28

87 9 0
                                    


Part 28

“amusement park”

     “ល្មមហើយអីពួកឯង? មួយៗរវល់នេះរវល់នោះ រកតែយើងហៅមកមើលមុខបន្តិចមិនបាន” Jin បន្លឺពីខ្សែម្ខាងទៀតនៃទូរស័ព្ទ។

     “ទេ hyung, បើថានឹកខ្ញុំក៏និយាយមក មិនបាច់រកលេសថាចង់ជួបមុខគ្រប់គ្នាអីចឹងទេ” Jungkook តប។

     “អ្នកណាថាយើងនឹកឯង!? យើងនឹកប្អូនយើងទេ! ត្រូវ Hoseok លេបចូលពោះបាត់ហើយមិនដឹង!” Jin ស្រែកធ្វើឲ្យគ្រប់គ្នាទប់សំណើច។

     “បងប្រុស!” Yeonha ស្រែកមកវិញ គ្រាន់តែស្ដាប់ក៏ដឹងថានាងស្រែកទាំងអៀន។

     ត្រូវហើយ គឺពួកគេកំពុងតែនៅក្នុង call ជា group ជាមួយគ្នាហ្នឹងឯង។ ក្រោយពីពេលពួកគេបញ្ចប់ការសិក្សានៅក្នុងមហាវិទ្យាល័យមក ភោជនីយដ្ឋានរបស់ Jin ក៏ស្រាប់តែបាត់វត្តមានរបស់ពួកគេបន្តិចម្ដងៗ ។ មូលហេតុគឺមកពីពួកគេរវល់តែជាមួយនឹងរឿងការងារនេះឯង។

     ប្អូនក៏នឹក មិត្តក៏នឹក តែហៅពួកគេមកលើកណាក៏មិនដែលឃើញបង្ហាញខ្លួនដែរ។ តែថាអីតែពួកនេះ សូម្បី Jin ខ្លួនឯងក៏គ្មានឃើញទំនេរពីហាងរបស់គេបានមួយថ្ងៃ ភ្ញៀវពិតជាច្រើនពេកហើយ។

     “បើ hyung ខ្លាំងម៉េចក៏មិនមករកពួកខ្ញុំវិញមក យី!” Namjoon និយាយវិញម្ដង ខ្សែម្ខាងទៀតក៏ឮសំឡេងកកិតគ្នានៃសន្លឹកក្រដាស បញ្ជាក់ថាអ្នកខាងនោះមិនទាន់ទាំងបានដកចិត្តចេញពីការងាររបស់គេផង។

     “កំពុងកែកិច្ចការឲ្យសិស្សមែនទេ hyung?” Jimin សួរទាំងសើច។

     “ព្រះអ៊ើយ ឯងមិនទុកពេលឲ្យខ្លួនឯងសម្រាកខ្លះទេអ្ហី Namjoon” Jin និយាយទាំងហួសចិត្ត។

     “យើងសម្រេចចិត្តហើយ! ស្អែកទៅដើរលេង! អត់មានរឿងមកដោះសាទេ ព្រោះជាថ្ងៃអាទិត្យ ហ៊ានតែអត់មក យើងនឹងកាត់កាលពួកឯងចោលមិនខាន” Jin គម្រាម។

     “ស្អែកចឹងហ្មង hyung? អត់ទុកពេលពីរបីថ្ងៃរៀបគម្រោងអីទេ?” Taehyung និយាយទាំងភ្ញាក់ផ្អើល។

     “អើ! ហ្នឹងហើយ មិនដឹងជារៀបគម្រោងធ្វើស្អី បើគម្រោងកាលមុនមិនដែលបានសម្រេចម្ដងផង មើលតែពេលយើងហៅពួកឯងមកហាងយើងទៅដឹងហើយ! មួយៗបាទៗៗ តែចុងក្រោយគ្មានឃើញក្បាលអ្នកណាមកមួយ!” Jin និយាយយ៉ាងញាប់ តាមទម្លាប់នៅពេលគេខឹង បែបនេះធ្វើឲ្យពួកគេសើចយកតែម្ដង តែក្នុងចិត្តក៏រាងមានអារម្មណ៍ថាខុសដែរ ព្រោះដឹងពីចរិតគេច្បាស់ តែងតែបន្លំលាក់ពាក្យពិតនៅក្រោមសំឡេងលេងសើច។

in a cruel world (KH) Where stories live. Discover now