"ណាមជុនភ័យឡើងប្រហោងពោះ កាលបើស្កាលេតមើលទៅដូចជាសប្បាយចិត្តជាជាងគេទៅទៀតគ្រាន់តែបានដឹងថាប្រពន្ធរបស់គេកំពុងតែមានទម្ងន់នោះ ស្កាលេតសើចស្ញេញដាក់ខ្លួនអង្គុយនៅលើកៅអីវិញរួចក៏បង្ហាញទឹកមុខច្រឡើមចង់ដឹងរឿងជាថ្មីម្ដងទៀតដាក់គេ។
   "ហើយយ៉ាងមិចទៀតបងប្រុស?បងហ្វីគាត់មានសុខភាពល្អណាស់តើមែនទេ? ហូយ៎ខ្ញុំពិតជាចង់ដឹងដល់ហើយថាbabyហ្វាល់លីដានោះជាកូនប្រុសរឺក៏កូនស្រីទៅ?"ស្កាលេតនាងក៏សញ្ចឹងគិតទាំងសប្បាយចិត្ត ខុសប្លែកពីណាមជុនដែលមានទឹកមុខស្អុយប៉ែមិនញញឹមអីបន្តិចសោះ ព្រោះចិត្តគេចង់ហោះត្រឡប់ទៅកូរ៉េវិញស្ទើរតែស្លាប់ទៅហើយតែប្រពន្ធមិនឲ្យទៅ ចិត្តមួយក៏គិតអាណិតដល់ស្កាលេតព្រោះបើសិនជាគេទៅទាំងពេលនេះនាងច្បាស់ជាពិបាកជាមិនខានលោកប៉ានាងក៏មិនមានសុខភាពរឹងមាំ ឯខ្លួននាងក៏មិនសមប្រកបទៀត បែបនេះទើបគេមិនអាចទៅណាបាន។
   "គឺកូនប្រុស ហ្វីមានទម្ងន់ក្រោយអូនលេតតែ១ខែតែប៉ុណ្ណោះតែនាងលាក់មិនឲ្យបងបានដឹង នាងថាខ្លាចបងពិបាកហើយខ្លាចបងនេះជ្រើមក្នុងអារម្មណ៍ពេក"
   "ហុឹសហុឹស"ស្កាលេតនាងក៏ស្រាប់តែសើចឡើងភ្លាមមិនបានព្រៀងទុកពេលសម្លឹងមើលមុខបងប្រុសនឹងពាក្យសម្ដីដែលគេពោលនិយាយមក មើលទៅដូចជាកម្សត់កម្រណាស់ចង់ជួបប្រពន្ធចង់ទៅមើលកូនតែប្រពន្ធមិនឲ្យទៅទាល់តែសោះ ស្កាលេតនាងក៏ហាក់រអៀសចិត្តដែរព្រោះតែណាមជុនត្រូវមកលំបាករស់នៅកំដរនាងនៅបារាំងនេះចាំរហូតទាល់តែពេលដែលនាងបានសម្រាលកូននឹងមានភាពនឹងនរបន្តិចទើបគេអាចត្រឡប់ទៅវិញដោយស្រណុកចិត្ត។
   "ខ្ញុំថាបើសិនជាបងហ្វីដឹងថាបងជុននឹករលឹកនឹងបារម្ភពីគាត់នឹងកូនបែបនេះគាត់ប្រហែលជាសប្បាយចិត្តខ្លាំងណាស់ កូនៗបងក៏មានលោកប៉ាជាមនុស្សល្អនឹងមនុស្សដែលមានចិត្តទូលាយទៀត"ណាមជុនសម្លឹងមើលមកស្កាលេត អត្ថន័យដែលនាងបាននិយាយនោះដូចជាប្រៀបប្រដូចទៅនឹងរឿងម៉្យាងដែលធ្វើឲ្យក្នុងទ្រូងនាងខ្លួនឯងចុកអួលណែនជាខ្លាំងតែគ្រប់យ៉ាងនាងក៏លាក់បានយ៉ាងជិតល្អក្រោកទឹកមុខស្រស់បស់គ្មានកង្វល់តែសម្បកក្រៅរបស់នាង។
   "បងថាលេតធ្វើចិត្តឲ្យបានស្រួលទៅណា បងដឹងបងយល់ពីអ្វីដែលអូនបាននិយាយតែពេលខ្លះវាក៏អាចមកពីមានបញ្ហាខ្លះរឺក៏អាចមកពីអូននឹងហូស៊ុកមិនបើកចិត្តនិយាយបកស្រាយឲ្យគ្នាបានយល់ទៅវិញទៅមក បងអាចមើលដឹងថាហូស៊ុកវាស្រឡាញ់អូនលេតខ្លាំងណាស់ ព្រោះបើមិនចឹងអូនក៏មិនអាចមានទម្ងន់បែបនេះឡើយ អូនជាមនុស្សពិតប្រាកដរបស់វាហើយ"ទោះជាណាមជុនគេព្យាយាមនិយាយប្រាប់នាងយ៉ាងណាក៏ស្កាលេតនាងមិនបានធូរស្រាលក្នុងចិត្តដែរ មានតែស្នាមញញឹមលាក់បង្កប់ការសើចចំអក គឺចំអកឲ្យខ្លួនដែលកាលពីមុននាងក៏គិតដូច្នេះដែរថាហូស៊ុកស្រឡាញ់នាងពិត នាងជាមនុស្សពិតប្រាកដរបស់គេតែគ្រប់យ៉ាង..គ្រប់យ៉ាងវាមិនមែនបែបនឹងទេ!
