ភាគទី៤៧

890 45 0
                                    

" ប្រធានាធិបតីម្ចាស់ចិត្ត "
#ភាគទី៤៧

បន្ទាប់ពីរឿងគ្រប់យ៉ាងនឹងការពិតទាំងអស់បានដោះស្រាយលាតត្រដាងឲ្យឃើញការពិតពីក្រោយការបាត់ខ្លួនរបស់កូនស្រីតែមួយរបស់ត្រកូលព្រីមម៉ាន់ អ្នកបង្ករឿងទាំងនោះក៏បានទទួលទោសសាកសមទៅនឹងអំពើ ពោលគឺអុំអែនរងរបួសទ្រូងទទួលការវះកាត់ ចំណែកឯនាងតូចជាកូនស្រីរបស់គាត់ឯណោះក៏ត្រូវបានប៉ូលីសឃាត់ខ្លួនបញ្ជូនទៅកាន់មន្ទីរឃុំឃាំងរង់ចាំការកាត់ទោសពីតុលាការមក រឿងល្អជាងនេះទៅទៀតនោះគឺបន្ទាប់ពីហេតុការណ៍នេះមកកូនស្រីរបស់លោកព្រីមម៉ាន់, ជូហ្វីបានដឹងខ្លួនពីការសន្លប់ស្ដឹងអស់រយៈពេលរាប់ខែមក គ្រប់គ្នាក៏មានសេចក្ដីសោមនស្សជាមួយនឹងដំណឹងមួយនេះ។
"អ្នកនាងហ្វីមានសុខភាពល្អទេ គាត់បានដឹងខ្លួនតាំងពីប៉ុន្មានថ្ងៃបន្ទាប់ពីការព្យាបាលមកម៉្លេះ"សម្ដីដែលលោកដុកទ័របាននិយាយក៏បានបង្កភាពភ្ញាក់ផ្អើលដល់បុរសចំណាស់ជាឪពុកជាខ្លាំង នេះហ្វីដឹងខ្លួនមករាប់ខែហើយ? គ្រប់យ៉ាងគ្រាន់តែជាការបំភន្ត័ភ្នែកចឹងរឺ?
"ខ្ញុំវង្វេងអស់ហើយលោកដុកទ័រ"លោកព្រីមម៉ាន់
"អ្នកនាងហ្វីបានអង្វរសុំខ្ញុំឲ្យជួយលាក់ការណ៍រឿងនេះ ព្រៅះតែអ្នកនាងចង់វែកមុខរកឃាតករដែលព្យាយាមតាមធ្វើបាបនាង ដំបូងឡើយខ្ញុំគិតថាមិនសាកសមទេដែលខ្ញុំជួយអ្នកនាងហ្វី តែបំណាច់ថាអ្នកនាងហ្វីទទូចសុំទៅហើយ ខ្ញុំក៏មិនអាចជំទាស់បានដែរ... ខ្ញុំសង្ឃឹមថាលោកនឹងលោកប្រធានាធិបតីនឹងយល់"គ្រប់ពាក្យពេចន៍ដែលលោកដុកទ័របាននិយាយមិនបានធ្វើឲ្យលោកព្រីមម៉ាន់មានការខឹងសម្បារនោះឡើយ តែគាត់ក៏បែរជាកាន់តែយល់ពីចិត្តកូនស្រីទៅវិញ គាត់ក៏កាន់តែអាណិតកូនចំពោះរឿងទាំងអស់ដែលបានកើតឡើងមកលើនាង មិនស្មានទាល់តែសោះថាមនុស្សដែលកាន់តែជិតខ្លួន អ្នកនោះកាន់តែគ្រោះថ្នាក់...
