20

118 13 0
                                    


Part 20

“save me”

[Author’s POV]

     Yeonha នៅទីនេះគ្រប់ពេលដើម្បីមើលថែគេ។ ការវះកាត់ក៏ឆ្លងផុតទៅដោយភាពជោគជ័យ។ គេមានរយៈពេលមួយខែសម្រាប់សម្រាកព្យាបាល។ ត្រឹមតែមួយខែទៀតទេ ភ្នែករបស់គេនឹងត្រឡប់មកដូចដើមវិញ ហើយគេនឹងអាចមើលឃើញវិញបានហើយ។

     អ្នកស្រី Kim សម្រេចចិត្តបរិច្ចាគរាងកាយរបស់ប្ដីគាត់ឲ្យទៅមន្ទីរពេទ្យ។ វាគួរតែដល់ពេលដែលគាត់ត្រូវទទួលស្គាល់ហើយថាប្ដីម្នាក់នេះ គ្មានថ្ងៃនឹងអាចដឹងខ្លួនឡើងវិញទេ។ ចាត់ទុកថាការធ្វើបែបនេះ ជាការលាងបាបកម្មដែលគាត់ធ្លាប់បានសាងទៅចុះ។

     អ្នកស្រី Jung អរគុណ Yeonha ជាខ្លាំង។ ដើមឡើយគាត់ក៏ចង់សម្រាកពីការងារហើយមកផ្ទះវិញមើលកូនរបស់គាត់ដែរ ប៉ុន្តែ Yeonha បដិសេដ។ នាងស្ដាប់ឮគាត់និយាយទូរស័ព្ទដោយចៃដន្យ ថានៅក្រុមហ៊ុនមានឯកសារដែលត្រូវការឲ្យគាត់មកដោះស្រាយជាចាំបាច់ មិនអាចខ្វះបាន។

     ដូច្នេះហើយនាងក៏សម្រេចចិត្តប្រាប់ឲ្យគាត់ត្រឡប់ទៅវិញ។ នាងម្នាក់ឯងធ្វើការងារដល់ទៅពីរ។ ត្រូវមើលថែខ្លួនឯងហើយមើលថែអ្នកផ្សេងទៀត។ Jin ក៏រវល់រឿងក្នុងហាង..

     នៅសល់តែមួយសប្ដាហ៍ទៀត បវេសនកាលឆមាសទីពីរក៏ត្រូវមកដល់ដូចគ្នា។ Hoseok មិនដឹងជាត្រូវពឹងឲ្យអ្នកណាមើលថែទេ។

     “Yeonha” គេហៅ។

     “ទៅបន្ទប់វិញទៅនាងក្រាបខ្លួនគេងនៅលើគ្រែរបស់ខ្ញុំពីរបីថ្ងៃហើយ” គេបន្ត។ មើលមិនឃើញតែដឹងថានាងកំពុងតែនៅជិតគេ។

     ព្រោះគិតថានៅពេលយប់ជ្រៅ Hoseok អាចភ្ញាក់ឡើង ហើយត្រូវការផឹកទឹក ចូលបន្ទប់ទឹក៘ បើនាងនៅជិតគេទៅ វាងាយស្រួល។

     ប៉ុន្តែគេមិនចង់ឲ្យនាងពិបាកដូច្នោះទេ។ បើថាមកគេងលើគ្រែជាមួយគេអីទៅគេអាចគិតពីវាសាថ្មីបាន- but oh well..

     នាងបែរជាសុខចិត្តក្រាប។ ណ្ហើយ ទោះនិយាយយ៉ាងណាក៏នាងមិនព្រមទៅដែរ នាងនៅតែកាន់ដៃគេជាប់ ហើយបន្តគេង លែងខ្វល់ពីពិភពលោក។

in a cruel world (KH) Where stories live. Discover now