   "ខ្ញុំអស់ជំនឿហើយបងប្រុស អស់ហើយ"
   #វីឡាហ្វាល់លីដា
   រំលងទៅបានប៉ុន្មានថ្ងៃបន្ទាប់ពីណាមជុនបានដឹងរឿងដែលហ្វីមានផ្ទៃពោះគឺមិនដែលមានថ្ងៃណាដែលគេមិនទាក់ទងមកផ្ទះនោះឡើយ មិនថាព្រឹក ថ្ងៃ ល្ងាច យប់ គេតែងតែខលមករកប្រពន្ធបើទោះជាមិនបាននិយាយសាសងគ្នាច្រើនក៏គេសុំត្រឹមតែបានលឺសម្លេងនាងនិយាយទៅកាន់ បើមិនចឹងទេក៏រកលេសថាខលមកចង់និយាយជាមួយកូនស្រីច្បងរបស់គេ តែល្បិចនេះចាស់គម្រិលអស់ទៅហើយហ្វីក៏បានដឹងអស់ដែរ។
   "អ្នកនាងហ្វី ទូរសព្ទ័ចាស៎"អ្នកបម្រើរត់យកទូរសព្ទ័មកឲ្យនាងនៅឯបន្ទប់លេងខាងលើ នាងអង្គុយចាំមើលកូនស្រីរបស់នាង អង្គុយបានជាគ្នាព្រោះមិនចង់ឲ្យកូនមានអារម្មណ៍ថាឯកោរឺក៏ខ្វះភាពកក់ក្ដៅដោយសារតែវត្តមានរបស់អ្នកប្រុសតូចក្នុងពោះនេះឡើយ ជូហ្វីក៏ក្រវីក្បាលហួសចិត្តបន្តិចមុននឹងលើកទូរសព្ទ័ឡើងនិយាយ..
   < អីយ៉ាថ្ងៃនេះអូនលើកលឿនជាងរាល់ដង នឹកបងមែនទេ? >
   "អូនថាបន្តិចទៀតអូនច្បាស់ជាទិញទូរសព្ទ័មកចងជាប់នឹងកញ្ចឹងករតែម្ដងហើយ នេះគ្រាន់តែមួយរសៀលសោះបងខលមកលេងអូនចង់១០ដងទៅហើយលោកប្រធានាធិបតីមហាទំនេរ"ជូហ្វីស៊កសៀតពាក្យសម្ដីទៅស្វាមី រួចក៏អស់សំណើចនឹងខ្លួនឯង អ្នកបម្រើក្បែរនោះក៏នាំគ្នាខ្ទប់មាត់សើចដូចគ្នា...
   "ប៉ាប៉ា ម៉ាក់និយាយថាបន្តិចទៀតម៉ាក់នឹងយកទូរសព្ទ័ទៅចាក់សោរទុកហើយ ព្រោះប៉ាខលមកច្រើនដងពេកអស់លុយច្រើនខ្លាំងណាស់ប៉ាប៉ា ខលឆ្លងប្រទេសផង"ហ្វីលីណាមិនបាននៅស្ងៀមនាងក៏ក្រោកមកទាំងមុខប្រឡាក់ស្រម៉ក់ទៅដោយខូល័រផាត់របស់នាងជូហ្វីលូកដៃម្ខាងទៅជូតសម្អាតមុខកូន ទុកឲ្យកូននិយាយជាមួយនឹងប៉ាគេ ណាមជុនក៏សួរនាំកូនពីនេះពីនោះហ្វីលីណានេះក៏ចឹងបាននិយាយជាមួយឪពុកក៏ទូលពិតអស់គ្មានសល់...
