ប្រធានាធិបតីម្ចាស់ចិត្ត #ភាគទី០៥
#ENJOY
___
" ហ្អឺ កុំ...កុំចូលមក " គ្រាន់តែលឺសម្លេងចាក់សោរភ្លាម ជូហ្វីនាងក៏ប្រញាប់កិលខ្លួនថយក្រោយទាំងភ័យខ្លាច នាងមិនដែលស្គាល់បុរសម្នាក់នោះទេ ជើងតូចស្រឡូនព្យាយាមក្រោកឡើងហាក់ដូចជារៀបចំខ្លួនជាស្រេចសម្រាប់ការប្រឈមមុខជាមួយនឹងខ្សែជីវិតដែលហៀបនឹងខិតជិតមកដល់ ។" លោក! កុំចូលមក កុំ..." ជូហ្វីនិយាយឡើង មុននឹងប្រញាប់ខិតខ្លួនថយក្រោយ កាលបើបានឃើញមុខប្រុសម្នាក់នោះ គេក៏មិនបានខ្លាចរអាដែរ ជើងមាំបោះជំហានចូលមករកនាង ជូហ្វីកាន់តែភ័យខ្លាច ចាប់ផ្ដើមគិតថានឹងមានរឿងអ្វីកើតឡើងនោះ ។
" ពួកលោកចង់ធ្វើអី? " ជូហ្វីសួរឡើង កាលបើពេលនោះក៏មានមនុស្សស្រី២នាក់ចូលមកខាងក្នុងបន្ទប់របស់នាងបន្ថែមទៀត តែក្នុងដៃរបស់ពួកគេក៏មានស្នួលដែលនាងធ្លាប់តែឃើញនៅក្នុងហាងលក់សម្លៀកបំពាក់ទំនើបប៉ុណ្ណោះ ហើយមនុស្សស្រីម្នាក់ទៀតក៏ចូលមកជាមួយនឹងប្រអប់មួយនៅក្នុងដៃ ។
" មើលការខុសត្រូវនាងអោយបានល្អ ហើយនឹងការស្លៀកពាក់តាមដែលចៅហ្វាយបានប្រាប់ "
" បាទ៎លោកយូតូ "
" ហ្អាយ៎ ចង់ធ្វើអីខ្ញុំលែង!! លែង ចង់នាំខ្ញុំទៅណា? " ជូហ្វីប្រញាប់ប្រកែកជាមួយនឹងពួកអ្នកបម្រើស្រីប៉ុន្មាននាក់នោះ នៅសុខៗក៏នាំគ្នាចាប់នាងជាប់មិនអោយទៅណាសោះ ។
" ហ្អាយ៎...ពួកនាងចង់ធ្វើអី? ហ្អាយ៎ " ពួកនាងស្រាប់តែស្រែកចាច៎ ពួកនាងក៏ចាប់ដោះសម្លៀកបំពាក់នាងចេញ រុញនាងទៅបន្ទប់ទឹក បើកទឹកឡើងពេញក្នុងធុង ហើយក៏ចាប់ងូតទឹកដុសខ្លួនអោយនាង ដូចជាងូតអោយទារកតូចចឹង!!
" ហ្អាយ៎ ឈឺៗ ថ្នមដៃបន្តិចទៅ " ជូហ្វីស្រែកចាច៎ ពួកនាងដុសខាត់នៅលើស្បែករបស់នាងមិនសំចៃដៃសឹងតែរលាត់ស្បែកអស់ទៅហើយ មិនដឹងជាបញ្ជាខ្មោចយ៎អីនោះទេ មកអោយដុសខាត់មនុស្សដូចជាដុះខាត់ថ្មម៉ាបបែបនេះ?
រសៀលជ្រេបន្តិចឈានចូលមកដល់!!!
" រួចរាល់ហើយលោកយូតូ " អ្នកបម្រើប៉ុន្មាននាក់នោះនិយាយ មុននឹងចៀសផ្លូវបង្ហាញរាងកាយតូចច្រឡឹងនៅក្នុងឈុតរ៉ូបយ៉ាងស្រស់សោភា ខុសប្លែកឆ្ងាយជាមួយនឹងអាវក្រណាត់ចាស់ដែលនាងស្លៀកអម្បាញ់មិញនោះ ជូហ្វីក្ដាប់មាត់ខ្លួនឯងដើរចុះមកជាមួយនឹងអ្នកបម្រើមួយក្រុមដែលចាប់នាងដុសខាត់ ប្រែក្លាយនាងពីសភាពដូចជាកូនឆ្កែធ្លាក់ទឹកអោយទៅជាមនុស្សម្នានឹងគេ មានខោអាវស្អាតបាតស្លៀកពាក់នឹងគេ ។
ESTÁS LEYENDO
ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]
Romanceស្នេហារវាងអនាគតប្រធានាធិបតីរូបសង្ហា ជុន ហ្វាល់លីដា ជាមួយនឹងនារីកំសត់ ជូហ្វី ។ - ជុន ហ្វាល់លីដា x ជូហ្វី