16

132 11 0
                                    


Part 16

“warning”

[Author’s POV]

“so.. យើងដូចជាឮថានាងចូលចិត្តខ្វាយខ្វល់ពីរឿងរបស់អ្នកដទៃណាស់”

Yeonha ត្រូវមនុស្សប្រុសម្នាក់រុញទៅបុកនៅនឹងជញ្ជាំង។ នៅជិតខ្លួនគេមានមនុស្សស្រីម្នាក់ទៀត។ អ្នកទាំងពីរសុទ្ធតែជាមនុស្សដែលយើងធ្លាប់ស្គាល់។ ត្រូវហើយ។

ពួកគេគឺជា SeungJae និង Sora ។

Yeonha មិនបង្ហាញពីអារម្មណ៍របស់នាងឲ្យពួកគេបានឃើញឡើយ ទោះបីជានាងភ័យ ហើយនៅក្នុងខួរក្បាលលោតពេញទៅដោយសញ្ញាសួរក៏ដោយ។ នាងនៅតែធ្វើមុខស្មើ បែបធម្មតាៗមិនផ្លាស់ប្ដូរ។

“ក្រែងនាងពូកែចេះដឹងហី? យើងនឹងឲ្យនាងដឹង-”

ផាច់!

Yeonha ងាកមុខទៅខាងឆ្វេងតាមកម្លាំងដៃរបស់ Sora ។ នាងទះកំផ្លៀង Yeonha មិនខុសពីពេលដែលនាងបានធ្វើដាក់ Hwaran ។

“នាង Hwaran ស្អីគេនោះធ្វើចរិតគួរឲ្យស្អប់ មិនដែលទុកអ្នកដទៃក្នុងភ្នែក យើងចង់ប្រដៅនាង តែនាងនេះបែរជាមកចេះដឹងរឿងរបស់យើង!” Sora ចាប់ទាញសក់របស់ Yeonha ធ្វើឲ្យនាងងើយមុខឡើងលើទាំងឈឺចាប់។

SeungJae ដែលនៅខាងនេះឈរឱបដៃមើលប្អូនជីដូនមួយរបស់ខ្លួនយ៉ាងពេញចិត្ត។

“ត្រូវហើយ នាងត្រឹមជាមនុស្សគម្នាក់សោះ ម៉េចនឹងអាចយកបានលេខមួយរបស់បងប្រុសយើងបានទៅ? យើងដឹងហើយ នាងប្រាកដជាលួចមើលនៅពេលប្រឡង”

Sora បន្ថែមកម្លាំងដៃដែលកំពុងចាប់បោចសក់នាង។ នាងសង្គ្រឺតធ្មេញ រួចស្រាប់តែយកជង្គង់អុក Yeonha ធ្វើឲ្យនាងឈឺដល់ថ្នាក់ឈរលែងនឹង។ បន្ទាប់មក Sora ព្រលែងដៃដែលក្ដាប់សក់នោះវិញ ធ្វើឲ្យ Yeonha សម្រូតខ្លួនទៅដេកនៅលើដីយ៉ាងចុកចាប់។

អ្នកទាំងពីរនេះមិនមែនជាមនុស្សក្លាហានណាស់ណាអីនោះទេ ម៉្យាងទៀត SeungJae នៅពីមុខគ្រប់គ្នាក៏សម្ដែងធ្វើខ្លួនជាតួអង្គល្អត្រឹមត្រូវទៀត។ មិនខុសទេដែល Yunghan ស្រាប់តែមានអារម្មណ៍មិនចូលចិត្តគេ ហើយមិនដែលមើលគេចូលភ្នែក។

បែបនេះហើយទើបពួកគេស្វែងរកតែគោលដៅដែលទន់ខ្សោយជាងខ្លួន។ ក្រៅពី Hwaran គឺ Yeonha នេះហើយ ព្រោះចង់ធ្វើអីលើ Yunghan ពួកគេប្រាកដជាគ្មានសង្ឃឹមទេ។

in a cruel world (KH) Where stories live. Discover now