ភាគទី៣១

986 52 1
                                    

រឿង " ប្រធានាធិបតីម្ចាស់ចិត្ត "

ភាគទី៣១

ធ្មិចបើកៗថ្ងៃបោះឆ្នោតក៏បានឈានចូលមកដល់យ៉ាងឆាប់រហ័ស បន្ទាប់ពីកើតមានរឿងរកាំរកូសជាច្រើនមកក៏មិនអាចមានអ្នកណាធ្វើឲ្យការឈរឈ្មោះរបស់ណាមជុនមានបញ្ហាគេក៏នៅតែមានសិទ្ធិឈរឈ្មោះនៅក្នុងការបោះឆ្នោតហើយខាងក្រុមអ្នកស៊ើបក៏នៅតែព្យាយាមតាមរកភស្តុតាងជាក់ច្បាស់ជាមួយនឹងរឿងអស់ទាំងនោះផងដែរ មិនថាអ្នកណាជាអ្នកនៅពីក្រោយរឿងនោះក៏ដោយ។
"អ្នកប្រុសភ្លេចយកកាបូបហើយ"ស្របពេលដែលកាយសង្ហាកំពុងតែបោះជំហានឈានចាកចេញមកដល់ខាងក្រៅទៅហើយ អុំឆូក៏ស្រាប់តែឧទានស្រែកហៅគេភ្លាម នាយងាកសម្លឹងទៅគាត់នឹងទទួលយកកាបូបការងារគេទាំងទឹកមុខញញឹមផងដែរ។
"អរគុណណាស់អុំឆូ"
"ឈប់សិនអ្នកប្រុស មានអ្នកចង់ជូនដំណើរអ្នកប្រុសដូចគ្នា"អុំឆូឃាត់គេជាថ្មីម្ដងទៀតរួចក៏រហ័សចូលទៅខាងក្នុង ណាមជុនហុចកាបូបឲ្យទៅយូតូយកទៅដាក់ក្នុងឡាន ចំណែកគេក៏នៅឈររង់ចាំអុំឆូនៅទីកន្លែងដដែលនោះ មួយសន្ទុះក៏លឺសម្លេងជើងកង់រទេះបន្លឺឡើងមក នាយកម្លោះលេចស្នាមញញឹមថ្ពាល់ខួចស្រស់សង្ហាភ្លាម កាលបើគ្រាន់តែបានឃើញវត្តមានបុរសចំណាស់ជាឪពុករបស់គេចេញមក គេក៏រហ័សរត់ឡើងជណ្ដើរទៅមាត់ទ្វារវីឡាភ្លាមមិនចាំបាច់ឲ្យលោកហ្វាល់លីដាពិបាកចុះមក។
"លោកប៉ា"
"ប៉ាសប្បាយចិត្តណាស់ជុន , ថ្ងៃដែលប៉ាបានរង់ចាំមើលកូនប្រុសប៉ាធំដឹងក្ដីនឹងមានភាពអង់អាចបែបនេះ.."លោកហ្វាល់លីដានិយាយនៅពេលដៃគាត់ព្យាយាមលូកកាន់ក្រសោបដៃកូនប្រុសជាប់ទាំងមានស្នាមញញឹម ថ្ងៃនេះជាថ្ងៃភ័យបុកពោះសម្រាប់គាត់ព្រោះថាមិនដឹងថាណាមជុននឹងបានទទួលភាពជោគជ័យដូចដែលគេបានខិតខំប្រឹងប្រែងរៀនសូត្រមករហូតរឺក៏អត់? តែយ៉ាងណាក៏គាត់មានភាពជឿជាក់ចំពោះគេជានិច្ច។
"ខ្ញុំមិនដឹងថាខ្ញុំអាចធ្វើឲ្យប៉ាមានមោទភាពរឺក៏អត់នោះទេ តែខ្ញុំនឹងខំព្យាយាមបំពេញកាតព្វកិច្ចសម្រាប់ប្រទេសជាតិនេះឲ្យបានសមស្របនឹងអ្វីដែលលោកប៉ានឹងលោកពូព្រីមម៉ាន់តែងតែបង្ហាត់បង្រៀនខ្ញុំ"ណាមជុនគេបានប្ដេជ្ញាចិត្តជាមួយឪពុកទោះជាពេលនេះភាពជឿជាក់គេមានការថយចុះក៏ដោយ ក៏គេមិនធ្វើឲ្យលោកប៉ាគេខកបំណងនោះឡើយ។
