36

83 9 1
                                    

Part 36

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Part 36

marriage


     “មានន័យថា.. ញ្ញាណទីប្រាំមួយរបស់ខ្ញុំវាត្រឹមត្រូវហើយ? នាងពិតជាអ្នកដែលតែងតែយករបស់អស់នេះមកឲ្យខ្ញុំ? ហើយក៏ដឹងដែរមែនទេ ថាមានអ្នកផ្សេងមកបន្លំធ្វើជានាង?”

     Yoongi បោះសំណួរមកទាំងដុលៗ ក្រោយអ្នកទាំងពីរបានអង្គុយស្ងាត់នៅក្នុងបន្ទប់នេះអស់ប្រហែលជាប៉ុន្មាននាទីមក។

     ថ្ងៃមួយនេះពិតជាមកដល់ដូចដែលនាងបានគិតទុកមែន។ Yunghee ភ័យ តែនាងនៅតែអាចគ្រប់គ្រងខ្លួនប្រាណខ្លួនឯងឲ្យងក់ក្បាលនឹងសំណួរទាំងអស់របស់គេបាន។ នៅពេលដែលកំពុងអង្អែលម្រាមដៃរបស់ខ្លួនលេង កាត់បន្ថយភាពភិតភ័យ និងបេះដូងដែលលោតញាប់មិនព្រមឈប់តាំងពីពេលគេដឹងថានាងជានរណានោះមក។

     Yoongi ដកដង្ហើមធំ។

     “ខ្ញុំមិនបន្ទោសនាងទេ តែហេតុអ្វីមុននេះម៉េចក៏មិនព្រមចេញមុខមកចង្អុលប្រាប់ពីទោសដែលម្នាក់នោះបានប្រព្រឹត្ត? គេធ្វើបែបនោះ វាមិនយុត្តិធម៌ចំពោះនាងទេ”

     “ចុះបើខ្ញុំចេញមុខ.. បងប្រុសនឹងជឿខ្ញុំទេ?” នាងប្ដូរសព្វនាម នឹកឃើញថាកាលពីមុនខ្លួនក៏ធ្លាប់ហៅគេបែបនោះ។

     Yoongi ប្រែជាស្ងាត់ម្ដងទៀត។

     មែនហើយ.. នាងនិយាយនេះរាងសមហេតុផលដែរ។ ព្រោះនៅថ្ងៃនោះក្នុងចិត្តគេដូចជាមិនបានបដិសេដនឹង Sofia ទេ គេពិតជាបានគិតថាអ្នកដែលយកប្រអប់បាយឲ្យគេរាល់ថ្ងៃនោះគឺជានាងមែន។

     តែពេលនេះដឹងការពិតហើយ។ គេសប្បាយចិត្ត ដែលដឹងថាខ្លួនលែងបានត្រូវគេបោកប្រាស់ទៀត។ បន្ទាប់ពីនោះ ពួកគេក៏ស្រាប់តែមិនដឹងថាគួរនិយាយអ្វីបន្ត ជុំវិញខ្លួនមានតែភាពស្ងប់ស្ងាត់ ពិតជាធ្វើឲ្យអ្នកទាំងពីរធ្វើខ្លួនមិនត្រូវពិតមែន។

in a cruel world (KH) Where stories live. Discover now