   "ម៉ាក់ម៉ាក់បានចាក់កន្សែងបង់ករស្អាតៗណាស់ប៉ា ម៉ាក់ថាម៉ាក់នឹងឲ្យពូយូតូយកឲ្យប៉ាបង់ករកុំឲ្យប៉ារងាហើយផ្ដាសាយនៅបារាំងនោះ ស្អែកពូយូតូនឹងយកឲ្យប៉ាហើយ"ជូហ្វីក្រវីក្បាលហួសចិត្តនឹងកូននេះជាក្មេង៣ឆ្នាំមែនរឺក៏អត់? ទាំងការនិយាយស្ដី ភាពឆ្លាតវៃនាងដូចជាក្មេងដែលមានវ័យបងៗនាងចឹងដែរ។
   "បងប្រាប់អូនហើយតើថាកុំពិបាកអី នៅទីនេះបងអាចរកទិញបាន អូនកំពុងតែមានផ្ទៃពោះជាសម្បត្តិរបស់បង បើសិនជាអូនមិនមើលថែខ្លួនឯងឲ្យបានល្អ បងជាប៉ាដែលនៅស្រុកឆ្ងាយនេះអាចនឹងស្ងប់ចិត្តបានយ៉ាងមិចទៅ? អូនសម្រាកឲ្យបានច្រើន ញ៊ាំអាហារឲ្យបានទៀងពេល បើមិនចឹងទេបងនឹងទៅរកអូនពេលនេះតែម្ដងជាមិនខានអ្នកស្រីជូហ្វី"ណាមជុនក៏និយាយប្រើនាមរបស់ហ្វីធ្វើឲ្យនាងតូចញញឹមឡើងបិទមាត់មិនជិតសោះ ហ្វីលីណាវិញក៏ច្រត់ចង្ការសម្លឹងមើលម្ដាយឪពុកនិយាយសាសងគ្នាដូចជាកម្លោះក្រមុំដែលទើបរៀបការហើយថ្មីថ្មោងចឹង មួយសន្ទុះនាងក៏បន្ទន់ខ្លួនមកជិតម្ដាយហើយលូកដៃអោបពោះរបស់ម្ដាយ មិនភ្លេចថើបពោះម្ដាយពីលើអាវថើរៗផង
   "ឆាប់ធំហើយចេញមកខាងក្រៅលេងជាមួយបងហ្វីលីណាណា៎ ហុិហុិ បងចង់ជួបអាអូនណាស់"ជូហ្វីក៏ងាកមើលកូនមុននឹងទាញបង្វែរកាំមេរ៉ាឲ្យស្វាមីបានមើលថាហ្វីលីណាអោបពោះនាងនឹងនិយាយឆ្លើយឆ្លងជាមួយប្អូនទៀតហើយ មិនយូរទេគ្រួសារតូចមួយរបស់ពួកគេនឹងបានពេញលេញ ម៉ាក់ប៉ានឹងកូនប្រុសស្រី២នាក់នេះឯង។
   "អ្នកនាងហ្វីចាស៎ មានអ្នកចង់មកជួប"
   < អ្នកណានឹង? > ណាមជុនក៏សួរឡើងមក ជូហ្វីនាងក៏ក្រវីក្បាលតិចៗទាំងមិនដឹងមុននឹងប្រញាប់ទប់កៅអីឡើងដើរចេញទៅខាងក្រៅភ្លាម អ្នកបម្រើក៏ជួយគ្រានាងចុះជណ្ដើរមួយៗរហូតមិនដល់ជាន់ខាងក្រោម នាងក៏បានឃើញវត្តមានរបស់មនុស្សប្រុសស្រីចំណាស់២នាក់នោះគឺគ្មានអ្នកណាឡើយក្រៅពី...
   "ហូយ៎ ហ្វី..ហ្វីកូនម៉ែ"ស្ត្រីចំណាស់ដែលមានឈ្មោះជាម្ដាយចិញ្ចឹមក៏ដើរចូលមកកាន់ដៃហ្វីជាប់ភ្លាមទាំងដែលសព្វដងគាត់ខ្ពើមរអើមនាងខ្លាំងណាស់ នាងក៏ងាកសម្លឹងមើលទៅបុរសចំណាស់ដែលឈរនៅម្ខាង គាត់មិនហ៊ានងាកសម្លឹងមើលកូនស្រីឡើយ ព្រោះគាត់រអៀសខ្លួននឹងវត្តមានថ្ងៃនេះ។
   "ម៉ែមានការអីមែនទេ?"
   "គឺម៉ែ..ម៉ែត្រូវការ.."