"ខ្ញុំចង់បានពាក្យជូនពរពីប៉ា ព្រោះពាក្យជូនពរប៉ាតែងតែនាំសំណាងល្អមកឲ្យខ្ញុំជានិច្ច"លោកហ្វាល់លីដាញញឹមទៅកូនប្រុសរួចក៏លើកដៃទាំងទ្វេរស្ទាបអង្អែលក្បាលកូនប្រុសជាប់ទាំងញញឹម ហាក់ដូចជាប្រោះព្រំលាភជ័យឲ្យទៅកូនប្រុសអញ្ចឹងឯង ណាមជុនក៏ងើបសម្លឹងមើលទៅឪពុករួចក៏អោនសំពះបាតជើងឪពុកនៅនឹងរទេះរុញនោះ មុននឹងប្រញាប់ក្រោកឡើងចាកចេញទៅ ព្រោះនៅសល់តែកន្លែងមួយទៀតប៉ុណ្ណោះដែលគេត្រូវទៅដើម្បីជួបនឹងប្រជាជននៅតំបន់នោះ។
"កូនជុនដូចជាមានបញ្ហាច្រើនពេកហើយ ទាំងរឿងការងារនឹងរឿង.."និយាយដល់តែត្រឹមនេះលោកហ្វាល់លីដាក៏ដកដង្ហើមធំតានតឹងចិត្ត គាត់និយាយចង់សម្ដៅទៅរឿងក្ដីសុខខាងផ្លូវចិត្ត ជីវិតស្នេហារបស់កូនប្រុសគាត់ គេពេលនេះមិនមានការចងចាំនៅសេសសល់ជាមួយនឹងមនុស្សស្រីម្នាក់ដែលគេស្រឡាញ់ស្មើនឹងជីវិតនោះឡើយ ហេតុនេះទើបគេផ្ដោតខ្លាំងទៅលើតែការងារ គេនៅពេលនេះប្រៀបដូចជារស់នៅក្នុងអតីតកាល នៅក្រោយគ្រប់គ្នាមួយជំហានធ្វើឲ្យគាត់ជាឪពុកមានចិត្តអាណិតគេជាខ្លាំង បើសិនជាអាច..ព្រះអើយ ! ជួយបង្ហាញផ្លូវកូនប្រុសគាត់ម្នាក់នេះផង
នៅឯវីឡាឡូហ្គេសឯណេះវិញក៏មិនខុសពីវីឡាហ្វាល់លីដានោះដែរ នាយកម្លោះដែលមានងារជាកូនប្រុសទោលក៏កំពុងតែរៀបចំចាកចេញពីវីឡាដើម្បីទៅកាន់កន្លែងបោះឆ្នោតផងដែរ នៅពេលនេះគេគ្មានការព្រួយបារម្ភអ្វីឡើយ ព្រោះសន្ទុះនៃការគាំទ្ររបស់គេក៏កើនឡើងសន្ធឹកក្រោយពីគេបានប្រើល្បិចមួយក្បាច់ធំទៅលើដៃគូប្រជែងមក គេជាន់ពន្លិចណាមជុនដោយអំពើដែលគេបានធ្វើ គេទទួលបានប្រយោជន៍ដល់ទៅ២ក្នុងរឿងនេះពោលគឺអាចបានទាំងលុយហើយក៏បានទាំងសន្ទុះការគាំទ្រទៀត។
"បងសម្លាញ់"នាងតូចជេសស្គីក៏ចេញមកតាមគេនៅខាងក្រៅស្របពេលដែលនាយកំពុងតែឈរទាញក្រវ៉ាត់ករអាវគេឲ្យសមរម្យនោះ នាយសង្ហាក៏នៅស្ងៀមទ្រឹងនៅពេលដែលដៃតូចស្រឡូនលូកអោបស្រាក់ចង្កេះគេពីក្រោយជាប់មក។
"ថ្ងៃនេះជាថ្ងៃជ័យជំនះរបស់បងហើយ អូនសង្ឃឹមថានឹងបានទទួលដំណឹងល្អពីបងឆាប់ៗទៅចុះណាហ្វីលីព"ស្រីស្រស់អោបអង្អែលលើទ្រូងហាប់ណែននាយ ព្យាយាមបង្កើនភាពស្និតស្នាលនឹងដាស់អារម្មណ៍នាយដូចដែលអ្វីដែលនាងបានបម្រើគេកាលពីយប់មិញ ហ្វីលីពក៏ញញឹមបន្តិចមុននឹងទាញដៃស្រឡូនចេញពីចង្កេះ បែរខ្លួនងាកទៅចំនាង ទទួលយកស្នាមញញឹមនឹងក្រសែភ្នែកសុិចសុីពីនាងមកវិញ ម្រាមដៃចង្អុលក៏លូកប៉ះនឹងបបូរមាត់នាង ជេសស្គីនាងក៏ថើបម្រាមដៃគេជាមួយនឹងទឹកមុខសុិចសុីបំផុតដើម្បីឲ្យហ្វីលីពមានការពេញចិត្តនឹងនាង។
"តំណែងនេះវាជារបស់បងស្រាប់ហើយជេសស្គី.."