"ចឹងខ្ញុំសុំទៅមើលអ្នកជម្ងឺបន្តទៀតហើយ"
"អញ្ជើញតាមសម្រួលលោកដុកទ័រ"លោកព្រីមម៉ាន់ក៏ញញឹមយ៉ាងសមរម្យទៅកាន់ដុកទ័រ មុននឹងតាមសម្លឹងមើលដំណើរបោះជំហានចាកចេញទៅរបស់គាត់ កែវភ្នែកពណ៌ត្នោតក៏បែរសម្លឹងទៅខាងក្នុងបន្ទប់វិញ មុននឹងបានឃើញកាយសង្ហាជាកូនប្រសារប្រុសកំពុងតែកាន់ក្រសោបដៃកូនស្រីគាត់ផ្អឹបជាប់នឹងបបូរមាត់ពោរពេញទៅដោយក្ដីស្រឡាញ់ពេញជ្រាបដែលសូម្បីតែគាត់ជាអ្នកឈរមើលពីចម្ងាយក៏មានអារម្មណ៍ថារំភើបជាមួយនឹងក្ដីស្រឡាញ់ស្មោះត្រង់របស់គេដែរ។
"ប៉ាបានធូរចិត្តហើយដែលមានមនុស្សប្រុសល្អដូចជាជុនមកនៅក្បែរចាំថែរក្សានឹងការពារកូន , សែនជូ..អូនមើលចុះថាចុងបញ្ចប់ប្រុសជុនក៏ជាមនុស្សតែម្នាក់ដែលនឹងមើលថែកូនស្រីយើងដូចដែលអូនបាននិយាយពិតមែន"តាមពិតទៅភរិយារបស់លោកព្រីមម៉ាន់គឺលោកស្រីសែនជូក៏បានចាប់អារម្មណ៍នឹងកូនប្រុសត្រកូលហ្វាល់លីដានេះតាំងពីគាត់នៅមានជីវិតមកម៉្លេះ បើសិនជាគាត់បានដឹងបំណងរបស់គាត់បានសម្រេចបែបនេះ មិនដឹងជាគាត់សប្បាយចិត្តប៉ុណ្ណាឡើយ លោកព្រីមម៉ាន់សម្លឹងមើលទៅផ្ទៃមេឃខាងក្រៅដៃម្ខាងលើកកាន់ក្រសោបទ្រូងខ្លួនឯងជាមួយនឹងស្នាមញញឹមមានក្ដីសុខនឹងគិតអធិដ្ឋានដល់មនុស្សស្រីម្ចាស់ជីវិតរបស់គាត់ពីចម្ងាយ មុននឹងបោះជំហានដើរចេញទៅ។
...
មកមើលអ្នកនៅខាងក្នុងបន្ទប់ឯណេះវិញ ណាមជុនក៏អង្គុយសំកុកចាំប្រពន្ធ សម្លឹងមើលនាងទាំងមាត់ញញឹមបិទមិនជិតរំភើបចិត្តនឹងរឿងដ៏អស្ចារ្យដែលអាចនាំមនុស្សស្រីជាទីស្រឡាញ់គេឲ្យមកវិញនោះ។
"មើលចុះ គេងនៅលើគ្រែអ្នកជម្ងឺយូរខែយ៉ាងនេះទៅហើយ អូនក៏នៅតែស្រស់ស្អាតដដែល First ladyរបស់បង"ពាក្យសម្ដីដែលគេនិយាយនោះហាក់ដូចជាចាក់ស្រេះជាមួយនឹងក្ដីសុខផ្លូវចិត្តជាខ្លាំង ពិតហើយពាក្យថា First ladyនេះជាមនុស្សស្រីតែម្នាក់គត់នេះវាជារបស់ជូហ្វីតាំងតែពីដើមមករហូតដល់ពេលនេះ មិនថាមានរឿងអ្វីកើតឡើងក៏គេនឹងត្រួសត្រាយគ្រប់ឧបសគ្គដើម្បីបានជួបនាង រស់នៅជាមួយនាង ចំណាយជីវិតដែលនៅសល់ទាំងប៉ុន្មានដើម្បីអោបក្រសោបនាងជាប់នឹងទ្រូងទៅតាមពាក្យសន្យាដែលគេមានសម្រាប់នាងតាំងពីកុមារភាពមកដល់ពេលនេះចិត្តស្រឡាញ់គេក៏កើនឡើងជាលំដាប់ គ្មានថ្ងៃអន់ស្រកឡើយ។
