7

190 17 0
                                    


Part 7

“heartbeat”

[Author’s POV]

     Yeonha ងើបចុះពីលើគ្រែបន្ទាប់ពីឮសំឡេងបញ្ឆេះម៉ាស៊ីនរថយន្តរបស់អ្នកស្រី Jung ។ យប់មិញនាងមិនបានគេងទៀតហើយ នាងទើបតែដឹងថាឲ្យតែនៅកន្លែងប្លែក ក្រៅពីបន្ទប់នៃផ្ទះចាស់របស់នាង គឺនាងគេងមិនលក់ឡើយ។ មិនចេះនៅយ៉ាងម៉េចទេ នាងត្រូវការពេលដើម្បីសម្របនឹងការផ្លាស់ប្ដូរ។ ពេលនេះជាម៉ោងប្រាំមួយព្រឹក នាងដើរទៅរកបង្អួចដែលមើលឃើញយ៉ាងច្បាស់នូវខ្លោងទ្វាររបងក្រៅផ្ទះ។ វាស្ថិតនៅទល់នឹងមុខបង្អួចបន្ទប់នាងតែម្ដង នាងទើបតែឃើញច្បាស់ថាទាំងផ្ទះ ទាំងបរិវេណជុំវិញផ្ទះរបស់គាត់ ពិតជាធំណាស់។

នៅពេលចេញចូលផ្ទះនេះនាងនៅតែក្នុងឡាន ទើបមិនបានចាប់អារម្មណ៍។ នាងឃើញឡានដែលបើកចេញទៅផុតរបស់អ្នកស្រី Jung ។ ហឹម.. មនុស្សគាត់មើលទៅពិតជាមមាញឹកណាស់ នាងគិត។ យប់មិញក៏និយាយគ្នាច្បាស់ហើយថាព្រឹកឡើងអ្នកទាំងបួនត្រូវទៅសាលាដោយខ្លួនឯង គាត់មិនបានជូនទៀតទេ។

     នៅពេលដែលស្រូបខ្យល់អាកាសនាពេលព្រឹកអស់ចិត្តហើយ Yeonha សម្រេចចិត្តដើរចេញពីបង្អួចទៅរៀបចំខ្លួន ងូតទឹកទៅរៀន។ ដោយនាងមានសក់ខ្លីហួសកបន្តិច ទើបនាងគិតថាមិនចាំបាច់រកម៉ាស៊ីនផ្លុំសក់មកប្រើឡើយ យកតែកន្សែងជូតសម្ងួតទៅបានហើយ។ រួចនាងក៏យកឯកសណ្ឋានមកពាក់ហើយចេញពីបន្ទប់ចុះទៅខាងក្រោម។

     នាងមិនមែនជាមនុស្សទម្លាប់ធ្វើខ្លួនយូរ ដូច្នេះបើរាប់តាំងពីអំបាញ់មិញមកទល់ឥឡូវ វាកន្លងផុតទៅទើបតែ 15 នាទីទេ។ ចុះមកដល់ក្រោមភ្លាម នាងឃើញ Hoseok មុនគេ។ គេកំពុងតែអង្គុយនៅបន្ទប់ទទួលភ្ញៀវមើលសៀវភៅទាំងមុខក្រញូវ។ អូមែនហើយ ឮថាអ្នកគ្រូនឹងសួរមេរៀនឡើងវិញនៅថ្ងៃនេះ អ៊ីចឹងតើទើបឃើញគេអង្គុយមើលបណ្ដើរ លើកដៃទៅជ្រោងសក់ខ្លួនឯងបណ្ដើរ។

     សម្រឹបជើងរបស់ Yeonha បន្លឺដល់ត្រចៀករបស់គេ ព្រោះតែជណ្ដើរដែលនាងកំពុងដើរលើធ្វើឡើងពីឈើ។ កុំថាឡើយតែជណ្ដើរ សូម្បីតែទ្វារបន្ទប់ ទ្វារផ្ទះ កៅអីអង្គុយ គឺសុទ្ធតែធ្វើឡើងមកពីឈើសុទ្ធសាធ។ ធ្វើម៉េចបើចាស់ៗគាត់ស្រឡាញ់ឈើ យើងក្មេងទ្រាំអង្គុយទៅ។ តែពួកក្មេងៗក៏ចេះត្រង់ថាពួកគេបានប្រាប់ពួកគាត់ឲ្យទៅទិញពូកមកដាក់ ចៀសវាងត្រូវទ្រាំអង្គុយឈឺគូទរហូតដល់ចាស់។

in a cruel world (KH) Where stories live. Discover now