Part 34“chocolate”
[...]
មិនថាគេសម្រេចចិត្តបែបណា ដឹងត្រឹមតែថានាងបានសាងកំហុសធំមួយ.. នោះគឺយល់ព្រមនឹងគេ មិនងើបចេញពីកៅអីដែលនាងកំពុងអង្គុយមួយនេះ។
Yunghee ដែលកំពុងតែឱនចុះក៏ស្រាប់តែងើបមុខឡើងមកវិញ ក្រោយពេលដែលឮសំឡេងសម្រឹបជើងយ៉ាងធ្ងន់ទម្លាក់មកលើដីជាច្រើនដង។
Yoongi រត់មកឈប់នៅពីមុខនាង។ គេប្រើពេលមួយដ៏ខ្លីសម្រាប់សម្រាកដកដង្ហើម មុននឹងសម្រូតខ្លួនចុះដូចដែលគេបានធ្វើនៅមុននោះ។
“ស-សម្រាកមួយភ្លែតសិនទៅ” នាងនិយាយដោយភ្ញាក់ផ្អើល ព្រោះអ្នកកម្លោះស្រាប់តែទាញជើងដែលមានរបួសរបស់នាងមករកគេ។ បែបនេះទើបធ្វើឲ្យនាងរេផ្លិច ម្រាមទាំងដប់ខ្ញាំកៅអីដែលខ្លួនកំពុងអង្គុយលើនោះជាប់ដោយមិនដឹងខ្លួន។
“ហើមហើយ” ផ្ទុយទៅវិញ គេបែរជាមិនខ្វល់នឹងអ្វីដែលនាងនិយាយនៅមុននោះ ហើយប្រើអារម្មណ៍ទៅផ្ដោតលើជើងដែលមុតត្រូវដែកអំបាញ់មិញវិញ។
“មិនអីទេ ខ្ញុំ—”
“ទ្រាំបន្តិចទៅ បើមិនលាបថ្នាំ វានឹងបន្សល់ស្នាម” Yoongi និយាយកាត់ដោយមិនមើលមុខនាង។ ដៃឈោងទៅយកថ្នាំដែលទុកលើកៅអីជិតនោះ។
“ខ្ញុំពិតជាមិនអីពិតមែន.. ឲ្យខ្ញុំលាបខ្លួនឯងក៏បានដែរ” មិនដឹងជាបានភាពក្លាហានមកពីណា អ្នកដែលអង្គុយនៅលើកៅអីនេះស្រាប់តែចាប់ដៃរបស់បុរសដែលលុតជង្គង់នៅពីមុខនាងនេះជាប់។ បែបនេះនាងក៏ជោគជ័យក្នុងការបញ្ឈប់សកម្មភាពរបស់គេ ហើយធ្វើឲ្យគេបែរចំណាប់អារម្មណ៍មករកនាងវិញ។
YOU ARE READING
in a cruel world (KH)
Fanfictionពិភពលោកមួយនេះមានពេញទៅដោយភាពស្រស់បំព្រង តែនៅក្នុងពេលតែមួយ វាក៏បានលាក់បាំងនូវភាពឃោរឃៅពីខាងក្នុង។ teen au. [SLOW UPDATE]