"ហ្អឹម..ហ្អឹម"កំពុងតែសញ្ជឹងគិតក៏ស្រាប់តែសម្លេងដង្ហើមស្រាលបានបន្លឺឡើង សរីរាង្គកាយនាងដែលនៅធ្មឹងក៏ចាប់ផ្ដើមមានដំណើរការដោយដៃតូចស្រឡូនរបស់នាងក្រសោបដៃណាមជុនតបវិញ ណាមជុនក៏ញញឹមបញ្ចេញថ្ពាល់ខួចជាថ្មីមុននឹងកាន់ដៃនាងជាប់កាន់តែណែនលើសដើមទៀត។
"ប្រពន្ធសម្លាញ់"ណាមជុនឧទានហៅឈ្មោះនាងស្របពេលដែលជូហ្វីបើកភ្នែកឡើងស្រាលៗមក កែវភ្នែកស្រស់ថ្លាក៏ងាកមកចំមនុស្សប្រុសដែលកំពុងតែអង្គុយកៀកក្បែរនាង ទឹកភ្នែកមួយតំណក់ហូរស្រក់កាត់ផែនថ្ពាល់នាងជាមួយនឹងស្នាមញញឹម...
"ណាមជុន"
"ទីបំផុតបងក៏បានលឺសម្លេងអូន..សម្លេងដែលបងតែងតែនឹករលឹកជារៀងរាល់ថ្ងៃ មិនថាពេលគេង ពេលទៅធ្វើការទៅទីណាក៏បងតែងតែនឹកឃើញដល់វាដែរ បងនឹកអូនណាស់"ណាមជុនក៏លូកកាន់ចង្កេះនាង ជូហ្វីក៏ព្យាយាមប្រមូលកម្លាំងក្រោករួចលោអោបនាយទាំងចិត្តនឹករលឹក ដៃមាំកាន់អោបខ្លួននាងជាប់ជាមួយនឹងស្នាមញញឹមនឹងទឹកភ្នែកនៃក្ដីរំភើបជាថ្មី ជីវិតដែលងងឹតស្លុបគ្មានពន្លឺក៏បានភ្លឺឡើងជាថ្មី ដោយសារតែវត្តមានរបស់នាង...
"ជុន"
"និយាយចឹងហ្វីលីណា? ហ្វីលីណាកូនយើងនាងនៅផ្ទះមែនទេ?"ហ្វីក៏ស្រាប់តែចាប់ភ្លឹកនឹកឃើញដល់កូនស្រីគួរឲ្យស្រឡាញ់ដែលនាងខានបានអោបប្រលែងខ្ទង់ខែមកហើយនោះ ណាមជុនគេនៅស្ងៀមសម្លឹងមើលមកហ្វីជាមួយនឹងទឹកមុខមានទុក្ខ...
"ជុន ប្រាប់មកថាកូនហ្វីលីណានៅឯណា?"
#បន្ទប់សម្រាកព្យាបាល៧៧
"ហ្វីលីណា"
"ហ្អឺ ម៉ាក់ម៉ាក់"គ្រាន់តែបានលឺសម្លេងម្ដាយភ្លាម ស្រីតូចដែលកំពុងតែអង្គុយញ៊ាំបបរក៏រហ័សរត់ចុះពីលើគ្រែសម្ដៅមករកម្ដាយ ជូហ្វីក៏បន្ទន់ខ្លួនចុះចាំអោបនឹងពរកូនស្រីឡើង សម្លេងថើបបានបន្លឺឡើងជាច្រើនដង ជូហ្វីថើបកូនស្រីសព្វពេញមុខមិនឲ្យសេសសល់ ថើបឲ្យបាត់នឹក ថើបឲ្យកូនបានដឹងថាម៉ាក់កូនមកវិញហើយ...