"បើសិនជាបងបានក្លាយជាប្រធានាធិបតីពិតមែន ចឹងបានន័យថាតំណែង First lady ហ្អឹម" ជេសស្គីនិយាយមិនទាន់ចប់ស្រួលបួលផង បបូរមាត់នាងត្រូវហ្វីលីពសង្កត់ជាប់មិនបង្អង់នាងក៏លើកដៃអោបករគេនឹងថើបផ្ដោះផ្ដងជាមួយប្រុសស្នេហ៍យ៉ាងក្ដៅគគុកជាទីបំផុត។
"ជូនពរបងឲ្យជោគជ័យផងណា៎.."ហ្វីលីពដកបបូរមាត់ចេញពីនាង ស្រីស្រស់ក៏ញញឹមងក់ក្បាលផ្ដល់កម្លាំងចិត្តឲ្យគេ ហ្វីលីពក៏ងាកបែរខ្លួនចាកចេញទៅទុកឲ្យជេសស្គីនៅតាមសម្លឹងមើលការចាកចេញរបស់គេជាមួយនឹងភាពត្រេកត្រអាលជាខ្លាំង ជាពិសេសជាមួយនឹងពាក្យមួយឃ្លាថាជា« First lady » ខុសប្លែកពីអ្វីដែលហ្វីលីពបានគិតទាំងអស់ ។
"នាងល្ងង់"ពាក្យមួយឃ្លានេះលោតឡើងនៅក្នុងខួរក្បាលរបស់គេ ជេសស្គីកំពុងតែសប្បាយជាមួយនឹងអំណាចនឹងការប្រគល់ឲ្យរបស់ហ្វីលីពទាំងដែលនាងមិនបានដឹងថាគេធ្វើបែបនេះដើម្បីបោកប្រាស់នាង ឲ្យនាងចូលទៅស៊ើបគ្រប់យ៉ាងពីណាមជុនតែប៉ុណ្ណោះ នៅពេលដែលបានសម្រេចកាលណា នាងច្បាស់ជាភ្លឺភ្នែកជាមិនខាននោះឡើយ។
នៅBogildo , ក្រោយពីមានរឿងមកណាមជុនក៏បានមកដល់ទីកន្លែងនេះជាថ្មី វាជាទីតាំងដែលគេមានគម្រោងមកតាំងពីការបោះឆ្នោតមិនទាន់ចាប់ផ្ដើមម៉្លេះ តែគេមិនបានដឹងថាគេធ្លាប់បានមកទីនេះម្ដងហើយ មកជាមួយនឹងមនុស្សស្រីដែលគេស្រឡាញ់ខ្លាំងជាទីបំផុត តែណ្ហើយការចងចាំគេបានបាត់អស់ទៅហើយ។
"គិតមកស្នាក់នៅប៉ុន្មានថ្ងៃ?"សំណួរធ្លោយចេញពីមាត់របស់នាយកម្លោះត្រកូលអាន់ឌើតុន , យ៉ុងហ្គីបើកឡានមកដោយផ្ទាល់ជាមួយនឹងណាមជុន ចំណែកឯអង្គរក្សផ្សេងៗរបស់ណាមជុនក៏បើកឡានអមពីមុខនឹងពីក្រោយចាំការពារសុវត្ថិភាពនាយ។ ឡានក៏ចេះតែបន្តដំណើរឡើងមកដល់ទីកន្លែងស្នាក់នៅដែលនៅលើខ្ពង់រាបមួយកន្លែងដែលអាចបង្ហាញទេសភាពយ៉ាងស្រស់ស្អាតគួរឲ្យជាប់ចិត្ត ប្លែកអីតែណាមជុនដែលមានទឹកមុខងឿងឆ្ងល់។
"មានរឿងអី?"
