ភាគទី១៤ : អារម្មណ៍ចម្លែក

1.5K 77 0
                                    

វីឡាហ្វាល់លីដា!!

          ឡានស្ព័រទំនើបមួយគ្រឿងបោះពួយក្នុងល្បឿនលឿនមកឈប់ងក់នៅចំពីមុខេវីឡាធំទូលាយ មុននឹងបង្ហាញវត្តមានមនុស្សស្រីម្នាក់ដែលជាអ្នករួមដំណើរចុះមកជាមួយគេចុះពីលើឡានទាំងមុខក្រម៉ូវ ព្រោះតែខឹងជាមួយនឹងម្សៀរកម្លោះដែលជូននាងមកគ្រាន់ជាមុខជាមាត់។

          " មិនអរគុណអីមួយម៉ាត់ទេ? "
          " បើកឡានដូចជាចង់ទៅស្លាប់ហើយ នៅមកទាមទារពាក្យអរគុណទៀត នេះសំណាងហើយដែលខ្ញុំមិនសម្លាប់លោកអោយស្លាប់តាមផ្លូវនោះ " ស្កាលេតក្ដាប់មាត់ ពាក្យទាំងអស់នេះមិនបាននិយាយចេញមកខាងក្រៅឡើយ នាងគិតតែម្នាក់ឯង និយាយតែម្នាក់ឯងនៅក្នុងចិត្ត មិននិយាយចេញមក មិនមែនព្រោះតែខ្លាចគេ នាងមិនដែលខ្លាចអ្នកណាស្រាប់ហើយ តែមកពីមិនចង់ឈ្លោះជាមួយមនុស្សផ្ដាច់ការម្នាក់នេះ ។ ហូស៊ុកចុះពីលើឡានមក អោបដៃសម្លឹងមើលទៅនាង ស្កាលេតងាកមកសម្លក់គេសឹងតែជ្រុះភ្នែក តែគេវិញបែរជាញញឹមលាក់គំនួចទៅវិញ ។

          " នៅមើលអី នាងឆាប់ទៅយកអីវ៉ាន់ទៅទុកទៅ "
          " ហេតុអី? ខ្ញុំនៅមានស្អីពាក់ពន្ធ័ជាមួយនឹងលោកទៀត? " ស្កាលេតលើកចិញ្ចើមទាំងឆ្ងល់ កាលបើហូស៊ុកគេនៅឈរសម្លឹងមើលនាងរហូតមិនព្រមឡើងឡានរឺក៏ចាកចេញទៅណាអោយបាត់ពីមុខមាត់នាងឡើយ ។

          " ការងារខ្ញុំនៅមិនទាន់ចប់ទេ..."
          " ស្អីអញ្ចេស! មិនយល់ទេ " ស្កាលេតក្រវីក្បាលទាំងមិនយល់ មុននឹងដើរចូលទៅខាងក្នុងវីឡា តែក៏ភ្ញាក់ជាមួយនឹងវត្តមានរបស់មនុស្សស្រីម្នាក់ចាកចេញពីវីឡាមក ហូស៊ុកក៏ផ្លាស់ប្ដូរទឹកមុខដូចគ្នាដែរ ។

          " ហ៊ូសុក...ហូស៊ុកនឹងទៅមន្ទីរពេទ្យមើលជុនទេ? " ជេសស្គីចេញមកទាំងមានស្ពាយកាបូបស្រាប់​ ដូចជារៀបចំទៅខាងក្រៅជាស្រេចចឹង ។ ការពិតទៅ ជេសស្គី ណាមជុននឹងហូស៊ុកជាមិត្តនឹងគ្នា កាលពីរៀននៅឯបរទេសឯណោះ ទំនាក់ទំនងស្នេហារបស់ពួកគេកាលនោះហូស៊ុកគេក៏បានដឹងលឺដែរ ហើយក៏ជាហូស៊ុកដូចគ្នាដែរ ដែលត្រូវអង្គុយសម្លឹងមើលមិត្តសម្លាញ់របស់គេឈឺចាប់រាប់ឆ្នាំដោយសារតែបែកគ្នាជាមួយនឹងជេសស្គី ។

ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]حيث تعيش القصص. اكتشف الآن