   "ម៉ែចង់បានប៉ុន្មានក៏និយាយមកចាំខ្ញុំឲ្យម៉ែ"សម្ដីជូហ្វីបាននិយាយក៏ធ្វើឲ្យស្ត្រីចំណាស់ញញឹមបិទមាត់មិនជិត ឯបុរសចំណាស់ជាប្ដីមើលមកភរិយារួចក៏ក្រវីក្បាលកាន់តែខ្មាសដល់កូន នាងក៏ខ្សឹបប្រាប់អ្នកបម្រើដែលនៅក្បែរនោះមិនដឹងជានិយាយអីទេ តែមួយសន្ទុះអ្នកបម្រើនោះក៏ចេញទៅបាត់ទៅ។
   "ម៉ែពុកអញ្ជើញអង្គុយលេងសិនទៅ"
   "ល្អណាស់កូនល្អណាស់"ស្ត្រីចំណាស់ក៏កាន់ស្មាកូនស្រីរួចដើរទៅកាន់បន្ទប់ទទួលភ្ញៀវទាំងសប្បាយចិត្ត ព្រោះលាភកំពុងតែហៀបនឹងធ្លាក់មកដល់កណ្ដាប់ដៃគាត់បន្តិចទៀតនេះហើយ។
   #បន្ទប់ទទួលភ្ញៀវ
   កាបូបលុយធំមួយបានបង្ហាញឡើងមកបង្ហាញចំនួនលុយជាច្រើននៅចំពោះមុខរបស់ម្ដាយចិញ្ចឹមនាង សន្តាននឹងចិត្តគំនិតលោភលន់របស់គាត់ក៏បានបង្ហាញចេញមកយ៉ាងច្បាស់ គាត់ក៏រហ័សលូកដៃមើលលុយនឹងរាប់វាយ៉ាងសប្បាយចិត្ត ឯស្វាមីគាត់ក៏ងាកមុខចេញទាំងតានតឹងចិត្តកាលបើបានឃើញលុយទាំងនោះ...
   "ម៉ែដឹងហើយ ម៉ែដឹងថាថ្ងៃណាមួយកូនហ្វីម៉ែនឹងមានអនាគតបែបនេះ ទីបំផុតកូនក៏ជាកូនស្រីអ្នកមានសម្បត្តិវាល់លានបែបនេះ បានរស់នៅសោយសុខនឹងចាយលុយពេញៗដៃបែបនេះ"
   "បើសិនជាម៉ែគិតថាលុយនេះជាលុយដែលខ្ញុំយកពីលោកប៉ាបង្កើតនោះ ម៉ែគិតខុសហើយ នេះវាជាលុយដែលខ្ញុំខំប្រឹងរកទាំងហូរញើសហូរឈាមជាង១០ឆ្នាំមកនោះទេ"ជូហ្វីនាងនិយាយឡើងមកទាំងអួលដើមករតែនាងមិនបានបង្ហាញភាពទន់ខ្សោយឲ្យគាត់បានឃើញនោះឡើយ។
   "ម៉ែយកវាទៅចុះ ព្រោះថាពេលក្រោយៗបើម៉ែមករកទៀតខ្ញុំក៏គ្មានអីប្រគល់ជូនម៉ែឡើយព្រោះវាជាសម្បត្តិរបស់លោកប៉ាបង្កើតខ្ញុំ មិនមែនជាលុយដែលខ្ញុំខំរកដើម្បីបំពេញក្ដីសុខម៉ែឡើយ"
   "ក៏បាន!យ៉ាងហោចក៏ឯងបានសងខ្លះមកយើងពីថ្ងៃដែលយើងខំចិញ្ចឹមក្បាលឯងមកតាំងពីក្មេងនោះ នាងហ្វី"គាត់ក៏រកបិទកាបូបលុយនោះតែក៏មានកាបូបតូចមួយទៀតបោះមកពីលើទៀត វាបោះមកដោយសារតែកម្លាំងដៃមាំមួយ ហ្វីក៏ងាកទៅមើលទៅភ្នែករលីងរលោង...
   "ណាម..ណាមជុន!!"
   "យើងឲ្យលោកស្រី២០លានបន្ថែមពីលើទៀត តែលោកស្រីហាមមកពាក់ពន្ធ័នឹងភរិយាយើងទៀត ចាត់ទុកថាវាសងគុណដល់ការចិញ្ចឹមភរិយាយើងចុះ.."ណាមជុននិយាយឡើងទាំងមុខមាំស្មើ ដៃមាំម្ខាងក៏លូកកាន់ស្មាភរិយាដែលកំពុងតែភាំងថាគេមកបានដោយរបៀបណា? ក្រែងមិញគេថាគេនៅបារាំងតើ...
======================
   បងថាហើយថាបើបងចង់មកអូនក៏ឃាត់មិនបានដែរ , បងជាប៉ា បងក៏នឹកកូនដែរ

#យូមីន

ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]Where stories live. Discover now