"ហ្អឹកហ្អឹក កូននឹកម៉ាក់ម៉ាក់ណាស់ កូនចង់អោបម៉ាក់ម៉ាក់យូរមកហើយ ម្ចាស់ជីវិតកូនត្រឡប់មកវិញហើយ ហ្អឹម"ហ្វីលីណាបន្លំលួចថើបថ្ពាល់ម្ដាយមួយខ្សឺតផង
"យើងនេះប៉ុនណាស់អាខាងយកចិត្តនេះ"
"កាត់តាមប៉ាប៉ាប្រធានាធិបតីនឹងហើយ ហ្អិហ្អិ"ណាមជុនក៏សើចឡើងរួចក៏ចូលមកអោបកូននឹងប្រពន្ធដែរ បីនាក់ម្ដាយឪពុកកូនក៏មានតែស្នាមញញឹមលែងមានទឹកភ្នែកទៀតហើយ។ ណាមជុនក៏ងាកក្រសែភ្នែកចេញពីកូន មុននឹងងាកសម្លឹងមើលទៅស្ត្រីចាស់ដែលកំពុងតែឈរកាន់ចានបបរក្នុងដៃសម្លឹងមើលមកពួកគេជាមួយនឹងស្នាមញញឹម...
ណាមជុនក៏ចេញមកខាងក្រៅដោយមានវត្តមានស្ត្រីចំណាស់ម្នាក់នៅខាងក្នុងនោះមកជាមួយដែរ នាយក៏ឈរមុននឹងងាកបែរសម្លឹងទៅគាត់ ទឹកមុខដូចជាចង់ញញឹមបន្តិចអីបន្តិច...
"ឈប់សិនលោកស្រីសាន់ត្រា"គេក៏ឃាត់ដំណើរបោះជំហានរបស់ម្ដាយ ពេលដែលគេចង់ចេញទៅដោយមិនបាននិយាយអ្វីទាំងអស់បែបនេះ លោកស្រីសាន់ត្រាក៏ឈប់មុននឹងងាកសម្លឹងមើលមកកូនប្រុសតែមួយរបស់គាត់...
"អរគុណដែលបានមកមើលថែហ្វីលីណា"
"នាងក៏ជាចៅរបស់យើងដែរ.."ពាក្យដែលលោកស្រីសាន់ត្រាបាននិយាយនោះក៏ធ្វើឲ្យណាមជុនញញឹមឡើងទាំងមានមោទនភាពនឹងមិនរំពឹងថាបានលឺពាក្យថា«ចៅ»ពីមាត់គាត់ឡើយ...
"លោកស្រីព្រមទទួលហ្វីហើយមែនទេ? ព្រោះនាងជាកូនស្រីរបស់លោកព្រីមម៉ាន់មែនទេ?"
"យើងអាចប្រកែកជាមួយនឹងការសម្រេចចិត្តរបស់បុរសឯករាជ្យដូចជាជុន ហ្វាល់លីដាបានយ៉ាងមិចទៅ? បើទោះបីជានាងម្នាក់នោះជាស្រីមកពីគំនរសម្រាមណា៎ក៏យើងត្រូវតែទទួលយកដែរ តែយើងក៏សប្បាយចិត្តដែលកូនប្រុសយើងរើសបានមនុស្សស្រីល្អ"
"អរគុណខ្លាំងណាស់...ម៉ាក់"ពាក្យមួយឃ្លាចុងក្រោយរបស់ណាមជុនក៏បានបន្លឺឡើង ស្នាមញញឹមក៏លោតឡើងតិចៗនៅលើទឹកមុខមាំរបស់លោកស្រីសាន់ត្រា គាត់ងក់ក្បាលបន្តិចមុននឹងស្ពាយកាបូបគាត់បោះជំហានចាកចេញទៅ ណាមជុនក៏តាមសម្លឹងមើលម្ដាយទាំងសប្បាយចិត្ត រឿងល្អៗកើតឡើងមកហើយទាំងគេនឹងអ្នកជុំវិញខ្លួន
តែមិនមែនទាំងអស់នោះទេ...
