Part 3"a miserable vacation"
[Author’s POV]
វាជាទម្លាប់មួយដែលឪពុកម្ដាយរបស់ Jin តែងនាំគេទៅដើរលេងជាលក្ខណៈគ្រួសាររៀងរាល់ពេលដែលថ្ងៃឈប់សម្រាកពីការសិក្សារបស់ Jin បានមកដល់។
សោកស្ដាយ ឪពុកម្ដាយមួយគូនេះហាក់បីដូចជាគ្មានទុកវត្តមានរបស់ Yeonha នៅក្នុងបេះដូងនិងខួរក្បាលរបស់ពួកគេនោះទេ។
តើវាជាគ្រួសារពេញលេញឬមួយមិនមែន?
ពួកគាត់នាំ Jin ទៅជាមួយតែទុក Yeonha ឲ្យនៅផ្ទះម្នាក់ឯងរាល់ឆ្នាំ។ កុំតែមានអ្នកជិតខាងទេ បើពុំដូច្នោះនាងប្រាកដជាមិនរស់ឡើយ។
ហើយអ្នកដែលតែងតែលួចមើលថែនាងនៅពីក្រោយខ្នងក៏នៅតែជា Jin ដូចគ្នា។ មុនទៅគេមិនភ្លេចយកនាងឬនាំពាក្យទៅផ្ញើអ្នកដែលរស់នៅប្លុកតែមួយជាមួយពួកគេនោះទេ។
ចុះបើសួរថាហេតុអ្វីមិនសុំប៉ាម៉ាក់យកនាងទៅជាមួយ? គួរដឹងថាមុនពេលដែលពួកគាត់ថ្នមគេដូចសព្វថ្ងៃនេះ ពួកគាត់មិនមែនមិនដែលវ៉ៃគេនោះទេ។
អារម្មណ៍របស់ពួកគាត់ប្រៀបដូចជាស្ត្រីមករដូវ! ម្ដងក្ដៅម្ដងក៏ត្រជាក់ ពេលខឹងក៏វ៉ៃមិនប្រណីដៃ ពេលភ្ញាក់ខ្លួនមកវិញក៏ប្រញាប់គប់រំពាត់ចោលរត់មកលួងលោមនិយាយពាក្យសូមទោស។
និយាយការពិត សកម្មភាពរបស់ពួកគាត់ពិតជាមិនខុសអ្វីពីមនុស្សដែលមានបញ្ហាផ្នែកស្មារតីទេ។ Jin និង Yeonha ស្ទើរតែកើតសរសៃប្រសាទតាមទៅហើយ បើដំបូងគួរឲ្យខ្លាចហើយសុខៗក៏ស្រាប់តែប្រែចរិតទៅជាស្លូតបូតដូចសត្វចៀមអីវិញបែបនេះ។
ពីមុនគេនៅក្មេង មិនហ៊ានជំទាស់ មិនហ៊ានលើកសំណូមពរ។ តែគេពេលនេះស្ថិតនៅក្នុងភាពពេញវ័យ អាយុគ្រប់ 18 ល្មម។ គេក៏អាចមានសិទ្ធិប្រឆាំងដូចគ្នា។
ទើបឆ្នាំនេះវាត្រូវតែផ្លាស់ប្ដូរត្រង់ថា គេនឹងនាំ Yeonha ទៅជាមួយ។ ប៉ាម៉ាក់គេក៏មិនហ៊ានជំទាស់អ្វីដូចជានៅពេលគេនាំប្អូនស្រីមកអង្គុយរួមតុអាហារនាពេលយប់ម្សិលយ៉ាងដូច្នោះ។
"Yeonha! រួចហើយឬនៅ?" Jin សួរទៅកាន់ប្អូន។
"ទៅហើយៗ" នាងស្រែកតបបណ្ដើរ រត់មករកគេបណ្ដើរ។ អារម្មណ៍នាងពេលនេះលាយឡំគ្នា អាចពោលបានថាច្របូកច្របល់ ទាំងភ័យទាំងអរ ទាំងរំភើបមានគ្រប់សព្វបែបយ៉ាង។
YOU ARE READING
in a cruel world (KH)
Fanfictionពិភពលោកមួយនេះមានពេញទៅដោយភាពស្រស់បំព្រង តែនៅក្នុងពេលតែមួយ វាក៏បានលាក់បាំងនូវភាពឃោរឃៅពីខាងក្នុង។ teen au. [SLOW UPDATE]