43

51 4 0
                                    


Part 43

"as if it never happened"


"អ៊ីចឹងអូនទៅហើយណា៎" យុនហាញញឹមដាក់គូដណ្ដឹង, ហូស៊ុក, គេនៅតែទទួលបន្ទុកជូននាងមកក្រុមហ៊ុននៅថ្ងៃដែលមិនរវល់។ តែមុនពេលដែលនាងអាចបើកទ្វារនិងចុះចេញពីលើឡានបាន, គេចាប់ដៃនាងជាប់, រួចក៏និយាយឡើង។

"ហ្អេ៎ស អនាគតអ្នកស្រីជុង, អូនដូចជាភ្លេចធ្វើរឿងអីម្យ៉ាងហើយហ្អី?" ហូស៊ុកញ៉ោះនាង ធ្វើឲ្យអ្នកខាងនេះឱនមុខចុះទាំងអៀនជាមួយនឹងការហៅរបស់គេ។

មិនចាំយូរ ខ្លាចហួសម៉ោងធ្វើការរបស់នាងនិងរបស់គេផង, យុនហាក៏លោមុខទៅរកអ្នកកម្លោះ ព្រមទាំងផ្ដិតស្នាមថើបនៅត្រង់ថ្ពាល់ឲ្យគេមួយខ្សឺតទុកជាការលា ទៅតាមអ្វីដែលគេចង់បាន។

ហូស៊ុកញញឹមយ៉ាងពេញចិត្ត រួចឱនមុខទៅថើបថ្ពាល់នាងដែរ ដល់មួយសន្ទុះតូចកន្លងផុតទៅ ទើបគេដាច់ចិត្តលែងទាំងមុខនិងដៃរបស់យុនហាឲ្យមានសេរីភាពឡើងវិញ។

នាងចុះពីលើឡាន គ្រវីដៃលាគេជាលើកចុងក្រោយមុននឹងដើរឡើងទៅក្នុងក្រុមហ៊ុនបាត់ទៅ។ ហូស៊ុកក៏ចាកចេញទៅដែរបន្ទាប់ពីឃើញយុនហាដើរចូលទៅផុត។

"ឯងមកដល់ហើយ!" ឌឹលចូនិយាយ ស្វាគមន៍មិត្តភក្តិរបស់នាងដូចសព្វដង។ នាំមកដោយស្នាមញញឹមរបស់ឃេតលីន ដែលញោចឡើងនៅពេលឮអ្នកខាងនោះហៅឈ្មោះរបស់មិត្តខ្លួន។

"ឮថាឯងជិតរៀបការជាមួយមិត្តប្រុសឯងហើយ? អបអរសាទរ!" នាងនិយាយ ល្មមឮតែគ្នាឯង ព្រោះមិនចង់ឲ្យដូចលើកមុន មានអ្នកផ្សេងឮក៏ចូលមកជ្រៀតជ្រែកការសន្ទនារបស់ពួកនាងទៀត ក៏នាំឲ្យខូចអារម្មណ៍អស់។

"អរគុណ" យុនហាតបញញឹមបិទមាត់មិនជិត ពេលកំពុងដាក់ខ្លួនអង្គុយចុះនៅកន្លែងធ្វើការរបស់ខ្លួន ឯឃេតលីនកាលបើឃើញដៃគូរបស់ខ្លួនមកដល់ហើយ នាងក៏មិនបានបែរទៅបន្តកិច្ចការនៅក្នុងដៃទៀតដែរ។

"និយាយអ៊ីចឹងយើងក៏មានដំណឹងល្អមួយដែរណា៎" ដូចដែលយុនហាបានគិតនៅពេលបានឃើញឫកពារបស់អ្នកម្ខាងទៀត, ឃេតលីនពិតជាមានរឿងត្រូវប្រកាសមែន។

"រឿងល្អអី? បងនឹងរៀបការដែរមែនទេ?" ឌឹលចូក៏ស្រាប់តែជ្រៀតខ្លួនចូលទៅជិតយុនហា នឹងបាននិយាយឲ្យឃេតលីនឮ។ ចំមែនហើយក្មេងនេះ! លេចមុខឡើងកាលណាក៏និយាយញ៉ោះគេឯងកាលនោះ ពិតជាលេងជាមួយអ្នកណាយូរកាត់រកអ្នកនោះមែន។ ឮបែបនេះឃេតលីនមុខក្រហម តែប្រញាប់បដិសេដ ព្រោះការពិតវាមិនមែនបែបនោះ។

in a cruel world (KH) Where stories live. Discover now