#វីឡាអាល់ម៉ាឌី
"អ៊ួក អ៊ួក"សម្លេងក្អួតបានបន្លឺឡើងនៅក្នុងបន្ទប់ទឹកក្នុងធ្លាបន្ទប់ធំទូលាយរបស់វីឡាអាល់ម៉ាឌី កាយតូចស្ដើងអោននៅឡាបូលាងដៃ ក្អួតចង្អោរសឹងតែស្លាប់ខ្លួនទៅហើយ នាងងើបសម្លឹងមើលទឹកមុខស្លេកស្លាំងរបស់ខ្លួនឯងក្នុងកញ្ចក់មុននឹងបោះជំហានដើរចាកចេញទៅខាងក្រៅ ភ្នែកងាកសម្លឹងមើលទៅបន្ទប់ក្បែរនោះដែលបើកទ្វារចោលមុននឹងដើរចូលទៅក្នុងនោះតែក៏ឈប់កាលបើបានឃើញមនុស្ស២នាក់នៅទីនោះ ពួកគេកំពុងតែពិភាក្សាគ្នារឿងការងារតែមិនមែនពិភាក្សាធម្មតានោះទេគឺជេននៅអង្គុយលើភ្លៅរបស់ហូស៊ុកជាប់ញញឹមឡើងយ៉ាងមានក្ដីសុខ ឃើញបែបនេះនាងក៏សម្រេចចិត្តថាមិនចូលទៅរំខានទេតែ..
"អូនចូលមកលេត"សម្លេងគ្រលរធំបន្លឺឡើង ស្របជាមួយនឹងដៃមាំលូកកេះឲ្យជេនក្រោកឈរឡើងពីភ្លៅគេ ស្រីស្រស់ក៏ក្រោកឡើងទាំងញញឹមបែបមិនចង់ ក្នុងចិត្តនឹងក្រសែភ្នែកក៏ងាកសម្លក់ខឹងនឹងការមកដល់របស់ស្កាលេតពេលនេះ...
"នាងទៅវិញចុះ ថ្ងៃនេះខ្ញុំចង់នៅជាមួយនឹងអូនលេតម្ដង"
"ហូស៊ុក ហ្អា៎"នាងតូចក៏អោនថើបថ្ពាល់របស់ហូស៊ុកបន្តិច មុននឹងដើរតុបៗចាកចេញទៅខាងក្រៅ មិនភ្លេចងាកសម្លក់មកស្កាលេតផង
"មកលេងជាមួយជេនឆ្អែតហើយ បងនឹកអូន..នឹកខ្លួនអូន"ហូស៊ុកចូលមកជិតស្កាលេត មុននឹងលូកដៃកាន់ក្រសោបចង្កេះនាងមកអឹបជាប់នឹងខ្លួនគេជាមួយនឹងស្នាមញញឹមខិលខូច មានប្រៀប...
"ធ្វើវាចុះ.."ស្កាលេតក៏ហើបបបូរមាត់ឡើងទាំងស្លេកស្លាំងខ្សត់កម្លាំងដៃតូចស្រឡូនក៏លូកទាញស្មារ៉ូបរបស់ខ្លួនរកទម្លាក់ចុះ តែក៏បែរជាដៃធ្លាក់ស្តាកមកក្រោមស្របនឹងរាងកាយដួលមួយជំហរលើហូស៊ុក នាយសង្ហារហ័សត្រកងនាងជាប់នឹងដៃរហូតដល់គេដួលអង្គុយនឹងឥដ្ឋ...
"លេត..លេតដឹងខ្លួនឡើង"ហៅយ៉ាងណាក៏នាងមិនលឺដែរ ព្រោះនាងសន្លប់បាត់មាត់បាត់ករឈឹងទៅហើយ៕

#យូមីន

ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]Dove le storie prendono vita. Scoprilo ora