Part 42"it is wrong, but it feels so right"
"អូទេ, ទេៗៗៗ" Taehyung ឧទានតែឯង គ្រវីក្បាលញាប់ស្អេកទាំងបើកភ្នែកធំ ច្បាស់ណាស់ថាកំពុងតែស្ថិតនៅក្នុងភាពភ្ញាក់ផ្អើល ក្រោយភ្នែកក្រលៀសទៅរកនារីលេខាទៅក៏ស្រាប់តែឃើញថា..
នាង. បាន. ប៉ះ. ពាល់. ស្រា. ទៀត. ហើយ!
នឹកឃើញដល់កាលពីលើកមុនដែលមនុស្សធំដឹងក្ដីម្នាក់នេះស្រវឹងហើយក៏ស្រាប់តែទៅធ្វើរឿងជាច្រើនដែលខ្លួនមិនធ្លាប់ដែលគិតចង់ទៅធ្វើសោះ.. នេះគេមិនដឹងទេថាក្រោយពេលស្វាងនាងនឹងគិតយ៉ាងម៉េចចំពោះរូបសាក់មួយដែលនាងបានជ្រើសរើសដោយផ្ទាល់មាត់នៅយប់នោះ។
ដឹងត្រឹមតែថាព្រឹកស្អែកមកដល់ភ្លាម Hwaran ក៏ត្រឡប់មកធ្វើការតាមម៉ោង, ជាអ្វីដែលអគ្គនាយកម្នាក់នេះចង់សរសើរបំផុត ពីព្រោះមនុស្សធម្មតាឲ្យតែផឹករាងលើសបន្តិចហើយ ក្បាលប្រាកដជាឈឺដូចត្រូវគេយកញញួរមកដំ, ហើយបើចង់ងើបឈរវាក៏ជារឿងដ៏លំបាកមួយដែរ។ តែនាងផឹកដល់ចេញបានកុលាបលើកញ្ចឹងកមួយទងហើយ នាងនៅអាចមកបាន។ គេពិតជាចង់សុំទះដៃសរសើរដោយសុទ្ធចិត្ត។
តែបើរឿងទឹកមុខនាងវិញគឺមិនបាច់ចាំគេនិយាយច្រើនទេ នៅតែមិនខុសពីមនុស្សធម្មតា, គឺនៅតែស្អុយប៉ែរ។ បែបនេះធ្វើឲ្យគេអានចិត្តនាងមិនដាច់សោះ ថាអ្នកខាងនោះកំពុងតែស្មុគរឿងរូបសាក់ ឬរឿងមិនស្រួលខ្លួន, ម៉្យាងនាងមិនដែលធ្វើមុខស្រស់ដាក់គេស្រាប់ហើយ, និយាយតាមត្រង់ទៅ គេមិនដឹងថានាងកំពុងគិតពីអ្វីទេរាល់ថ្ងៃនេះ។
តែគេសុំស្បថហើយថាបើលើកក្រោយឃើញនាងនៅជិតស្រា គេនឹងឃាត់ ទោះជាត្រូវចុះខ្ទះខ្លាញ់ ឡើងភ្នំភ្លើង, គេក៏ត្រូវតែឃាត់!
ប៉ុន្តែប្រហែលជាមកយឺតពេលបន្តិចហើយ..
"Goo Hwaran!" Taehyung ស្រែក, ដណ្ដើមកែវចេញពីដៃនាង, ទាស់ត្រង់លើកនេះនាងមិនមែនផឹកដោយសារជ្រេញមុខអ្នកកម្លោះនេះ តែគឺនៅផឹកជាមួយក្រុមមិត្តភក្តិ នៅថ្ងៃតែមួយដែល Hoseok សុំ Yeonha របស់គេរៀបការ។ តែនិយាយដល់រឿងមិត្តភក្តិ, មនុស្សមួយក្រុមនេះទៅណាបាត់អស់ហើយ? ត្បិតតែថាពេលនេះ ពួកគេកំពុងតែនៅក្នុងទឹកដីខ្លួនឯង— ដែលត្រូវជាហាងរបស់ Jin, ក៏មិនគួរទុកមនុស្សស្រវឹងចោល ឲ្យនៅម្នាក់ឯងបែបនេះដែរមែនទេ?
YOU ARE READING
in a cruel world (KH)
Fanfictionពិភពលោកមួយនេះមានពេញទៅដោយភាពស្រស់បំព្រង តែនៅក្នុងពេលតែមួយ វាក៏បានលាក់បាំងនូវភាពឃោរឃៅពីខាងក្នុង។ teen au. [SLOW UPDATE]