Part 24“the energy never dies”
ស្ថិតនៅក្នុងអាវមួយសម្រាប់ដែលមើលទៅធម្មតា មិនចាស់គំរិលពេក ក៏មិនស៊ីវីល័យពេក គឺត្រឹមតែអាវយឺតនិងខោខ្លីមួយ ដែលជារបៀបនៃការស្លៀកពាក់របស់គេរាល់ថ្ងៃនេះ!
ប៉ុន្តែនៅពេលដែលបំពាក់នៅលើខ្លួនគេទៅក៏បង្ហាញចេញនូវភាពសង្ហារស្រស់ស្អាត.. ឬក៏សម្លៀកបំពាក់មួយឈុតនេះមិនធម្មតាដូចដែលយើងបានគិត។ ត្រូវហើយ ព្រោះគេប្រើពេលជិតមួយម៉ោងទម្រាំដាច់ចិត្តរើសយកវា។ ថ្ងៃនេះគេមានអារម្មណ៍ថាចង់ស្អាត ចង់មើលទៅប្លែក។ ឬមួយក៏វាជាថ្ងៃពិសេសទើបគេមានអារម្មណ៍បែបនេះ?
គេដកដង្ហើមវែងៗ ដើរសម្ដៅទៅព្រលានយន្តហោះដោយដៃមានកាន់ផ្កាមួយបាច់តូច។ ព្រោះរាងនាងតូច បើទិញផ្កាធំទៅប្រហែលជានាងកាន់មិនរួចទេ..
Aish ល្ងង់មែន! គេខានជួបនាងច្រើនឆ្នាំហើយ រាងនាងយ៉ាងម៉េច គេម៉េចនឹងអាចដឹងបានទៅ។ ចុះប្រសិនបើនាងធាត់ទៅ? បើនាងប្រែជាលែងស្អាតទៅ? បេះដូងគេអាចនឹងនៅតែទទួលយកនាងបានដូចមុនទេ?
គេស្រាប់តែគិតពីសំណួរដែលមនុស្សស្រីធ្លាប់ឆ្ងល់ពីមនុស្សប្រុស។ បើនាងលែងស្អាត គេនៅតែស្រឡាញ់នាងឬអត់?
កាន់តែគិត បេះដូងកាន់តែលោតញាប់។ ល្ងង់មែន គេភ័យអី ពេលនេះគួរតែគិតពីរបៀបដែលធ្វើឲ្យនាងឈប់គេចពីគេតទៀតមិនអ៊ីចឹង? ហេតុអីបានជាទៅខ្វល់ពីរឿងអត់ប្រយោជន៍បែបនោះទៅវិញ?
គេសម្លឹងមើលទៅមិត្តមួយក្រុមដែលឈរនៅកន្លែងរង់ចាំ។ ពិតមែនហើយ គេគួរតែគិតពីរបៀបលាក់ខ្លួន ដើម្បីកុំឲ្យពួកនោះឃាត់មិនឲ្យគេទៅជួប Yeonha ។ ព្រោះរឿងដែលនាងមកវិញ គ្មានអ្នកណាមួយយកមកប្រាប់គេទេ គេចាំឡើងមួយខែហើយ។ បញ្ជាក់ថាពួកគេពិតជាមានបំណងមិននិយាយមែន!
ហើយពេលនេះគេគួរតែទៅបង្ហាញខ្លួនរបៀបម៉េច? សុខៗក៏ទៅ “អ៊ូមវ៉ាក់អ៊ឺ” អីបែបនេះ ពួកគេរួមទាំងនាងអាចនឹងភ័យដល់ថ្នាក់រត់ឬអត់។
គេបែរទៅមើលក្ដារអេឡិចត្រូនិចដែលមានបង្ហាញពីម៉ោងនៃការចុះចតរបស់យន្តហោះ។ BOOM! សល់តែមួយនាទីទៀតទេ អត់ទេគឺតិចជាងមួយនាទី។ យន្តហោះកំពុងចុះចតហើយ មិនយូរទេនឹងមានមនុស្សដើរចេញមក។
YOU ARE READING
in a cruel world (KH)
Fanfictionពិភពលោកមួយនេះមានពេញទៅដោយភាពស្រស់បំព្រង តែនៅក្នុងពេលតែមួយ វាក៏បានលាក់បាំងនូវភាពឃោរឃៅពីខាងក្នុង។ teen au. [SLOW UPDATE]