"យើងមានអារម្មណ៍ដូចជាប្រហែល..យើងធ្លាប់មកទីនេះពីមុនដែរទេយ៉ុនហ្គី?"សំណួរគួរឲ្យអស់សំណើចមួយនេះបានធ្វើឲ្យនាយកម្លោះដែលមិនបានដឹងពីអាការៈបាត់ការចងចាំរបស់ណាមជុនអស់សំណើចជាខ្លាំង។
"នេះលោកចេះកំប្លែងទៀតរឺ? ប្រាកដណាស់លោកធ្លាប់មកទីនេះម្ដង កាលពីមួយរយៈមុនបោះឆ្នោតហើយលោកក៏ត្រូវបានពួកខ្មាន់កាំភ្លើងលបលួចបាញ់ប្រហារនៅទីនេះ.."ស្ដាប់យ៉ុនហ្គីនិយាយធ្វើឲ្យគេភ្ញាក់ខ្លួនព្រើតដូចជាគេឆក់ការចងចាំខ្លះបូករួមជាមួយនឹងពាក្យពេចន៍ដែលគេបាននិយាយជាមួយយ៉ុនហ្គីនៅថ្ងៃនោះក៏បានលោតឡើងមកពាសពេញការគិតរបស់គេ ណាមជុនលើកដៃម្ខាងមកកាន់ទប់ក្បាលខ្លួនឯង ព្រោះតែមានការឈឺចាប់
"លោកក៏មិនបានមកតែម្នាក់ឯងនោះដែរ.."ប្រយោគមួយឃ្លាទៀតបន្លឺឡើងមក ស្របជាមួយនឹងក្រសែភ្នែកណាមជុនងាកសម្លឹងមើលទៅកាន់ច្រាំងមាត់ទឹកនៅក្បែរនោះ រូបភាពជាច្រើនស្រាប់តែផុសមក រូបភាពរាងកាយគេហៀបនឹងធ្លាក់ចូលក្នុងទឹកសមុទ្រទាំងខ្លួនដាបដោយឈាម បូករួមជាមួយនឹងសម្លេងមួយបានបន្លឺឡើងនៅក្នុងត្រចៀករបស់នាយ ស្រែកឡើងទាំងយំ ឈឺចាប់មក រូបភាពរបស់នាងក៏ហាក់ដូចជាបង្ហាញមកកាន់តែច្បាស់ទៅៗ
"លោកមិនអីទេហ្អេស៎"
"ហ្អាស៎ អូយ៎ក្បាលខ្ញុំ ហ្អាស៎"ណាមជុនលើកដៃខ្ទប់ក្បាលរបស់ខ្លួនឯង ការចងចាំចាប់ផ្ដើមមបុកចូលមកជាច្រើនទាំងពាក្យសម្ដីកាយវិការ ស្នាមញញឹម.."
< បងស្រឡាញ់អូន.. >
< បងនឹងការពារអូនឲ្យបានល្អ... >
< អូនជាទ្រព្យសម្បត្តិមានតម្លៃរបស់បង.. >
< លុតជង្គង់ចុះ >
< សំពះជូលាហើយជូតសម្អាតសម្អាតទឹកស៊ុបនោះឲ្យអស់ នេះអុំឆូមិនបានប្រដៅរឺណែនាំនាងឲ្យចេះពីសុជីវធម៌នឹងមិនរលាក់រឡើតជាមួយការងារទេរឺ ? >
< វាអាចស្ដាប់មើលទៅមិនសាកសម តែខ្ញុំ..ខ្ញុំអាចសុំអោបអ្នកប្រុសជាលើកចុងក្រោយបានទេ? >
"ហ្វី !! " ពាក្យឧទានហៅឈ្មោះមួយម៉ាត់បន្លឺឡើងស្របនឹងទឹកថ្លាមួយតំណក់ហូរកាត់ផែនថ្ពាល់របស់គេ គេដឹងហើយ គេចាំបានអស់ហើយថាស្រីម្នាក់ដែលតែងតែចូលមករកគេក្នុងការចងចាំគេនោះជាអ្នកណា។
" ហ្វី..ឲ្យបងសុំទោស"ការចងចាំទាំងប៉ុន្មានត្រឡប់មកស្របជាមួយនឹងពាក្យមូយម៉ាត់ថាការសោកស្ដាយ គេឈរសម្លឹងមើលការចាកចេញទៅរបស់មនុស្សស្រីជាទីស្រឡាញ់ទាំងដែលគេមិនបានឃាត់នាង គេគំហកដាក់នាងឲ្យនាងក្រាបសំពះអ្នកដទៃ.. គ្រប់រូបភាពហាក់ដូចជាហូរស្រក់មកតាមតំណក់ទឹកភ្នែកគេចឹង..
"សុំទោសដែលបងមិនចងចាំអូន"

#យូមីន

ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]Where stories live. Discover now