Part 26“there’s a thing called falling in love.. do you want to try?”
អ្នកទាំងពីរដើរចេញមកខាងក្រៅដូចដែលបានណាត់នាពេលមុននេះ។ នៅឯសួនច្បារក្រោយផ្ទះ ត្រង់ជណ្ដើរឈើដែលសង់ឡើងតែពីរបីកាំទុកជាការលម្អ ពួកគេអង្គុយចុះពីមុខទ្វារកញ្ចក់ ជាកន្លែងខណ្ឌដាច់រវាងផ្ទះបាយនិងសួនច្បារនោះ។
ដំបូងគិតថាមានពាក្យច្រើនណាស់ដែលពួកគេត្រូវនិយាយជាមួយគ្នា តែភ្លាមនោះខួរក្បាលប្រែទៅជាទទេស្អាត សុខៗក៏ស្រាប់តែនឹកមិនឃើញថាគួរនិយាយអី្វទើបល្អ..
ពួកគេបានត្រឹមតែអង្គុយរកនឹកមើលប្រធានបទ បបួលគ្នាមកនិយាយគ្នាលេងហើយក៏ស្រាប់តែភ្លេចឈឹងរករឿងមកនិយាយមិនចេញបែបនេះវាដូចមិនសម។
“គឺថា..”
“ខ្ញុំមានរឿងមួយត្រូវសួរ”
Yeonha ងក់ក្បាលទាំងស្ងៀមស្ងាត់ រង់ចាំស្ដាប់អ្នកដែលអង្គុយក្បែរនាងនិយាយបន្ត។
“នាងមកវិញ.. ក៏ព្រោះតែរូបថតមួយនោះមែនទេ?” Hoseok សួរឡើង ធ្វើឲ្យអ្នកខាងនេះក្រហមមុខមួយរំពេច។
“គឺ-- ម-មិន ម-មែនទាំង-- ស-ស្រុងនោះទេ” Yeonha តប។ នាងងាកមុខចេញទាំងអៀនខ្មាសក្រោយពេលសម្ដីរបស់នាងនិយាយចេញមកមិនត្រឹមតែមិនច្បាស់ទេ ហើយវាថែមទាំងត្រដិតទៀត! ព្រះជាម្ចាស់អ៊ើយ..
“aww នេះនាង..អៀនឬ?” Hoseok ហាក់បីដូចជាទប់ខ្លួនឯងលែងជាប់។ គេស្រាប់តែឱនមុខទៅរកនារីដែលអង្គុយជិតខ្លួន រួចយកដៃទៅចាប់ក្បាលរបស់នាងក្រោយពេលនិយាយចប់។
មិនដឹងទេ ស្រាប់តែមានអារម្មណ៍ថាចង់អង្អែលក្បាលនាង ហើយញ៉ោះនាងលេង ទាំងដែលរឿងនេះ.. វាត្រូវតែជាគេ ដែលត្រូវមកខ្មាសអៀន។
“ឈប់ទៅ! ខ្ញុំមិនចូលចិត្តទេ..” នាងដំឡើងសំឡេងនៅដើមប្រយោគ តែវាក៏ថយទៅវិញយឺតៗ នៅពេលនាងដឹងថាថ្ពាល់របស់ខ្លួនត្រូវបានក្ដោបជាប់ដោយដៃទាំងគូរបស់ Hoseok ។
ប៉ុន្តែមើលទៅក៏ទៅមុខមិនរួចដែរ ព្រោះអ្នកទាំងពីរសុទ្ធតែជាមនុស្សអៀនប្រៀន មិនបាច់មកសង្ឃឹមថាពួកគេនឹងមកថើបគ្នានៅក្នុងខណៈនេះអីនោះទេ។
YOU ARE READING
in a cruel world (KH)
Fanfictionពិភពលោកមួយនេះមានពេញទៅដោយភាពស្រស់បំព្រង តែនៅក្នុងពេលតែមួយ វាក៏បានលាក់បាំងនូវភាពឃោរឃៅពីខាងក្នុង។ teen au. [SLOW UPDATE]