Part 5
"welcome, to a new habitation"
[Author’s POV]
បន្ទាប់ពីពិភាក្សារឿងផ្ទេរសិទ្ធិចិញ្ចឹមកូនរួចចប់សព្វគ្រប់។ អ្នកស្រី Jung ដើរចេញពីបន្ទប់មករក Jin និង Yeonha ។
ក្រោយទទួលបានការយល់ព្រមពីម្ដាយរបស់ក្មេងៗ អ្នកស្រីរហ័សទាក់ទងទៅអ្នកស្គាល់គ្នាឲ្យជួយរៀបចំរឿងទាំងនេះជូន។ ក៏មិនភ្លេចឆ្លៀតទៅបង្ហើយការងារនៅក្រុមហ៊ុន ព្រោះដឹងស្រាប់ហើយ workaholic ដូចជាគាត់គឺចាត់ទុកការងារជាជីវិត។
បែរមកមើលបងប្អូនត្រកូល Kim ទាំងពីរនាក់នេះវិញ។ ពួកគេកំពុងរៀបចំឥវ៉ាន់ រង់ចាំពេញទៅដោយភាពអត់ធ្មត់ តាមបណ្ដាំអ្នកស្រី Jung ថាគាត់នឹងបើកឡានមកទទួល។
គួរទុកពេលឲ្យពួកគេយូរជាងនេះ ព្រោះសុខៗក៏មកផ្លាស់ប្ដូរកន្លែងនិងការរស់នៅអីបែបនេះ វាលឿនបន្តិចហើយ។ ប៉ុន្តែគាត់ក៏មិនចង់ទុកពួកគេចោលគ្មានអ្នកមើលថែ ជាពិសេសគឺ Yeonha តែម្ដង។ គាត់ក្រឡេកឆេះ តាំងតែពីថ្ងៃដែលបានជួបនាងដំបូងម្ល៉េះ។ ក្មេងនេះមានអត្តចរិតល្អ ចេះស្គាល់ពាក្យថាអត់ធ្មត់ មានរឿងពិបាកអីប្រាកដជាមិននិយាយចេញមកក្រៅទេ។
កាន់តែមិនចង់ឲ្យអ្នកដទៃអណិត នាងសុខចិត្តបៀមទុក្ខតែម្នាក់ឯង វាប្រសើរជាជាង។ បើតាមចរិតនាង នាងប្រាកដជាប្រកែកមិនទៅ ព្រោះនាងតូចតែខ្លួនទេ អាយុវាល្មមជាក្មេងដឹងក្ដីហើយ នាងក៏ស្ដាប់ឮនិងយល់ពីអ្វីគ្រប់យ៉ាង ទោះ Jin ធ្វើមិនដឹងហើយហាក់ចង់លាក់វាពីនាង។ ក៏ប៉ុន្តែលើកនេះនាងអស់ចិត្ត អស់ការអត់ធ្មត់មែនទែនហើយ ចាប់តាំងពីពេលដែលអ្នកស្រី Kim ឆេវឆាវយករបស់មកគប់នាង។
សុំពេលទទួលយកការពិត ឈប់បញ្ចុះបញ្ចូលខ្លួនឯងថាត្រូវមានភាពកតញ្ញូ។ សុំពេលឈប់យកលេសទាំងនេះមកបិទបាំងការពិត។ ការពិតដែលទោះបីជានាងធ្វើល្អដល់ថ្នាក់ក្លាយជាទេវតាទៀតក៏ម្ដាយនាងមិនយកនាងទុកក្នុងភ្នែកដែរ។ មិនសូម្បីតែមួយវិនាទី។
នាងតូចបិទភ្នែកសង្ងំយំ ខណៈពេលដែលពួកគេកំពុងអង្គុយក្នុងឡានរបស់អាណាព្យាបាលថ្មី។ រួចនាងក៏គេងលង់លក់ទាំងបែបនេះទៅ។
YOU ARE READING
in a cruel world (KH)
Fanfictionពិភពលោកមួយនេះមានពេញទៅដោយភាពស្រស់បំព្រង តែនៅក្នុងពេលតែមួយ វាក៏បានលាក់បាំងនូវភាពឃោរឃៅពីខាងក្នុង។ teen au. [SLOW UPDATE]