Part 13
“only you, just you”
[Author’s POV]
“សួស្ដី!” ស្រែកដោយក្មេងប្រុសប៉ុន្មាននាក់ ដែលជាមិត្តភក្តិជិតស្និទ្ធរបស់ Hoseok, អ្នកទាំង 4 នាំគ្នាចូលមកខាងក្នុង ដោយមាន Taehyung កៀកកម្ចាស់ផ្ទះជាប់ពេលកំពុងដើរចូល។
ដូចគ្នាទៅនឹងគម្រោងដែលពួកគេបានរៀបចំទុកកាលពីពីរថ្ងៃមុន ថ្ងៃនេះជាថ្ងៃទី 31 ខែធ្នូ ក៏សម្រេចរួចហើយថានឹងធ្វើពិធីជប់លៀងនៅផ្ទះរបស់ត្រកូល Jung ដែលប៉ាម៉ាក់បានទៅ honeymoon បាត់ទុកផ្ទះចោលឲ្យកូនៗនៅមើល។
ពេលនេះទើបតែជាពេលរសៀលនៅឡើយ ពន្លឺព្រះអាទិត្យនៅតែបញ្ចាំងមករកពួកគេព្រោះម្នាក់ៗសុទ្ធតែកំពុងស្ថិតនៅក្នុងសួនខាងក្រោយផ្ទះ។
ពេលនេះមនុស្សមកគ្រប់អស់ហើយ តែមានគ្នាមិនសូវច្រើនទេ ព្រោះពួកគេបបួលតែអ្នកស្គាល់គ្នាមកតែប៉ុណ្ណោះ។
នៅទីនេះមានវត្តមាន NamJoon, Jimin, Taehyung និង Jungkook ដែលមាន Hoseok ជាអ្នកអញ្ជើញ។ ប្រុសៗក៏មានតែប៉ុណ្ណឹងនាក់បូករួមទាំង SeokJin, Yoongi, និង Hoseok ខ្លួនឯងទៀត។
ឯគ្នាស្រីៗវិញមានសុទ្ធតែជាមិត្តរបស់ Yunghan ។ Yeonha នៅតែត្រូវធ្វើជានៅឲ្យឆ្ងាយពី Hoseok បន្តិចទើបល្អ ព្រោះមិនចង់ឲ្យនរណាសង្ស័យនិងដឹងរឿងអ្នកទាំងពីរឡើយ។ បើមានអ្នកយកវាទៅនិយាយផ្ដេសផ្ដាស អ្នកដែលត្រូវខូចឈ្មោះគឺនាង។ ព្រោះដឹងស្រាប់ហើយថាមនុស្សគេនាំគ្នាជឿតែអ្វីដែលគេចង់ជឿទេ បើដឹងថា Hoseok និង Yeonha រស់នៅផ្ទះតែមួយមែន ទោះមាន Jin ធ្វើជាភស្តុតាងថាពួកគេគ្មានស្អីនឹងគ្នា ក៏អ្នកដទៃមិនយកចិត្តទុកដាក់ទៀតដែរ។
ចំណែកសមាជិកក្រុមរបស់ខាងស្រីៗមាន Yeonha, Yunghan, Yunghee, Jieun, Ahreum និង Deuljeo ។
“ឮថាយប់នេះគេមានប្រារព្ធកម្មវិធីនៅមាត់បឹង ទទួលស្វាគមន៍ឆ្នាំថ្មី មានអ្នកណាចង់ទៅក្រោយពេលយើងជប់លៀងចប់ទេ?” Jimin សួរទៅក្រុមរបស់ខ្លួនទាំងលើកចិញ្ចើមឡើង តែខ្សឹបព្រោះមិនចង់ឲ្យ Jin និង Yoongi ឮ ខ្លាចថាពីរនាក់គេមិនអនុញ្ញាតឲ្យពួកគេចេញទៅទាំងយប់។
Hoseok ក្រលៀសភ្នែកនៅមើល Yeonha ទាំងលួចលាក់ក្រោយពេលឮការបបួលរបស់ Jimin ។ រួចពួកគេនាំគ្នាងក់ក្បាល។
YOU ARE READING
in a cruel world (KH)
Fanfictionពិភពលោកមួយនេះមានពេញទៅដោយភាពស្រស់បំព្រង តែនៅក្នុងពេលតែមួយ វាក៏បានលាក់បាំងនូវភាពឃោរឃៅពីខាងក្នុង។ teen au. [SLOW UPDATE]